RAINBOW EUCALYPTUS (Eucalyptus deglupta) ខ្ញុំប្រែជាភាសាខ្មែរថាដើមឥន្ទធនូ ដោយសារតែដើមឈើនេះមានពណ៌ចំរុះខុសពីដើមឈើដទៃ មើលទៅហាក់ដូចជាគេយកពណ៌មកលាបពីលើវាអីចឹង។ តែតាមពិតពណ៌ចំរុះទាំងនេះគឺជាធម្មជាតិរបស់ដើមឈើនេះសុទ្ធសាធ ដែលធ្វើអោយវាក្លាយទៅជាដើមឈើដ៏អស្ចារ្យមួយ។ គេឃើញមានរុក្ខជាតិប្រភេទនេះនៅប្រទេស New Guinea New Britain និង Sulawesi។
ខាងក្រោមនេះជាសេចក្ដីរាយការណ៍របស់សារព័ត៌មានលោកខាងលិច ដកស្រង់ពីសេចក្ដីរាយការណ៍របស់សារព័ត៌មានកូរ៉េកុំម្មុយនីស្ត ឬកូរ៉េខាងជើង៖ តើពន្លើសឬអត់?
១) គីមជុងអ៊ីល៖ កំណើតមហាអច្ឆរិយៈ
សៀវភៅប្រវត្តិសាស្ត្រកូរ៉េខាងជើងបានសរសេរថា គីមជុងអ៊ីលកើតក្នុងបន្ទប់សំងាត់មួយនៅភ្នំដ៏ពិសិដ្ឋបំផុតរបស់កូរ៉េ Mt. Paekdu។ នៅពេលគីមជុងអ៊ីលកើត ផ្កាយបានរះបំភ្លឺពាសពេញមេឃ រដូវបានដូរផ្លាស់ពីរដូវរងារមកនិទាឃរដូវភ្លាមៗ ហើយឥន្ទធនូបានលេចឡើង។ អ្នកប្រវត្តិវិទ្យាលោកខាងលិចវិញ និយាយថា គីមជុងអ៊ីល កើតនៅក្នុងបន្ទាយមួយរបស់ពួកបះបោរនៅរុស្ស៊ី ដែលឋិតនៅក្រោមការគ្រប់គ្រងរបស់ឪពុកគាត់ ដែលភៀសខ្លួនពីពួកជប៉ុន។
២) មនុស្សទូទាំងពិភពលោកស្រលាញ់គីមជុងអ៊ីល
សារព័ត៌មានរបស់កូរ៉េខាងជើងបានផ្សាយថា គីមជុងអ៊ីលជាកំពូលមេដឹកនាំដ៏ល្បីល្បាញបំផុតលើពិភពលោកនាពេលបច្ចុប្បន្ន ហើយប្រជាជនក្នុងប្រទេសណាក៏ដោយ សុទ្ធតែស្រលាញ់គីមជុងអ៊ីល ដោយពួកគេនាំគ្នាធ្វើពិធីបុណ្យខួបកំណើតឱ្យគីមជុងអ៊ីលជារៀងរាល់ឆ្នាំ។ ការពិតនោះអ្នកគ្រប់គ្នាដឹងខ្លួនឯងហើយ។
៣) គីមជុងអ៊ីល ជាអ្នកបង្កើតហ៊ែមប៊័រហ្គ័រ
កាសែត Minju Joson របស់កូរ៉េខាងជើងបានរាយការណ៍ថា គីមជុងអ៊ីលច្នៃប្រឌិតបង្កើត Hamburger ថ្មីក្នុងគោលបំណងផ្ដល់អាហារដែលមានគុណភាពដល់និស្សិតសកលវិទ្យាល័យរបស់ខ្លួន។ ក្នុងគម្រោងនេះ គាត់បានសាងសង់រោងចក្រដែលអាចផលិតហ៊ែមប៊័រហ្គ័របានក្នុងបរិមាណយ៉ាងច្រើនសម្រាប់និស្សិតនិងសាស្ត្រាចារ្យ។ តែបើតាមកាសែតពួកលោកខាងលិចវិញប្រជាជនកូរ៉េជួបប្រទះគ្រោះអត់ឃ្លានជារៀងរាល់ថ្ងៃ។
៤) គីមជុងអ៊ីល៖ កំពូលកីឡាករវាយកូនគោលគ្មានពីរលើលោក
សារព័ត៌មានរបស់ប្រទេសកូរ៉េខាងជើងបានឱ្យដឹងថា លោកគីមជុងអ៊ីល ជាកំពូលកីឡាករវាយកូនគោលគ្មានពីរលើលោក។ នៅពេលដែលគាត់ចូលវាយកូនគោលលើកទីមួយ គាត់វាយចូលគ្រប់ឡូចំនួន៣៨ដងមុនការកំណត់ (បានពិន្ទុ 38 អាន់ឌ័រផារ) ហើយវគ្គខ្លះគាត់វាយតែម្ដងចូលឡូបានចំនួន៥ដង !!! ហើយ ជាមធ្យម ក្នុងមួយវគ្គៗ គាត់វាយតែម្ដងចូលឡូបាន៣ទៅ៤ដង។
បើយោងតាមលោកបណ្ឌិត Francis Scheid, សាស្ត្រាចារ្យចូលនិវត្តន៍ មកពីសកលវិទ្យាល័យបូស្តុន មនុស្សម្នាក់ស៊ុតចូលឡូដោយវាយកូនគោលតែម្ដង បាន២ដងក្នុងមួយវគ្គ មានប្រូបាប៊ីលីតេស្មើនឹង 1/67000000 ។
រឿងពិត៖ គីមជុងអ៊ីល មិនហ៊ានជិះយន្តហោះទេ។ រាល់លើកដែលគាត់ទៅប្រទេសចិននិងរុស្ស៊ី គាត់តែងជិះរថភ្លើងជានិច្ច។
សម្គាល់៖ ពិន្ទុក្នុងកីឡាវាយកូនគោល
ការវាយកូនគោលម្ដងៗមានច្រើនវគ្គ ជាទូទៅមាន៤វគ្គឬជុំ។ ក្នុងមួយវគ្គៗ កីឡាករត្រូវវាយកូនគោលឱ្យចូលឡូជាច្រើន។ ឡូខ្លះកីឡាករត្រូវ៣ដងជាប់គ្នាដើម្បីឱ្យចូលឡូ ឡូខ្លះវាយ៤ដង ។ល។
ផារ៖ ចំនួនដងអតិបរមាដែលកីឡាករត្រូវវាយដើម្បីឱ្យចូលឡូមួយ ឬចប់មួយវគ្គ។
ឧទាហរណ៍ ឡូ ៣ផារ ជាឡូ ដែលកីឡាករត្រូវវាយបណ្ដើរកូនគោលយ៉ាងច្រើន៣ដងបន្តបន្ទាប់គ្នា ឱ្យចូលឡូ។
តារាងកូនគោលស្តង់ដា មានឡូចំនួន១៨។ ការប្រកួតអន្តរជាតិមួយដៃឬជុំ មាន៧២ផារ ហើយជាទូទៅមាន ៤ជុំ។ ដូច្នេះមួយប្រកួតមាន 72×4=288 ផារ។ បើកីឡាករវាយចូលឡូអស់ ដោយវាយតែ280 ដង នោះកីឡាករនោះបានពិន្ទុ 280 ឬ 280-288=-8 គឺ 8 ក្រោមផារ ឬ 8 អាន់ឌ័រផារ (ល្អ)។ តែបើកីឡាករវាយ 290 ដងបានចូលឡូអស់ នោះកីឡាកររូបនោះទទួលបានពិន្ទុ 290-288=+2 លើផារឬ 2 អូវ័រផារ (មិនល្អ)។
(more…)
គីយ៉ូងតុង(Kijŏng-dong) ជាភូមិមួយឋិតនៅចំហៀងខាងជើងនៃតំបន់ដកទ័ពកូរ៉េ។ ឈ្មោះមួយទៀតរបស់ភូមិនេះគឺ ភូមិសន្តិភាព តែអ្នកផ្សេងពីកូរ៉េខាងជើងហៅក្រុងនេះថាភូមិឃោសនា។ គីយ៉ូងដុងជាភូមិមួយក្នុងចំណោមភូមិពីរដែលគេអនុញ្ញាតឱ្យឋិតនៅក្នុងតំបន់ដកទ័ពប្រវែង៤គម ក្រោមសន្ធិសញ្ញាបញ្ឈប់សង្គ្រាមកូរ៉េក្នុងឆ្នាំ១៩៥៣។ ភូមិមួយទៀតដែលជារបស់កូរ៉េខាងត្បូងឈ្មោះ តែសេអុងតុង ដែលឋិតនៅចម្ងាយ២,២២គមពីគ្នា។
បើយោងតាមរដ្ឋាភិបាលប្រទេសកូរ៉េខាងជើង ភូមិនេះមានប្រជាជនរស់នៅជាសហកសិករចំនួន២០០គ្រួសាររស់នៅ ដោយមានមជ្ឈមណ្ឌលថែទាំកុមារ សាលាមតេយ្យ សាលាបឋមសិក្សានិងអនុវិទ្យាល័យ និងមន្ទីរពេទ្យមួយ។ តែបើការសង្កេតពីខាងកូរ៉េខាងត្បូង ភូមិនេះតាមពិតជាភូមិខ្មោចគ្មានមនុស្សរស់នៅ ជាភូមិដែលគេបានបង្កើតឡើងនៅឆ្នាំ១៩៥០ ដើម្បីឃោសនាអូសទាញពួកកូរ៉េខាងត្បូង និងដើម្បីផ្ទុកទាហាន និងបន្ទាយទាហានរបស់កូរ៉េខាងជើងតែប៉ុណ្ណោះ។ អានបន្ត
ក្រុមហ៊ុនផលិតរថយន្តរបស់ចិនមួយចំនួនបានប្រើវិធីដ៏អស្ចារ្យមួយដើម្បីដណ្តើមទីផ្សាររបស់ខ្លួនដោយការចម្លងការផលិតរថយន្តរបស់ខ្លួនតាមម៉ាករថយន្តល្បីៗរបស់អាមេរិច អីរ៉ុប និងអាស៊ី។ ប៉ុន្តែវាមិនមែនគ្រាន់តែជាការចម្លងធម្មតាឡើយ គឺមើលទៅដូចគ្នាស្ទើរតែទាំងស្រុងនិងរថយន្តងដើមទៅហើយ!!
មើលរូបភាពខាងក្រោម៖
កីឡាបោកចំបាប់ ឬ មល្លយុទ្ធ ឬ កីឡាកាស(?) ជាការសំដែងមួយប្រភេទ ដែលកីឡាករបោកចំបាប់ឬមល្ល ដែលមានសាច់ដុំធំប្រកួតគ្នាយ៉ាងស៊ីសាច់ហុតឈាម។ តើការសំដែងនេះមានអាថ៌កំបាំងយ៉ាងណាខ្លះ?
វីដេអូភាគ១
វីដេអូភាគ២
La Tomatina ជាពិធីបុណ្យគប់ផ្លែប៉េងប៉ោះដាក់គ្នា ដែលគេប្រារព្ធធ្វើឡើងនៅថ្ងៃពុធចុងក្រោយ នៃខែសីហា ជារៀងរាល់ឆ្នាំ នៅក្រុង Buñol នៃតំបន់ Valencia ប្រទេសអេស្ប៉ាញ។
ប៉េងប៉ៅទុំជោរប្រមាណជា១០តោន ត្រូវបានគេយកមកគប់គ្នាលេងទៅវិញទៅមកនៅតាមផ្លូវក្នុងរយៈពេល១ម៉ោងគត់។
(more…)
សំលេងរងាវរបស់មាន់គក និមិត្តរូបមួយនៅស្រុកស្រែ។ អ្នកស្រុកអ្នកស្រែបានប្រើប្រាស់សំលេងមាន់រងាវធ្វើជានាឡិកាដើម្បីដាស់ទៅព្យួររាស់ដកស្ទូង។ តើថាហេតុអ្វីបានជាមាន់គករងាវនៅពេលព្រឹកឡើងដូច្នេះ?
ចំលើយនោះគឺមាន់គករងាវដើម្បីប្រកាសពីអំនាចរបស់វា។ អ្នកស្រាវជ្រាវជឿថា សមត្ថភាពបញ្ចេញសំលេងជាកត្តាមួយវាស់ពីកំលំាងនិងអំនាចរបស់សត្វ។ នៅពេលដែលមាន់រងាវ នៅព្រឹកឡើង មាន់គកប្រកាសប្រាប់ដល់ពួកមេមាន់ និងមាន់គកក្មេងៗដទៃទៀតពីអំនាចរបស់វា ប្រាប់ថាវាជាស្ដេចនៅក្នុងទឹកដីនេះ។ សំលេងមាន់រងាវមានអានុភាពរវាងពី ៥០ ទៅ ៦០ ដេស៊ីបែល* ដែលមានកំរិតប្រហែលនឹងសំលេងរទេះភ្លើងបើកកាត់ក្នុងល្បឿន៨០គម/ម៉ ដែរ។
—-
*ដេស៊ីបែល ជារង្វាស់ខ្នាតអានុភាពរឺអាំងតង់ស៊ីតេនៃទំហំរូបមួយធៀបនឹងតំលៃបង្អែកណាមួយ។ កំរិតសំពាធរបស់សំលេងគិតជា ដេស៊ីបែល កំនត់ដោយ
ដែល ជាសំពាធសំលេងគោល និង
ជាសំពាធសំលេងដែលគេវាស់។ ក្នុងករណីក្នុងខ្យល់ធម្មតា គេយក
។ នៅចំងាយ១ម៉ ពីមនុស្សនិយាយគ្នាធម្មតា កំរិតសំពាធសំលេងមានតំលៃពី៤០ ទៅ ៦០ ដេស៊ីបែល។ នៅចំងាយ១០០ម៉ ពីយន្តហោះប្រតិកម្ម កំរិតសំពាធសំលេងមានតំលៃពី១១០ ទៅ ១៤០ ដេស៊ីបែល។
Ref:
Recent Comments