១. ភ្លៀងអាចម៍ផ្កាយ នៅថ្ងៃ ២២ មេសា ២០១៣
During the night on April 22 2013, people on Earth will have a chance to see one of the rarest meteor shower. During the night you will be able to see thousands of these falling stars until April 23, 2013, these meteors will have best visibility during the night of April 22, 2013 .
There is a predicted number of about 20 meteors an hour with possible surges of 100 per hour . Spread This Message, so people can enjoy.
ការពិត ៖ ជារៀងរាល់ឆ្នាំ តែងកើតមានបាតុភូទភ្លៀងអាចម៍ផ្កាយបែបនេះ ដែលកើតឡើងចន្លោះថ្ងៃ ១៦ ទៅ ២៦ មេសា ។ បាតុភូទនេះ មានឈ្មោះថា Lyrids ។ គេសង្កេតឃើញបាតុភូទ Lyrids កើតមានជាទៀងទាត់ អស់រយៈពេល ២៦០០ ឆ្នាំ មកហើយ ។ ភ្លៀងអាចម៍ផ្កាយនេះ កើតមានខ្លាំងបំផុតនៅថ្ងៃ ២២ មេសា ។ នៅស្រុកស្រែ ដែលគ្មានពន្លឺអគ្គិសនី និង យប់ដែលគ្មានលោកខែ គេនឹងមើលឃើញអាចម៍ផ្កាយធ្លាក់ចុះមកច្បាស់ជាងគេ ។ នៅឆ្នាំ ១៨០៣ មានអាចម៍ផ្កាយធ្លាក់ចុះរហូតដល់ ៧០០ ក្នុងមួយម៉ោង ។
លោក Bill Cooke មកពី NASA បានឲ្យដឹងថា ឆ្នាំនេះ នៅកន្លែងដែលមានមេឃងងិត គេអាចមើលឃើញអាចម៍ផ្កាយធ្លាក់ចុះ ប្រហែលជា ១០ ក្នុងមួយម៉ោង ។ ក្នុងថ្ងៃ ២២ មេសា នេះ គេអាចទស្សនាភ្លៀងអាចម៍ផ្កាយបានល្អបំផុតនៅពេលជិតព្រឹកនាថ្ងៃទី ២២ ។ ដោយសារលោកខែស្ទើរតែពេញវង់ នាវេលានោះ គេប្រហែលជានឹងមើលអាចម៍ផ្កាយធ្លាក់ចុះមកមិនសូវច្បាស់នោះទេ ។
Ref :
1. Lyrids 2013 Meteor Shower May Be Overshadowed By Nearly Full Moon, huffingtonpost.com
2. Lyrids, wikipedia
3. EarthSky’s meteor shower guide for 2013
២. លោកវេជ្ជបណ្ឌិត Brian Berry ព្រមានពីជំងឺមហារីកទាក់ទងនឹង កាតកោសទូរស័ព្ទ
Dr. Brian Berry of the United States has found new cancer in human beings, caused by Silver Nitro Oxide. Whenever you buy recharge cards, don’t scratch with your nails, as it contains Silver Nitro Oxide coating and can cause skin cancer. Share this message with your loved ones.
Important Health Tips:
1. Answer phone calls with the left ear. …
7. When phone’s battery is low to last bar, don’t answer the phone, bcos the radiation is 1000 times stronger.
ការពិត ៖
- ព័ត៌មាននេះ គ្មានប្រភពច្បាស់លាស់គួរឲ្យជឿជាក់នោះទេ ។ ធម្មតារបកគំហើញសំខាន់ៗ នឹងត្រូវចុះផ្សាយក្នុងទស្សនាវដ្ដីវិទ្យាសាស្ត្រសំខាន់ៗជាមិនខាន មិនមែនផ្សាយបែបអារត់អារាយនៅតាម Facebook នោះទេ។
- Silver Nitro Oxide ជាឈ្មោះសមាសធាតុគីមី ដ៏ចំឡែក ប្រហែលជាគ្មានផង
- ទឹកប្រាក់ដែលប្រើលើកាតកោសបញ្ចូលទឹកប្រាក់ទូរស័ព្ទនោះ ជា UV ink ដែលជាទឹកថ្នាំសម្ងួតដោយកាំរស្មីអ៊ុលត្រាវីយ៉ូលេត៍។
- ស្ដាប់ទូរស័ព្ទដោយប្រើត្រចៀកឆ្វេង ហាមប្រើត្រចៀកស្ដាំ ៖ គ្មានប្រភពច្បាស់លាស់ ឬ បោក។
- នៅពេលទូរស័ព្ទជិតអស់ថ្ម រលកវិទ្យុបញ្ចេញដោយទូរស័ព្ទ ខ្លាំងជាងធម្មតា ១០០០ ដង ៖ មិនពិតទេ រលកវិទ្យុ (radio wave) កើនខ្លាំងនៅពេលទូរស័ព្ទជិតអស់សេវា មិនមែនជិតអស់ថ្មនោះទេ ។









Recent Comments Gravatars