ព័ត៌មានលំអិត៖ http://www.hcmv.vn.refer.org/moodle/course/view.php?id=204
….
Share with you what we have known
១. ភ្លៀងអាចម៍ផ្កាយ នៅថ្ងៃ ២២ មេសា ២០១៣
During the night on April 22 2013, people on Earth will have a chance to see one of the rarest meteor shower. During the night you will be able to see thousands of these falling stars until April 23, 2013, these meteors will have best visibility during the night of April 22, 2013 .
There is a predicted number of about 20 meteors an hour with possible surges of 100 per hour . Spread This Message, so people can enjoy.
ការពិត ៖ ជារៀងរាល់ឆ្នាំ តែងកើតមានបាតុភូទភ្លៀងអាចម៍ផ្កាយបែបនេះ ដែលកើតឡើងចន្លោះថ្ងៃ ១៦ ទៅ ២៦ មេសា ។ បាតុភូទនេះ មានឈ្មោះថា Lyrids ។ គេសង្កេតឃើញបាតុភូទ Lyrids កើតមានជាទៀងទាត់ អស់រយៈពេល ២៦០០ ឆ្នាំ មកហើយ ។ ភ្លៀងអាចម៍ផ្កាយនេះ កើតមានខ្លាំងបំផុតនៅថ្ងៃ ២២ មេសា ។ នៅស្រុកស្រែ ដែលគ្មានពន្លឺអគ្គិសនី និង យប់ដែលគ្មានលោកខែ គេនឹងមើលឃើញអាចម៍ផ្កាយធ្លាក់ចុះមកច្បាស់ជាងគេ ។ នៅឆ្នាំ ១៨០៣ មានអាចម៍ផ្កាយធ្លាក់ចុះរហូតដល់ ៧០០ ក្នុងមួយម៉ោង ។
លោក Bill Cooke មកពី NASA បានឲ្យដឹងថា ឆ្នាំនេះ នៅកន្លែងដែលមានមេឃងងិត គេអាចមើលឃើញអាចម៍ផ្កាយធ្លាក់ចុះ ប្រហែលជា ១០ ក្នុងមួយម៉ោង ។ ក្នុងថ្ងៃ ២២ មេសា នេះ គេអាចទស្សនាភ្លៀងអាចម៍ផ្កាយបានល្អបំផុតនៅពេលជិតព្រឹកនាថ្ងៃទី ២២ ។ ដោយសារលោកខែស្ទើរតែពេញវង់ នាវេលានោះ គេប្រហែលជានឹងមើលអាចម៍ផ្កាយធ្លាក់ចុះមកមិនសូវច្បាស់នោះទេ ។
Ref :
1. Lyrids 2013 Meteor Shower May Be Overshadowed By Nearly Full Moon, huffingtonpost.com
2. Lyrids, wikipedia
3. EarthSky’s meteor shower guide for 2013
២. លោកវេជ្ជបណ្ឌិត Brian Berry ព្រមានពីជំងឺមហារីកទាក់ទងនឹង កាតកោសទូរស័ព្ទ
Dr. Brian Berry of the United States has found new cancer in human beings, caused by Silver Nitro Oxide. Whenever you buy recharge cards, don’t scratch with your nails, as it contains Silver Nitro Oxide coating and can cause skin cancer. Share this message with your loved ones.
Important Health Tips:
1. Answer phone calls with the left ear. …
7. When phone’s battery is low to last bar, don’t answer the phone, bcos the radiation is 1000 times stronger.
ការពិត ៖
- ព័ត៌មាននេះ គ្មានប្រភពច្បាស់លាស់គួរឲ្យជឿជាក់នោះទេ ។ ធម្មតារបកគំហើញសំខាន់ៗ នឹងត្រូវចុះផ្សាយក្នុងទស្សនាវដ្ដីវិទ្យាសាស្ត្រសំខាន់ៗជាមិនខាន មិនមែនផ្សាយបែបអារត់អារាយនៅតាម Facebook នោះទេ។
- Silver Nitro Oxide ជាឈ្មោះសមាសធាតុគីមី ដ៏ចំឡែក ប្រហែលជាគ្មានផង
- ទឹកប្រាក់ដែលប្រើលើកាតកោសបញ្ចូលទឹកប្រាក់ទូរស័ព្ទនោះ ជា UV ink ដែលជាទឹកថ្នាំសម្ងួតដោយកាំរស្មីអ៊ុលត្រាវីយ៉ូលេត៍។
- ស្ដាប់ទូរស័ព្ទដោយប្រើត្រចៀកឆ្វេង ហាមប្រើត្រចៀកស្ដាំ ៖ គ្មានប្រភពច្បាស់លាស់ ឬ បោក។
- នៅពេលទូរស័ព្ទជិតអស់ថ្ម រលកវិទ្យុបញ្ចេញដោយទូរស័ព្ទ ខ្លាំងជាងធម្មតា ១០០០ ដង ៖ មិនពិតទេ រលកវិទ្យុ (radio wave) កើនខ្លាំងនៅពេលទូរស័ព្ទជិតអស់សេវា មិនមែនជិតអស់ថ្មនោះទេ ។
របាយការណ៍សវនកម្មថ្ងៃ ទី១៨ មេសា ២០១៣ របស់តុលាការក្រុងឡាអេ ក្នុងរឿងក្ដីទាក់ទងនឹង សំណើបកស្រាយសាលក្រម ថ្ងៃទី១៥ មិថុនា ១៩៦២ នៃរឿងក្ដីប្រាសាទព្រះវិហារ ( កម្ពុជា v. ថៃ )
ប្រធាន ៖ សូមអស់លោក លោកស្រី អញ្ជើញអង្គុយចុះ ។ សវនកម្មចាប់ផ្ដើម ។ អង្គតុលាការប្រជុំគ្នាថ្ងៃនេះ ដើម្បីស្ដាប់ជាលើកទី២នូវពាក្យបណ្ដឹងរបស់ព្រះរាជាណាចក្រកម្ពុជា ។ ពេលខ្ញុំសូមផ្ដល់នាទីនេះ ឲ្យលោក Rodman Bundy ដើម្បីឲ្យលោកបើកពាក្យបណ្ដឹង។ សូមអញ្ជើញ លោក ។
លោក BUNDY៖ សូមអរគុណលោកប្រធាន ។
ជម្លោះរវាងភាគីទាំងពីរលើការបកស្រាយការកាត់សេចក្ដី និង អំណះអំណាងរបស់ថៃអំពីផែនទី
១. លោកប្រធាន សមាជិកនៃអង្គតុលាការ ក្នុងការបើកការបកស្រាយរបស់កម្ពុជាក្នុងវគ្គទី២នេះ ខ្ញុំសូមលើកយកបញ្ហាពីរដែលនៅតែបន្តធ្វើឲ្យភាគីទាំងពីរមានទំនាស់។
២. បញ្ហាទី១ ទាក់ទងនឹងថៃដែលអះអាងថា គ្មានជម្លោះរវាងភាគីទាំងពីរលើសេចក្ដីបកស្រាយរបស់សាលក្រមនោះទេ ព្រោះអស់ជាង៤០ឆ្នាំមកនេះ កម្ពុជាទទួលស្គាល់ និង ទទួលយកការបកស្រាយរបស់ថៃ ដោយផ្អែកលើខ្សែក្រហម ដែលបង្ហាញនៅលើផែនទីរបស់គណៈរដ្ឋមន្ត្រីថៃឆ្នាំ១៩៦២ និង របងលួសបន្លា ។ នេះជាហេតុផលដែលលោកសាស្ត្រាចារ្យ Pellet បានលើកឡើងកាលពីព្រឹកម្សិលម៉ិញ ដែលយើងនឹងបង្ហាញថា គ្មានមូលដ្ឋានច្បាស់លាស់ ។
៣. បញ្ហាទី២ ខ្ញុំនឹងលើកឡើង ទាក់ទងនឹងអំណះអំណាងដោយកញ្ញា Miron អំពីផែនទី ជាពិសេស សេចក្ដីអះអាងរបស់គណៈរដ្ឋមន្ត្រីថៃថា ផែនទីបង្ហាញក្នុងរឿងក្ដីដំបូង គាំទ្រសំណើថា តំបន់ជុំវិញប្រាសាទត្រូវតែកំណត់ត្រឹមចំណែកដីដ៏តូចចង្អៀតនៅជាប់ជុំវិញប្រាសាទតែប៉ុណ្ណោះ ។ ខ្ញុំនឹងពន្យល់ថា ហេតុអ្វីក៏សេចក្ដីអះអាងនេះ ក៏ជាការភាន់ច្រឡំ ដែរ។
៤. ដោយសេចក្ដីផ្ដើមនេះ លោកប្រធាន ខ្ញុំសូមអនុញ្ញាតបង្ហាញអំពីសំណួរលើអត្ថិភាពនៃជម្លោះលើការបកស្រាយសាលក្រម។
១. អត្ថិភាពនៃជម្លោះ
៥. ក្នុងការបង្ហាញរបស់ខ្ញុំកាលពីថ្ងៃចន្ទ ខ្ញុំបានបង្ហាញដល់អង្គតុលាការ ពីភស្តុតាងយ៉ាងច្រើនអនេក បង្ហាញថា ស្របតាមសាលក្រមរបស់តុលាការ កម្ពុជាបានលើកឡើងជាច្រើនលើកច្រើនគ្រា ពីបញ្ហាទាក់ទងនឹងការបកស្រាយរបស់ថៃ និង ការសង់របងលួសបន្លា ដែលធ្វើឡើងនៅក្នុងបរិវេណប្រាសាទ តាមបណ្ដោយខ្សែក្រហម ដែលកំណត់ដោយគណៈរដ្ឋមន្ត្រីថៃ។ កម្ពុជា ក្នុងការសំដែងជំទាស់ទាំងអស់នោះ បានចាត់ទុកថា ខ្សែបន្ទាត់ព្រំដែនរបស់ថៃ មិនស្របតាមអ្វីដែលតុលាការបានសម្រេចនៅឆ្នាំ ១៩៦២ ដែលផ្អែកលើផែនទីនៃឧបសម្ព័ន្ធទី១ នោះទេ ។
៦. កាលពីម្សិលម៉ិញ លោកសាស្ត្រាចារ្យ Pellet បានព្យាយាមច្បិចចេញក្រោមទម្ងន់របស់ភស្តុតាង ដោយជ្រើសរើសបាតុភាពដាច់ដោយឡែក ប្រាសចាកប្រធានបទ ដើម្បីគាំទ្រអំណះអំណាងថា កម្ពុជាតែងតែទទួលស្គាល់ ការបកស្រាយរបស់ថៃលើសាលក្រមតុលាការ។ ការវាយប្រហារនេះ មិនអាចទូទាត់គ្នាបានជាមួយនឹងកំណត់ត្រាដែលប្រកបទៅដោយការពិតនោះទេ ។
[បង្ហាញផែនទីរបស់គណៈរដ្ឋមន្ត្រីថៃលើអេក្រង់]
[នៅមានត...]
នៅទីក្រុងសាន់តាម៉ារីយ៉ា ប្រទេសប៊្រេស៊ីលកាលពីព្រហាមថ្ងៃអាទិត្យ (២៧មករា២០១៣) កន្លងទៅនេះ នៅក្នុងរង្គសាលមួយដែលមានឈ្មោះ Kiss មានកើតអគ្គីភ័យមួយដ៏អស្ចារ្យដែលលេបត្របាក់ជីវិតជនជាតិប៊្រេស៊ីលដល់ទៅ២៣១នាក់។ [Read more...]
ក្រុមហ៊ុនរបស់រុស្ស៊ីមួយឈ្មោះ Orbital Technologies មានគំរោងសង់សណ្ឋាគារក្នុងលំហអាកាសទីមួយ សំរាប់ឆ្លាស់គ្នានឹងមជ្ឈមណ្ទលអវកាសអន្តរជាតិ (International Space Station)។ សណ្ឋាគារនេះ ត្រូវបានគេដាក់ឈ្មោះជាផ្លូវការថា មជ្ឈមណ្ទលពាណិជ្ជកម្មអវកាស ស្ថិតក្នុងគន្លងកំពស់ ៣៥០គីឡូម៉ែត្រពីផែនដី ។ សណ្ឋាគារនេះ អាចទទួលភ្ញៀវបានចំនួន៧នាក់ នៅក្នុងកាប៊ីនចំនួន៤ ដែលអាចមើលឃើញទិដ្ឋភាពខាងក្រៅដ៏គួរអោយជាប់ចិត្ត តាមបង្អួច។ [Read more...]
បន្ទាប់ពី Angry Birds ដែលជាហ្គេមមួយដែលទទួលបានជោគជ័យយ៉ាងសម្បើម ក្នុងចំណោមម៉ូបាលហ្គេមនោះ ហ្គេមមួយទៀតដែលគេរំពឹងថានឹងទទួលបានការពេញនិយមមិនធម្មតាដែរនោះ គឺ Fruit Ninja។ ហេតុដូច្នេះហើយទើបក្រុមហ៊ុន Displayair របស់រុស្ស៊ី ជ្រើសរើសយកហ្គេមនេះដើម្បីបង្ហាញលើ បច្ចេកវិទ្យាថ្មីរបស់ខ្លួន គឺអេក្រង់ថាច់ស្គ្រីនដោយប្រើចំហាយទឹក។ [Read more...]
លោកយាយបែលហ្ស៊ីក អាយុ ៦៧ឆ្នាំ Sabine Moreau, ត្រូវបើកឡាន ៧០គម ទៅជួបមិត្តភក្តិ បែរជាវង្វេងផ្លូវ ធ្វើដំណើរអស់ ១៤០០ គម ដោយសារតែ GPS ។
គាត់ត្រូវទៅទទួលមិត្តភក្តិនៅ Gare du Nord នៅ ប៊្រុចសែល រាជធានីរបស់ប្រទេសបែលហ្ស៊ីក តែចុងបញ្ចប់ គាត់បានទៅដល់ក្រុង Zagreb ប្រទេសក្រូអាត ។
គាត់បានចេញពីផ្ទះ នៅម៉ោង ៤កន្លះ ទៀបភ្លឺ ដោយប្រើ GPS ខ្ចីពីកូនប្រសាស្រីរបស់គាត់ ។ គាត់បានឲ្យដឹងថា ពេលបើកឡាន គាត់ពីដំបូងឃើញប៉ាណូសរសេរជាបារាំង បន្ទាប់មកជាអាឡឺម៉ង់ ថា Cologne, … Francfort,… គាត់មិនបានគិត ចេះតែពីបើកឡានទៅមុខ ។
ពេលទៅដល់ Zagreb គាត់ក៏សម្រេចចិត្តត្រឡប់ក្រោយបែរ ដោយប្រើកំពូល GPS ដដែលនោះ ។
ថ្វីបើនៅកណ្ដាលសមុទ្រ ចម្ងាយ៤០គមពីច្រាំង Onslow របស់អូស្ត្រាលីក្ដី រលកយក្សនេះ មិនមែនផ្សំឡើងពីទឹកនោះទេ តែពីខ្សាច់និងធូលី ។ វាកើតឡើងដោយសារព្យុះខ្សាច់ដែលកើតឡើងក្នុងតំបន់ Pilbara ដែលដីនៅទីនោះសម្បូរជាតិដែក ជាហេតុបណ្ដាលឲ្យមានពណ៌ក្រហមបែបនេះ ។
ព័ត៌មានថ្មីៗ គេចែកតគ្នា តាម Facebook ថា ក្នុងឆ្នាំ២០១៣ នេះ គេនឹងតម្រូវឲ្យអ្នកប្រើប្រាស់ Facebook បង់ប្រាក់មួយខែ ១០ ដុល្លារ ។
តាមពិតព័ត៌មាននេះ មានប្រភពចេញពីវែបសាយ http://inothernewz.com ដែលជាប្រភេទវែបសាយ ផ្សព្វផ្សាយរឿងមិនពិត ដែលគេប្រឌិតឡើងសម្រាប់ជាការលេងសើចតែប៉ុណ្ណោះ ។ ការផ្សាយព័ត៌មាននៅលើវែបសាយនេះ មានលក្ខណៈលេងសើច បែបយកហេតុការណ៍ពិតមួយ មកបំភ្លើស បំប៉ោង បន្ថែម។ ដូចកន្លងទៅនេះ
វីដេអូប្រឌិតឡើងដោយ Normand Archambault, Loïc Mireault និង Félix Marquis-Poulin, សិស្សសាលាគំនូរជីវចល Centre NAD របស់កាណាដា
Copyright ©2009 · Dahlina.com
Recent Comments Gravatars