រូបភាពក្រោយពេលធ្លាក់ទឹកកកនៅកន្លែងដែលខ្ញុំរស់នៅ
រមួលក្រពើបណ្តាលមកពីកង្វះជាតិប៉ូតាស្យូម (វីតាមីន K)
កត្តាដែលបង្កអោយរមួលសាច់ដុំឬភាសាសាមញ្ញហៅថារមួលក្រពើបណ្តាលមកពីមូលហេតុផ្សេងៗជាច្រើន ហើយអាស្រ័យទៅតាមស្ថានភាពនិងបុគ្គលដែលកើតមានបញ្ហានេះ។ ឧទាហរណ៍ក្នុងផ្នែកកីឡា សំរាប់កីឡាដែលតម្រូវអោយកីឡាកររត់ច្រើន រមួលក្រពើនឹងកើតមានលើកីឡាករដែលមិនបានហ្វឹកហាត់រត់បានគ្រប់គ្រាន់និងជាប្រចាំ។
ទោះជាយ៉ាងណាកង្វះប៉ូតាស្យូម ឬ វីតាមីន K គឺជាមូលហេតុចំបងដែលបណ្តាលអោយកើតរមួលក្រពើ។ វីតាមីន K ជួយសំរួលដំណើតការរបស់ក្រលៀននិងអ័រម៉ូនអាំងស៊ុយលីន។ កង្វះប៉ូតាស្យូមបណ្តាលអោយអស់កំលាំងល្ហិតល្ហៃ រមួលសាច់ដុំ លើសឈាម និងខ្សោយបេះដូង។
អាហារដែលជាប្រភពនៃប៉ូតាស្យូមមានដូចជា ចេក (358មីលីក្រាម/100ក្រាម) ផ្លែប័រ (485មីលីក្រាម/100g) ការ៉ុត (320មីលីក្រាម/100ក្រាម) គ្រាប់កៅឡាក់ (600mg/100ក្រាម)៕
ក្រុមចំរៀង Club 27៖ សមាជិកក្នុងក្រុមទាំងអស់ស្លាប់នៅអាយុ២៧ឆ្នាំ

ក្រុម 27 Club— ដែលអ្នកខ្លះគេហៅថា Forever 27 Club ឬ Club 27 ឬ Curse of 27 ជាឈ្មោះក្រុមដែលសមាជិកសរុប២៧នាក់ ហើយនៅក្នុងក្រុមទាំងអ្នកចំរៀងទាំងតន្ត្រីករទាំងអស់សុទ្ធតែអស់ជីវិតក្នុងវ័យ២៧ឆ្នាំគ្រប់គ្នា ដែលមូលហេតុនៃការស្លាប់ភាគច្រើនបណ្តាលមកពីការបំផ្លាញជីវិតដោយខ្លួនឯង។ [Read more...]
យុទ្ធនាការជិះរថភ្លើងក្រោមដីអត់ស្លៀកខោ

កាលពីថ្ងៃអាទិត្យទី៨ខែមករាឆ្នាំ២០១២កន្លងទៅនេះ មានអ្នកដំណើរតាមរថភ្លើងក្រោមដីប្រមាណជាង១ម៉ឺននាក់ដែលធ្វើដំណើរដោយស្លៀកតែខោក្នុងនៅស្ថានីយ៍រថភ្លើងក្រោមដីក្នុងទីក្រុងចំនួន៥៩ នៃ២៧ប្រទេសក្នុងពិភពលោក។ នៅទីក្រុងញូយ៉ក យុទ្ធនាការជិះរថភ្លើងក្រោមដីអត់ស្លៀកខោលើកទិ១១របស់ពួកគេក្នុងឆ្នាំនេះ មានសមាជិកចូលរួមចំនួន៤០០០នាក់ នៅក្នុងស្ថានីយ៍រថភ្លើងក្រោមដី១០កន្លែងក្នុងទីក្រុង។
កម្មវិធីជិះរថភ្លើងក្រោមដីអត់ស្លៀកខោធ្វើឡើងរៀងរាល់ឆ្នាំដោយក្រុម Improv Everywhere នៅខែមករាក្នុងទីក្រុងញូយ៉ក។ ដំបូងឡើយគឺចាប់ផ្តើមពីសមាជិក៧នាក់ ដែលរហូតមកទលើពេលនេះគឺកម្មវិធីដែលមានលក្ខណៈអន្តរជាតិ៕





Recent Comments Gravatars