រូបភាពកំប្លែងនិង​ការ​ប៉ះ​ទង្គិច​ពេល​ប្រកួតកីឡា​

៨២ រូបភាពកំប្លែងនិង​ការ​ប៉ះ​ទង្គិច​ពេល​ប្រកួតកីឡា​

[Read more...]

Kate Middleton នៅពេល​ទស្សនា​កីឡាអូឡាំ​ពិច ២០១២ ​នៅ​សួន Greenwich

រូបថតពីវត្តមានរបស់អ្នកគាំទ្រកីឡាក្នុងខ្សែរាជវង្ស ព្រះអង្គម្ចាស់ William និងមហេសី Kate Middleton ដែល ចូលរួមទស្សនាការប្រកួតជិះសេះផ្លោះបង្គោលរបងក្នុងសួន Greenwich នៅថ្ងៃទី៤នៃការប្រកួត កីឡាអូឡាំពិច នាទីក្រុងឡុងដ៍ឆ្នាំ២០១២។ [Read more...]

លោក Neko Hiroshi ជា​ជនជាតិ​កម្ពុជា​ចូល​រួម​ការ​ប្រកួត​កីឡា​អូឡាំ​ពិច ២០១២

​អ្នក​កំប្លែងអតីតជនជាតិ​ជប៉ុន Neko (ឆ្មា) Hiroshi អាយុ​៣៤​ឆ្នាំ ត្រូវ​បាន​ជ្រើសរើស​ជា​កីឡា​ករ​ជំរើស​ជាតិ​កម្ពុជា​ក្នុង​ការ​ចូល​រួម​ក្នុង​ការ​ប្រកួត​កីឡាអូឡាំពិច​នៅទីក្រុង​ឡុងដ៍​ក្នុង​ឆ្នាំ​២០១២នេះ បន្ទាប់​ពី​លោក​បានលា​សញ្ជាតិ​ពីកំណើត​របស់​ខ្លួន​ចូលជា​សញ្ជាតិ​កម្ពុជា។

មាន​ប្រតិកម្ម​ផ្សេងៗ​ពី​បណ្តា​សារព័ត៌មាន​នានា ដែលខ្លះ​និយាយ​ថា​ លោក Neko  គឺ​ជា​ស្ពាន​ភ្ជាប់​ទំនាក់​ទំនង​រវាង​ប្រទេស​ទាំង​ពីរ ជប៉ុន-កម្ពុជា ដែល​ខ្លះ​ទៀត​និយាយ​ថា​ការ​ផ្លាស់​ប្តូរ​សញ្ជាតិ​ដើម្បី​ក្លាយ​ជា​តំណាង​របស់​កម្ពុជាទៅ​ចូល​រួម​កីឡាអូឡាំពិចហាក់​ដូច​ជា​ការបន្តុះ​បង្អាប់​​ដល់​កីឡាករ​អត្តពលកម្មកម្ពុជា។ [Read more...]

លទ្ធផលរបស់​កម្ពុជា​ក្នុង​ការ​ប្រកួត​ស៊ីហ្គេម​លើកទី ២៦

Lan Duong Thi កីឡាករ​វៀតណាម (ខាង​ឆ្វេង) ប្រកួត​បោកចំបាប់ជាមួយកីឡាករកម្ពុជា Sothavy Try ក្នុង​វិញ្ញាសារបោកចំបាប់នារី​ទំងន់​៥៩គីឡូក្រាម នៅក្នុង​ការ​ប្រកួតកីឡា​ស៊ីហ្គេម​លើកទី ២៦ នៅ Palembang ក្នុង​ខេត្ត Sumatra ប្រទេសឥណ្ឌូនេស៊ីកាលពី​ថ្ងៃទី​១៥​វិច្ឆិកា២០១១

នៅ​ក្នុង​ឆ្នាំ​២០១១​នេះ ​កម្ពុជា​ដណ្តើម​បាន​មេដាយ​មាស​៤ ប្រាក់​១១ និង​សំរឹទ្ធ​២៤ ដែល​ក្នុង​នោះវ៉ូវីណាម​ដណ្តើម​បាន​មេដាយ​១២ (មាស​២ ប្រាក់​៧ និង​សំរឹទ្ធ​៣) សូរីជីងកាំប៉ូ ដណ្តើម​បាន​មេ​ដាយ​៨ (មាស​១ ប្រាក់​១ និង​សំរឹទ្ធ​៦) ប៉េតង់​ដណ្តើម​បាន​មេដាយ​៤ (មាស​១ ប្រាក់​១ និង​សំរឹទ្ធ​២) តេក្វាន់ដូ​បាន​មេដាយ​៤ (ប្រាក់​១ និង​សំរឹទ្ធ​៣) ​យូដូ​បាន​មេដាយ​ប្រាក់​១ ចំបាប់​បាន​មេដាយ​សំរឹទ្ធ​៥ ប្រដាល់​បាន​មេដាយ​សំរឹទ្ធ​៣ វ៉ូស៊ូ និង​វាយ​កូន​បាល់​បាន​​មេដាយ​សំរឹទ្ធ​១។

[Read more...]

មេដាយ​ដែល​កម្ពុជា​បាន​ទទួល​ក្នុងការ​ប្រកួត​កីឡា​ SEAGAMES លើកទី​២៦ គិត​មកដល់​ថ្ងៃ​ទី១៥​វិច្ឆិកា​២០១១

::Vovinam::
 Country  Event  Players  Medal
 Cambodia
 50kg –  Female  MAO MONITA   Bronze
   Cambodia
 55kg –  Male  TIN PHEAP   Silver
   Cambodia
 Men’s Attacking By Leg –  Male  CHRIN BUNLONG
KAT SOPHEAK
LI BORAMY
SAN SOCHEAT
  Silver
   Cambodia
 Single Man Without Weapon –  Male  LY BORAMY   Gold
   Cambodia
 Single Women Weapon –  Female  PAL CHHORRAKSMY   Silver
Gold Silver Bronze
1 3 1

 

[Read more...]

ប្រទេស​អ៊ីរ៉ង់​ព្រមាន​ធ្វើ​ពហិការ​មិន​ចូល​រួមកីឡាអូឡាំពិច២០១២ នៅ​ក្រុងឡុង​ដោយ​សារ​តែ ឡូកូ

លោក Paul Deighton ប្រធានគណៈកម្មការ​រៀបចំ​កីឡាអូឡាំពិច​និង​ប៉ារ៉ា​ឡាំពិច​របស់​ក្រុង​ឡុង ធ្វើ​ការ​បង្ហាញ​ពី​ឡូកូ​សម្រាប់​កីឡា​អូឡាំពិច​២០១២ នា​ថ្ងៃ​ទី ៤ មិថុនា ឆ្នាំ ២០០៧។


កាល​ពី​ថ្ងៃ​ចន្ទ ២៨ កុម្ភៈ ប្រទេស​អ៊ីរ៉ង់​បាន​ឱ្យ​ដឹង​ថា ក្រុម​អត្តពលករ​​របស់​គេ​ អាច​នឹង​ធ្វើ​ពហិការ​មិន​ចូល​រួម​កីឡា​អូឡាំពិច ២០១២ នៅ​ប្រទេស​អង់គ្លេស​ ដោយ​សារ​តែ​ ឡូកូ​របស់​ការ​ប្រកួត​នេះ​ ឌីសាញ​មក​មិន​បាន​ត្រឹម​ត្រូវ។

ក្រោម​ក្រសែភ្នែក​របស់​គណៈកម្មការ​ជាតិ​អូឡាំពិច​អ៊ីរ៉ង់ ឡូកូ ដែល​មានលេខ​ ២០១២ មើល​ទៅ​ដូចជា​ពាក្យ Zion ដែល​មាន​ន័យ​ថា​ទីក្រុង​ Jérusalem ដែល​ជា​រដ្ឋ​ធានី​របស់​ពួក​យូវីស ដែល​រដ្ឋ​យូវីស​នេះ បដិសេធ​មិន​ទទួល​ស្គាល់។

ប្រទេស​អ៊ីរ៉ង់ បាន​ចោទ​នេះ​ជា​ការ​បង្ក​រឿង ដែល​មាន​លក្ខណៈ​ប្រកាន់​ពូជសាសន៍ ហើយ​បាន​ព្រមាន​ថា ប្រទេស​ឥស្លាម​ផ្សេង​ទៀត អាច​នឹង​មិន​មក​ចូល​រួម​ការ​ប្រកួត​កីឡា​អូឡាំពិច​ ដោយ​សារ​តែ​ឡូកូ​នេះ។​

លោក Bahram Afsharzadeh ប្រធានសហព័ន្ធ​កីឡា​អូឡាំពិច​អ៊ីរ៉ង់ បានសរសេរ​ទៅ​កាន់​លោក Jacques Rogge ដែល​ជា​ប្រធាន​សហព័ន្ធ​កីឡា​អូឡាំពិច​អន្តរជាតិ ថា “បើ​អ្នក​មិន​គិត​គូរ​ដល់​បញ្ហា​នេះ នោះ​វា​នឹង​អាច​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​វត្តមាន​របស់​ប្រទេស​ខ្លះ​ នៅ​ក្រុង​ឡុង ដែល​ក្នុង​នោះ​មាន​ប្រទេស​អ៊ីរ៉ង់​ មួយ​ដែរ”។

គណៈកម្មការ​រៀបចំ​កីឡា​អូឡាំពិច​នៅ​ក្រុង​ឡុង បាន​សំដែង​ការ​ងឿង​ឆ្ងល់​ពី​បញ្ហា​ដែល​បាន​លើក​ឡើងនេះ ដោយ​រំលឹក​ថា ឡូកូ​កីឡា​អូឡាំពិច​នេះ ត្រូវ​បាន​គេ​ប្រកាស​ឱ្យ​ដឹង​ជា​ផ្លូវការ​តាំង​ពី​ឆ្នាំ ២០០៧ មក​ម្ល៉េះ ហេតុ​អ្វី​ក៏​ពេល​នេះ ទើប​នឹង​លើក​បញ្ហា​នេះ​ឡើង?

** មិន​ដឹង​ថា គណៈកម្មការអូឡាំពិច​ប្រកាន់​ពូជសាសន៍ ឬ ក៏​ អ៊ីរ៉ង់​ប្រកាន់​ពូជសាសន៍​ទេ នៀក?

Ref:

Le logo des JO de Londres fâche l’Iran, LeMonde.fr

រូប​លើ​ទង់ជាតិសិង្ហបុរី មាន​រាង​ដូច​ប្រដាប់​ភេទ​បុរស

ក្រុម​ Water-Polo របស់​សិង្ហបុរី​ក្នុង​ពេល​ប្រកួត​ជា​មួយ​ក្រុម​មក​ពី​ហុងកុង ក្នុង​អាស៊ាន​ហ្គេមនៅ Guangzhou ប្រទេស​ចិន កាល​ពីថ្ងៃពុធ ២៤ វិច្ឆិកា ២០១០ ៖ រូប​ចំណិត​លោក​ខែ​នៅ​លើ​ទង់ជាតិ​សិង្ហបុរី​ ពេល​ច្នៃ​ជា​ខោ​ហែល​ទឹក​ក្លាយ​ជា​មាន​រាង​ដូច​ប្រដាប់​ភេទ​បុរស។

រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​របស់​ប្រទេស​សិង្ហបុរី​បាន​ស្ដី​បន្ទោស​ដល់​ក្រុម Water-Polo តំណាង​ឱ្យ​ប្រទេស​សិង្ហបុរី ដែល​បានប្រើ​ប្រាស់​សញ្ញាជាតិ​មិន​បាន​ត្រឹម​ត្រូវ។ លោក​រដ្ឋមន្ត្រី​បាន​បន្ទោស​ថា “សំណាង​អាក្រក់​ ពួក​គេ​មិន​បាន​សុំ​យោបល់​ពី​ពួក​យើង​ក្នុង​ការ​ប្រើប្រាស់​ចំណិត​លោក​ខែ​និង​ផ្កាយ​ នៅ​ពេល​ដែល​ពួក​គេ​ឌីសាញ​ម៉ូដ​ខោ​ហែល​ទឹក​នោះ។ បើ​មិន​អ៊ីចឹង​ទេ យើង​នឹង​ប្រាប់ពួក​គេ​ការ​ថា​ការ​ឌីសាញ​របស់​ពួក​គេ​មិន​សមរម្យ​ដូច​ដែល​យើង​ចង់​ឱ្យ​សញ្ញា​នៅ​លើ​ទង់​ជាតិ​ទទួល​បាន​ការ​គោរព​ដ៏​ខ្ពង់​ខ្ពស់​នោះទេ។”

** Water-polo ជា​កីឡា​បាល់​បោះ​ក្នុង​ទឹក មួយ​ក្រុម​មាន​៧​នាក់ ដែល​ម្នាក់​ជា​អ្នក​ចាំ​ទី។

កីឡាការិនី​កីឡាកាស​ជប៉ុន​៤​នាក់​នឹង​មក​ប្រកួត​ជូន​មហា​ជន​ទស្សនា​នៅ​ថ្ងៃបុណ្យអុំ​ទូក

តាម​គេហទំព័រ​ Xinhua របស់​ចិន​​ថ្ងៃ​នេះ​​បាន​សរសេរ​ថា កីឡាការិនី​កីឡាកាស​ជប៉ុន​៤​នាក់​បាន​ធ្វើ​ដំណើរ​មក​ដល់​ប្រទេស​កម្ពុជា​ហើយ​កាល​ពី​ព្រឹក​ម៉ិញនេះ។ ពួក​គេនឹង​មក​ប្រកួត​ជូន​មហា​ជន​ទស្សនានៅ​ថ្ងៃបុណ្យអុំ​ទូកដែល​នឹង​ចាប់ផ្តើមនៅ​ថ្ងៃ​សៅរ៍​ស្អែក​នេះ។​ កីឡាការិនី​កីឡាកាស​ជប៉ុនទាំង​​៤​នាក់​នេះ​មាន​ឈ្មោះ Kyoko (Inoue Kyoko), Sato (Sato Ayako), Aono (Aono Keiko), Ito (Ito Kaoru)។ ពួក​គេ​នឹង​មក​ប្រកួត​ជា​មួយ កីឡាការិនី​កីឡាកាសកម្ពុជាចំនួន​១៦​នាក់​​ននៅ​ថ្ងៃ​សៅរ៍​និង​ថ្ងៃ​អាទិត្យ​នៅក្នុង​មជ្ឈមណ្ឌល​​កោះ​ពេជ្រ​​។​ នេះ​ជា​លើក​ទី​១​ហើយ​ដែល​កីឡាករ​កីឡាកាស​ជប៉ុន​មក​សម្តែង​នៅ​កម្ពុជា​ដោយ​ឥត​គិត​ថ្លៃ។

លោក​កាំង សុធា​អនុប្រធាន​ផ្នែក​ទីផ្សារ​និង​ផ្សព្វផ្សាយ​របស់​គណៈកម្មាការជាតិ​អូឡាំពិច​កម្ពុជា​បាន​មាន​ប្រសាសន៍​ថា គណៈកម្មាការជាតិ​ បាន​អញ្ជើញ​កំពូល​កីឡាករ​កីឡាកាសដ៏​ល្បី​ John Cena​ ដើម្បី​មក​ចូល​រួម​សម្តែង​នៅ ថ្ងៃបុណ្យអុំ​ទូក​នេះ​ដែរ​តែ​មិន​​បាន​សំរេច​ដោយ​លោក​ John Cena មាន​ការ​មមាញឹក​ខ្លាំង​មិន​អាច​មក​តាម​ការ​អញ្ជើញ​នេះ​បាន។

ប្រាក់រង្វាន់៤០លានរៀល​​សំរាប់​មេដាយមាសអេស៊ានហ្កេម២០១០

រដ្ឋាភិបាល​កម្ពុជាបាន​ជំរុញ​និង​លើក​ទឹក​ចិត្ត​ដល់​ក្រុម​កីឡាករ​ជំរើស​ជាតិ​ដែល​នឹង​ត្រូវ​ទៅ​ចូល​រួម​ប្រកួត​កីឡា​នៅក្នុង​ការប្រកួតកីឡា​អេស៊ានហ្កេម​លើកទី​១៦​នៅ​ខេត្ត​ Guangzhou ប្រទេសចិន​ដោយ​ប្រកាសផ្តល់រង្វាន់​ជា​ទឹកប្រាក់យ៉ាងច្រើន​សំរាប់កីឡាករ​ដែល​ទទួលបាន​មេដាយ​ក្នុង​វិញ្ញាសារ​ណាក៏ដោយក្នុង​ចំណោម​វិញ្ញាសារ​សរុប​ទាំង​៨ដែល​កម្ពុជា​បាន​បញ្ជូន​ទៅ។

កីឡាករ​កម្ពុជា​ដែល​ទទួលបាន​មេដាយ​មាស​នឹង​ទទួល​រង្វាន់​ជា​ទឹក​ប្រាកើ ៤០លានរៀល (៩៦៤០ដុល្លាអាមេរិច) មេដាយប្រាក់ ២៤លានរៀល និងមេដាយ​សំរឹទ្ធ​ ១៨លានរៀល។

រូបថត​និងអត្ថបទដកស្រង់ពី The Phnom Penh Post

ប្រណាំង skate ពិភពលោក៖ របូត​មេដាយ​មាស​ដោយ​សារ​ស្មាន​តែ​ដល់​ទី​ហើយ

ក្នុង​ការ​ប្រកួត World Roller Speed Skating Championships នៅ Antioquia កាល​ពី​ចុង​សប្ដាហ៍​នេះ កីឡាករ​កូឡុំប៊ី Aelx Cujante ដែល​បាន​វ៉ា​ដាច់​គេអស់​ហើយ​ស្មាន​តែ​មក​ដល់​ទី​ហើយ ខំ​តែចេចចាច​តែ​ម្នាក់​ឯង ធ្វើ​ឱ្យ​បាត់បង់​ឱកាស​ទៅ​កីឡាករ​កូរ៉េ Sang Cheol Lee ជា​អ្នក​ទទួល​បាន​មេដាយ​មាស​វិញ។