ពាណិជ្ជកម្មកំប្លែង៖ ស្មាន​ច្រលំហើយ!

ជាង​គំនូរ​ទំនើប

ឆ្កែ​ស្មោះ​នឹង​ម្ចាស់

បុរស​ម្នាក់​ យក​ឆ្កែ​ទៅ​លក់។ អ្នក​ទិញ​សួរ “ឆ្កែ​ហ្នឹង​ស្មោះ​នឹង​ម្ចាស់​វា​ឬ​អត់?”

អ្នក​លក់​ ៖ “ស្មោះត្រង់​ណាស់​!! ខ្ញុំ​លក់​វា​(បាន​លុយ​)បី​ដង​ហើយ ទី​បំផុត​វា​លួច​រត់​មកនៅ​ជា​មួយ​​ខ្ញុំ​​វិញ​​តែ​រហូត”

ក្រុមចំរៀង Club 27៖ សមាជិក​ក្នុង​ក្រុម​ទាំងអស់ស្លាប់​នៅ​អាយុ​២៧ឆ្នាំ

ក្រុម 27 Club— ដែល​អ្នក​ខ្លះ​គេ​ហៅថា Forever 27 Club ឬ Club 27 ឬ Curse of 27 ជា​ឈ្មោះ​ក្រុម​ដែលសមាជិកសរុប២៧​នាក់ ហើយ​នៅក្នុង​ក្រុម​ទាំង​អ្នក​ចំរៀង​ទាំង​តន្ត្រីករទាំងអស់សុទ្ធតែ​អស់​ជីវិត​ក្នុង​វ័យ​២៧ឆ្នាំ​គ្រប់គ្នា ដែល​មូលហេតុ​នៃ​ការស្លាប់​ភាគ​ច្រើន​បណ្តាល​មក​ពីការ​បំផ្លាញ​ជីវិត​ដោយ​ខ្លួនឯង​។ [Read more...]

យុទ្ធនាការជិះរថភ្លើង​ក្រោម​ដីអត់ស្លៀកខោ

កាល​ពី​ថ្ងៃ​អាទិត្យ​ទី​៨​ខែមករា​ឆ្នាំ២០១២​កន្លង​ទៅ​នេះ មាន​អ្នក​ដំណើរ​តាមរថភ្លើង​ក្រោម​ដី​ប្រមាណ​ជាង​១ម៉ឺននាក់ដែលធ្វើ​ដំណើរ​ដោយ​ស្លៀក​តែ​ខោ​ក្នុង​នៅស្ថានីយ៍រថភ្លើង​ក្រោម​ដីក្នុង​ទីក្រុង​ចំនួន​៥៩ នៃ​២៧ប្រទេសក្នុង​ពិភពលោក។ នៅទីក្រុង​ញូយ៉ក យុទ្ធនាការជិះរថភ្លើង​ក្រោម​ដីអត់ស្លៀកខោលើកទិ១១​របស់​ពួក​គេ​ក្នុង​ឆ្នាំ​នេះ មាន​សមាជិកចូលរួម​ចំនួន​៤០០០នាក់ នៅក្នុងស្ថានីយ៍រថភ្លើង​ក្រោម​ដី១០កន្លែង​ក្នុង​ទីក្រុង។​

កម្មវិធីជិះរថភ្លើង​ក្រោម​ដីអត់ស្លៀកខោធ្វើឡើង​រៀងរាល់​ឆ្នាំ​ដោយក្រុម Improv Everywhere នៅខែ​មករាក្នុង​ទីក្រុង​ញូយ៉ក។ ដំបូង​ឡើយគឺ​ចាប់​ផ្តើម​ពី​សមាជិក​៧នាក់ ដែល​រហូត​មក​ទលើ​ពេល​នេះ​គឺ​កម្មវិធី​ដែល​មាន​លក្ខណៈអន្តរជាតិ៕

[Read more...]

ដូចពកូនមនុស្ស!

ជណ្តើរព្យាណូ​នៅស៊ុយអ៊ែត

រឿងខ្លី៖ ពាក្យសន្យារវាងក្អាត់និងដង្កូវ

មានកូនដង្កូវ​ញីមួយ​កំពុង​នៅលើស្លឹកឈើ​ដែលមាន​មែក​ទោរ​ទៅ​រក​ទឹក​បឹងមួយ។ ចៃដន់កូនដង្កូវ​ញី​បាន​ប្រទះ​ភ្នែក​នឹង​កូន​ក្អាត់​ឈ្មោល​មួយ​ដែល​ នៅក្បែរ​នោះ។ ពួក​គេ​បាន​សំលឹង​មើល​មុខ​គ្នា​ដោយ​ភ្នែក​ដ៏​តូចៗ​របស់​គេ ហើយ​ពួកគេក៏​ចាប់​ចិត្ត​ប្រតិព័ទ្ធ​លើគ្នា​ទៅ​វិញ​ទៅ​មក។ ក្នុង​ក្រសែ​ភ្នែក​របស់កូនក្អាត់ កូនដង្កូវ​នោះ​ប្រៀបដូច​ជា​ឥន្ធនូដែល​មាន​ពណ៌​ល្អ​គ្មាន​ពីរ។ សំរាប់​ដង្កូវ កូន​ក្អាត់​ប្រៀប​ដូច​ជា​គ្រាប់​អង្កាំ​ពណ៌​ខ្មៅ​ដ៏​ប្រណីត។

ដង្កូវ​៖ ខ្ញុំ​ពេញ​ចិត្ត​រូបអ្នកទាំង​អស់ សូមអ្នក​កុំ​ប្រែប្រួលអោយ​សោះ!

ក្អាត់៖ ខ្ញុំ​សន្យា

[Read more...]

លីស៊ាវឡុង ប្រើ​ដំបង​ពីរកំណាត់​វាយ​ពីងប៉ុង !!

** សូម​បញ្ជាក់​ថា ខ្ញុំ​មិន​ដឹង​ថា​អ្នក​ណា​បង្កើត​វីដេអូ​នេះឡើង​ និង​ដើម្បី​អ្វី​នោះ​ទេ។ មិន​មែន​ជា​ការ​ពិត តែ​ល្អ​មើល :D

ប្លែកៗ​ដែល​មាន​តែ​នៅ​ស្រុក​​ថៃ

[Read more...]