ទស្សនាវដ្តី Forbes បានចេញផ្សាយកាលពីថ្ងៃពុធកន្លងទៅនេះថា លោក Carlos Slimជនជាតិម៉ិចស៊ីកបានក្លាយទៅជាកំពូលបុរសមានទ្រព្យសម្បត្តិ ច្រើនជាងគេនៅលើពិភពលោកប្រចាំឆ្នាំ ២០១០ នេះ។ នៅឆ្នាំនេះទស្សនាវដ្តី Forbes បានរកឃើញមហាសេដ្ឋីចំនួន១០១១នាក់មកពី ៥៥ ប្រទេស។ តួលេខនេះច្រើនជាងកាលពីឆ្នាំមុនដែលមានតែ ៧៩៣នាក់ប៉ុណ្ណោះ។ ថ្វីបើយ៉ាងនេះក្តីមហាសេដ្ឋីប្រចាំឆ្នាំ២០១១ នៅតែតិចជាងមុនពេលវិបត្តិសេដ្ឋកិច្ចពិភពលោកផ្ទុះឡើងកាលពី ឆ្នាំ២០០៨ដែលមហាសេដ្ឋីពិភពលោក មានរហូតដល់ទៅ ១១២៥ នាក់ឯណោះ។ លោក Slim អាយុ ៧ ០ឆ្នាំបាន ក្លាយទៅជាកំពូលអ្នកមានជាងគេបំផុតនៅលើពិភពលោកជាលើកដំបូងរហូត ធ្វើឱ្យលោក Bill Gate ស្ថាបនិក ក្រុមហ៊ុនមៃក៉្រូសូហ៍ Microsoft ធ្លាក់ចេញពីតំណែងនេះហើយលោកថែមទាំងអាចយកឈ្នះ លោក Movilជនជាតិអាមេរិក និងជាអគ្គនាយកក្រុមហ៊ុនទូរស័ព្ទធំជាងគេនៅអាមេរិកឡាទីន ទៀតផង។ កាលពី ឆ្នាំមុន លោក Slimស្ថិតនៅលំដាប់លេខបី ក្នុងចំណោមកំពូលអ្នកមានជាងគេនៅលើពិភពលោក។










Techno Charity is a charitable organization created in 2006 by engineers graduated from the Institute of Technology of Cambodia.










Recent Comments Gravatars