អាយុ៦៦ឆ្នាំ​ទើប​នឹង​សម្រាលបាន​កូន​ភ្លោះ២

ក្លាយជា​ម្តាយ​នៅពេល​ដែល​អាយុ​ស្មើនឹង​ជីដូន​គេ​ទៅហើយ! ស្ត្រី​ជនជាតិ​ស៊្វីស​រូបនេះ​មាន​អាយុ ៦៦ឆ្នាំ​ទៅ​ហើយ នៅពេល​ដែល​គាត់​សំរាល​កូន​លើកដំបូងដោយទទួលបាន​​កូនភ្លោះ​​ពីរ​ដោយ​ដាក់​​ឈ្មោះ Michael និង Josua នៅឯ​មន្ទីរពេទ្យ Grisons នៃ​ទីក្រុងប្រទេសស៊្វីស។

អ្នក​ស្រី Pasteur បាន​ចូល​និវត្ត​ទៅ​ហើយ ហើយគាត់​មិន​ដែល​មាន​កូន​សោះ។ គាត់​ក៏​សំរេច​ចិត្ត​ទទួល​យក​នូវ​វិធី​វេជ្ជសាស្ត្រ​ទាន់​សម័យ​មួយដែល​វេជ្ជបណ្ឌិត​អាច​ផ្តល់អោយបានគឺ​លទ្ធភាព​មាន​ផ្ទៃ​ពោះ។ គឺ នៅប្រទេស​អ៊ុយក្រែន ដែល​បំណង​របស់​គាត់​បាន​សំរេច​ដោយ​សារ​គេ​មា​នផ្តល់សេវា ដែល​មាន​ឈ្មោះ​ថា « baby pack » ដែល​ជា​ការបង្កជា​កំណើត​ដោយការ​ផ្សំ​មេជីវិតបុរស​និង​នារី​ដែល​បាន​ពី​ការ​បវិច្ចាគ​​សំរាប់អ្នក​ដែល​មិន​មាន​លទ្ធភាពមាន​កូន។

.

បំណង​ដែល​ចង់​បាន​កូន​នោះគឺ​ពិតជា​សំខាន់​ជាង​អ្វីៗ​ទាំង​អស់​ឬ ?

[Read more...]

គេថាបែបនេះមាន​តែ​នៅ​ឥណ្ឌា! តើពិតឬទេ?

មើលរូបផ្សេងទៀត

កំពូលមាតាដែលគិត​ពីសុខភាពកូន!…ទារកហាត់យោគៈ

ទោះបីជាអ្នក​ចង់​អោយកូនរបស់​ខ្លួន​រក្សា​សុខភាព​ដោយ​ការហាត់​ប្រាណ​យ៉ាងណាក៏​ដោយ ចាំ​គេ​ធំបន្តិច​ក៏​មិន​យឺត​ពេល​ដែរ!
[Read more...]

តើដូចម្តេចទើប​គេ​អាចគូរគំនូរ​នេះ​បាននៅលើ​វាល​ទឹកកកដ៏​ធំ​បែប​នេះ?​

វិចិត្រករ Sonja Hinrichsen និង​សហការីស្ម័គ្រចិត្ត​៥នាក់ បាន​រួម​គ្នា​បង្កើត​រូបគំនូរ​រាងគូទ​ខ្យង​​ដែល​មាន​ទំហំ​ធំ​នៅលើ​ទី​វាល​ទឹកកក Rabbit’s Ear Pass ក្បែរ​ភ្នំ Rocky  នៃ​ទីក្រុង​ញូយ៉កកាល​ពីប៉ុន្មាន​ឆ្នាំ​មុន ដោយ​ប្រើ​ស្បែក​ជើង​ដើរ​លើទឹកកក។

[Read more...]

មហាសេដ្ឋីឥណ្ឌាសង់ផ្ទះអស់ប្រាក់​ច្រើនជាងគេ​បំផុតក្នុងពិភពលោក

មហាសេដ្ឋីឥណ្ឌា​ម្នាក់ក្នុង​ចំណោម​មហាសេដ្ឋីដែល​ឈរ​ឈ្មោះក្នុងលំដាប់​មហាសេដ្ឋីពិភពលោក និង​ជា​អ្នកដែល​មាន​ទ្រព្យសម្បតិ្ត​ច្រើន​ជាងគេ​បំផុតក្នុង​ប្រទេស​ឥណ្ឌា ​គឺ​លោក Mukesh Ambani បាន​សង់​ផ្ទះ​ដែល​មាន​កំពស់​ដល់ទៅ​២៧​ជាន់ ដែលក្នុង​នោះមាន​តាំងពីក្លិបកីឡា ស្ទូឌីយូរាំ សាលរាំ​ដ៏​ធំមួយ បន្ទប់ទទួលភ្ញៀវច្រើន មាន​រោងភាពយន្តមួយដែល​មាន​៥០​កៅអី។ ទាំងអស់​នេះ​គឺ​សំរាប់​គ្រួសារមួយ​ដែលមាន​សមាជិក ៥​នាក់ប៉ុណ្ណោះ ។ អូ៎! មានអ្នក​បំរើ​ដល់ទៅ​៦០០នាក់!! អានបន្ត

រ៉េអាក់ទ័រយន្តហោះស្រូបចូលតែ​មិន​ស្លាប់!

យន្តការីយន្តហោះរូបនេះ ត្រូវ​ម៉ាស៊ីនផ្នែក​ខាង​ឆ្វេង​ស្រូប​ចូល​តែ​សំណាង​ល្អ​គាត់​បាន​រួច​ជីវិត។

ហាងកាហ្វេឆ្មានៅតូក្យូ

ប្រើឆ្មា​ដើម្បី​ទាក់ទាញ! នៅទីក្រុងតូក្យូ ប្រទេសជប៉ុនមានហាង​កាហ្វេដែល​មាន​យីហោ “cat cafe” ជា​ហាង​កាហ្វេ​ដែល​មាន​សត្វឆ្មា​ស្អាតៗ​ជា​ច្រើនក្បាលនៅក្នុង​នោះ។ ភ្ញៀវ​ដែល​ចូល​ទៅ​ញ៉ាំកាហ្វេក្នុង​ហាង​នេះ អាច​ថត​រូប​ឬ​លេង​ជាមួយ​ឆ្មា​ដែល​គេ​ចូល​ចិត្តបាន ក្នុង​តំលៃ​១០ដុល្លារអាមេរិចក្នុង​រយៈពេល១ម៉ោង។

[Read more...]

Profile ប្លែកៗ​នៅក្នុង​ Facebook

[Read more...]

ផ្លូវដែលគ្រោះថ្នាក់​បំផុត​ក្នុង​ពិភពលោក

ផ្លូវតាមចង្កេះភ្នំ Atlas  នៃប្រទេសម៉ូរ៉ូកូ

[Read more...]

ជូន​រ៉ូប​ធ្វើ​ពី​ផ្កា​កុលាប​ដើម្បី​សុំ​នាង​រៀប​ការ​

កញ្ញា Yin Mi កំពុង​ស្លៀក​រ៉ូប​ផ្កា​កូលាប​នៅទីក្រុង Guangzhou ដែល​ជា​រដ្ឋធានីភាគ​ខាង​ត្បូង​ស្ថិត​ក្នុង​ខេត្ត​​ Guangdong  នៃប្រទេស​ចិន ដែល​រៀបចំ​ឡើង​ដោយសង្សារបស់​នាង​កាលពី​ម្សិលម៉ិញ (១៣កុម្ភៈ២០១២​)។ សង្សារបស់នាង​ជូន​​រ៉ូប​នេះដល់នាងនៅ Guangzhou Chime-Long Paradise ជា​កន្លែង​ដែល​ពួកគេ​បាន​ជួបគ្នា​លើក​ដំបូង​កាល​ពី​៣​ឆ្នាំ​មុន ​ក្នុង​គោល​បំណង​​សុំនាង​រៀបការ។ [Read more...]