រឿង Final Destination ចេញ​វគ្គ៥ហើយ!

 

ឈុត​ខ្លះៗ​នៃ​រឿង

Transformers 3: Dark of the Moon (2011) Trailer

ភាពយន្ត​អាសអភាស​​ 3D ដំបូង​បង្អស់ លក់​សំបុត្រ​នៅហុងកុង ដាច់​ជាង​រឿង អវតារ

ខ្សែភាព​យន្ត​ហុងកុង ដែល​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​ខ្សែ​ភាព​យន្ត​អាសអភាស​ដំបូង​បំផុត បាន​ដណ្ដើម​តំណែង​ខ្សែភាព​យន្ត​ហូលីវូដ រឿង អវតារ​ តាម​រយៈ​ប្រាក់​ចំណូល​ពី​ការ​លក់​សំបុត្រ​នៅ​ថ្ងៃ​ទី​មួយ។

ខ្សែភាព​យន្ត​រឿង “3-D Sex and Zen: Extreme Ecstasy” បាន​រក​ប្រាក់​ចំណូល​បាន 360 000 ដុល្លារ​អាមេរិច នៅ​ក្នុង​ការ​បញ្ចាំង​នៅ​ថ្ងៃ​ទី​មួយ ដែល​ប្រាក់​ចំណូល​នេះ ទទួល​បាន​ច្រើន​ជាង​រឿង អវតារ​ របស់​លោក James Cameron ដែល​រក​បាន​តែ 334 000 ដុល្លារ​អាមេរិច ពី​ការ​ដាក់​បញ្ចាំង​នៅ​ហុងកុង។ ចាប់​តាំង​ពី​ពេល​ដាក់​បញ្ចាំង​មក ខ្សែភាព​យន្ត​នេះ រក​ប្រាក់​ចំណូល​បាន 5 លាន​ដុល្លារ​អាមេរិច ។

រឿង “3-D Sex and Zen: Extreme Ecstasy” បាន​ថត​ឡើង​ដោយ​យក​សាច់​រឿង តាម​អក្សរ​សិល្ប៍​កាមសាស្ត្រ​របស់​ចិន ដែល​និយាយ​អំពី​យុវជន​ម្នាក់​ ដែល​បន្ទាប់​ពី​ត្រូវ​បាន​ណែនាំ​ឱ្យ​ស្គាល់​ពី​ពិភព​ត្រេកត្រអាល​ក្នុង​ផ្លូវ​កាម​របស់​ពួក​អភិជន​មក បាន​ដឹង​ថា អតីត​ប្រពន្ធ​របស់​គាត់​ គឺ​ជា​ស្នេហា​ដែល​គាត់​ត្រូវ​ការ​ក្នុង​ជីវិត​នេះ។ រឿង​នេះ​សំដែង​ដោយ​តារា​ភាពយន្ត​សិចរបស់​ជប៉ុន Yukiko និង Saori Hara ។​

វីដេអូ​ផ្សាយ​ពាណិជ្ជកម្ម :
[Read more...]

រឿង​កូន​ជ្រូក៣៖ គំនូរ​ជីវចល​ដែ​ល​ទទួល​បាន​រង្វាន់​អូស្ការ​តាំង​ពី​ឆ្នាំ​១៩៣៣

រឿង​កូន​ជ្រូក៣ ជា​រឿង​និទាន​ដែល​ដំណាល​ពី​ ជ្រូក​៣​ក្បាលនិង​សត្វ​ចចកមួយ​ក្បាល​ដែល​មាន​បំណង​ចង់​ស៊ី​ជ្រូក​ទាំង​៣​នេះ​។ ជ្រូក​ទី​១​ សង់​ផ្ទះអំ​ពី​​ចំបើង​ ជ្រូក​ទី​២​សង់​ផ្ទះ​អំពី​ឈើ និង​ជ្រូក​ទី​៣​សង់​ផ្ទះ​អំពី​បេតុង។ ជ្រូក​២​ខាង​លើ​ចូល​ចិត្ត​រាំច្រៀង​និង​មិន​ចង់​ចំណាយ​ពេល​យូរ​ក្នុង​ការ​សាង​សង់​ផ្ទះ​ឡើយ។ ទី​បំផុត​ផ្ទះ​របស់​ពួក​គេ​ត្រូវ​ចចក​ផ្លុំ​រលំ​អស់​ ទើប​ពួក​គេ​រត់​ទៅ​ពឹង​ជ្រូក​ទី​៣។ ផ្ទះ​របស់​ជ្រូក​ទី​៣​ធ្វើ​ពី​បេតុង​រឹង​មាំ ចចក​មិន​អាច​ធ្វើ​អ្វី​បាន​ឡើយ! វា​ក៏​លបចូលតាម​បំពង់​ផ្សែង​តែ​ទី​បំផុត​ត្រូវ​ឆេះរលាក​ រៀង​ចាល​លែង​ហ៊ាន​ទៅ​ក្បែរ​ទី​នោះ​ទៀត៕

Despicable me ៖ តុក្កតាផ្តល់​គំនិត​ថ្មី!…លួចយកព្រះច័ន្ទ!

Despicable me ជាខ្សែភាយន្តគំនូរជីរចល​ឆ្នាំ​២០១០ របស់ក្រុមហ៊ុន Universal Picture។ ជា​រឿងនិយាយ​អំពី​មនុស្ស​ចិត្តអាក្រក់ម្នាក់ឈ្មោះ Gru ​ដែល​មាន​អ្នក​វិទ្យាសាស្ត្រនៅពីក្រោយ​ដើម្បី​ផលិត​ជា​ឧបករណ៍​ទំនើបៗ​របស់គេ។ Gru មានគំនិត​ប្រើក្មេង​កំព្រា​៣​នាក់អោយ​ទៅ​លួច​ឧបករណ៍​ម្យ៉ាង​ដែល​គេ​ទើប​នឹង​រក​ឃើញ​ដើម្បី​យក​មក​លួច​ព្រះ​ច័ន្ទ។

មើល Trailer

Mandy Moore ក្នុងភាព​យន្ត​ថ្មី​របស់​នាងរឿង “Tangled”

Mandy Moore និង Zachary Levi នៅ​សាល​មហោស្រព ​ El Capitan នៃ​ទីក្រុង Los Angeles

កាលពី​ល្ងាច​ថ្ងៃ​អាទិត្យ (១៤​វិច្ឆិកា) កន្លង​ទៅ​នេះ នាង Mandy Moore បាន​មក​ចូល​រួម​ការ​សម្ពោធ​ការដាក់​បញ្ចាំង​ខែ្សភាពយន្ត​គំនូរ​ជីវចលរឿង “Tangled” ​ដែល​ជាស្នាដៃ​ថ្មី​បំផុត​របស់​នាងនៅ​សាល​មហោស្រព ​ El Capitan នៃ​ទីក្រុង Los Angeles។

រឿង “Tangled”​ នឹង​ចាប់​​បញ្ចាំង​ពី​ថ្ងៃ​ទី​២៤​ខែ​វិច្ឆិកា​ឆ្នាំ​២០១០​នេះ​​ហើយ។ រឿង​នេះ​រឿង​បែក​កំប្លែង​ដែល​និយាយ​អំពី​ដំណើរ​ផ្សង​ព្រេង​របស់នារី​ក្មេង​ម្នាក់និង​ចោរ​កម្លោះ​រូប​សង្សារ​ម្នាក់​ដែលជិះ​សេះ​វង្វេង​ផ្លូវ​។​​​​ ដោយ​សារ​នាង​មាន​សក់​យ៉ាង​វែង នៅ​តាម​ផ្លូវ​នាង​ត្រូវ​បាន​គេ​និយាយ​ប្រាប់ជា​ហូរ​ហែរ​អំពី​ពិភពលោក​ដ៏​ធំដែល​គួរ​អោយ​ខ្លាច​និង​ពោរ​ពេញ​ទៅ​ដោយ​មនុស្ស​ដែល​មាន​ចេតនា​អាក្រក់​ចង់​កាត់​សក់​របស់នាង​​។ ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ហេតុការណ៏​ទាំង​នោះ​មិនអាចធ្វើអោយនាង​ផ្លាស់​ប្តូរ​ចិត្ត​បាន​ឡើយ…។ អានបន្ត

ហ្កុង លីនៅក្នុង​ខ្សែ​ភាព​យន្តរឿង “Shanghai”

រឿង “Shanghai”  ជាភាព​យន្ត​របស់​ Hollywood សហការ​ផលិតជា​មួយចិន។ បាន​ដាក់​បញ្ចាំង​នៅ​ចិន​តាំង​ពី​ខែមិថុនា ឆ្នាំ​២០១០មក​ម៉្លេះ ប៉ុន្តែ​មិន​ទាន់​ដាក់​បញ្ចាំង​នៅ​អាមេរិច​និង​អឺ​រ៉ុប​នៅ​ឡើយ​ទេ។

មើលរូប​ផ្សេង​ទៀត

តុក្កតា​ជប៉ុន៖ រឿង Spirited Away

Spirited Away  (千と千尋の神隠し) ជា​ភាពយន្តគំនូរ​ជីវចល​របស់​ជប៉ុនដែល​ផលិត​ឡើង​ក្នុង​ឆ្នាំ​២០០១​។ រឿង​​នេះ​និយាយ​ពី​កុមារី​អាយុ​១០​ឆ្នាំម្នាក់​ដែល​វង្វេង​ផ្លូវជាមួយ​ឪពុកម្តាយ​របស់​នាង​មក​ដល់​ទីក្រុង​មួយ​ដែល​មាន​តែ​ព្រលឹង​និង​បិសាច​​ ហើយនាង​ត្រូវ​ពុះពារ​ធ្វើការ​នៅ​ទីនោះ​ដើម្បី​រក​មធ្យោបាយជួយឪពុកម្តាយ​របស់​នាង​ដែល​ក្លាយ​ទៅ​ជា​ជ្រូក​ដោយ​សារ​តែ​ពួក​គាត់​បាន​បរិភោកអាហារ​របស់​ពួកបិសាច។ អានបន្ត

បុស្បា​ប៉ាន់​ដើរ​តួ​រឿង “លិខិត​ស្នេហា​អ្នក​ទោស​គុក​ទួលស្លែង

បុស្បា​ប៉ាន់​ក្លាយជា​ម្ចាស់​សំលេង​សូប្រាណូ​របស់​កម្ពុជា​ ដែល​អាច​សំដែង​ល្ខោន​អូប៉េរ៉ា​ក្នុង​រឿង​ “ជំនោរ​អង្គរ​” ជា​តួ​សំដែង​រួម​គ្នា​ជា​មួយ​តួ​សម្តែងបារាំង និង អាមេរិច។ នាង​មាន​ទេព​កោសល្យ​អាច​ច្រៀង​បាន​ច្រើន​ភាសា និង​លេង​ឧបករណ៍​តន្ត្រី​​បាន​ទាំង​ហ្គីតា ព្យាណូ​ និង​ វី​យូ​ឡុង​ផង​ដែរ។ អានបន្ត

The Expendables (2010)

The Expendables ជាភាព​យន្ត​បែបបាញ់​ប្រហារដែល​ទើប​តែ​ដាក់​បញ្ចាំង​នៅ​បារាំង​ក្នុង​ខែ​នេះ​ ​ដែលប្រជុំ​ដោយ​តារា​ល្បីៗ​ដូច​ជា​ រ៉ាំ​បូ ជែតលី ជេសិន ស្តែតហ៊ែម​ …។ រឿង​នេះ​និយាយ​ពី​ក្រុមទាហ៊ាន​ស៊ី​ឈ្នួល​មួយ​ក្រុម​ដែល​ត្រូវ​បំពេញ​បេសកកម្មនៅ​អាហ្វ្រិចខាងត្បូង​ដើម្បី​ផ្តួល​រំលំ​ពួក​ផ្តាច់ការ​មួយ​ក្រុម។ [Read more...]