អត្ថន័យ​រឿង នាង​ស្បៃ​ក្រហម

ផ្ទៃ​រឿង

កាលពី​ព្រេង​នាយ​ នៅ​ក្នុង​ភូមិ​មួយ មាន​ក្មេង​ស្រី​ម្នាក់​ ស្រស់​ស្អាត​ដាច់​គេ ។ ម្ដាយ​របស់​នាង​ស្រឡាញ់​នាង​ស្ទើរ​លេប រី​ឯ​យាយ​របស់​នាង​កាន់​តែ​ស្រឡាញ់​ខ្លាំង​ជាង​នេះ​ទៅ​ទៀត ។ លោក​យាយ​ម្នាក់​នេះ​បាន​ធ្វើ​ស្បៃ​ក្រហម​​មួយ​សម្រាប់​ឲ្យ​នាង​ទទូរ​​ក្បាល ។ ក្មេង​ស្រី​ម្នាក់​នេះ​ដណ្ដប់​ស្បៃ​នោះ​ជាប់​ជានិច្ច​ទោះ​ជា​ទៅ​ដល់​ទី​ណា​ រហូត​ដល់​អ្នក​ភូមិ​ទាំង​ពួង​ហៅ​នាង​ថា នាង​ស្បៃ​ក្រហម​។

ថ្ងៃ​មួយ​ម្ដាយ​របស់​នាង​បាន​ធ្វើ​នំ​ ហើយ​និយាយ​ប្រាប់​នាង​ថា ៖ កូន​ទៅ​មើល​លោក​យាយ​កូន​មើល៍ ម៉ាក់​ឮ​គេ​ថា គាត់​មិន​សូវ​ស្រួល​ខ្លួន​ ។ កូន​យក​នំ និង ប៊័រ​ទៅ​ជូន​គាត់​ពិសារ​ផង​ ។ នាង​ស្បៃ​ក្រហម បាន​ធ្វើ​ដំណើរ​ទៅ​កាន់​​ផ្ទះ​លោក​យាយ​របស់​នាង​នៅ​ឯ​ភូមិ​មួយ​ទៀត​។ នាង​ដើរ​កាត់​ព្រៃ​ ហើយ​បាន​ជួប​នឹង​ចចក​ ដែល​ចង់​ស៊ី​នាង​ តែ​ចចក​មិន​ហ៊ាន​ស៊ី ដោយ​សារ​មាន​អ្នក​កាប់​អុស​នៅ​ក្នុង​ព្រៃ​ក្បែរ​ៗ​នោះ ។ ចចក​សួរ​ចង់​ដឹង​ថា​នាង​ដើរ​ទៅ​ណា ។ ក្មេង​ស្រី​កម្សត់​ មិន​ដឹង​ពី​គ្រោះ​ថ្នាក់​ដល់​ខ្លួន​ពី​ព្រោះ​តែ​ស្ដាប់​ចចក បាន​ឆ្លើយ​តប​នឹង​ចចក​ថា ៖ ខ្ញុំ​ទៅ​មើល​លោក​យាយ​របស់​ខ្ញុំ ហើយ​យក​នំ​ទៅ​ជូន​គាត់​ ព្រម​ទាំង​ប៊័រ​ផង​ដែរ​ ម្ដាយ​របស់​ខ្ញុំ​ជា​អ្នក​ផ្ញើ​ជូន​គាត់​ ។ គាត់​រស់​នៅ​ឆ្ងាយ​ពី​ទី​នេះ​ទេ ? ចចក​សួរ​។

ចាស ! មែន​ហើយ​ឆ្ងាយ​ណាស់, នាង​ស្បៃ​ក្រហម​ឆ្លើយ​, គឺនៅម្ដុំ​​​​រហាត់​​​នោះ គឺ​ផ្ទះ​ទី​មួយ​នៅ​ដើម​ភូមិ​។ ល្អ​ណាស់ ចចក​និយាយ ខ្ញុំ​ចង់​ទៅ​សួរ​សុខ​ទុក្ខ​គាត់​ដែរ​ តើ​ឯង​ទៅ​តាម​ផ្លូវ​ម្ជុល​ដេរ ឬ ផ្លូវ​ម្ជុល​ខ្ទាស់ ? ខ្ញុំ​ទៅ​តាម​ផ្លូវ​ម្ជុល​ខ្ទាស់, នាង​ស្បៃ​ក្រហម​ឆ្លើយ។ ដូច្នេះ​ ខ្ញុំ​ទៅ​តាម​ផ្លូវម្ជុល​ដេរ ចាំ​យើង​ជួប​គ្នា​នៅ​ផ្ទះ​របស់​គាត់​តែ​ម្ដង​ទៅ​។ ចចក​រត់​តាម​ផ្លូវ​កាត់​យ៉ាង​លឿន​សំដៅ​ទៅ​ផ្ទះ​យាយ​របស់​នាង​ស្បៃ​ក្រហម​។ រី​ឯ​នាង​ស្បៃ​ក្រហម​​ដើរ​តាម​ផ្លូវ​ឆ្ងាយ​ នាង​ដើរ​រើស​ផ្លែ​ឈើ​ដែល​ជ្រុះ ដេញ​ចាប់​មេអំបៅ​ និង ដើរ​បេះ​ផ្កា​ដាក់​កន្ត្រក​។

ចចក​រត់​តែ​បន្តិច​ដល់​ផ្ទះ​លោក​យាយ។ វា​ស្រែក​៖ តុក តុក ។ នរណា​ហ្នឹង ? លោក​យាយ​សួរ​។ គឺ​ស្បៃ​ក្រហម​​ចៅ​លោក​យាយ​ហ្នឹង​ណា, ចចក​ក្លែង​សំឡេង​របស់​នាង, ចៅ​យក​នំ​និង​ប៊័រ​បន្តិច​បន្តួច​មក​ជូន​លោក​យាយ​ ម្ដាយ​ខ្ញុំ​អ្នក​ផ្ញើ ។ លោក​យាយ​ កំពុង​ដេក​លើ​គ្រែ ដោយ​សារ​គាត់​មិន​សូវ​ស្រួល​ខ្លួន​ ក៏​ស្រែក​ថា ៖ ចៅ​ឯង​ទាញ​រនុក​ទៅ​ គន្លឹះ​​នឹង​របូត​​ហើយ​​។ ចចក​ទាញ​រនុក ទ្វារ​ក៏​របើក​។ វា​ក៏​លោត​សង្គ្រុប​ ខាំ​ហែក​លោក​យាយ​ស៊ី​អស់​​ភ្លាម​ៗ ព្រោះ​ចចក​នេះ​មិន​បាន​ស៊ី​ចំណី​អស់​បី​ថ្ងៃ​មក​ហើយ​។​ បន្ទាប់​មក​វា​ក៏​បិទ​ទ្វារ រួច​ទៅ​ដេក​លើ​គ្រែ​របស់​លោក​យាយ​ រង់​ចាំ​នាង​ស្បៃ​ក្រហម​ ដែល​មួយ​សំបក់​ធំ​ក្រោយ​មក​ បាន​គោះ​ទ្វារ​ តុក តុក​។ [Read more...]

រឿងខ្លី៖ ពាក្យសន្យារវាងក្អាត់និងដង្កូវ

មានកូនដង្កូវ​ញីមួយ​កំពុង​នៅលើស្លឹកឈើ​ដែលមាន​មែក​ទោរ​ទៅ​រក​ទឹក​បឹងមួយ។ ចៃដន់កូនដង្កូវ​ញី​បាន​ប្រទះ​ភ្នែក​នឹង​កូន​ក្អាត់​ឈ្មោល​មួយ​ដែល​ នៅក្បែរ​នោះ។ ពួក​គេ​បាន​សំលឹង​មើល​មុខ​គ្នា​ដោយ​ភ្នែក​ដ៏​តូចៗ​របស់​គេ ហើយ​ពួកគេក៏​ចាប់​ចិត្ត​ប្រតិព័ទ្ធ​លើគ្នា​ទៅ​វិញ​ទៅ​មក។ ក្នុង​ក្រសែ​ភ្នែក​របស់កូនក្អាត់ កូនដង្កូវ​នោះ​ប្រៀបដូច​ជា​ឥន្ធនូដែល​មាន​ពណ៌​ល្អ​គ្មាន​ពីរ។ សំរាប់​ដង្កូវ កូន​ក្អាត់​ប្រៀប​ដូច​ជា​គ្រាប់​អង្កាំ​ពណ៌​ខ្មៅ​ដ៏​ប្រណីត។

ដង្កូវ​៖ ខ្ញុំ​ពេញ​ចិត្ត​រូបអ្នកទាំង​អស់ សូមអ្នក​កុំ​ប្រែប្រួលអោយ​សោះ!

ក្អាត់៖ ខ្ញុំ​សន្យា

[Read more...]

រឿង​ពិត ៖ ស្នេហ៍​កម្សត់

នាង​ Katie Kirkpatrick, អាយុ​​២១ឆ្នាំ​ មាន​ជំងឺ​មហារីក។ ទោះ​ជា​យ៉ាង​នេះ​ក្តី​នាង​ខិត​ខំ​រក​គ្រូពេទ្យ​ព្យាបាល​ដើម្បី​អោយនាងអាច​មាន​​បាន​រៀប​​​មង្គល​ការជាមួយ​បុរស​ជាទី​ស្រលាញ់​របស់​ខ្លួន។​​​ នៅ​ពេល​ដែល​ជំងឺ​ធ្វើ​ទុក្ខម្តងៗ​ សួត​របស់​នាង​ដូច​ជា​ស្ទះ​ និង​បេះដូង​របស់​នាង​ហាក់​ដូច​ជា​លោត​ញាប់ដែល​ធ្វើអោយ​នាង​ពិបាក​ដក​ដង្ហើម​យ៉ាង​ខ្លាំង។ នាង​ពិបាក​ក្នុងការដក​ដង្ហើម ដូច្នេះ​នាង​ត្រូវ​ការ​ប្រើ​អុកស៊ីសែន​ជំនួយ។ នាង​ថេម​ទាំង​មាន​ការ​ឈី​ចាប់​ឆ្អឹង​ខ្នងថែម​ទៀត​ ដែល​តំរូវ​អោយ​នាង​ប្រើ​ថ្នាំ​​ម័រហ្វ៊ីន​ដើម្បី​កាត់​បន្ថយ​ការ​ឈឺចាប់។​ សរី​រាង្គ​របស់​នាង​ហាក់​ដូច​ជា​លែង​ចង់​កំរើកទៀត​ហើយ។​ តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ក៏នេះមិន​អាចជា​ឧបសគ្គ​ដល់​ពិធី​អាពាហ៍​ពិពាហ៍​របស់​នាងនិង កំលោះ Nick Godwin អាយុ​២៣ឆ្នាំ ដែល​លង់​ស្រលាញ់​នាង​ Katie តាំង​ពី​នៅ​រៀន​ថ្នាក់​ទី​១១​មក​ម៉្លេះ។
អានបន្ត

រឿង​ខ្លី៖ លែងលះ

 

នៅ​​ថ្ងៃ​​រៀប​អាពាហ៍ពិពាហ៍ ខ្ញុំ​បានបី​ភរិយាជាទី​ស្រលាញ់​របស់​ខ្ញុំ​។​​ រថយន្ត​កូនក្រមុំ​ចត​នៅ​មុខ​ផ្ទះល្វែង​របស់​ពួកយើង។ មិត្ត​ភក្តិ​​របស់​​ខ្ញុំ​​គេ​​​ជំរុញ​អោយ​ខ្ញុំ​បី​នាង​​ចេញ​ពី​​រថយន្ត។ ​ខ្ញុំ​ក៏​បាន​បី​នាង​ចូល​ទៅ​ក្នុង​ផ្ទះ​។

ភរិយា​របស់​ខ្ញុំនៅពេល​នោះ​នាង​ធាត់​ឡើង​ទ្រលុចៗ​ ហើយ​នាង​​អៀន​​យ៉ាង​ខ្លាំង​។ ខ្ញុំ​គឺ​ជា​កូន​កំលោះ​ដែល​មាន​កំលាំង​មាំមួនដែល​អាចបី​នាង​បាន​យ៉ាងងា​យនិង​ជា​កូន​កំលោះ​ដែលរីក​រាយ​បំផុតក្នុង​លោក​!

នេះ​គឺ​ជា​ទិដ្ឋភាព​កាល​ពី​១០​ឆ្នាំ​មុន។ អានបន្ត

រឿងខ្លី៖ ស្នេហ៍សម្ងាត់

តាំង​ពី​ដើម​ទី គ្រួសារ​ខាង​ស្រី​បាន​បដិសេធ​មិន​ឱ្យ​នាង​យក​បុរស​ម្នាក់​នេះ​ធ្វើ​ជា​សង្សារ។ ពួក​គាត់​និយាយ​ថា បុរស​​នោះ​មាន​គ្រួសារ​មិន​ល្អ ហើយ​ថា នាង​នឹង​មាន​តែ​ទឹក​ភ្នែក​ប៉ុណ្ណោះ បើ​នាង​ជ្រើសរើស​យក​គាត់។

ក្រោម​សម្ពាធ​ពី​គ្រួសារ គូ​ស្នេហ៍​មួយ​គូ​នេះ​ តែង​តែ​ឈ្លោះ​ប្រកែក​គ្នា​ជា​ញឹក​ញាប់។ ថ្វី​បើនាងស្រលាញ់​បុរស​នោះ​ខ្លាំងក្លា​យ៉ាង​ណា​ក្ដី  នាង​តែង​តែ​សួរ​ទៅ​បុរស​ម្នាក់​នោះ​ថា  “តើ​បង​ស្រលាញ់​អូន​ទេ …?” អានបន្ត

រឿង​ខ្លី៖ ខ្សែក

 

THE NECKLACE

BY GUY DE MAUPASSANT

 

វគ្គ ​១


នាងជា​នារីម្នាក់​​ដែលមាន​សំរស់​ផូរផង់​និង​មាន​មន្តស្នេហ៍​​តាំង​ពី​កំណើត ថ្វី​បើព្រហ្មលិខិត​បាន​កំណត់​​អោយ​នាង​កើត​មក​ត្រឹម​តែ​ជា​កូន​របស់​ជាង​ចំលាក់ប៉ុណ្ណោះ​។ ដោយ​សារ​ឪពុក​ម្តាយ​របស់​នាង​ពុំ​មាន​ទ្រព្យ​​សម្បត្តិ  នាង​ពុំ​បាន​ទទួល​មរតកអ្វី​ទាំង​អស់​។ នាង​គ្មាន​ឱកាស​និង​គ្មាន​​​​មធ្យោបាយ​នឹង​អោយ​អ្នក​ដទៃ​បានស្គាល់​នាង បាន​យល់​អំពី​នាង បាន​ស្រលាញ់នាង​ឡើយ​​​​​​។ នាងក៏គ្មាន​វាសនា​នឹង​បាន​រៀប​ការ​ជាមួយ​បុរស​​ដែល​​មាន​ទ្រព្យ​ដែរ។ នាង​បាន​រៀប​ការ​ជាមួយ​បុរស​ម្នាក់​ដែល​ជា​ស្មៀន​តូច​តាច​ម្នាក់​នៃ​​ក្រសួង​អប់រំ។ នាង​គ្មាន​ចំណូល​ចិត្ត​នឹង​ភាព​ហ៊ឺ​ហា​ដោយ​​សារ​តែ​នាង​ពុំ​មាន​លទ្ធភាព​។ ប៉ុន្តែ​នាង​ក៏​មិន​រីករាយ​ប៉ុន្មាន​ដែរ​នឹង​ជីវិត​អាពាហ៍ពិ​ពាហ៍​​ដែល​ក្រខ្សត់​របស់​នាង។ ​សំរាប់​នារី​ម្នាក់​ដែល​ពុំ​មាន​ឋានៈ​​    ​រូប​សម្ផស្ស​  ភាព​រម្យទម ភាព​វ័យ​ឆ្លាត​​និង​មន្តស្នេហ៍​របស់​នាង​គឺ​ជា​ប្រណិត​ភាព​ពី​ធម្មជាតិ​ដែល​ធ្វើ​អោយ​នារី​ដទៃ​ដែល​មា​ន​​បុណ្យសក្តិ​ ទ្រព្យសម្បត្តិ​​ រាប់​អាននាង​ជា​មិត្តភក្តិ​និង​ចូល​ចិត្ត​​​នាងជា​ខ្លាំង​ដែល​ធ្វើ​អោយ​នាង​លើក​ដំកើង​ខ្លួន​នាង​លំដាប់​នារី​មាន​ទ្រព្យទាំង​នោះ​ដែរ​។ អានបន្ត

រឿង​ខ្លី ៖ កញ្ចក់

THE MIRROR

BY CATULLE MENDES

 

កាល​ពី​ព្រេង​នាយ​ មាន​រាជាណាចក្រ​មួយ ដែល​រាស្ត្រ​នៅ​ស្រុក​​នោះ​មិន​ដែល​ស្គាល់​កញ្ចក់។  កញ្ចក់​ទាំង​អស់​ត្រូវ​បាន​គេ​បំផ្លាញ​ចោល បំបែក​ជា​បំណែក​តូច​ៗ តាម​រាជ​បញ្ជា​របស់​រាជិនី​​នៃ​​នគរ​នោះ។  បើ​កញ្ចក់​ ឬ​សូម្បី​តែ​បំណែក​នៃ​កញ្ចក់​ត្រូវ​បាន​គេ​រក​ឃើញ​នៅ​ផ្ទះ​ណា  រាជិនី​នោះ​នឹង​ចេញ​រាជ​បញ្ជា​ឱ្យ​អាមាត្យប្រហារជីវិត​ជន​នោះ​ឬ​គ្រួសារ​នោះ​ ជា​មួយ​នឹង​ទារុណកម្ម​យ៉ាង​សាហាវ​ឃោរឃៅ​បំផុត។

តើ​អ្វី​ទៅ​ជា​អាថ៌កំបាំង​នៃ​ទង្វើ​ដ៏​ឆ្កួត​លេលា​របស់​ស្ដេច​ស្រី​មួយអង្គ​នេះ?  ស្តេច​ស្រី​អង្គ​នេះ មាន​រូប​អាក្រក់​សែន​មហា​អាក្រក់​ ។ ព្រះនាង​មិន​ចង់​ឃើញ​រូប​ខ្លួន​ឯង និង​មិន​ចង់​ឃើញ​ថា​ ​ខ្លួន​ឯងរូប​​អាក្រក់  វា​ជា​ការ​លួង​លោម​មួយ​ នៅ​ពេល​ដែល​ព្រះ​នាង​ដឹង​ថា ​ស្រី​ផ្សេង​ទៀត​ គ្មាន​នរណា​ដឹង​ថា​ខ្លួន​ឯង​មានរូប​ស្អាត​។

អ្នក​អាចស្រមើ​​ស្រមៃ​បាន​ថា ក្មេង​ស្រី​របស់​ប្រទេស​នេះ នឹង​ មិន​សុខ​មិន​សាប់​ក្នុង​ចិត្ត​ប៉ុណ្ណា ។ តើ​ស្អាត​មាន​ប្រយោជន៍​ស្អី​ទៅ​ បើ​អ្នកមិន​អាចនឹង​​ពេញ​ចិត្តនឹង​​រូប​ខ្លួន​ឯង​បាន​ផង​នោះ​?

ពួក​គេ​អាច​ប្រើ​កូន​ស្ទឹង​បឹង​បួ​អូរ​ត្រពាំង​ធ្វើ​ជា​កញ្ចក់​ឆ្លុះ  តែ​ព្រះ​រាជិនី​ដឹង​រឿង​នេះ​រួច​ជា​ស្រេច​ទៅ​ហើយ  ហើយ​បាន​រៀប​ចំ​លាក់​កំបាំង​ទឹក​ត្រពាំង​បឹង​បួ​នោះ​អស់​​ជា​ស្រេច ដោយ​ប្រើ​ផ្ទាំង​ថ្ម​ធំ​ៗ​ដើម្បី​​​បិទ​បាំង។  អណ្តូង​​ត្រូវ​បាន​គេ​ជីក​យ៉ាង​ជ្រៅ ដើម្បី​កុំ​ឱ្យ​មាន​នរណា​​ម្នាក់​អាច​មើល​ឃើញ​មុខ​ខ្លួន​ឯង​បាន។ ប៉ោត​ពាង​ត្រូវ​បាន​គេ​ហាម​ឃាត់​ ​ដោយ​ក្រែង​ខ្លាច​ក្រែង​ត្រូវ​បាន​គេ​ប្រើ​សម្រាប់​ឆ្លុះ​មុខ។  អា​ង​ទឹក​ក្រោម​ដី​ត្រូវ​យក​មក​ប្រើ​ជំនួស​វិញ។

អាន​បន្ត​

រឿង​ឧកញ៉ា៣នាក់​និង​ព្រះនាង​អារ៉ាប់

ព្រះនាង​ម៉ាវីយ៉ា​ជា​​ស្ត្រី​​ដែល​​មាន​​សំរស់​​ស្រស់​​ផូរផង់និង​មាន​អំណាច​នៅអារ៉ាប់។ ​មាន​បុរស​ជា​ច្រើន​ដែល​មាន​ងារ​ជា​​ឧកញ៉ា​សេនាបតី​ជា​ច្រើន​ចង់​រៀប​ការ​ជា​មួយ​ព្រះនាង។ ក្នុង​ចំណោម​បុរសទាំង​នោះ​  មាន​បុរស​៣​នាក់​ដែល​ត្រូវ​បាន​ព្រះនាងពេញ​ចិត្តជាងគេ​និង​​ជ្រើស​រើសអោយមកជួប​នឹង​ព្រះនាង។ ឧកញ៉ាទាំង​៣​នាក់​នោះ សុទ្ទ​តែ​ជា​បុរស​ដែល​មាន​រូប​សង្ហារ​ និង​មាន​ទ្រព្យ​សម្បត្តិ​ស្តុកស្តម្ភដែល​ធ្វើ​អោយ​​ព្រះនាង​ពិបាក​សំរេច​ចិត្ត​មិនដឹង​ថា​នឹង​ត្រូវ​ជ្រើស​រើស​យក​មួយ​ណាឡើយ។ អានបន្ត

រឿង​បុរស​ចង់​បោក​ប្រាសទេវតា

កសិករ​ម្នាក់​ទៅ​ផ្សារ​ដើម្បី​លក់​គោ និង មាន់​ពីរ​ក្បាល។  ផ្ទះ​របស់​គាត់ នៅ​ឆ្ងាយដាច់​ស្រយាល​ពី​គេ ។ គាត់​ត្រូវ​ដើរ​កាត់​ព្រៃ​ស្ងាត់​ជ្រងំ​ ដែល​សម្បូរ​ទៅ​ដោយ​ពួក​ចោរ​កាច​សាហាវ។  បុរស​ម្នាក់​នេះ ភ័យ​ពេក​ ក៏​បន់​ដល់​ទេវតា​ថា៖

“ទេវតាអឺយ ទេវតា  បើ​ព្រះ​អង្គ​ជួយ​កូន​ចៅ​ ឱ្យ​ធ្វើ​ដំណើរ​ដោយ​សុវត្ថិភាព កូន​ចៅ​នឹងថ្វាយ​​ប្រគេន​ប្រាក់​ បាន​ពី​លក់​គោ​មួយ​ក្បាល​នេះ​ ទាំង​អស់​ ដល់​ចៅអធិការ​វត្ត​ទុក​សម្រាប់​ធ្វើ​បុណ្យ​​។”

បុរស​នោះ​ក៏​បាន​ធ្វើ​ដំណើរ​ឆ្លង​កាត់​ព្រៃ​ស្ងាត់​នោះ​ដោយសុវត្ថិភាព​មែន  តែ​គាត់​នឹក​ស្ដាយ​ក្រោយ ថា មិន​គួរ​ណា​សន្យា​ ជាមួយ​ទេវតា  នាំ​ឱ្យ​ចំណាយ​អស់​ប្រាក់​សន្ធឹក​សន្ធាប់​យ៉ាង​នេះ​សោះ។  ប៉ុន្តែ​ភ្លាម​នោះ​ គាត់​បាននឹក​​ឃើញ​ នូវ​គំនិត​ល្អ​មួយ។

ពេល​ទៅ​ដល់​ផ្សារ គាត់​បានប្រកាស​លក់​គោ​របស់​គាត់ ក្នុង​តម្លៃ​ស្មើ​នឹង មាន់​ពីរ​ក្បាល។  មនុស្ស​ជា​ច្រើន​បាន​មក​ចោម​រោម​ចង់​ទិញ​គោ​របស់​គាត់ ព្រោះ​ឮ​ថា តម្លៃ​ថោក។ អានបន្ត

រឿងនិទាន៖ ត្រីមាស

ថ្ងៃ​មួយ​​អ្នក​នេសាទទុរគត​ម្នាក់​​បានឃើញ​ត្រី​តូច​មួយ​​ពណ៌​មាស​នៅ​ជាប់​នឹង​​សំណាញ់​​របស់​គាត់​។​ ​ជិត​ជា​ចម្លែក​អស្ចារ្យត្រី​នោះ​ចេះ​និយាយ​ទៅ​កាន់​បុរស​នោះ។ ត្រី​មាស​នោះ​អង្វរ​អ្នក​នេសាទ​អោយ​ដោះ​លែង​ខ្លួន​ទៅ​វិញ​ទៅ​ នោះ​ត្រី​មាស​នឹង​ផ្តល់​លាភ​សក្ការៈជាទី​គាប់​ចិត្ត​ដល់​អ្នក​នេសាទ។ អ្នក​នេសាទ​ក៏​យល់​ព្រម​លែង​ត្រីមាស​ទៅ​ក្នុង​ទឹក។ ប៉ុន្តែ​ត្រីមាស​បាន​ផ្តាំ​ថា មិន​ត្រូវអោយ​អ្នក​ដទៃ​ដឹង​អំពី​រឿង​នេះ​ឡើ យ។ អានបន្ត