Category: Mao Sareth

Post Pic
ម៉ៅ សារ៉េត (Mao Sareth) – ចិត្ត​ប្រឹងស្រលាញ់នៅចាញ់​ចិត្ត​ស្អប់

ចិត្ត​ប្រឹងស្រលាញ់នៅចាញ់​ចិត្ត​ស្អប់ មិនអាចត្រលប់វិល​ក្រោយ​វិញបាន
ឱក្តីស្នេហ៍ប្រែខក​ខាន ស្គម​ប្រាណ​ព្រោះនៅ​អាល័យ។
អូនស្រែកហៅៗហៅរាល់​ថ្ងៃ តែប្រុសថ្លៃៗដាច់មេត្តា
បងមិនអាណិត​ចិត្ត​សង្សា បំភ្លេចក្តី​ស្នេហា ហា ហា ហា ហា
ធ្វើអោយចិន្តាស្រី​រីងរៃ​ព្រោះនៅ​ស្រលាញ់។

Post Pic
ម៉ៅ សារ៉េត (Mao Sareth) – បំភ្លេចអូនចុះ

បំភ្លេចអូនចុះណាបង រឿងយើងកន្លងផុត​ទៅ​ហើយណា​ព្រលឹងចិត្ត
បំភ្លេចអូនទៅចុះបើជាតិនេះហួសហើយ ណាបងអើយ​អស់​ចំលើយ​ថាជួប​វិញ។
កុំចងពារអូន​ធ្វើអ្វីបើអាណិត ទុកជាចិត្ត​នៅ​អាល័យ​ហើយ​ស្រលាញ់
កុំចងពារអូនដល់ណា​បើនៅ​ខ្នាញ់ អូន​សុខចិត្ត​ចាញ់​ៗ​ប្រុស​បងហើយ។

Post Pic
ម៉ៅ សារ៉េត (Mao Sareth) – ថ្ពាល់សំណល់​

បងថើបស្រីបានតែម្តង ស៊យកន្លងប្រុសបងដោះដៃ
ដល់ថ្ងៃក្រោយប្រុស​ធ្លោយថើប​ថ្ពាល់​ថ្មី បងហ៊ានផ្តាច់ថ្ពាល់និស្ស័យថ្ពាល់ស្រីសង្សា។
ថើបបានម្តងបងមាន​ល្បិចកល ថ្ពាល់សំណល់ត្រូវ​សល់​ប្រុស​លែង​ត្រូវការ
ថ្ពាល់អភ័ព្វ​រៀបរាប់​រឿង​ខ្លោច​ផ្សារ ពុំដឹង​តើមាន​ថ្ងៃណា​សង្សា​ថើបទៀត។

Recent Comments Gravatars