ម៉ៅ សារ៉េត (Mao Sareth) – ចិត្តប្រឹងស្រលាញ់នៅចាញ់ចិត្តស្អប់
ចិត្តប្រឹងស្រលាញ់នៅចាញ់ចិត្តស្អប់ មិនអាចត្រលប់វិលក្រោយវិញបាន
ឱក្តីស្នេហ៍ប្រែខកខាន ស្គមប្រាណព្រោះនៅអាល័យ។
អូនស្រែកហៅៗហៅរាល់ថ្ងៃ តែប្រុសថ្លៃៗដាច់មេត្តា
បងមិនអាណិតចិត្តសង្សា បំភ្លេចក្តីស្នេហា ហា ហា ហា ហា
ធ្វើអោយចិន្តាស្រីរីងរៃព្រោះនៅស្រលាញ់។
ម៉ៅ សារ៉េត (Mao Sareth) – បំភ្លេចអូនចុះ
បំភ្លេចអូនចុះណាបង រឿងយើងកន្លងផុតទៅហើយណាព្រលឹងចិត្ត
បំភ្លេចអូនទៅចុះបើជាតិនេះហួសហើយ ណាបងអើយអស់ចំលើយថាជួបវិញ។
កុំចងពារអូនធ្វើអ្វីបើអាណិត ទុកជាចិត្តនៅអាល័យហើយស្រលាញ់
កុំចងពារអូនដល់ណាបើនៅខ្នាញ់ អូនសុខចិត្តចាញ់ៗប្រុសបងហើយ។
បំភ្លេចអូនចុះព្រលឹង ទោះបីបងនៅខឹងប៉ុណ្ណឹងក៏ល្មមបងឆ្លើយ
បំភ្លេចទៅចុះបើជាតិនេះហួសហើយ ចាំជាតិក្រោយយើងជួបគ្នាវិញជាថ្មី។
ម៉ៅ សារ៉េត (Mao Sareth) – ថ្ពាល់សំណល់
បងថើបស្រីបានតែម្តង ស៊យកន្លងប្រុសបងដោះដៃ
ដល់ថ្ងៃក្រោយប្រុសធ្លោយថើបថ្ពាល់ថ្មី បងហ៊ានផ្តាច់ថ្ពាល់និស្ស័យថ្ពាល់ស្រីសង្សា។
ថើបបានម្តងបងមានល្បិចកល ថ្ពាល់សំណល់ត្រូវសល់ប្រុសលែងត្រូវការ
ថ្ពាល់អភ័ព្វរៀបរាប់រឿងខ្លោចផ្សារ ពុំដឹងតើមានថ្ងៃណាសង្សាថើបទៀត។
ស្តាយច្រមុះប្រុសថើបស្រី ក្លិននិស្ស័យស្រីថ្លៃចាំរាប់រយជាតិ
ច្រមុះអើយម្តេចឡើយអ្នកឃ្លាត រឺមួយប្រែស្នៀតឆ្លៀតមានថ្មី។
ថ្ពាល់សំណល់សល់ពីច្រមុះ ណ្ហើយចុះព្រោះប្រុសគេអស់អាល័យ
ថើបបានម្តងប្រុសបងឈប់ស្ម័គ្រមេត្រី តើថ្ពាល់ប្រឹងស្តាយធ្វើអ្វីជាតិថ្មីចាំជួប។
Recent Comments Gravatars