ថ្វីបើនៅកណ្ដាលសមុទ្រ ចម្ងាយ៤០គមពីច្រាំង Onslow របស់អូស្ត្រាលីក្ដី រលកយក្សនេះ មិនមែនផ្សំឡើងពីទឹកនោះទេ តែពីខ្សាច់និងធូលី ។ វាកើតឡើងដោយសារព្យុះខ្សាច់ដែលកើតឡើងក្នុងតំបន់ Pilbara ដែលដីនៅទីនោះសម្បូរជាតិដែក ជាហេតុបណ្ដាលឲ្យមានពណ៌ក្រហមបែបនេះ ។
កោះ ដែលបាត់ពីពិភពលោក
កូនកោះឈ្មោះ Sandy Island បានបាត់ពីពិភពលោក ។
កូនកោះក្នុងសមុទ្រប៉ាស៊ីភិច មួយឈ្មោះ Sandy Island បង្ហាញខ្លួននៅលើផែនទីពិភពលោកនានា ដែលគេបានបោះពុម្ពឡើង ជិតមួយទសវត្សរ៍ ។ បើយើងចូលទៅក្នុង Google Map, ពង្រីកតំបន់ទឹកចន្លោះប្រទេសអូស្ត្រាលី និង នូវែលកាឡេដូនី រួចស្វែងរកឈ្មោះ Sandy Island យើងនឹងឃើញកូនកោះនេះ ។
នៅលើផែនទី កោះនេះ ឋិតនៅក្នុង Coral sea ចន្លោះប្រទេសអូស្ត្រាលី និង នូវែលកាឡេដូនី របស់បារាំង ។ នៅពេលដែលក្រុមអ្នកវិទ្យាសាស្ត្រអូស្ត្រាលី ធ្វើដំណើរទៅកាន់កោះនោះ គេបែរជាមិនឃើញមានកោះដូចក្នុងផែនទីឡើយ ។ គេបានស្គែនបាតសមុទ្ររហូតដល់ជំរៅ ១៤០០ ម៉ែត្រ តែនៅតែមិនរកឃើញថា មានដីទួលសមជាកោះសោះ ។ ជារឿងមួយដ៏គួរឲ្យភ្ញាក់ផ្អើល ។
យកសរសៃសូត្រពីងពាងធ្វើជាខ្សែវីយូឡុង
អ្នកវិទ្យាសាស្ត្រជនជាតិជប៉ុន Shigeyoshi Osaki បានរកឃើញវិធីវិញសរសៃសូត្រ របស់ពីងពាងប្រភេទ nephila maculata (ដូចក្នុងរូបខាងក្រោម) ធ្វើជាខ្សែសំរាប់ឧបករណ៍វីយូឡុង ដែលបង្កើតជាតន្ត្រីយ៉ាងពិរោះដែលមិននឹកស្មានដល់។
.

ពិតជាអស្ចារ្យមែន! វះកាត់ខួរក្បាលបណ្តើរកូតវីយូឡុងបណ្តើរ

លោក Roger Frisch មកពីទីក្រុង Plymouth នៃរដ្ឋ Minnesota របស់សហរដ្ឋអាមេរិច។ លោកគឺជាតន្ត្រីករវីយូឡុងដ៏ល្បីលល្បាញដែលទទួលបានជោគជ័យនៅក្នុងការវះកាត់ខួរក្បាលកាលពីឆ្នាំមុននេះ។ ដោយសារតែលោកមានបញ្ហាដៃញ័រខ្លាំងពេកនៅពេលកូតវីយូឡុង ដែលជាការរំខានដល់អាជីព ទើបលោកសំរេចចិត្តទទួលយកការព្យាបានដោយធ្វើការវះកាត់ខួរក្បាល។
ពិតជាអស្ចារ្យមែន វិទ្យាសាស្ត្រផ្នែកសុខាភិបាលពិតជាជឿនលឿនមិនគួរអោយជឿមែន! នេះជាវិធីព្យាបាលដោយចរន្តអគ្គិសនី។ លោកអាចកូតវីយូឡុងបានក្នុងនៅពេលដែលវេជ្ជបណ្ឌិតបានដោតកាតូត២ទៅក្នុងខួរក្បាលរបស់លោក ហើយលោកអាចនិយាយឆ្លើយឆ្លងនឹងគ្រូពេទ្យបានទៀតផង។ ដោយសារ [Read more...]
អ្នកវិទ្យាសាស្ត្រជប៉ុន៖ នឹងមានរញ្ជួយដីដ៍ធ្ងន់ធ្ងរនៅទីក្រុងតូក្យូនៅ៤ឆ្នាំខាងមុខនេះ

(CNN) — យោងតាមអ្នកវិទ្យាសាស្ត្រជប៉ុនបានអោយដឹងថានឹងមានរញ្ជួយដីដ៏ធ្ងន់ធ្ងរមួយកើតឡើងនៅទីក្រុងតូក្យូក្នុងកំឡុងពេល៤ឆ្នាំខាងមុខនេះ។
វិទ្យាស្ថានស្រាវជ្រាវអំពីរញ្ជួយដីនៃសាកលវិទ្យាល័យតូក្យូបានទស្សន៍ទាយថាភាគរយដែលអាចកើតមានរញ្ជួយដីដ៏ធំមួយនៅក្នុងទីក្រុងតូក្យួដែលមានកំរិតរលករញ្ជួយ៧.០មានដល់៧០%ក្នុងកំឡុងពេល៤ឆ្នាំខាងមុខ និងរហូតដល់៩៨%ក្នុងកំឡុងពេល៣០ឆ្នាំខាងមុខ។ [Read more...]
អាយុ១៧ឆ្នាំទទួលរង្វាន់ក្នុងការបង្កើតវិធីកំចាត់ភាគល្អិតតូចបំផុតនៃជំងីមហារីក
កាលពីអាយុ១៧ឆ្នាំ ខ្ញុំបានចូលរៀននៅសកលវិទ្យាល័យ ហើយខ្ញុំយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការសិក្សារ។ តែទោះជាយ៉ាងណា ខ្ញុំចូលចិត្តជីវិតជានិស្សិតរបស់ខ្លួនដូចនឹងគោលដៅនៃការសិក្សាររបស់ខ្លួនដែរ។ អ្វីដែលខ្ញុំមិនបានសិក្សាគឺការស្វែងរកវិធីព្យាបាលជំងឺមហារីក និងអភិវឌ្ឍវិធីសាស្ត្រក្នុងការព្យាបាលជំងឺនេះ។
ប៉ុន្តែផ្ទុយទៅវិញសំរាប់កញ្ញា Angela Zhang ដែលនាងទើបតែបានទទួលរង្វាន់កាលពីពេលថ្មីៗនេះចំនួន $100,000 ពីការប្រលងប្រជែង Siemens Competition កាលពីខែមិនាកន្លងទៅខាងផ្នែកវិទ្យាសាស្ត្រនិង បច្ចេកវិទ្យា។ គំរោងរបស់នាងមានឈ្មោះថា “Design of Image-guided, Photo-thermal Controlled Drug Releasing Multifunctional Nanosystem for the Treatment of Cancer Stem Cells.” ដែលប្រែថា “បង្កើតរូបភាពមគ្គុទ្ទេសក៏ និងកាំរស្មីនៃកំដៅដើម្បីត្រួតពិនិត្យលើថ្នាំដែលមានតួនាទីចំរុះលើប្រព័ន្ធណាណូនៃសារពាង្គកាយដើម្បីកំចាត់កោសិកាមហារីក។”
ការបង្កើតរបស់នាងត្រូវបានគេចាត់ទុកដូចជា “មុខកំបិតដ៏មុតស្រួចរបស់ទាហានស្វីសក្នុងការកំចាត់ជំងឺមហារីក” (“Swiss army knife of cancer treatment.”)។
យានអវកាស Kepler បានរកឃើញភពមួយដែលអាចរស់នៅបានមានចំងាយ៦០០ឆ្នាំពន្លឺពីផែនដី
យានអវកាសឈ្មោះ Kepler ដែលត្រូវបានគេបង្ហោះកាលពីខែមីនា ឆ្នាំ ២០០៩នោះ បន្ទាប់ពីបេសកកម្មរយៈពេល ៣ឆ្នាំកន្លះរបស់ខ្លួនក្នុងការរុករកភពដែលមានលក្ខណៈស្រដៀងនឹងភពផែនដីមក NASA បានប្រកាសថាគេបានរកឃើញភពដំបូងមួយ។ [Read more...]
NASA ថតបានរូបភាពនៃផ្កាយមួយដែល Black Hole កំពុងលេប
កាលពីថ្ងៃ ២៨ ខែមីនា កន្លងទៅនេះ ផ្កាយរណប Swift របស់ NASA បានថតបានបាតុភូទដ៏អស្ចារ្យមួយ។ ផ្កាយ*មួយ ត្រូវបានលេបដោយ ប្រហោងខ្មៅ (Black Hole) ដែលបានបង្កើតជាបន្ទុះដ៏សំបើមមួយ។
ប្រហោងខ្មៅនោះ ឋិតនៅកាឡាក់ស៊ីមួយ ដែលឋិតនៅឆ្ងាយមែនទែនពីផែនដី, បាតុភូទនេះបានកើតឡើងនៅក្នុងកញ្ចុំផ្កាយ Draco។ ពន្លឺដែលកើតចេញពីបន្ទុះនោះ បានធ្វើដំណើរអស់រយៈពេល 3,9 ពាន់លានឆ្នាំ ទំរាំមកដល់ផែនដីយើងនេះ។ Nasa បានថតយកបាតុភូទ ប្រហោងខ្មៅលេបផ្កាយនោះ មកធ្វើសំយោគបានរូបដូចក្នុងវីដអូខាងលើនេះ។
SOINN ជារ៉ូបូដែលចេះគិតដោយខ្លួនឯង
វិទ្យាស្ថានបច្ចេកវិទ្យាតូក្យួបានបង្ហាញពីជំហានថ្មីរបស់ខ្លួនទៅលើការបង្កើតរ៉ូបូដែលខិតកាន់តែជិតទៅរក Skynet ។ អ្នកស្រាវជ្រាវមកពិក្រុម Hasegawa Group នៃវិទ្យាស្ថាន ថ្មីៗនេះកំពុងធ្វើការទៅលើការបង្កើតរ៉ូបូដែលអាចធ្វើកិច្ចការដែលវាមិនធ្លាប់ធ្វើពីមុនមក។
រ៉ូបូត្រូវបានបង្កើតឡើងដោយផ្អែកលើបច្ចេកវិទ្យាមួយដែលហៅថា Self-Organizing Incremental Neural Network (ហៅកាត់ថា SOINN)។ ជាមួយនឹងបច្ចេកវិទ្យានេះ រ៉ូបូ SOINN អាចយល់ពីស្ថានភាពជុំវិញខ្លួន និងរៀនដោះស្រាយនូវអ្វីដែលគួរធ្វើ។ បទពិសោធកន្លងទៅនិងចំណេះដឹងរបស់វាគឺជាជំនួយរបស់ រ៉ូបូមួយនេះក្នុងការសំរេចចិត្តធ្វើអ្វីមួយ។ មើលវីដេអូ
ធីម ច័ន្ទឫទ្ធី យុវជនកម្ពុជាដំបូងបង្អស់ដែលធ្វើការអោយក្រុមហ៊ុន Google
យុវជនក្នុងវ័យ១៨ឆ្នាំរបស់កម្ពុជាឈ្មោះ ធីម ច័ន្ទឫទ្ធី បច្ចុប្បន្នកំពុងធ្វើការនៅខេត្ត Cantho ប្រទេសវៀតណាមរយៈពេល៣ខែ ដើម្បីសរសេរកម្មវិធី (software) ដែលផ្តល់ដោយក្រុមហ៊ុនយក្ស Google ក្នុងគោលបំណងកែលំអ open-source software អោយ portable ប្រសើរជាងមុន។ អានបន្ត





Recent Comments Gravatars