
Graham Comrie (ឆ្វេង) និង Graham Cormie
អ្នកឈ្លក់វង្វេងនឹងថតរូបម្នាក់បានរៀបរាប់ពីការដែលគាត់ដូចជាបានជួបនឹងខ្លួនឯងម្នាក់ទៀតនៅលើបណ្តាញ Facebook ហើយដែលពួកគេទាំង២នាក់នោះរស់នៅតែជាង១០គីឡូម៉ែត្រពីគ្នាប៉ុណ្ណោះ។ [Read more...]
Share with you what we have known

Graham Comrie (ឆ្វេង) និង Graham Cormie
អ្នកឈ្លក់វង្វេងនឹងថតរូបម្នាក់បានរៀបរាប់ពីការដែលគាត់ដូចជាបានជួបនឹងខ្លួនឯងម្នាក់ទៀតនៅលើបណ្តាញ Facebook ហើយដែលពួកគេទាំង២នាក់នោះរស់នៅតែជាង១០គីឡូម៉ែត្រពីគ្នាប៉ុណ្ណោះ។ [Read more...]
រឿងចែដន្យនេះបានដកស្រង់ពីគេហទំព័រមួយ។ ប្រសិនបើនារីម្នាក់នេះមិនបានយកអាសារអ្នកសុំដោយសារម្នាក់ទេនោះ នឹងមានគ្រួសារមួយត្រូវបាត់បង់ជីវិតទាំងអស់តែម្តង។
មាននារីម្នាក់មកពី New Castle។ នៅពេលបើកឡានត្រលប់មកផ្ទះវិញ នាងបានឈប់សំរាកតាមផ្លួវ។ នៅពេលដែលនាងដើរត្រលប់មកឡានរបស់នាងវិញ នាងបានឃើញបុរសអ្នកបំរើម្នាក់អង្គុយយំយ៉ាងខ្លាំងលើជើងម៉ាមួយនៅក្បែរនោះ។ នាងក៏ទៅអង្គុយជិត ហើយសួរពីដំណើរដើមទង។
បុរសនោះបានប្រាប់ទៅនាងថា គាត់បានច្បាប់ឈប់ហើយគេចង់ទៅមន្ទីរពេទ្យនៅ Akron ជាខ្លាំងព្រោះ ភរិយារបស់គាត់កំពុងតែឈឺពោះសំរាលកូន។ គាត់ទើបតែបានទទួលដំណឹងថាការសំរាលកូនរបស់ភរិយារបស់ខ្លួនមានបញ្ហាដែលអាចបណ្តាលអោយមានគ្រោះថ្នាក់ដល់ជីវិតទាំងម្តាយទាំងកូន។ រថយន្តក្រុងដែលគាត់ជិះមកកន្លែងធ្វើការក៏មិនរត់ទៀតថ្ងៃនេះ ដូច្នេះហើយទើបគាត់មិនដឹងថាត្រូវធ្វើដូចម្តេច។
នារីនោះក៏អោយទទួលអោយបុរសនោះដោយសារឡាននាងទៅ។ នាងនិយាយថានឹងជូនបុរសនោះ ទៅដល់ Pittsburgh កន្លែងដែលបុរសនោះអាចរករថយន្តក្រុងជិះបានដើម្បីបន្តដំណើរទៅ Akron។ អានបន្ត
ជារឿងគួរអោយអស្ចារ្យមួយ ដែលអតីតទាហានជើងចាស់អាយុ៧៥ឆ្នាំម្នាក់ គឺលោក Terry Crolley ទើបតែបានទទួលកាតប៉ុស្តាល់ពីម្តាយរបស់លោកដែលបានចែកឋានទៅហើយ។ សំបុត្រនោះម្តាយរបស់លោក បានផ្ញើរមកលោកតាំងពី៥៨ឆ្នាំមុនម៉្លេះ!!
នៅពេល Terry ចូលបំពេញកាតព្វកិច្ចយោធានៅឆ្នាំ១៩៥៣ លោកត្រូវបានបញ្ជូនទៅប្រទេសអេស៊ីប។ ម្តាយរបស់លោក គឺអ្នកស្រី Esther បានសរសេរកាតប៉ុស្តាល់មួយផ្ញើរទៅលោកពី Merseyside ប្រទេសអង់គ្លេស។ សំបុត្រនោះមិនបានទៅដល់បន្ទាយរបស់លោកឡើយ។
ថ្ងៃមួយក្មួយប្រុសរបស់ Terry បានឃើញកាតប៉ុស្តាល់នោះនៅលើ eBay គេក៏ទិញយកក្នុងតំលៃ ៩៩ភី (១,៤៨$) ហើយក៏យកមកបង្ហាញពូរបស់គាត់។ អានបន្ត
ថ្ងៃដែល Michael Jackson ធ្វើបណ្តាំមរតកទុកអោយកូនៗរបស់គាត់កាលពីឆ្នាំ២០០២ ត្រូវគ្នានឹងថ្ងៃដែលលោកបានធ្វើមរណភាពនៅឆ្នាំ២០០៩។
ប្រហែលជាអ្នកធ្លាប់បានដឹងរឿងនេះហើយក៏មិនដឹង តែវាជារឿងថ្មីសំរាប់ខ្ញុំ! នោះគឺរឿងដែលទាក់ទងនឹងមរណភាពរបស់កំពូលតារាចំរៀងប៉ុប Michael Jackson។ មានរឿងចៃដន្យនៃថ្ងៃដែលគាត់ធ្វើបណ្តាំមរតកនិងថ្ងៃដែលគាត់បានទទួលអនិច្ចកម្ម។ Michael Jackson បានទទួលអនិច្ចកម្មនៅថ្ងៃទី ៧ ខែកក្កដា ឆ្នាំ២០០៩។ ខាងក្រោមនេះគឺជាថ្ងៃធ្វើបណ្តាំមរតកគឺ ថ្ងៃទី ៧ ខែកក្កដា ដែរប៉ុន្តែក្នុងឆ្នាំ២០០២។
លោក Michael Dick ខានបានជួបមុខកូនស្រីរបស់លោកគឺនាង Lisa អស់រយៈពេលជាង១០ឆ្នាំមកហើយ។ គីចាប់តាំងពីពេលដែលលោកនិងភរិយាបានចែកផ្លូវគ្នាមក។
ដោយមានបំណងចង់ទាក់ទងទៅកូនរបស់ខ្លួន លោកបានធ្វើដំណើរជាមួយកូនស្រី២នាក់របស់ភរិយាក្រោយរបស់លោកទៅ ទីក្រុង Sudbury ដែលជាកន្លែងដែលលោកដឹងថានាងLisa ស្នាក់នៅមុនពេលដែលលោកបែកពីនាង។ អានបន្ត
រូបខាងលើនេះគឺជារូបថតដែលបង្ហាញពីភាពចៃដន្យបំផុតមួយដែលអាចនិយាយបានថា នឹងអាចកើតឡើងចំពោះមនុស្សម្នាក់ក្នុង១លាននាក់!!
គូស្រករថ្មីថ្មោងមួយគូគឺអាឡិចនិងដូណា បាននាំគ្នាអង្គុយមើលរូបថតចាស់ៗរបស់ដូណាតាំងពីពេលដែលគេនៅតូចៗ នៅពេលដែលនាងទៅលេងនៅ Disney World។ ពួកគេបានឃើញរូបថតមួយសន្លឹករបស់ដូណានិងបងប្អូនរបស់នាងដែលថតជាមួយតួសម្តែងរបស់ Disney។ អានបន្ត
Laura Buxton ជាក្មេងស្រីជនជាតិអង់គ្លេសអាយុ១០ឆ្នាំ។ នាងរស់នៅតំបន់ Staffordshire ប្រទេសអង់គ្លេស។ នៅក្នុងថ្ងៃខួបអាពាហ៍ពិពាហ៍របស់ជីដូននាង នាងឃើញមានប៉េតប៉ោងហោះជាច្រើនដែលគេចងតុបតែងរោងនៃពិធី។ នាងបានយកប៉េតប៉ោងក្រហមមួយ រួចសរសេរលើនោះថា “សូមយកវាមកប្រគល់អោយ Laura Buxton វិញ ” រួចនាងក៏បង្ហោះប៉េតប៉ោងក្រហមនោះទៅលើមេឃ។
១០ថ្ងៃក្រោយមក កសិករម្នាក់នៅភូមិ Milton Lilbourne ក្នុងតំបន់ Wiltshire បានទាញប៉េតប៉ោងនោះពីរបងផ្ទះរបស់គាត់។ ដោយឃើញនៅលើប៉េតប៉ោងនោះមានសរសេរឈ្មោះ Laura Buxton គាត់ក៏យកប៉េតប៉ោងនោះដើរសំដៅទៅផ្ទះអ្នកជិតខាងរបស់គាត់ដោយគិតថាប៉េតប៉ោងនេះច្បាស់ជារបស់កូនស្រីអ្នកជិតខាងគាត់ជាមិនខាន។ អ្នកជិតខាងរបស់គាត់ មានកូនស្រីម្នាក់ឈ្មោះ Laura Buxton។ ប៉ុន្តែតាមពិតនេះជារបស់ Laura Buxton ម្នាក់ផ្សេងទៀតដែលនៅ ២២៥គីឡូម៉ែត្រពីនាង។ អ្វីដែលអស្ចារ្យនោះគឺពួកគេមិនត្រឹមតែមានឈ្មោះដូចគ្នាប៉ុណ្ណោះទេ គឺគេមានអាយុដំណាលគ្នាទៀតផង។ អានបន្ត
Recent Comments Gravatars