ព័ត៌មានលំអិត៖ http://www.hcmv.vn.refer.org/moodle/course/view.php?id=204
….
Share with you what we have known
អ៊ែនឌ័រ ប្រេវីក (Anders Behring Breivik) ឃាតករ ដែលបានសម្លាប់មនុស្សអស់ ៧៧ នាក់ កាលពីថ្ងៃទី ២២ កក្កដា ២០១១ នៅអូស្លូ បានចោទប្រកាន់ថា គុកដែលឃុំខ្លួនគាត់នោះ គ្មានមនុស្សធម៌។
គាត់បានរៀបរាប់ក្នុងសំបុត្រ ២៧ ទំព័រ ផ្ញើទៅអជ្ញាធរមន្ទីរឃុំឃាំង ថា គេឲ្យប៊័រតិចតួច សម្រាប់គាត់បៀកនំប៉័ង, កាហ្វេមិនសូវក្ដៅ ដោយសារគ្មានកែវរក្សាកំដៅ, មិនអាចរក្សាឡេលាបស្បែកឲ្យសើមផ្ទាល់ខ្លួនបាន, បន្ទប់ឃុំគ្មានអ្វីតែងលម្អ គ្មានទេសភាពខាងក្រៅសម្រាប់មើលកម្សាន្ត ។ គាត់ថា រស់នៅដូចជាមនុស្សសរសៃប្រសាទ ។
ប្រេវីក ត្រូវបានតុលាការកាត់ទោសឲ្យជាប់គុក ២១ឆ្នាំ ។ ប្រេវីក ត្រូវបានគេដាក់ក្នុងបន្ទប់ឃុំឃាំងដាច់ដោយឡែកមួយ ហើយត្រូវបានគេផ្ដល់បន្ទប់ពីរទៀតសម្រាប់គាត់ មួយសម្រាប់ហាត់កីឡា និង មួយទៀតសម្រាប់សិក្សា (ត្រូវជា ២៤ម៉ែត្រការេ)។ គេថែមទាំងផ្ដល់បន្ទប់ទឹកផ្ទាល់ខ្លួនមួយសម្រាប់គាត់ថែមទៀតផង ៕
ទូរទូរស័ព្ទពណ៌ក្រហមដែលស្លាកសញ្ញា TELEPHONE របស់ចក្រភពអង់គ្លេសស្ទើរតែបាត់រូបរាងទៅហើយ ដោយសារតែបច្ចេកវិទ្យាទំនើប ប្រព័ន្ធទូរស័ព្ទសាធារណៈស្ទើរតែលែងដំណើរការទៅហើយ ព្រោះជាទូទៅបច្ចុប្បន្នគេងាកមកប្រើទូរស័ព្ទដៃ និងទាក់ទងគ្នាតាមបណ្តាញអ៊ីនធឺនែតវិញ។ ប៉ុន្តែដោយសារការជ្រោមជ្រែងនៅក្នុងសហគម សហការនឹងស្ថាប័នទូរគមនាគមន៍ គេបានកែប្រែទូរទូរស័ព្ទពណ៌ក្រហមទាំងនោះមកជាបណ្ណាល័យតូចនៅតាមផ្លូវវិញ៕
កម្ពុជាបានដាក់ខែ្សភាពយន្តបែបកំសត់ព្រាត់ប្រាសមួយចូលរួមប្រកួតប្រជែងយកពានរង្វាន់អូស្ការ (Academy Awards) ផ្នែកភាពយន្តដែលនិយាយភាសាបរទេសល្អបំផុត (the best foreign-language film) ក្នុងឆ្នាំនេះ។ ភាពយន្តនេះជាស្នាដៃរបស់លោក ឆាយ បូរ៉ា មានចំណងជើងថា ឃ្លាតទៅ! សែនឆ្ងាយ! (Lost Loves) ដែលនេះជាការចាប់ផ្តើមឡើងវិញក្នុងការដាក់ភាពយន្តខ្មែរប្រជែងយកពានរង្វាន់អូស្ការ បន្ទាប់ពីការអាក់ខានអស់រយៈពេល១៨ឆ្នាំមក។ [Read more...]
បណ្ណាល័យខ្មែរអេឡិចត្រូនិច ប្រមូលផ្តុំសៀវភៅពីបណ្ណាល័យជាតិកម្ពុជា (National Library of Cambodia)។ សៀវភៅទាំងនេះបានបោះពុម្ពផ្សាយនៅចន្លោះឆ្នាំ ១៩៥០ – ១៩៧៣ នៅសម័យអាណានិគមបារាំងចន្លោះឆ្នាំ ១៨៦៣ – ១៩៥៣ និងសម័យខ្មែរក្រហម ១៩៧៥ – ១៩៧៩។ សៀវភៅទាំង ៥០ក្បាលដែលមានក្នុងបណ្ណាល័យខ្មែរអេឡិចត្រូនិចនេះ បានបង្កើតឡើងក្រោមការចាត់ចែងរបស់បណ្ទិត Pascal Bourdeaux ក្រោមគំរោងដែលរៀបចំដោយ Center for Khmer Studies (នៅខេត្តសៀមរាប ប្រទេសកម្ពុជា) ក្នុងឆ្នាំ ២០០៦ – ២០០៧ ដោយមានជំនួយថវិការពីស្ថាប័នអប់រំរបស់សហរដ្ឋអាមេរិចឈ្មោះថា Technological Innovation and Cooperation for Foreign Information Access (TICFIA) ។
ដើម្បីជាការអបអរដល់ខួបលើកទី៦០នៃការគ្រងរាជ្យរបស់ព្រះមហាក្សត្រីយានី អេលីហ្សាប៊ែត ប៉ម ប៊ីកប៊ែន (Big Ben) ដ៏ល្បីនិមិត្តរូបក្រុងឡុង ត្រូវបានដូរឈ្មោះជា ប៉មអេលីហ្សាប៊ែត (Elizabeth Tower)។
ការប្រកាសដូរឈ្មោះនេះ ត្រូវបានធ្វើឡើងនៅថ្ងៃ ២៦ មិថុនា បន្ទាប់ពីវិធីអបអរដែលបានធ្វើឡើងកាលពីដើមខែ។
ប៉មប៊ីកប៊ែន មានឈ្មោះផ្លូវការចាស់ ថា ក្លុក ថោវ័រ ឬ ប៉មនាឡិកា តែគេច្រើនហៅប៊ីកប៊ែន សំដៅទៅជួងរបស់នាឡិកា ដែលដាក់តាំងនៅលើប៉ម ដែលជាផ្នែកមួយនៃវិមានរដ្ឋសភាចក្រភពអង់គ្លេស។

តន្ត្រីករនិងអ្នកចំរៀងបានឈរជាជួរនៅលើភ្លឺស្រែ ប្រគំបទភ្លេងនិងច្រៀងជូនប្រជាកសិករនៅលើកោះ Hwanggumpyong កាលពីថ្ងៃទី៦មិថុនា២០១២កន្លងទៅ។
នាទីខ្សែជីវិតពិតរបស់វិទ្យុសំលេងខ្មែរដើម្បីសារីភាពនាថ្ងៃសុក្រទី០៨ខែមិថុនាឆ្នាំ២០១២ លោកយូ សារ៉ាវុឌ្ឍ សូមណែនាំលោកអ្នកឲ្យស្គាល់ពីដំណើរជីវិតពិតរបស់សាស្ត្រាចារ្យ បច្ចេកវិទ្យាមួយរូបគឺលោកបណ្ឌិត គី ឡេង។ ក្នុងនាមជាបណ្ឌិតបច្ចេកទេសមួយរូប តើជីវិតលោកធ្លាប់ឆ្លងកាត់ឧបសគ្គអ្វីខ្លះ? សូមស្តាប់នាទីនេះដូចតទៅ ៖

រូបថតរបស់ ស្ថាបនិកនិង ជា នាយកក្រុមហ៊ុន Facebook គឺលោក Mark Zuckerberg និងកញ្ញា Priscilla Chan ក្នុង ថ្ងៃរៀប អាពាហ៍ពិពាហ៍នៅទីក្រុង Palo Alto កាល ពី ថ្ងៃ សៅរ៍ ម្សិលម៉ិញ នេះ (១៩ឧសភា២០១២)
ស្ថាបនិកនិងជានាយករបស់ក្រុមហ៊ុន Facebook លោក Zuckerberg និងសង្សារបស់លោកគឺកញ្ញា Priscilla Chan អាយុ ២៧ឆ្នាំ បានរៀបអាពាហ៍ពិពាហ៍នៅគេហដ្ឋាននាទីក្រុង Palo Alto នៃរដ្ឋកាលីហ្វ័រញ៉ាកាលពីថ្ងៃសៅរ៍ម្សិលម៉ិញនេះ។
គូស្នេហ៍របស់មហាសេដ្ឋីក្មេងរូបនេះ បានស្គាល់គ្នានៅសកលវិទ្យាល័យ Harvard និងបានរស់នៅជាមួយគ្នាជាង៩ឆ្នាំមកហើយ។ លោក Zuckerberg បានបំពាក់ចិញ្ចៀនត្បូងទទឺមយ៉ាងសាមញ្ញដល់កូនក្រមុំក្នុងថ្ងៃរៀបមង្គលការ។ [Read more...]
បវរកញ្ញាអន្តរជាតិភូមា២០១២ បានរៀបចំឡើងនៅមជ្ឈមណ្ឌលសន្និបាតភូមា (MCC) នាទីក្រុង Yangon កាលពីថ្ងៃទី២៥មិនាកន្លងទៅថ្មីៗនេះ។ ចំណាត់ថ្នាក់លេខ១បានទៅលើកញ្ញា Nann Khin Zayar ដែលនាងត្រូវបានគេតែងតាំងជាឯកអគ្គរដ្ឋទូតផ្នែកទេសចរណ៍ប្រចាំប្រទេស។ ចំណែកតារាបង្ហាញម៉ូត Swan Yee Htun និង Aye Chan Moe ទទួលបានចំណាត់ថ្នាក់លេខ២ និងលេខ៣។
ការប្រលងបវរកញ្ញាអន្តរជាតិភូមានេះបានរៀបចំឡើងដោយក្រុមហ៊ុនទេសចរណ៍ភូមា (MTS) ក្រោមការគ្រប់គ្រងរបស់ក្រុមប្រឹក្សាគមនាគមភូមា (MTB) ក្នុងគោលបំណងផ្សព្វផ្សាយវិស័យទេសចរណ៍របសភូមា។
គេនៅមិនទាន់ដឹងថា កញ្ញា Nann Khin Zayar នឹងត្រូវចូលរួមការប្រកួតបវរកញ្ញាអន្តរជាតិណាមួយនៅឡើយទេ៕ មើលរូបផ្សេងទៀត
Copyright ©2009 · Dahlina.com
Recent Comments Gravatars