ប្រទេសកាតាសង់ពពកសិប្បនិម្មិតដើម្បីស្វាគមន៍ World Cup ២០២២
នៅពេលដែលគណៈកម្មការ FIFA សំរេចចិត្តជ្រើសរើសយកសហរដ្ឋកាតា (Qatar) ជាប្រទេសម្ចាស់ផ្ទះក្នុងការរៀបចំការប្រកួត World Cup 2022 នោះធ្វើអោយប្រទេសជាគូប្រជែងដទៃមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ការប្រកួត World Cup 2022 នឹតត្រូវធ្វើឡើងនៅទីក្រុងដូហា រដ្ឋធានីនៃសហរដ្ឋកាតា។ សហរដ្ឋកាតាមិនត្រឹមតែជាប្រទេសតូចប៉ុណ្ណោះទេថែមទាំងជាប្រទេសក្តៅទៀតផង។ សីតុណ្ហភាពជាធម្មតាឡើងដល់៤៦អង្សាសេ ហើយក៏មិនដែលចុះត្រជាក់ដល់ក្រោម ២៩អង្សាសេដែរ។ គណៈកម្មការ FIFA ក៏បានដឹងពីស្ថានភាពទាំងនេះដែរមុននឹងសំរេចចិត្តប្រគល់ការរៀបចំការប្រកួត World Cup អោយទៅប្រទេសនេះ ប៉ុន្តែត្រូវមានលក្ខខណ្ឌដោយពហុកីឡាដ្ឋានសំរាប់ការប្រកួតត្រូវតែបំពាក់ម៉ាស៊ីនត្រជាក់។ អានបន្ត
គម្រោងសំណង់កីឡដ្ឋានសម្រាប់បាល់ទាត់ពិភពលោក២០១៨ នៅរុស្ស៊ី
រូបភាពខាងក្រោមនេះជាបណ្ដាកីឡដ្ឋាននានាដែលប្រទេសរុស្ស៊ីត្រូវធ្វើការសាងសង់ ដើម្បីត្រៀមទទួលធ្វើជាម្ចាស់ផ្ទះការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ២០១៨។
ប្រទេសចិនចង់ផលិតឡានក្រុងហោះ
ប្រទេសចិនបានរកឃើញដំណោះស្រាយក្នុងការកាត់បន្ថយការកកស្ទះចរាចរណ៍នៅតាមផ្លូវក្នុងក្រុងប៉េកាំង៖ គឺឡានក្រុងហោះ !!!
ប្រទេសចិនសព្វថ្ងៃជាទីផ្សាររថយន្តធំបំផុតនៅលើផែនដី ដូច្នេះហើយផ្លូវធ្វើដំណើរនានារបស់ប្រទេសនេះត្រូវបានកកស្ទះដោយសាររថយន្ត។
ក្រុមហ៊ុនShenzhen Hashi Future Parking Equipment Co បានស្នើគំនិតឡានក្រុងហោះនេះឡើងដើម្បីកាត់បន្ថយការកកស្ទះនេះ។ ឡានក្រុងហោះនេះ ជាត្រាំវ៉េ*មួយប្រភេទ ដែលខ្ពស់ផុតពីដី តែជើងវាជាប់ដីដដែល។
វាមានកម្ពស់ប្រហែលជា 4,5ម អាចរត់បានល្បឿន 60km/h ដឹកបានមនុស្ស 1200 ទៅ 1400 នាក់។ វាអាចកាត់បន្ថយការកកស្ទះបាន20 ទៅ30% ។ ការផលិតឡានក្រុងប្រភេទនេះ សម្រាប់ចម្ងាយផ្លូវ 40គម នឹងត្រូវចំណាយប្រាក់អស់ 500 លានយ៉ន់ ត្រូវនឹង 74 លានដុល្លារ ស្មើនឹង 10% តម្លៃសាងសង់មេត្រូ។ វានឹងដើរដោយថាមពលពន្លឺព្រះអាទិត្យ។
ឡានក្រុងប្រភេទនេះ ប្រហែលជានឹងចាប់ផ្ដើមសាងសង់នៅចុងឆ្នាំ២០១១។
(Un bus volant en Chine, yahoo news)
តើអ្វីជា តង់ស៊័រ ?
ទំហំរូប មានច្រើនប្រភេទ៖ ស្កាលែ វ៉ិចទ័រ តង់ស៊័រ។
ស្កាលែ៖ ដូចជា ចំងាយ 2m, 3m, ….។ បើគេនិយាយពីចំងាយ គឺចំងាយរវាងចំនុចពីរ។ ចំងាយនេះ មិនអាស្រ័យនឹងប្រព័ន្ធអ័ក្សអ្វីទេ ឧទាហរណ៍ នៅក្នុងប្រព័ន្ធអរតូណរមេ ក៏ប៉ុណ្ណឹង ប្រព័ន្ធស៊ីឡាំងឌ្រិចក៏ប៉ុណ្ណឹង។ល។
វ៉ិចទ័រ ៖ ឧទាហរណ៍ វ៉ិចទ័របំលាស់ទីរបស់ចំនុចមួយ
បើនៅក្នុងប្រព័ន្ធអ័ក្ស X’Y’Z’ វ៉ិចទ័របំលាស់ទីដដែលនេះទៅជា
ជាដំបូងយើងឃើញថា វ៉ិចទ័រមានកុំប៉ូសង់របស់វាប្រែប្រួលតាមប្រព័ន្ធអ័ក្ស។ នៅក្នុងប្រព័ន្ធអ័ក្ស OXYZ យើងមាន តាមទិស x វាផ្លាស់ទីបានចំងាយ 2 (ជាទំហំស្កាលែ), តាមទិស y វាផ្លាស់ទីបានចំងាយ 1 (ជាទំហំស្កាលែ), តាមទិស z វាផ្លាស់ទីបានចំងាយ 3 (ជាទំហំស្កាលែ) ។ ដូច្នេះចំពោះវ៉ិចទ័រមួយ តាមទិសមួយ យើងមានតំលៃស្កាលែមួយ (តាមទិស x វាផ្លាស់ទីបានចំងាយ 2 (ជាទំហំស្កាលែ), តាមទិស y វាផ្លាស់ទីបានចំងាយ 1 (ជាទំហំស្កាលែ), តាមទិស z វាផ្លាស់ទីបានចំងាយ 3 (ជាទំហំស្កាលែ)) ។
[Read more...]







Recent Comments Gravatars