របាយការណ៍សវនកម្មថ្ងៃ ទី១៨ មេសា ២០១៣ របស់តុលាការក្រុងឡាអេ ក្នុងរឿងក្ដីទាក់ទងនឹង សំណើបកស្រាយសាលក្រម ថ្ងៃទី១៥ មិថុនា ១៩៦២ នៃរឿងក្ដីប្រាសាទព្រះវិហារ ( កម្ពុជា v. ថៃ )
ប្រធាន ៖ សូមអស់លោក លោកស្រី អញ្ជើញអង្គុយចុះ ។ សវនកម្មចាប់ផ្ដើម ។ អង្គតុលាការប្រជុំគ្នាថ្ងៃនេះ ដើម្បីស្ដាប់ជាលើកទី២នូវពាក្យបណ្ដឹងរបស់ព្រះរាជាណាចក្រកម្ពុជា ។ ពេលខ្ញុំសូមផ្ដល់នាទីនេះ ឲ្យលោក Rodman Bundy ដើម្បីឲ្យលោកបើកពាក្យបណ្ដឹង។ សូមអញ្ជើញ លោក ។
លោក BUNDY៖ សូមអរគុណលោកប្រធាន ។
ជម្លោះរវាងភាគីទាំងពីរលើការបកស្រាយការកាត់សេចក្ដី និង អំណះអំណាងរបស់ថៃអំពីផែនទី
១. លោកប្រធាន សមាជិកនៃអង្គតុលាការ ក្នុងការបើកការបកស្រាយរបស់កម្ពុជាក្នុងវគ្គទី២នេះ ខ្ញុំសូមលើកយកបញ្ហាពីរដែលនៅតែបន្តធ្វើឲ្យភាគីទាំងពីរមានទំនាស់។
២. បញ្ហាទី១ ទាក់ទងនឹងថៃដែលអះអាងថា គ្មានជម្លោះរវាងភាគីទាំងពីរលើសេចក្ដីបកស្រាយរបស់សាលក្រមនោះទេ ព្រោះអស់ជាង៤០ឆ្នាំមកនេះ កម្ពុជាទទួលស្គាល់ និង ទទួលយកការបកស្រាយរបស់ថៃ ដោយផ្អែកលើខ្សែក្រហម ដែលបង្ហាញនៅលើផែនទីរបស់គណៈរដ្ឋមន្ត្រីថៃឆ្នាំ១៩៦២ និង របងលួសបន្លា ។ នេះជាហេតុផលដែលលោកសាស្ត្រាចារ្យ Pellet បានលើកឡើងកាលពីព្រឹកម្សិលម៉ិញ ដែលយើងនឹងបង្ហាញថា គ្មានមូលដ្ឋានច្បាស់លាស់ ។
៣. បញ្ហាទី២ ខ្ញុំនឹងលើកឡើង ទាក់ទងនឹងអំណះអំណាងដោយកញ្ញា Miron អំពីផែនទី ជាពិសេស សេចក្ដីអះអាងរបស់គណៈរដ្ឋមន្ត្រីថៃថា ផែនទីបង្ហាញក្នុងរឿងក្ដីដំបូង គាំទ្រសំណើថា តំបន់ជុំវិញប្រាសាទត្រូវតែកំណត់ត្រឹមចំណែកដីដ៏តូចចង្អៀតនៅជាប់ជុំវិញប្រាសាទតែប៉ុណ្ណោះ ។ ខ្ញុំនឹងពន្យល់ថា ហេតុអ្វីក៏សេចក្ដីអះអាងនេះ ក៏ជាការភាន់ច្រឡំ ដែរ។
៤. ដោយសេចក្ដីផ្ដើមនេះ លោកប្រធាន ខ្ញុំសូមអនុញ្ញាតបង្ហាញអំពីសំណួរលើអត្ថិភាពនៃជម្លោះលើការបកស្រាយសាលក្រម។
១. អត្ថិភាពនៃជម្លោះ
៥. ក្នុងការបង្ហាញរបស់ខ្ញុំកាលពីថ្ងៃចន្ទ ខ្ញុំបានបង្ហាញដល់អង្គតុលាការ ពីភស្តុតាងយ៉ាងច្រើនអនេក បង្ហាញថា ស្របតាមសាលក្រមរបស់តុលាការ កម្ពុជាបានលើកឡើងជាច្រើនលើកច្រើនគ្រា ពីបញ្ហាទាក់ទងនឹងការបកស្រាយរបស់ថៃ និង ការសង់របងលួសបន្លា ដែលធ្វើឡើងនៅក្នុងបរិវេណប្រាសាទ តាមបណ្ដោយខ្សែក្រហម ដែលកំណត់ដោយគណៈរដ្ឋមន្ត្រីថៃ។ កម្ពុជា ក្នុងការសំដែងជំទាស់ទាំងអស់នោះ បានចាត់ទុកថា ខ្សែបន្ទាត់ព្រំដែនរបស់ថៃ មិនស្របតាមអ្វីដែលតុលាការបានសម្រេចនៅឆ្នាំ ១៩៦២ ដែលផ្អែកលើផែនទីនៃឧបសម្ព័ន្ធទី១ នោះទេ ។
៦. កាលពីម្សិលម៉ិញ លោកសាស្ត្រាចារ្យ Pellet បានព្យាយាមច្បិចចេញក្រោមទម្ងន់របស់ភស្តុតាង ដោយជ្រើសរើសបាតុភាពដាច់ដោយឡែក ប្រាសចាកប្រធានបទ ដើម្បីគាំទ្រអំណះអំណាងថា កម្ពុជាតែងតែទទួលស្គាល់ ការបកស្រាយរបស់ថៃលើសាលក្រមតុលាការ។ ការវាយប្រហារនេះ មិនអាចទូទាត់គ្នាបានជាមួយនឹងកំណត់ត្រាដែលប្រកបទៅដោយការពិតនោះទេ ។
[បង្ហាញផែនទីរបស់គណៈរដ្ឋមន្ត្រីថៃលើអេក្រង់]
[នៅមានត...]








Recent Comments Gravatars