ស្ថាបត្យកម្មចិន

មើលរូបផ្សេងទៀត

កំពូល​ទូក​យ៉ាក់​ដ៏​ប្រណីត

ក្រុមហ៊ុន​ស៊ុយអែដ Gray Design បាន​ឌីសាញ​ទូក​យ៉ាក់ប្រណីត Strand Craft 122 នេះ​ឡើង​មក។ នេះ​ជា​កំពូល​ទូក​យ៉ាកកម្លាំង​ខ្លាំង ប្រវែង ៣៨​ម៉ែត្រ។ ទូក​នេះ មាន​​សាឡុង​ប្រណីត​មួយ ដែល​អាច​បំលែង​ជា​ឌីស្កូ​លុច​មួយ ដែល​ប្រដាប់​ដោយ​ប្រព័ន្ធ​ សឹរ៉ោន​សោន​ ផលិត​ដោយ​ក្រុម​ហ៊ុន Bang & Olufsen ។ ក្រៅ​ពី​សាឡុង​ប្រណីត​នេះ នៅ​មាន​កាប៊ីន​ឌុប​ចំនួន​៤ ដែល​មាន​បង្អួច​បំពាក់​ដោយ​កញ្ចក់​ថ្លា មាន​សមត្ថភាព​ទប់​ទល់​នឹង​គ្រាប់​កាំភ្លើង។
ទូក​នេះ​អាច​បើក​បរ​លឿន​បំផុត​ដល់ ៩០​គម/ម៉។

[Read more...]

ស្ថាបត្យកម្ម​៖ ផ្ទះ​វីឡា​ Shell ឌីសាញ​ដោយ ARTechnic Architects

គម្រោង ៖ Shell Villa
ឌីសាញ​ដោយ ៖ ARTechnic Architects
ទីតាំង៖ Nagano, Japan.


រូបថត​ជា​ច្រើន​ទៀត

គំនិត​៖ តុបតែង​ខាង​ក្នុង​ផ្ទះ​

រូបថត​ជា​ច្រើន​ទៀត

USB flash drive ស្អាត​ជាង​គេ

USB CLIP បង្កើត​ដោយ​ Emami Design ត្រូវ​បាន​ជ្រើសរើស​ជា​ផលិតផល​​ដែល​បាន​ឌីសាញ​ឡើងបាន​ល្អ​ជាង​គេផ្នែក សោភ័នភាព ដោយ Red Dot Product Design 2010។

[Read more...]

គម្រោងសំណង់​​កីឡដ្ឋានសម្រាប់​បាល់​ទាត់​ពិភព​លោក​២០១៨ នៅ​រុស្ស៊ី

រូបភាព​ខាង​ក្រោម​នេះ​ជា​បណ្ដា​កីឡដ្ឋាន​នានា​ដែល​ប្រទេស​រុស្ស៊ី​ត្រូវ​ធ្វើ​ការសាងសង់​ ដើម្បី​ត្រៀម​ទទួល​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ការ​ប្រកួត​បាល់ទាត់​ពិភពលោក​ឆ្នាំ​២០១៨។

រូបភាព​ស្តាត​ផ្សេង​ទៀត

សកល​វិទ្យាល័យ​ Munich ដាក់​គាវ​រំអិល​ (Toboggan) ឱ្យ​និស្សិត​ជិះ​លេង

សកលវិទ្យាល័យ Munich ប្រទេស​អាល្លឺម៉ង់ បាន​ដំឡើង​គាវ​រំអិល​ (toboggan) ចំនួន២ នៅ​ក្នុង​មហាសាល (hall) ដែល​អាច​ឱ្យ​និស្សិត​ចុះ​ពី​ជាន់​ទី​៣មក​ក្រោម​ដោយ​ប្រើ​ពេល​តែ​ពីរ​បី​វិនាទី​តែ​ប៉ុណ្ណោះ។ កម្មវត្ថុ​នៃ​គាវ​រំអិល​នេះ បើ​តាម​ការ​ឱ្យ​ដឹង​ពី​សកលវិទ្យាធិការ​មកថា គឺ​ដើម្បី​កាត់​បន្ថយ​ស្រ្តេស​ [បន្ទាប់​ពី​ធ្លាក់​ពីរ​បី​មុខ​រួច​មក​ឬ រៀន​អត់​យល់​សោះ]និង​ការ​នឿយ​ហត់​របស់​និស្សិត។

Capital Gate: សណ្ឋាគារ​​ទ្រេតខ្លាំង​បំផុត​លើ​លោក

កាពីថល​ហ្គែត ជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្មខ្ពស់​កប់​ពពកមួយ នៅជាប់​មជ្ឈមណ្ឌល​ពិព័រណ៍ជាតិអាប៊ូ​ដាប៊ី។ វា​មាន​កម្ពស់ ១៦០ម ត្រូវជា ៣៥​ជាន់ ដែល​ជា​អគារ​ដ៏​ខ្ពស់​មួយ​នៅ​ក្នុង​តំបន់ និង ជាអគារ​ទ្រេតមុំ 18° ។ អគារ​នេះ​ចាប់​ផ្ដើម​សាងសង់​កាល​ពី​ខែ​កញ្ញា​២០០៧ ហើយ​គ្រោង​នឹង​បញ្ចប់​នៅ​ចុង​ឆ្នាំ​២០១០។

កំណត់​ត្រា​ពិភព​លោក​ ឬ វិស្វ​វិក្រម

ក្នុង​ខែ​មិថុនា​២០១០ សៀវភៅ​កំណត់​ត្រា​ពិភពលោកហ្គីនែស បាន​ចារ​ថា កាពីថល​ហ្គែត​ ជា​អគារ​ខ្ពស់​ដែល​ទ្រេត​ឆ្ងាយ​ជា​ងគេ​បំផុត ដែល​បាន​សាង​ឡើង​ដោយ​មនុស្ស​ជាតិ។ ក្នុងកំណត់​ត្រា​នោះ កាពីថល​ហ្គែត​ត្រូវបាន​សង់​ឡើង​ឱ្យ​ទ្រេត​មុំ​១៨ដឺក្រេ ដែល​ទ្រេត​ខ្លាំង​ជាង [Read more...]

ផ្ទះ​សំបក​ខ្យង

ផ្ទះ​នេះ​សង់​នៅ​ឆ្នាំ​២០០៦ ដោយ Arquitectura Orgánica។ ស្វាមី​ភរិយា​មាន​កូន​ពីរនាក់​មក​ពី​ក្រុង​ម៉ិចស៊ិចកូ បន្ទាប់​ពី​ធុញ​ទ្រាន់​នឹង​ការ​រស់​នៅ​ក្នុង​ផ្ទះ​ធម្មតា​ ចង់​រស់​នៅ​ផ្ទះ​ដែល​មាន​លក្ខណៈ​ធម្មជាតិ។
[Read more...]

គំរោង​អូតែល​អណ្ដែត​លើ​អាកាស​របស់ Samsung

Samsung និង SeymourPowell បាន​សហការ​គ្រោង​បង្កើត​សណ្ឋាគារ​អណ្ដែត​លើ​អាកាស​នៅ​រយៈ​កំពស់ 3000ម៉ែត្រ។ គំរោង​នេះ​​​មាន​ឈ្មោះ​ថា Aircruise ។ សណ្ឋាគារ​នេះ​មាន​លក្ខណៈ​ជា​បាឡុង​ហោះ​ ហើយ​បាឡុង​នោះ​មាន​រាង​ជា​គ្រាប់​ពេជ្រ ដែល​ប្រើ​អ៊ីដ្រូសែន​ចំនុះ 330 000 ម៉ែត្រត្រីគុណ។

តើ​គំរោង​នេះ​ធ្វើ​ទៅ​រួច​ដែរ​រឺទេ? រឺ​បាន​ត្រឹម​តែ​ជា​ក្ដី​ស្រមៃ? រឺ​វា​អាច​​មាន​តែក្នុង​រឿង​វិទ្យាសាស្ត្របែប​ប្រឌិត​ទេ?