រូបភាព៖ Madonna ស្ទីលលើក្របទស្សនាវដ្តី Harper’s Bazaar ខែធ្នូ២០១១
អាពាហ៍ពិពាហ៍ថ្មីថ្មោងរបស់អ្នកចំរៀងសុខ ស្រីនាងបានដល់ទីបញ្ចប់
តារាចំរៀងសុខ ស្រីនាងដែលបានរៀបអាពាហ៍ពិពាហ៍ជាមួយលោក ស៊ី សុវត្ថិដែលជាអ្នកចំរៀងនៅក្នុងផលិតកម្មជាមួយនាងកាលពីកាលពីចុងខែមិនា ឆ្នាំ២០១០កន្លងទៅនោះ ឥឡូវពួកគេបានចែកផ្លូវគ្នាហើយបន្ទាប់ពីបានរួមរស់នៅជាមួយគ្នារយៈពេលតែជាង១ឆ្នាំប៉ុណ្ណោះ។
ការបែកបាក់រវាងគូស្នេហ៍អ្នកចំរៀងវ័យក្មេងមួយគូនេះទើបតែកើតឡើងក្នុងពេលថ្មីៗនេះ ដោយហេតុផលថាពួកគេរស់នៅមិនចុះសម្រុងនឹងគ្នា ហើយអ្នកនាងសុខ ស្រីនាងបាននិយាយថាមិនអាចត្រលប់ក្រោយទេ។ នាងបាននិយាយថា “ហេតុផលគឺពួកយើងមិនអាចរស់នៅជាមួយគ្នាកើត។ ពួកយើងនៅក្មេងៗខ្វះការពិចារណា ហើយមិនអាចរក្សាគ្នាកើត ដូច្នេះទើបសំរេចចិត្តចែកផ្លូវគ្នា”៕
Beyonce Knowles ស្លៀករ៉ូបបង្ហាញរាងគត៌ជាង៥ខែរបស់នាង
តារាចំរៀង Beyonce Knowles កាលពីម្សិលម៉ិញបានស្លៀករ៉ូបរឹបបង្ហាញរាងគត៌ដែលមានអាយុជាង៥ខែរបស់របស់ខ្លួននៅ Midtown Manhattan ក្នុងទីក្រុង New York។
នៅលើទំព័រសារព័ត៌មាននិងទំព័រវែបនានាបានចុះផ្សាយថាគត៌របស់តារាចំរៀងរូបនេះគឺក្លែងក្លាយបន្ទាប់ពីនាងបានចូលសម្ភាសបន្តផ្ទាល់ក្នុងកម្មវិធី MTV VMAs របស់អូស្ត្រាលីដែលពេលនោះ នៅពេលដែលនាងរៀបអង្គុយចុះផ្ទៃពោះរបស់នាង ដែលនាងបានធ្លាក់ចុះយ៉ាងចំលែក។នាងក៏បានសារភាពថានៅពេលនោះនាងពិតជាពាក់ពោះក្លែងក្លាយមែន! [Read more...]
តារាចំរៀង Beyonce មានផ្ទៃពោះ!!
តារាចំរៀង R&B Beyonce Knowels ដែលទើបតែឈានចូលវ័យ៣០ឆ្នាំ បានប្រកាសនៅក្នុងកម្មវិធី MTV VMAs កាលពីចុងខែមុននេះពីដំណឹងដែលនាងមានផ្ទៃពោះ។ តារាចំរៀងរូបនេះបាននិយាយសារជាថ្មីនៅក្នុងកម្មវិធី ‘Piers Morgan Tonight’ ថា “ខ្ញុំតែងនិយាយជារឿយៗថាខ្ញុំនឹងយកកូននៅពេលដែលខ្ញុំមានអាយុ៣០ឆ្នាំ”។ [Read more...]
អាយុជាង៥០ឆ្នាំហើយ! តែពួកតារាល្បីរូបនេះមើលទៅក្មេងជាងអាយុដល់ទៅពាក់កណ្តាល
Anne Hathaway សម្តែងជា Catwoman ក្នុងរឿង “The Dark Night” វគ្គថ្មី
Anne Hathaway បានបង្ហាញមុខនៅក្នុងរឿង “The Dark Knight Rises” ក្នុងការសំដែងតួជា Catwoman ជិះម៉ូតូក្នុងអនាគតដ៏ទំនើបដែលមានាងជាបក្សពួករបស់ hristian Bale ដើរតួជាមនុស្សប្រចៀវ, Gary Oldman, Michael Caine និង Morgan Freeman។
តារាចម្រៀងអង់គ្លេស Amy Winehouse បានទទួលមរណភាព

លោក Nick Buck ដែលជាអ្នកនិពន្ធម្នាក់ប្រចាំនៅ សារព័ត៌មានអង់គ្លេស Sunday Mirror បានឱ្យដឹងតាមរយៈ Twitter ថា តារាចម្រៀងអង់គ្លេស Amy Winehouse បានស្លាប់នៅក្នុងផ្ទះរបស់នាង នាទីក្រុងឡុង កាលពីយប់ថ្ងៃសុក្រចូលថ្ងៃសៅរ៍។
យោងតាមប្រភពព័ត៌មានបឋម បានឱ្យដឹងថា នាង Amy Winehouse អាចស្លាប់ដោយសារមានជាតិអាល់កុល និង ថ្នាំញៀន ក្នុងខ្លួន លើ់សកម្រិត។ នាងធ្លាប់ទទួលការព្យាបាលដើម្បីផ្ដាច់ជាតិញៀនជាច្រើនឆ្នាំបន្តបន្ទាប់ ដែលបានធ្វើឱ្យអាប់អួរដល់ភាពល្បីល្បាញរបស់នាងបន្ទាប់ពីជោគជ័យដំបូងៗ និង ជាពិសេសបន្ទាប់ពីចេញអាល់ប៊ុមទីពីរ Back to black ។ រយៈកាលចុងក្រោយនេះ សុខភាពរបស់នាងបានធ្វើ់ឱ្យក្រុមគ្រួសាររបស់នាងព្រួយបារម្ភជាខ្លាំង។
សូមទស្សនាបទចម្រៀងល្បីរបស់នាង ដូចខាងក្រោម៖
[Read more...]
កូនៗនាង Anjelina Jolie ចូលចិត្តញ៉ាំចង្រិតនៅស្រុកខ្មែរ
តារាហូលីវូត Angelina Jolie បានសារភាពថា នៅពេលដែលនាងមកថតផ្សាយពាណិជ្ជកម្មអោយក្រុមហ៊ុន Louis Vuitton នៅប្រទេសកម្ពុជា កូនៗរបស់នាងជាប់ចិត្តនឹងរសជាតិសត្វល្អិតនៅប្រទេសនេះយ៉ាងខ្លាំង ជាពិសេសគឺរសជាតិចង្រិត។
នាង Angelina និយាយថា “កូនប្រុសរបស់ខ្ញុំចូលចិត្តញ៉ាំចង្រិត។ នេះជាចំណូលចិត្តរបស់ពួកគេ។ ពួកគេចូលចិត្តញ៉ាំវាដូចញ៉ាំ Doritos (ដំឡូងបារាំងស្រួយ) ដែរ។ ពួកគេញ៉ាំមិនឈប់សោះ។” នាងបានបន្តថានាងនិងកូនៗចាប់ផ្តើមញ៉ាំសត្វល្អិតនៅពេលដែលធ្វើដំណើរកំសាន្តនៅប្រទេសក្នុងទ្វីបអាស៊ី។ អានបន្ត
រូបសំណាក Marilyn Monroe កម្ពស់ ៧,៩ ម៉ែត្រ ដំឡើងនៅ ឈីកាហ្គោ
រូបសំណាកនេះ រចនាឡើងដោយ Seward Johnson, ធ្វើពីដែកអ៊ីណុក និង អាលុយមីញ៉ូម មានកម្ពស់ ៧,៩ ម៉ែត្រ និង មានទម្ងន់ ១៥០០ គក ។ វាត្រូវបានគេធ្វើឡើងដោយលំនាំតាម ឈុតពិសេសរបស់ Marilyn Monroe ក្នុងខ្សែភាពយន្ត ឆ្នាំ ១៩៥៥ រឿង Seven Year Itch ។ (Scott Olson / Getty Images)
តើកម្មករម្នាក់នេះ គាត់ពាក់ម៉ាស់ធ្វើអ្វី?
[Read more...]
អាពាហ៍ពិពាហ៍របស់ Jennifer Lopez ដល់ទីបញ្ចប់
“យើងបានសំរេចចិត្តបញ្ចប់អាពាហ៍ពិពាហ៍របស់ពួកយើង។ នេះជាការសំរេចចិត្តដ៏លំបាក។ ពួកយើងបានឈានមកដល់សេចក្តីបញ្ចប់នៃបញ្ហាទាំងឡាយដោយមិត្តភាព។ ពួកយើងដឹងថាការសំរេចចិត្តនេះនឹងធ្វើអោយមានការឈឺចាប់ចំពោះអ្នកទាំងឡាយដែលពាក់ព័ន្ធ ហើយពួកយើងពេញចិត្តចំពោះការមិនលូកដៃក្នុងបញ្ហាផ្ទាល់ខ្លួនរបស់ពួកយើង។” នេះជាសំដីរបស់ Jennifer Lopez និង Marc Anthony ។ អានបន្ត








Recent Comments Gravatars