រឿងកំសត់៖ Aftershock

 

Aftershock ជា​ខ្សែភាពយន្តសោកនាដកម្មពីការ​រញ្ជួយ​ដី​ដ៏​ធំមួយ​នៅប្រទេសចិន។ ភាព​យន្ត​នេះ​ផលិត​ក្នុង​ឆ្នាំ​២០១០​ដែល​ចំណាយ​ទឹក​ប្រាក់​ផលិតអស់២៥លាន​ដុល្លា​អាមេរិច​ និង​រក​ចំនូលបាន​រហូត​ដល់​១០០លាន​ដុល្លា។​

 

រឿង​នេះ​និយាយ​អំពីសោកនាដកម្មពីការ​រញ្ជួយ​ដី​ធំមួយ​នៃ​ទីក្រុង​​ Tangshan កាល​ពី​ឆ្នាំ​១៩៧៦។ Yuan Ni រស់​នៅផ្ទះល្វែង​តូចមួយ​ជាមួយ​ប្តី​និងកូន​ភ្លោះតូចៗ២នាក់​ ស្រីមួយ​ប្រុសមួយ​ Fang Deng និង Fang Da។ នៅយប់​មួយ​បន្ទាប់​ពី​ដាក់​កូន​អោយ​គេង​រួច​នាង​និង​ប្តី​បានចុះ​មក​ក្រោម​ផ្ទះ​ក្បែរ​រថយន្តរបស់​នាង ពេល​នោះ​ស្រាប់​តែ​ព្រះធរណី​ចាប់​ផ្តើម​ញ័ររញ្ជួយ​ អាគារ​ចាប់​ផ្តើម​ដួល​រលំ នាង​និង​ប្តីរត់​ [Read more...]

នៅឆ្នាំ​២១៦១ មនុស្ស​នឹង​នៅក្មេង​ត្រឹម​វ័យ២៥​ឆ្នាំ​រហូត

នេះគឺ​ជា​សង្គមមនុស្សដែល​គេ​ប្រឌិតត​នៅក្នុងភាពយន្ត​រឿង In Time ដែលទើប​តែ​ចេញកាល​ពី​ខែ​តុលា​កន្លង​ទៅ​នេះ។ នៅក្នុងអនាគត​ដ៏​ខ្លី​ខាងមុខ គឺក្នុង​ឆ្នាំ ២១៦១ សែន​ដែលកំណត់វ័យ​មនុស្ស​នឹង​លែង​មាន​ដំណើរ​ការ​ទៀត​ហើយ។ ដើម្បី​កាត់​បន្ថយ​ចំនួន​មនុស្ស​លើ​ផែន​ដី ពេល​វេលាត្រូវបាន​គេ​ប្រើ​ប្រាស់​ជំនួស​លុយ និង​ការ​ចំណាយដើម្បីប្រណិតភាព​នានា​។ ពួក​អ្នក​មាន​អាច​មាន​ជីវិត​អមតៈ ។ ​នៅលើ​ដៃមនុស្សម្នាក់ៗ​មាន​នាឡិកាកំណត់​ពេល​វេលា​ដែលគេ​រស់​នៅ និង​​ដូច​ជាកាបូបលុយ​រៀងៗ​ខ្លួន។

  [Read more...]

តុក្កតា៖ Madagascar វគ្គ៣ “Europe’s Most Wanted”

ភាពយន្ត៖ In the Land of Blood & Honey (Trailer)

រឿង “In the Land of Blood & Honey” ជាភាពយន្ត​សង្គ្រាម​និង​មនោសញ្ចេតនាដែលជាស្នាដៃនិពន្ធនិង​ដឹក​នាំ​រឿង​ដំបូង​របស់​នាង Angelina Jolie.​

“កិច្ចការ​បរទេស​នៅកម្ពុជា”…រឿងភាគ​បារាំង​ដែល​ថត​នៅ​ស្រុកខ្មែរ

“កិច្ចការ​បរទេស” នេះជា​ចំណង​ជើង​រឿង​ភាគស៊ើប​អង្កេត​របស់​​បារាំង​ដែល​និយាយពីប្រទេស​ផ្សេងៗ​​ក្រៅពី​បារាំងដែល​កាល​ពី​ភាគ​មុន​គឺ​និយា​យពី “កិច្ចការ​បរទេស​នៅកម្ពុជាម៉ារ៉ុក”។ វគ្គថ្មីនេះ​​គឺ​ថត​នៅ​ស្រុក​យើង​ និយាយ​ពី​ការ​ស៊ើប​អង្កេត និង​អន្តរាគមន៍លើ​ការ​ជួញ​ដូរ​វត្ថុបុរាណ​នៅ​ប្រទេស​កម្ពុជា។

នេះ​ជារឿង​ល្អ​មើល​មួយ ដែល​ខ្ញុំ​មើល​កាល​ពី​យប់​ម៉ិញ​នៅ​ក្នុងទូរទស្សន៍ប៉ុស្តិ៍ TF1 ​។

 

មើលរឿង (និយាយ​ជាភាសា​បារាំង)៖

គំនូរជីវចលខ្មែរ៖ រឿង​ដំរី​និង​ស្រមោច

 

 

រឿង Final Destination ចេញ​វគ្គ៥ហើយ!

 

ឈុត​ខ្លះៗ​នៃ​រឿង

Transformers 3: Dark of the Moon (2011) Trailer

ភាពយន្ត​អាសអភាស​​ 3D ដំបូង​បង្អស់ លក់​សំបុត្រ​នៅហុងកុង ដាច់​ជាង​រឿង អវតារ

ខ្សែភាព​យន្ត​ហុងកុង ដែល​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​ខ្សែ​ភាព​យន្ត​អាសអភាស​ដំបូង​បំផុត បាន​ដណ្ដើម​តំណែង​ខ្សែភាព​យន្ត​ហូលីវូដ រឿង អវតារ​ តាម​រយៈ​ប្រាក់​ចំណូល​ពី​ការ​លក់​សំបុត្រ​នៅ​ថ្ងៃ​ទី​មួយ។

ខ្សែភាព​យន្ត​រឿង “3-D Sex and Zen: Extreme Ecstasy” បាន​រក​ប្រាក់​ចំណូល​បាន 360 000 ដុល្លារ​អាមេរិច នៅ​ក្នុង​ការ​បញ្ចាំង​នៅ​ថ្ងៃ​ទី​មួយ ដែល​ប្រាក់​ចំណូល​នេះ ទទួល​បាន​ច្រើន​ជាង​រឿង អវតារ​ របស់​លោក James Cameron ដែល​រក​បាន​តែ 334 000 ដុល្លារ​អាមេរិច ពី​ការ​ដាក់​បញ្ចាំង​នៅ​ហុងកុង។ ចាប់​តាំង​ពី​ពេល​ដាក់​បញ្ចាំង​មក ខ្សែភាព​យន្ត​នេះ រក​ប្រាក់​ចំណូល​បាន 5 លាន​ដុល្លារ​អាមេរិច ។

រឿង “3-D Sex and Zen: Extreme Ecstasy” បាន​ថត​ឡើង​ដោយ​យក​សាច់​រឿង តាម​អក្សរ​សិល្ប៍​កាមសាស្ត្រ​របស់​ចិន ដែល​និយាយ​អំពី​យុវជន​ម្នាក់​ ដែល​បន្ទាប់​ពី​ត្រូវ​បាន​ណែនាំ​ឱ្យ​ស្គាល់​ពី​ពិភព​ត្រេកត្រអាល​ក្នុង​ផ្លូវ​កាម​របស់​ពួក​អភិជន​មក បាន​ដឹង​ថា អតីត​ប្រពន្ធ​របស់​គាត់​ គឺ​ជា​ស្នេហា​ដែល​គាត់​ត្រូវ​ការ​ក្នុង​ជីវិត​នេះ។ រឿង​នេះ​សំដែង​ដោយ​តារា​ភាពយន្ត​សិចរបស់​ជប៉ុន Yukiko និង Saori Hara ។​

វីដេអូ​ផ្សាយ​ពាណិជ្ជកម្ម :
[Read more...]

រឿង​កូន​ជ្រូក៣៖ គំនូរ​ជីវចល​ដែ​ល​ទទួល​បាន​រង្វាន់​អូស្ការ​តាំង​ពី​ឆ្នាំ​១៩៣៣

រឿង​កូន​ជ្រូក៣ ជា​រឿង​និទាន​ដែល​ដំណាល​ពី​ ជ្រូក​៣​ក្បាលនិង​សត្វ​ចចកមួយ​ក្បាល​ដែល​មាន​បំណង​ចង់​ស៊ី​ជ្រូក​ទាំង​៣​នេះ​។ ជ្រូក​ទី​១​ សង់​ផ្ទះអំ​ពី​​ចំបើង​ ជ្រូក​ទី​២​សង់​ផ្ទះ​អំពី​ឈើ និង​ជ្រូក​ទី​៣​សង់​ផ្ទះ​អំពី​បេតុង។ ជ្រូក​២​ខាង​លើ​ចូល​ចិត្ត​រាំច្រៀង​និង​មិន​ចង់​ចំណាយ​ពេល​យូរ​ក្នុង​ការ​សាង​សង់​ផ្ទះ​ឡើយ។ ទី​បំផុត​ផ្ទះ​របស់​ពួក​គេ​ត្រូវ​ចចក​ផ្លុំ​រលំ​អស់​ ទើប​ពួក​គេ​រត់​ទៅ​ពឹង​ជ្រូក​ទី​៣។ ផ្ទះ​របស់​ជ្រូក​ទី​៣​ធ្វើ​ពី​បេតុង​រឹង​មាំ ចចក​មិន​អាច​ធ្វើ​អ្វី​បាន​ឡើយ! វា​ក៏​លបចូលតាម​បំពង់​ផ្សែង​តែ​ទី​បំផុត​ត្រូវ​ឆេះរលាក​ រៀង​ចាល​លែង​ហ៊ាន​ទៅ​ក្បែរ​ទី​នោះ​ទៀត៕