មហាសេដ្ឋីឥណ្ឌាសង់ផ្ទះអស់ប្រាក់​ច្រើនជាងគេ​បំផុតក្នុងពិភពលោក

មហាសេដ្ឋីឥណ្ឌា​ម្នាក់ក្នុង​ចំណោម​មហាសេដ្ឋីដែល​ឈរ​ឈ្មោះក្នុងលំដាប់​មហាសេដ្ឋីពិភពលោក និង​ជា​អ្នកដែល​មាន​ទ្រព្យសម្បតិ្ត​ច្រើន​ជាងគេ​បំផុតក្នុង​ប្រទេស​ឥណ្ឌា ​គឺ​លោក Mukesh Ambani បាន​សង់​ផ្ទះ​ដែល​មាន​កំពស់​ដល់ទៅ​២៧​ជាន់ ដែលក្នុង​នោះមាន​តាំងពីក្លិបកីឡា ស្ទូឌីយូរាំ សាលរាំ​ដ៏​ធំមួយ បន្ទប់ទទួលភ្ញៀវច្រើន មាន​រោងភាពយន្តមួយដែល​មាន​៥០​កៅអី។ ទាំងអស់​នេះ​គឺ​សំរាប់​គ្រួសារមួយ​ដែលមាន​សមាជិក ៥​នាក់ប៉ុណ្ណោះ ។ អូ៎! មានអ្នក​បំរើ​ដល់ទៅ​៦០០នាក់!! អានបន្ត

រ៉េអាក់ទ័រយន្តហោះស្រូបចូលតែ​មិន​ស្លាប់!

យន្តការីយន្តហោះរូបនេះ ត្រូវ​ម៉ាស៊ីនផ្នែក​ខាង​ឆ្វេង​ស្រូប​ចូល​តែ​សំណាង​ល្អ​គាត់​បាន​រួច​ជីវិត។

ហាងកាហ្វេឆ្មានៅតូក្យូ

ប្រើឆ្មា​ដើម្បី​ទាក់ទាញ! នៅទីក្រុងតូក្យូ ប្រទេសជប៉ុនមានហាង​កាហ្វេដែល​មាន​យីហោ “cat cafe” ជា​ហាង​កាហ្វេ​ដែល​មាន​សត្វឆ្មា​ស្អាតៗ​ជា​ច្រើនក្បាលនៅក្នុង​នោះ។ ភ្ញៀវ​ដែល​ចូល​ទៅ​ញ៉ាំកាហ្វេក្នុង​ហាង​នេះ អាច​ថត​រូប​ឬ​លេង​ជាមួយ​ឆ្មា​ដែល​គេ​ចូល​ចិត្តបាន ក្នុង​តំលៃ​១០ដុល្លារអាមេរិចក្នុង​រយៈពេល១ម៉ោង។

[Read more...]

Profile ប្លែកៗ​នៅក្នុង​ Facebook

[Read more...]

ផ្លូវដែលគ្រោះថ្នាក់​បំផុត​ក្នុង​ពិភពលោក

ផ្លូវតាមចង្កេះភ្នំ Atlas  នៃប្រទេសម៉ូរ៉ូកូ

[Read more...]

ជូន​រ៉ូប​ធ្វើ​ពី​ផ្កា​កុលាប​ដើម្បី​សុំ​នាង​រៀប​ការ​

កញ្ញា Yin Mi កំពុង​ស្លៀក​រ៉ូប​ផ្កា​កូលាប​នៅទីក្រុង Guangzhou ដែល​ជា​រដ្ឋធានីភាគ​ខាង​ត្បូង​ស្ថិត​ក្នុង​ខេត្ត​​ Guangdong  នៃប្រទេស​ចិន ដែល​រៀបចំ​ឡើង​ដោយសង្សារបស់​នាង​កាលពី​ម្សិលម៉ិញ (១៣កុម្ភៈ២០១២​)។ សង្សារបស់នាង​ជូន​​រ៉ូប​នេះដល់នាងនៅ Guangzhou Chime-Long Paradise ជា​កន្លែង​ដែល​ពួកគេ​បាន​ជួបគ្នា​លើក​ដំបូង​កាល​ពី​៣​ឆ្នាំ​មុន ​ក្នុង​គោល​បំណង​​សុំនាង​រៀបការ។ [Read more...]

ក្រុមចំរៀង Club 27៖ សមាជិក​ក្នុង​ក្រុម​ទាំងអស់ស្លាប់​នៅ​អាយុ​២៧ឆ្នាំ

ក្រុម 27 Club— ដែល​អ្នក​ខ្លះ​គេ​ហៅថា Forever 27 Club ឬ Club 27 ឬ Curse of 27 ជា​ឈ្មោះ​ក្រុម​ដែលសមាជិកសរុប២៧​នាក់ ហើយ​នៅក្នុង​ក្រុម​ទាំង​អ្នក​ចំរៀង​ទាំង​តន្ត្រីករទាំងអស់សុទ្ធតែ​អស់​ជីវិត​ក្នុង​វ័យ​២៧ឆ្នាំ​គ្រប់គ្នា ដែល​មូលហេតុ​នៃ​ការស្លាប់​ភាគ​ច្រើន​បណ្តាល​មក​ពីការ​បំផ្លាញ​ជីវិត​ដោយ​ខ្លួនឯង​។ [Read more...]

យុទ្ធនាការជិះរថភ្លើង​ក្រោម​ដីអត់ស្លៀកខោ

កាល​ពី​ថ្ងៃ​អាទិត្យ​ទី​៨​ខែមករា​ឆ្នាំ២០១២​កន្លង​ទៅ​នេះ មាន​អ្នក​ដំណើរ​តាមរថភ្លើង​ក្រោម​ដី​ប្រមាណ​ជាង​១ម៉ឺននាក់ដែលធ្វើ​ដំណើរ​ដោយ​ស្លៀក​តែ​ខោ​ក្នុង​នៅស្ថានីយ៍រថភ្លើង​ក្រោម​ដីក្នុង​ទីក្រុង​ចំនួន​៥៩ នៃ​២៧ប្រទេសក្នុង​ពិភពលោក។ នៅទីក្រុង​ញូយ៉ក យុទ្ធនាការជិះរថភ្លើង​ក្រោម​ដីអត់ស្លៀកខោលើកទិ១១​របស់​ពួក​គេ​ក្នុង​ឆ្នាំ​នេះ មាន​សមាជិកចូលរួម​ចំនួន​៤០០០នាក់ នៅក្នុងស្ថានីយ៍រថភ្លើង​ក្រោម​ដី១០កន្លែង​ក្នុង​ទីក្រុង។​

កម្មវិធីជិះរថភ្លើង​ក្រោម​ដីអត់ស្លៀកខោធ្វើឡើង​រៀងរាល់​ឆ្នាំ​ដោយក្រុម Improv Everywhere នៅខែ​មករាក្នុង​ទីក្រុង​ញូយ៉ក។ ដំបូង​ឡើយគឺ​ចាប់​ផ្តើម​ពី​សមាជិក​៧នាក់ ដែល​រហូត​មក​ទលើ​ពេល​នេះ​គឺ​កម្មវិធី​ដែល​មាន​លក្ខណៈអន្តរជាតិ៕

[Read more...]

សង់ផ្ទះរាល់ថ្ងៃបើមិនដូច្នោះទេត្រូវស្លាប់!

Sarah Winchester

ផ្ទះអាថ៌កំបាំង​របស់ត្រកូល WINCHESTER

នៅឆ្នាំ​ ១៨៦២ នៅពេលដែល​មាន​សង្គ្រាម​ស៊ីវិលផ្ទុះឡើង ស្ត្រីម្នាក់ឈ្មោះ Sarah Pardee បានរៀបការ​ជាមួយ​  William Wirt Winchester ដែល​ជា​កូន​ប្រុស​របស់ Oliver Winchester ដែលជាអ្នកបង្កើតកាំភ្លើងវែង​ដែល​​អាច​​ដាក់​គ្រាប់​​បាន​ច្រើន បាន​ ​(repeating rifle) និងជាអ្នក​ស្នង​មរតករបស់គ្រួសារ។ ពួកគេ​រស់​នៅ​យ៉ាង​មាន​សុភមង្គលនៅទីក្រុង New Haven នៃ​រដ្ឋ ​Connecticut។ ៤ឆ្នាំ​ក្រោមក នៅថ្ងៃ​ទី​១៥កក្កដាឆ្នាំ១៨៦៦ នាង​ Sarah សំរាលបានកូនស្រីម្នាក់ដោយដាក់ឈ្មោះ​ថា  Annie។ ​ជា​សំណាងអាក្រក់ ទារកនោះ​កើត ជំងឺ​កង្វះអាហារ (marasmus) ក៏បានស្លាប់​ក្នុង​រយៈពេល​៩ថ្ងៃ​ក្រោយមកគឺនៅថ្ងៃទី ២៤​កក្កដា។ ​ប៉ុន្មានឆ្នាំ​ក្រោយមក នៅថ្ងៃ​ទី០៧មិនាឆ្នាំ​១៨៨១ ប្តីរបស់នាង​ក៏​បាន​ទទួល​មរណកាល​​ទៅដែរ។ នាងក៏ទទួលបាន​មរតកជាង២០លានដុល្លានិង​ភាគ​ហ៊ុន​នៃ​ក្រុមហ៊ុន​ផលិតកាំភ្លើង​ ៤៨,៩% ដែលគិត​ជា​ទឹកប្រាក់​ ១០០០ដុល្លាក្នុង​១ថ្ងៃ។​

មួយ​រយៈក្រោយ​មក​  នាង Sarah បាន​ជួប​នឹង​គ្រូសិល្ប៍​បញ្ចូលរូប​ដែល​បាន​ប្រាប់​នាង​ថា​ដោយ​សារ​​ព្រលឹង​នៃ​អ្នក​ដែល​បាន​ស្លាប់​ដោយសារ​កាំ​ភ្លើង​ដែល​ផលិត​ដោយ​គ្រួសារ Winchester នេះហើយ​ដែល​មក​ទាមទារ​សងសឹក​ដែល​បណ្តា​លអោយ​ប្តី​និង​កូន​ស្រី​នាងបាត់បង់ជីវិត។​​ គ្រូសិល្ប៍​នោះ​បាន​ប្រាប់​នាង​អោយ​លក់​ផ្ទះ​ដែល​នាង​រស់នៅ​សព្វ​ថ្ងៃ​នៅ​រដ្ឋ Connecticut ហើយ​អោយនាង​ទៅ​រស់​នៅ​ភាគ​ខាងលិច​វិញ។ គ្រូសិល្ប៍​បញ្ចូលរូប ដែល​ក្រោយគេ​អោយ​នោះថា “Boston Medium” ​បានប្រាប់​ទៀត​ថា​ “នាង​មិន​អាច​បញ្ឈប់​ការសាងសង់​ផ្ទះ​របស់​ខ្លួន​បាន​ឡើយ! បើនាង​នៅ​បន្ត​សង់នាង​នឹងមាន​ជីវិតរស់​នៅ តែ​បើ​នាង​ឈប់​នាង​នឹង​ត្រូវស្លាប់។ “នាង Sarah ក៏​មក​ដល់​ទីក្រុង​ Santa Clara Valley ក្នុង​រដ្ឋ California។ [Read more...]

អ្នក​ណា​ចង់​បាន​ខ្លះ មាន​ហាង​​ល្បី​​ផ្តល់​​សំលៀក​​បំពាក់​ឥតគិត​ថ្លៃ?

នេះជា​ឆ្នាំ​ទី​២​ហើយ​ដែល​ហាង​លក់​សំលៀកបំពាក់ ​របស់អេស្ប៉ាញ​យីហោ Desigual បាន​រៀបចំកម្មវិធី​​ផ្សាយពាណិជ្ជកម្ម​ចំលែកក្នុង​កំឡុងពេលលក់​បញ្ចុះថ្លៃ ដោយ​កំណត់​ថានឹង​ឥតគិតថ្លៃ​​សំរាប់​អតិថិជន​១០០នាក់​ដំបូង​របស់​ខ្លួន​ដែល​មិនដែល​មក​ហាង​របស់​ខ្លួន​​ដោយ​ស្លៀក​តែ​ឈុត​ក្នុង។​​ [Read more...]