សោនាដកម្មដោយ​អគ្គី​ភ័យ​នៅប៊្រេស៊ីល

នៅទីក្រុង​សាន់តា​ម៉ារីយ៉ា ប្រទេស​ប៊្រេស៊ីល​កាល​ពី​ព្រហាមថ្ងៃ​អាទិត្យ​ (២៧មករា២០១៣) កន្លង​ទៅនេះ ​នៅក្នុង​រង្គសាលមួយ​ដែល​មាន​ឈ្មោះ Kiss មាន​កើត​អគ្គី​ភ័យ​មួយ​ដ៏​អស្ចារ្យ​ដែល​លេប​ត្របាក់​ជីវិត​ជន​ជាតិ​ប៊្រេស៊ីល​ដល់​ទៅ​២៣១​នាក់។ [Read more...]

បើក​ឡានច្រឡំ​ផ្លូវ​អស់ ១៤០០​គម ដោយ​សារតែ​ GPS

លោក​យាយបែលហ្ស៊ីក  ​អាយុ ៦៧​ឆ្នាំ  Sabine Moreau,  ត្រូវ​បើក​ឡាន ៧០​គម ទៅ​ជួប​មិត្ត​ភក្តិ  បែរ​ជា​វង្វេង​ផ្លូវ ធ្វើ​ដំណើរ​អស់ ១៤០០ គម  ដោយ​សារ​តែ  GPS ។

គាត់​ត្រូវ​ទៅ​ទទួល​មិត្ត​ភក្តិ​នៅ Gare du Nord នៅ ប៊្រុចសែល  រាជធានី​របស់​ប្រទេស​បែលហ្ស៊ីក  តែ​​ចុង​បញ្ចប់​ គាត់​បាន​ទៅ​ដល់​ក្រុង Zagreb ប្រទេស​ក្រូអាត ។

គាត់​បាន​ចេញ​ពី​ផ្ទះ នៅ​ម៉ោង ៤កន្លះ​ ទៀប​ភ្លឺ  ដោយ​ប្រើ  GPS ខ្ចី​ពី​កូន​ប្រសាស្រី​របស់​គាត់​  ។  គាត់​បាន​ឲ្យ​ដឹង​ថា ពេល​បើក​ឡាន  គាត់​​ពី​ដំបូង​ឃើញ​ប៉ាណូ​សរសេរ​ជា​បារាំង  បន្ទាប់​មក​ជា​អាឡឺម៉ង់ ថា Cologne, … Francfort,…  គាត់​មិន​បាន​គិត ចេះ​តែ​ពី​បើក​ឡាន​ទៅ​មុខ  ។

ពេល​ទៅ​ដល់ Zagreb  គាត់​ក៏​សម្រេច​ចិត្ត​ត្រឡប់​ក្រោយ​បែរ  ដោយ​ប្រើកំពូល​  GPS  ដដែល​នោះ  ។

 

Facebook យក​មួយ​ខែ​១០​ដុល្លារ? កុំ​ជឿ

ព័ត៌មាន​ថ្មី​ៗ គេ​ចែក​ត​គ្នា តាម Facebook ថា ក្នុង​ឆ្នាំ​២០១៣​ នេះ គេ​នឹង​តម្រូវ​ឲ្យ​អ្នក​ប្រើប្រាស់ Facebook បង់​ប្រាក់​មួយ​ខែ ១០ ដុល្លារ ។

តាម​ពិត​ព័ត៌មាន​នេះ មាន​ប្រភព​ចេញ​ពី​វែបសាយ http://inothernewz.com ដែល​ជាប្រភេទ​វែប​សាយ ផ្សព្វផ្សាយ​រឿងមិន​ពិត ដែល​គេ​​ប្រឌិត​ឡើងសម្រាប់​ជា​ការ​លេង​សើច​តែ​ប៉ុណ្ណោះ ។ ការ​ផ្សាយ​ព័ត៌មាន​នៅ​លើ​វែប​សាយ​នេះ មាន​លក្ខណៈ​លេង​សើច បែប​យក​ហេតុការណ៍​ពិត​មួយ មក​បំភ្លើស បំប៉ោង បន្ថែម។ ដូច​កន្លង​ទៅ​នេះ

  • Facebook មាន​គម្រោង​ចង់​កែ​គោល​ការណ៍​ ចង់​យក​ចំណេញ​លើ​រូបថត​អ្នក​ប្រើប្រាស់ តាម​រយៈ​ការ​ផ្សាយ​ពាណិជ្ជកម្ម ដោយ​មាន​ន័យ​ថា យក​រូប​គេ​ទៅ​ប្រើ​ដោយ​មិន​ផ្ដល់​សំណង ត្រូវ​បាន​វែបសាយ​នេះ យក​ទៅ​ពន្លើស ជា​ Facebook ចង់​ទារលុយ​អ្នក​ប្រើ​មួយ​ខែ ១០​ដុល្លារ ។
  • ប្រធាន​សមាគម​​អ្នក​លក់​កាំភ្លើង​នៅ​អាមេរិច​ថា គេ​គួរ​ផ្ដល់​កាំភ្លើង​ដល់​គ្រូ ពេល​បង្រៀន ដើម្បី​ទុក​ការពារ​សិស្ស វែបសាយ​នេះ​សរសេរ​បំភ្លើស​ថា គេ​គួរ​ផ្ដល់​កាំភ្លើង​ដល់​កូន​សិស្សដែល​មាន​អាយុ​៥ ឬ ៦ ឆ្នាំ ទុក​ការពារ​ខ្លួន ។ល។

ចង់​ចោះ​ជញ្ជាំង​រត់​ចេញ​ពី​គុក…et voilà

កើត​ឡើង​នៅ​ប្រទេស​ប្រេស៊ីល … អ្នក​ទោស​ម្នាក់​នេះ​ឈ្មោះ Rafael Valadao ។ ប្រហែល​ គាត់​ប៉ាន់​ស្មាន​ទំហំ​ក្បាល​ពោះ​ខុស​ដឹង។

[Read more...]

សុខ​ចិត្ត​រស់​នៅ​កណ្ដាល​ផ្លូវ ប្រឆាំង​នឹង​ការ​ដក​ហូត​កម្មសិទ្ធិ​ដីធ្លី

ម្ចាស់​ផ្ទះអាយុ​៦០​ប្លាយ   ស៊ូស្លាប់​មិន​ព្រម​ចាក​ចេញ   ផ្ទះ​៥ជាន់   របស់​គាត់   ព័ទ្ធ​ជុំ​វិញ​ដោយ​ផ្លូវហៃវេយ៍   ។​   អស់​រយៈ​ពេល​៤​ឆ្នាំ​កន្លង​មក​ហើយ   ដែល​ម្ចាស់​ផ្ទះ​បាន​ទាមទារ​   ដោយ​បរាជ័យ   នូវសំណង​ដែល​មាន​តម្លៃ​ប្រហែល​ជា   ៤ ម៉ឺន​ដុល្លារ   សម្រាប់​ការ​ដកហូត​ផ្ទះ​សំបែង   ដើម្បី​សង់​ផ្លូវ   ។   រឿង​នេះ​បាន​កើត​ឡើង នៅ   ខេត្ត Zhejiang   ប្រទេស​ចិន   ។
[Read more...]

សំនួរ​វប្បធម៌​ទូទៅ បវរកញ្ញា​បារាំង ២០១៣

បេក្ខនារី   បរវរកញ្ញា​ប្រចាំ​សាធារណរដ្ឋ​បារាំង​ឆ្នាំ​២០១៣   ត្រូវ​ឆ្លង​កាត់​ការ​ធ្វើ​តេស្ត​វិញ្ញសា​វប្បធម៌​ទូទៅ   ដើម្បី​បង្ហាញ​ថា   មិន​មែន​ស្អាត​តែ​រូប   ។   ក្នុង​ចំណោម​សំនួរ​ទាំង៤១   សំនួរគណិតវិទ្យា   និង   តក្កវិទ្យា   មាន​ដូច​តទៅ   ៖

១. ចូរ​បំពេញ​ស្វ៊ីត     A   E   I
២. អ្នក​ចេញ​ទៅ​ញូវយ៉ក​តាមយន្តហោះ​   នៅ​ម៉ោង ១៤   ( ម៉ោង​ប្រទេស​បារាំង )   ហើយ​រយៈ​ពេល​ហោះហើរ   ៥​ម៉ោងកន្លះ   ។   តើ​អ្នក​នឹង​ទៅ​ដល់​ញូវយ៉ក​នៅ​ម៉ោង​ប៉ុន្មាន   បើ​គិត​ជា​ម៉ោង​ញូវយ៉ក   ដោយ​ដឹង​ថា​ម៉ោង​ខុស​គ្នា   -៦ ម៉ោង   ?
៣. តើ   ២ភាគ​រយ​នៃ   ១៤០   ស្មើ​ប៉ុន្មាន   ?
៤. តើ​ឫសការេ​នៃ   ៩   ស្មើ   ប៉ុន្មាន   ?

[Read more...]

មាន​តែ​នៅ​អាឡឺម៉ង់ ៖ ប៊ុយរ៉ូ​ធ្វើ​ការ​នៅ​ក្នុង​ឡាន

ប៉ូលីស​អាឡឺម៉ង់   ​បាន​ឃាត់​ឡាន​មួយ​ដែល​បើក​ហួស​ល្បឿន​កំណត់   ផ្លូវ​គេ​ឲ្យ​បើក​តែ​ ១០០គម ក្នុង​មួយ​ម៉ោង   អ្នក​បើក​គាត់​បើក​ដល់ ១៣០   ។ គួរ​ឲ្យ​ហួស​ចិត្ត​   គឺ​ឡាននោះ​​   ដំឡើង​ប៊ុយរ៉ូ​មួយ​នៅ​ជិត​អ្នក​បើក​តែ​ម្ដង   មានកុំព្យូទ័រ   ថែម​ទាំង​ម៉ាស៊ីន​ព្រីន ទៀត   ។
[Read more...]

បរិភោគ​សាច់​ ធ្វើ​ឲ្យ​អ្នក​ក្លាយ​ជា​មនុស្ស​អាក្រក់ ៖ សៀវភៅ​កុមារ​របស់​ឥណ្ឌា​ថា​អ៊ីចឹង

 

សៀវភៅ​សម្រាប់​កុមារ​អាយុ១១​ឆ្នាំមួយ​   របស់​ឥណ្ឌា  ​ បានសរសេរ​ថា   បរិភោគ​សាច់​   នឹង​ធ្វើ​ឲ្យ​អ្នក​បរិភោគ​នោះ
- ចេះ​កុហក
- ចេះ​បោកប្រាស់   មិន​ស្មោះ​ត្រង់
- មិន​គោរព​ពាក្យ​សន្យា
- និយាយ​ពាក្យ​គំរោះ​គំរើយ
- ចូល​ចិត្ត​វាយ​តប់
- ចេះ​លួច   និង
- ប្រព្រឹត្តិ​បទ​ឧក្រិដ្ឋ​ផ្លូវ​ភេទ   ។
[Read more...]

ឃាតករ​សម្លាប់​មនុស្ស​៧៧​នាក់ ចោទ​ថា​គុក​នៅ​ន័រវែស​គ្មាន​មនុស្សធម៌

អ៊ែនឌ័រ ប្រេវីក  (Anders Behring Breivik) ឃាតករ ដែល​បាន​សម្លាប់​មនុស្ស​អស់ ៧៧ នាក់ កាល​ពី​ថ្ងៃ​ទី ២២ កក្កដា ២០១១ នៅ​អូស្លូ បាន​ចោទ​ប្រកាន់​ថា គុក​ដែល​ឃុំ​ខ្លួន​​គាត់​នោះ គ្មាន​មនុស្ស​ធម៌។

គាត់​បាន​រៀបរាប់​ក្នុង​សំបុត្រ ២៧ ទំព័រ ផ្ញើ​ទៅ​អជ្ញាធរមន្ទីរ​ឃុំឃាំង ថា គេ​ឲ្យ​ប៊័រតិចតួច សម្រាប់​គាត់​​បៀក​នំប៉័ង​, កាហ្វេ​មិន​សូវ​ក្ដៅ ដោយ​សារ​គ្មាន​កែវ​រក្សា​កំដៅ, មិន​អាច​រក្សា​​ឡេលាប​ស្បែក​ឲ្យ​សើម​ផ្ទាល់​ខ្លួន​​បាន, បន្ទប់​ឃុំ​គ្មាន​អ្វី​តែង​លម្អ គ្មាន​ទេស​ភាព​ខាង​ក្រៅ​សម្រាប់​មើល​កម្សាន្ត ។ គាត់​ថា រស់​នៅ​ដូច​ជា​មនុស្ស​សរសៃ​ប្រសាទ ។

ប្រេវីក ត្រូវ​បាន​តុលាការ​កាត់​ទោស​ឲ្យ​ជាប់​គុក ២១​ឆ្នាំ ។ ប្រេវីក ត្រូវ​បាន​គេ​ដាក់​ក្នុង​បន្ទប់​ឃុំឃាំង​ដាច់​ដោយ​ឡែក​មួយ ហើយ​ត្រូវ​បាន​គេ​ផ្ដល់​បន្ទប់​ពីរ​ទៀត​សម្រាប់​គាត់ មួយ​សម្រាប់​ហាត់​កីឡា និង មួយ​ទៀត​សម្រាប់​សិក្សា​ (ត្រូវ​ជា ២៤​ម៉ែត្រ​ការេ)។ គេ​ថែម​ទាំង​ផ្ដល់​បន្ទប់​ទឹក​ផ្ទាល់​ខ្លួន​មួយ​សម្រាប់​គាត់​ថែម​ទៀត​ផង ៕

ឃាត់​ខ្លួន​ស្ត្រីជនជាតិ​ចិន​ពី​បទប្រមាថអតីត​ព្រះមហាក្សត្រកម្ពុជា

រូបថត AP /Siv Channa

ក្នុង​រូបថត​ខាង​លើ​នេះ ដែលបាន​ថត​កាល​ពី​ថ្ងៃ​ច័ន្ទ​ ទី​២២​តុលា​២០១២កន្លង​ទៅ​នេះ គឺ​ជា​រូប​​ស្ត្រីជនជាតិ​ចិន​ឈ្មោះ​  Wang Zia Chao អាយុ​ ៤៣​ឆ្នាំ​ជាអ្នក​គ្រប់​គ្រង​ក្នុង​រោង​ចក្រ​ចិន​មួយ​ក្នុង​ទីក្រុង​ភ្នំពេញ ដែល​ត្រូវ​បាន​តុលា​ការ​ចេញ​ដីការ​បង្គាប់​​ឃាត់​ខ្លួន​ពីបទប្រមាថដល់អតីត​ព្រះមហាក្សត្រកម្ពុជា​ដែល​ទើប​​​នឹង​សោយទីវង្គតក្នុង​ពេល​ថ្មីៗ​នេះ គឺព្រះ​ម​ហា​​វី​​​រ​​​ក្ស​​​ត្រ​​ ​​ព្រះបាទ​នរោត្តម សីហនុ​ដោយ​ការ​ដោយការ​ហែក​រូបព្រះ​ឆាយាល័ក្ខណ៍​របស់​ព្រះអង្គ។ ​ [Read more...]