សុង សេងហ៊ន (Song Seng Horn)​​​​ – ថ្ងៃនេះបងក្បត់

Audio clip: Adobe Flash Player (version 9 or above) is required to play this audio clip. Download the latest version here. You also need to have JavaScript enabled in your browser.

Song Seng Horn: Tgnay-Nis-Borng-Kbortt

ថ្ងៃមុនបងនៅស្នេហ៍បងបានស្បថ  ថ្ងៃនេះបងក្បត់បងភ្លេចអូន

បងភ្លេចសន្យាថារាល់ថ្ងៃបងនៅថ្នម  អស់ចិត្តបងដោះដៃចោលអូន។

រាល់ថ្ងៃយប់គេអោបទុក្ខសោកា  ទឹកនេត្រាស្រក់ភ័ក្ត្រស្រពោន

ឱស្នេហាសាវ៉ាភ្លេចអនុស្សាគ្មានអាសូរ  មិនគួរប្រុសថ្លៃមានថ្មីចោលអូន

អស់ចិត្តកាលណាបងបំភ្លេចអូន។

សុង សេងហ៊ន (Song Seng Horn)​​​​ – ទឹកភ្នែកសំងាត់

Audio clip: Adobe Flash Player (version 9 or above) is required to play this audio clip. Download the latest version here. You also need to have JavaScript enabled in your browser.

Song Seng Horn: Tek-Pnekk-Samgnatt

ខ្នើយអើយ​ខ្នើយប៉ាក់ដោយ​ដៃស្រី  ស្មានមាន​និស្ស័យបាន​ប្រុសថ្លៃ​កើយ​រួម​កេសា

ស្រាប់​ប្រួល​ប្រែស្នេហ៍គ្មាន​វាសនា  ឱខ្នើយអើយ​រាត្រី​សោកាលេបទឹកនេត្រាសំងាត់ស្រី។

ក្រៀមស្រពោនវាំងននទាំងគូ  ចង់ជាគំរូស្នេហ៍មួយគូដែលស្មានប្រពៃ

មុនបានថ្នមស្នេហ៍អស់និស្ស័យ  ឱវាំងននខកចិត្តលែងស្តីនារាត្រីខ្យល់បក់រេរាំ។

បក្សីក្អាកក្អាយក្លាយបាត់សំនៀង  រុក្ខាខ្វះភ្លៀងក្រៀមស្វិតរុះរោយដេរដាស

សមុទ្រឃ្លាតឆ្ងាយជាប់បាយអាកាស  មិនស្មើក្តីអាម៉ាស់ឆ្ងាយណាស់ខ្ទរខ្ទារលោកា។

ថ្ពាល់ក្រពុំថ្នមទុកជូនបង  ខាត់ថែរលោងសំរាប់រងទឹកភ្នែកស្នេហា

ផែនដីវិលប្រាប់ជាសញ្ញា  មនុស្សក្នុងលោកមិន​ទៀងវាសនាដូចស្នេហាមិនទៀងដួងចិត្ត។

សុង សេងហ៊ន (Song Seng Horn)​​​​ – វីយូឡុងស្នេហា

Audio clip: Adobe Flash Player (version 9 or above) is required to play this audio clip. Download the latest version here. You also need to have JavaScript enabled in your browser.

Song Seng Horn: Violon-Sneha

វីយូឡុងស្នេហា   យប់ស្ងាត់កណ្តាលរាត្រី   ចិត្តអួនអាល័យ   នឹក​ប្រុស​ចរណៃ    គ្រប់ពេលវេលា។

វង់ភ័ក្រ្តក្រលង់     ដូចជាតួអង្គទេវតា    នេះជាសញ្ញា     ដែលអូនប្រាថ្នា     ក្នុងជាតិនេះ។

អាធ្រាតសែនស្ងាត់ជ្រងំ    វីយូឡុងបំពេរ    សូរសៀងសាបសំនៀងស្នេហ៍   ប្រែពីសៅហ្មង។

យប់កាន់តែជ្រៅ   ចំរៀង​រៀបរាប់ស្នេហ៍ស្នង    ចង់ជួបសារសង     អូននិងប្រុស​បង​ថ្មីម្តងទៀត។

សុង សេងហ៊ន (Song Seng Horn)​​​​- ទន្លេផ្ញើទុក្ខ

Audio clip: Adobe Flash Player (version 9 or above) is required to play this audio clip. Download the latest version here. You also need to have JavaScript enabled in your browser.

Song Seng Horn: Tonle-Pgneur-Tukk

បោះក្តីទុក្ខសោកក្នុងទន្លេជ្រៅ ​  តាមទឹកហូរទៅ ហូរទៅ ហូរទៅ ហូរគ្មាន​ត្រលប់

ទាំងស្នេហានៃប្រុសចិត្តក្បត់ជ្រៅជាងជំរៅសមុទ្រ   គួរសន្មត់ផុតពីការស្មាន។

បោះក្តីទុក្ខសោកទុក្ខកម្មទាំងឡាយ     តាមទឹកហូរឆ្ងាយ ហូរឆ្ងាយ ហូរឆ្ងាយមិនត្រលប់បាន

ឱទន្លេសូមជួយ​រុញច្រានទឺកភ្នែកស្នេហ៍ជាមេរៀន    សូមព្រះគង្គារបណ្តែតអោយ​ផុត។

សូមក្តីទុក្ខព្រួយ​ក្លាយជា​គ្រោះ​ថ្ម    បោះក្នុងសាគរលិចហើយ​កុំហូរក្នុងបាត់សមុទ្រ

សូមក្តីឈីចាប់​ខ្លោច​ផ្សារឱរាវិបតិ្ត    ព្រះពាយជួយបក់​កំចាត់អណ្តែត​តរសាត់​ទៅ​ឆ្ងាយ​សែនឆ្ងាយ។

បោះក្តីទុក្ខសោកក្នុងទន្លេជ្រៅ    តាមទឹកហូរទៅ ហូរទៅ ហូរទៅ ហូរគ្មាន​អាល័យ

ដងទន្លេហូរបត់បែនឆ្ងាយ    គង់ប្រៀបមិន​ស្មើនៅ​ឡើយ   ចិត្តប្រុសកន្តើយបត់បែនសាវ៉ា។

សុង សេងហ៊ន (Song Seng Horn)​​​​ – រៃលាបង្គង

Audio clip: Adobe Flash Player (version 9 or above) is required to play this audio clip. Download the latest version here. You also need to have JavaScript enabled in your browser.

Song Seng Horn: Rei Lea Bang Korng

អូនជារៃមាសសុំ​ផ្លាស់ទ្រនំ ប្តីអ្ហើយកុំយំស្តាយអួនធ្វើអ្វី
អូនប្តូរទ្រូងចាស់ផ្លាស់អោបទ្រូងថ្មី ធ្វើម្តេចនិស្ស័យជួបគ្នាប៉ុណ្ណឹង។

បង្គងឈើឯមថែមព័ទ្ធវល្លិ៍ពេជ្រ រៃខ្ញុំសុំភ្លេចប្តីអ្ហើយកុំខឹង
ធ្វើម្តេចវាសនា​ចារមក​អីចឹង ត្រូវទ្រាំត្រូវ​ប្រឹង​ថែកូន​អោយ​ផង។

ធ្លាប់ជិះឡានឡូដូរយកឡានផ្លិត ប្តីអ្ហើយកុំគិតរៃលាបង្គង
មានញាតិចាំសើចរឿងអូននិងបង សូម​ផ្តាំទៅ​ផង​សើច​តាម​ចិត្ត​ចុះ។

មានឈ្មោះជារៃស្រីអ្នកចំរៀង វាសនាមិន​ទៀងជួនត្រូវជួនខុស
លាខ្ទង់ព្យាណូដូរម្រាមដៃប្រុស អូន​សូមលាឈ្មោះរស់ជាហង្សហើយ។

សុង សេងហ៊ន (Song Seng Horn)​​​​ – ដប់ឆ្នាំចាំស្នេហ៍

Song Seng Horn: 10-Chnnam-Chamm-Sneh

ថ្ងៃ​អស្ដង្គត​​រន្ធត់​ជា​ថ្មី ប្រុស​ថ្លៃ​អូន​អឺយ
នៅ​គ្រា​នេះ​ហើយ​កើត​ក្ដី​វាចារ
នឹក​ណាស់​នឹក​ណាស់​ណា​បង ចំណង​ស្នេហ៍​មិន​អាច​ស្រាយ
ដប់​ឆ្នាំ​ហូរ​ឆ្ងាយ នៅ​ភ្លេច​មិន​បាន។ [Read more...]