តេង លក្ខិណា

តេង លក្ខិណា​ ​  (Teng Leakhena)

ថ្ងៃខែឆ្នាំកំណើតៈ    19​ តុលា 1989

ទីកន្លែងកំណើតៈ    រាជធានីភ្នំពេញ

កម្រិតវប្បធម៌ទូទៅៈ បញ្ចប់មធ្យមសិក្សាទុតិយភូមិ នៅវិទ្យាល័យសន្ធរម៉ុក

កម្រិតជំនាញវិជ្ជាជីវៈ ចប់បរិញ្ញាប័ត្រ ផ្នែកទេសចរណ៍ នៅសកលវិទ្យាល័យជាតិគ្រប់គ្រង (NUM) នៅឆ្នាំ២០០៩

កម្ពស់ៈ 1.61 ម៉ែត្រ

មានបងប្អូនបង្កើតចំនួន: 8 នាក់ (ប្រុស 4 នាក់ និងស្រី 4 នាក់)

ចូលប្រឡូកក្នុងវិស័យសិល្បៈដំបូងនៅឆ្នាំ: 2006

 

មើលរូប​ផ្សេងទៀត

រូបថត៖ ឌុច សុភាក្នុង​ទស្សនាវដ្ដីឡេឌីស៍​បន្ទាប់​ពី​បែកបាក់​ពី​​ស្វាមី

មើលរូបផ្សេងទៀត

នី មុល្លីកាផ្តាច់​ពាក្យ​ពី​គូ​ដណ្តឹង

 

អ្នកណា​ក៏​ដឹង​ដែរ​ថា កញ្ញា​ នី មុល្លីកា​ដែល​ជា​តារា​ភាពយន្តស្រីដែល​​លេច​ធ្លោ​ម្នាក់​ក្នុង​ពេល​បច្ចុប្បន្ន​នោះ​គឺ​ជា​គូ​ដណ្តឹងកូន​ប្រុស​របស់​អ្នក​ស្រី​ពាន់​ ភួង​បុប្ផា​ អ្នក​និពន្ធ​រឿង​ភាគ​សំរាប់​ទូរទស្សន៍ CTN។ បើ​តាម​គំរោង​កញ្ញា​ មុល្លីកា នឹង​ចូល​រោង​ការ​ជាមួយ​លោក​ទូច ភួង​វីរៈនៅ​ឆ្នាំ​២០១២​ខាង​មុខ​នេះ។ ប៉ុន្តែ​គំរោង​រៀប​ការ​នេះ​ត្រូវ​បរាជ័យ​ដោយ នាង​បាន​សារភាព​ថា​នាង​បាន​ផ្តាច់​ពាក្យ​ជាមួយ​គូដណ្តឹង​តាំង​ពី​៦​ខែ​មុន​មក​ម៉្លេះ។ អានបន្ត

ម៉ម ឡូរ៉ាទេវរី

កញ្ញា ម៉ម ឡូរ៉ា ទេវរី មាន​បង​ប្អូន​ពីរ​នាក់។ នាង​ជា​កូន​ច្បង ហើយ​ប្អូន​ប្រុស​មាន​អាយុ ២១​ឆ្នាំ ឈ្មោះ ម៉ម អេនឌ្រូវ ធីវុឌ្ឍ។ ម្ដាយ​របស់​នាង​ឈ្មោះ ប៊ុត ធីតា អាយុ ៥០​ឆ្នាំ ធ្វើការ​ជា​អ្នក​បង្កើត​កម្មវិធី Software សម្រាប់​ម៉ាស៊ីន​កុំព្យូទ័រ ហើយ​ឪពុក​ឈ្មោះ ម៉ម វិទូ អាយុ ៥២​ឆ្នាំ ជា​អ្នក​ត្រួត​ពិនិត្យ​ម៉ាស៊ីន​យន្តហោះ​អាកាសចរណ៍ United Airlines។

កញ្ញា ឡូរ៉ា បាន​បញ្ចប់​បរិញ្ញាបត្រ​ផ្នែក​នរវិទ្យា ឬ​មុខ​វិជ្ជា​ទាក់ទង​នឹង​ការ​វិវត្តន៍​នៃ​មនុស្ស នៅ​សកលវិទ្យាល័យ Berkeley ក្នុង​រដ្ឋ​កាលីហ្វ័រញ៉ា។ កញ្ញា ឡូរ៉ា ចេះ​និយាយ​ភាសា ៣ យ៉ាង​ស្ទាត់​ជំនាញ ក្នុង​នោះ​មាន​ភាសា​អង់គ្លេស បារាំង និង​ខ្មែរ។ អានបន្ត

ញ៉ែម​ សុគន្ធ

ញ៉ែម​ សុគន្ធ ជា​អតីត​ហ្វ្រេសស៊ី​ចំណាត់​ថ្នាក់​លេខ​៣​ជំនាន់​ទី​១​កាល​ពី​ឆ្នាំ​២០០២។ បច្ចុប្បន្ន​លោកក្លាយ​ជា​តារា​ភាព​យន្ត​ ដែល​គេ​ចាត់​ទុក​ជា​តារា​ទឹកភ្នែក​ផ្នែក​បុរស។ ដោយសារ​តែ​មាន​​ទេពកោសល្យ​ខ្ពស់​ក្នុង​ការ​សំដែង​ ​ទើប​លោកក្លាយ​ជា​​ម្ចាស់​ពាន​រង្វាន់​ថាស​មាសភាពយន្តលើក​ទី​២​។

ប្រភព៖ Khmer Magazine

មើលរូបផ្សេងទៀត

ស៊ឹម ថៃណា

មើល​រូប​ផ្សេង​ទៀត

ចន ច័ន្ទលក្ខិណា​ថត​ភាព​យន្ត​3D

អ្នកនាង​ចន ច័ន្ទលក្ខិណា​ដែល​ជា​តារាភាព​យន្ត​និង​ជា​តារា​បង្ហាញ​ម៉ូត​ដ៏​ល្បី​របស់​កម្ពុជា​ បច្ចុប្បន្ន​កំពុង​ថត​ខ្សែភាពយន្ត​ដែលមាន​លក្ខណៈ​3D ដែល​ការ​សហការ​ផលិត​រវាង​ស្ថានីយ៍​ទូរទស្សន៍​​កូរ៉េ EBS ជាមួយស្ថានីយ៍​ទូរទស្សន៍​ជាតិ​កម្ពុជា​នៃ​ក្រសួង​ព័ត៌មាន​រួម​ជាមួយ​ក្រសួង​វប្បធម៌​ និង​វិចិត្រ​សិល្បៈនិង​ក្រសួង​អប់រំ​យុវជន​និង​កីឡា​ផង​ដែរ។ ខ្សែ​ភាបយន្ត​នេះ​ជា​ប្រភេទ​រឿង​បុរាណ​ដែល​ទាក់ទង​នឹង​ប្រ​វត្តិសាស្ត្រ​ខ្មែរ​ និយាយ​ពីការ​កសាង​ប្រាសាទ​បុរាណ​របស់​ខ្មែរ ដែល​មាន​ចំបង​ជើង​ថា “ព្រះបាទ​សុរិយាវរ្ម័នទី២ និងព្រះបាទ​ជ័យវរ្ម័នទី៧​”។ នៅក្នុង​រឿង​នេះ​ អ្នកនាង​ចន ច័ន្ទ​លក្ខិណា​សម្តែង​ជា​តួ​អង្គមហេសីរបស់​ព្រះបាទ​សុរិយាវរ្ម័នទី២​ ដែល​មាន​អតចរិត​ស្លូត​បូត​ ចាំ​ជួយគ្រប់ភារកិច្ច​របស់​ស្វាមី៕

ជា វណ្ណារិទ្ធ

ជា វណ្ណារិទ្ធ ជា​អតីត​ Freshie ជាប់​ចំណាត់​ថ្នាក់លេខ១ កាលពីឆ្នាំ ២០០៧។ បច្ចុប្បន្នជា​ពិធីករប្រចាំទូរទស្សន៍បាយ័ន ហើយ​ថែម​ទាំង​​ជា​តារាភាពយន្ត​និង​ជា​សំដែងផង​​​។ ជា វណ្ណារិទ្ធ​បាន​​បញ្ចប់​បរិញ្ញាបត្រ​​ផ្នែក​គ្រប់គ្រង​ក្នុង​ឆ្នាំ ២០០៨ នៅ​សកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង ។

មើលរូបផ្សេង​ទៀត

ដួង ហ្សូលីដា

កញ្ញា​ ដួង ហ្ស៊ូលីដាធ្លាប់ជា​អតីត​កូលាប​ខ្មែរអាកាសចរ​ណ៍របស់​ក្រុម​ហ៊ុន​​អាកាសចរណ៍ President Airline ។ បច្ចុប្បន្ននាង​ជា​សិល្បករ​មួយ​រូប​ដ៏​ល្បី​ល្បាញ​របស់​ប្រទេស​កម្ពុជា។ នាង​មាន​ស្រុក​កំណើត​នៅ​ខេត្ត​បាត់​ដំបង ភាគ​ខាងពាយព្យនៃប្រទេសកម្ពុជា។  នាង​ក៏​ជា​សិល្បករមួយរូប​ដែល​មាន​កំរិត​វប្បធម៌រហូត​ដល់​អនុបណ្ឌិត​ខាង​ផ្នែក​គ្រប់​គ្រងពាណិជ្ជកម្មដែរ។

អានបន្ត

សារ៉ាយ សក្ខណា – Saray Sakana

កញ្ញា​ សារ៉ាយ សក្ខណា ជា​ Freshies ដែល​ជាប់​ចំណាត់​ថ្នាក់លេខមួយ ផ្នែក​ស៊ីកាម៉េរ៉ាកាល​ពី​ឆ្នាំ ២០០៦ ។ បច្ចុប្បន្ន​នាងមានអាយុ ១៩​ឆ្នាំ​ (១៩៩១) មាន​កំពស់ ១.៦៥ម៉ែត្រ មាន​ទីកន្លែង​កំណើត​នៅ​ទីក្រុង​ភ្នំពេញ។ នាង​រៀន​បាន​ដល់​ថ្នាក់​ទី​១១​នៃ​វិទ្យាល័យឥន្ទ្រទេវី។ នាង​ជាកូន​ទីច្បងក្នុង​ចំណោម​បង​ប្អួន​៤នាក់។ ទៅអនាគតនាង​មាន​បំណង​ចង់​ធ្វើការ​ក្នុងការិយាល័យ និង​បើក​ហាង​លក់សំលៀក​បំពាក់​ទាន់​សម័យ។

[Read more...]