(ហាមកូន​ក្មេង​មើល​)កីឡា​ប្រដាល់​ដ៏​ឃោរឃៅ​បំផុត៖ ប្រដាល់​ជប៉ុន​ប្រើ​អំពូល​ណេអុង

ពិត​ជា​សាហាវឃោរឃៅ មិន​សម​ជា​កីឡា​បន្តិច​ទេ។ បើ​ការ​ប្រកួត​នេះ​ជា​ការពិត តើ​​អ្នក​រៀបចំ និង​អ្នក​ចូល​ទស្សនា​ហ្នឹង សរសៃ​ប្រសាទ​ឬយ៉ាងម៉េច?។

[Read more...]

រុស្ស៊ី​ចង់​ទិញ​មឹក​ Paul ក្នុង​តំលៃ​មួយសែនដុល្លា

សមាគម​កីឡាភ្នាល់ online របស់រុស្ស៊ី​ដែលមាន​គេហទំព័រ ligastavok.com បាន​សុំទិញ​មឹក Paul ដែលចេះទាយកាល​ពី​ការ​ប្រកួតកីឡាបាល់ទាត់​ពិភព​លោក ២០១០ ដោយ​អោយ​តំលៃ​​រហូតដល់ ១សែនដុល្លា ដើម្បី​យក​មក​ធ្វើជា​បុគ្គលិក​​ក្នុងចំណោម​បុគ្គលិកចំនួន​១២០នាក់​របស់សមាគម​​។

តើ​មឹក​ Paul អាច​នឹង​ទទួល​បានប្រាក់​ខែ​ប៉ុន្មាន​ដែរ!? :D

http://fr.sports.yahoo.com/19072010/1/19072010085916.html

តារាបាល់ទាត់បារាំង Thierry Henry ចូលសហពន្ធកីឡា MLS នៅញូយ៉ក

កីឡាករបាល់ទាត់ខ្សែប្រយុទ្ធនិង​តារា​បាល់ទាត់​ដ៏ល្បីរបស់​បារាំ​ង បានប្រកាស​កាល​ពី​ថ្ងៃ​ពុធ​ម្សិលម៉ិញ​ថា​គេនឹង​ចាកចេញ​ពី​អឺរ៉ុបដើម្បី​ចូល​លេង​អោយ​ក្រុម​ ​Red Bulls នៅ​ទីក្រុងញូយ៉ក​សហរដ្ឋអាមេរិចក្នុង​សហពន្ធ Major League Soccer (MLS) ដូច​កីឡាករ​ David Beckham ដែរ  ។

អាល្លឺម៉ង់​-យូរូក្វាយ៖ មឹក Paul យក​អាល្លឺម៉ង់

សត្វ​មឹក​ឈ្មោះ Paul របស់​ប្រទេស​អាល្លឺម៉ង់ បាន​ទស្សន៍ទាយ​ថា ក្រុម​អាល្លឺម៉ង់​នឹង​ឈ្នះ​ក្រុម​យូរូក្វាយ ក្នុង​ការ​ប្រកួត​វើល​ខាប់​២០១០ យក​លេខ​៣​លេខ​៤​នៅ​ថ្ងៃ​សៅរ៍​នេះ។

មឹក​នេះ​ធ្លាប់​ទាយ​​ការ​ប្រកួត​របស់​​ក្រុម​អាល្លឺម៉ង់​​បាន​ត្រឹម​ត្រូវ​ទាំង​អស់​តាំង​ចាប់​ផ្ដើម​វើលខាប់​២០១០​នេះមក។ ចាំ​មើល​មើល៍ លើក​នេះ​ឆុត​ដូច​លើក​មុន​ឬ​អត់!!

គេ​បាន​សាក​ល្បង​ធ្វើ​ការ​ទស្សន៍​ទាយ​លទ្ធផល​នៃ​ការ​ប្រកួត​រវាង​ក្រុម​ អេស្ប៉ាញ​និង​ក្រុម​ហូឡង់​ដោយ​ប្រើ​មឹក​នេះ​ដែរ។ មឹក​នេះ​បាន​ទាយ​ថា [Read more...]

ក្រាភិច​ចម្លែក​បង្ហាញ​ថា អាល្លឺម៉ង់​នឹង​ក្លាយ​ជា​ម្ចាស់ពាន​រង្វាន់​ World Cup 2010

កូន​សិស្ស​អឺរ៉ុប​ដែល​គេ​មិន​ស្គាល់​ឈ្មោះម្នាក់​បាន​គូរ​ក្រាភិច​ដ៏​ងាយមួយ។ ក្រាភិច​នោះ​បង្ហាញ​ថា អាល្លឺម៉ង់​នឹង​ក្លាយ​ជាម្ចាស់​ពាន​World Cup ប្រឆាំ​ឆ្នាំ​២០១០។
ចាំ​មើល​មើល៍ តើ កំពូល​សត្វ​មឹក Paul ដែល​ចេះ​ទាយ​បាល់ និង ក្រាភិច​នេះ មួយ​ណា​ត្រូវ​ជាង។

សត្វ​មឹក ឈ្មោះ Paul បាន​ទាយ​កាល​ពី​ថ្ងៃអង្គារ​ទី​០៦ នេះ​ថា អេស្ប៉ាញ​ឈ្នះ​អាល្លឺម៉ង់ នៅ​វគ្គប្រកួតបួន​ក្រុម៖ សត្វមឹក របស់អាល្លឺម៉ង់ ចេះទាយលទ្ធផលបាល់ទាត់ពិភពលោក

សត្វមឹក របស់អាល្លឺម៉ង់ ចេះទាយលទ្ធផលបាល់ទាត់ពិភពលោក

មឹក​ ឈ្មោះ Paul របស់ប្រទេស​​​អាល្លឺម៉ង់​ដែលមាន​កំណើត​នៅ​ប្រទេស​អង់គ្លេស​ បាន​ធ្វើ​ឱ្យ​អ្នក​គាំ​ទ្រ​បាល់​ទាត់​អាល្លឺម៉ង់​ភ្ញាក់​ផ្អើល​ជា​ខ្លាំង ដោយសារ​វាចេះ​ទស្សន៍ទាយ​លទ្ធផល​ការ​ប្រកួត​រវាង​ក្រុម​អាល្លឺម៉ង់ជាមួយ​ក្រុម​ដទៃ​ទៀត​បាន​យ៉ាង​ត្រឹម​ត្រូវ។

មឹក​នេះ​បាន​ទាយ​ថា អាល្លឺម៉ង់​ឈ្នះ អូស្ត្រាលី ហ្កាណា និង​ចាញ់​ ស៊ែប៊ី។ ក្រោយមកទៀត វា​បាន​ទាយ​ថា អាល្លឺម៉ង់​ឈ្នះ អង់គ្លេស​ និង អាហ្សង់ទីន។ ដូច្នេះ វា​ទាយ​ត្រូវចំនួន​ប្រាំ​ប្រកួត​ជាប់​គ្នា។

Paul ដែល​ជា​សត្វមឹក​ និង​ជា​គ្រូទាយ​បាល់​ទាត់​នេះ បាន​ធ្វើ​ការ​ទស្សន៍ទាយ​តាម​រយៈ​ [Read more...]

ផ្លុំ​ត្រែ​ទាល់​តែ​បែក​កន្លើត

ពួក​អាព្រិច​កំពុង​ពឺត​យក​ម៉ា​ឈ្នះ​ដៃ

 

vuvuzela ឬ​ត្រែ​អាព្រិច ដែល​បង្ក​ជា​រឿង​អាស្រូវ​ពាស​ពេញ​ស្តាត​នៅ​អាព្រិច​ខាង​ត្បូង នៅ​ពេល​នេះ​មាន​ជន​រងគ្រោះ​ទីមួយ​ដោយសារ​តែ​ត្រែ​នេះ​ហើយ។ ស្ត្រីម្នាក់ខ្តត​លែង​ចេញ​អស់​រយៈ​ពេល​ពីរ​ថ្ងៃ​ដោយ​សារ​តែ​ប្រើ​ត្រែ​នេះ​ហួស​កម្លាំង ដែល​បណ្ដាល​ឱ្យ​ខូច​បំពង់ក។

ត្រែ​អាព្រិច​ vuvuzela បាន​បង្ក​ជា​សំឡេង​កង​រំពង​ពាស​ពេញ​ស្ដាត​។ វា​មាន​សំឡេង​ដូច​ជា​ឃ្មុំ ពេល​ខ្លះ​ដូចជា​រុយ​ក្បាល​ខៀវ​។ សំឡេង​ដ៏​ខ្លាំង​ក្លា​របស់​ត្រែ​នេះ អាច​​បង្ក​ជា​គ្រោះថ្នាក់​មួយ​ដល់​ត្រចៀក នៅ​ពេល​នេះ​គេ​រក​ឃើញ​ជន​រងគ្រោះ​ទីមួយ​ដោយ​សារ​ត្រែ​នេះ​ហើយ។

នៅ​ថ្ងៃ​សុក្រ​ទី​១៨ មិថុនា ភ្នាក់ងារ​សារព័ត៌មាន SAPA បាន​រាយការណ៍​ឱ្យ​ដឹង​ថា vuvuzela បាន​ធ្វើ​ឱ្យ​របួស​បំពង់ក​ស្ត្រី​អាព្រិច​ខាង​ត្បូងម្នាក់។ នៅ​តាម​ផ្លូវ​នៅ Cap មាន​ការ​ប្រកួត​ផ្លុំ​ត្រែមួយ ដែល​ធ្វើ​ឡើង​ស្រប​ពេល​ជាមួយ​ការ​ប្រកួត​បាល់​ទាត់​ពិភព​លោក ២០១០។ ការប្រកួត​នេះ​គេ​ជ្រើសរើស​អ្នក​ផ្លុំ​ត្រែ​បាន​ឮ​ខ្លាំង​បំផុត​។ ស្ត្រី​វ័យ​ក្មេង​រូប​នោះ​បាន​ចូល​រួម​ប្រកួត​ដែរ ពេល​ដំបូង​ឡើង​នាង​មាន​អារម្មណ៍​ដូច​ជា​ឈឺក​តិចៗ​ដែរ តែស្មាន​តែមិន​អី ប្រឹង​ពឺត​យៗមួយ​អស់​ដៃ ប្រឹង​ផ្លុំ​ឡើង​លៀន​ភ្នែក រហូត​ដល់​រហែក​សាច់​ក្នុង​បំពង់​ក ព្រោះ​តែ​ចង់​ឈ្នះ។ នាង​មិន​អាចទទួល​ទាន​ និង ​ស្រែក​ចេចចាច​បាន​ទៀត​ឡើយ​ ក្នុង​រយៈ​ពេល​ពីរ​ថ្ងៃ​នេះ។ គ្រូពេទ្យ​ដែល​បាន​ពិនិត្យ​នារី​ម្នាក់​នោះ លោក Scott Barker បាន​និយាយ​ថា នាង​ជា​មនុស្ស​ទីមួយ​ដែល​រង​គ្រោះ​ដោយ​សារ vuvuzela ។
[Read more...]

ក្រុមបាល់ទាត់​​បារាំងមាន​រឿងកាន់​តែ​ធ្ងន់ធ្ងរ

ដើម្បី​ប្រឆាំង​នឹង​ការ​បណ្ដេញ​កីឡាករ​ អានែលការ​ ចេញ​មិន​ឱ្យ​ប្រកួត​បន្ត​ទៀតដោយ​សហព័ន្ធ​កីឡាបាល់ទាត់​បារាំង នៅ​ថ្ងៃ​អាទិត្យ​នេះក្រុម​ជម្រើស​ជាតិ​បារាំង​បាន​ធ្វើ​កូដកម្ម​មិន​ព្រម​ចូល​រួម​ហ្វឹកហាត់​ត្រៀម​ចូលរួម​ប្រកួត​។

ក្រុម​បាល់ទាត់​បារាំង ឬក្រុម​អាវខៀវ បាន​ធ្វើ​ឱ្យ​ក្រុម​អ្នក​គាំទ្រ​បាល់ទាត់​បារាំង​ខក​ចិត្ត​ជា​ខ្លាំង ដោយ​ទទួល​បាន​លទ្ធផល​សូន្យ​ស្មើ​ក្នុងការ​ប្រកួត​ជាមួយ​ក្រុម Uruguay និង​ចាញ់​ក្រុម​ម៉ិចសិចកូ 0-2 ។ នៅ​ថ្ងៃ​អង្គារ​ទី​២២ ក្រុម​បារាំង​ត្រូវ​ចូលរួម​ប្រកួត​ជាមួយក្រុម​ម្ចាស់​ផ្ទះ​អាព្រិច​ខាងត្បូង។

ក្នុង​​ពេល​សម្រាក​ពាក់កណ្ដាល​ម៉ោង មីតង់(Mi-Temps) ក្នុងការ​ប្រកួត​រវាង​បារាំងនិងម៉ិចសិចកូ កាល​ពី​ថ្ងៃ​ទី​១៧ មិថុនា អានែលកាបាន​ឈ្លោះ​ប្រកែកគ្នា​ជាមួយ​គ្រូ​បង្វឹក​ក្រុម​បារាំង រ៉ាយម៉ុន​ ដូមេណិច បន្ទាប់​ពី​គ្រូ​បង្វឹក​រូប​នេះ​បាន​រិះគន់​អានែលកា និង​មានបំណង​ដូរ​កីឡាករ​នេះ​ចេញ​នៅ​តង់​ទី​ពីរ។ ក្អែក​មួយក្លាយ​ជា​ក្អែក​ដប់ ពាក្យ​សំដី​របស់​ [Read more...]

ការ​​ប្រកួត​បាល់​ទាត់​World Cup លើក​នេះ​ ឮ​សំឡេង​ដូច​រុយ​រោម​អាចម៍!!!!

បើ​អ្នក​បានតាមដាន​ការ​ប្រកួត​ World Cup ឆ្នាំ​២០១០ នៅ​អាព្រិច​ខាង​ត្បូង​ ហើយ​បើប៉ុស្តិ៍​ទូរទស្សន៍​ដែល​អ្នក​ទស្សនា​នោះ​គេ​មិន​កាត់សំឡេង​ដើម​ចោល​ទេ អ្នក​ប្រាកដ​ជា​ឮ​សំឡេង​ម្យ៉ាង ដែល​បន្លឺ​ឡើង​ដោយ​ក្រុម​អ្នក​ចូល​រួម​ទស្សនា​ផ្ទាល់​នៅ​កីឡដ្ឋាន។ សំឡេង​នោះ​ឮ​ដូចជាឃ្មុំ ឬ​មិន​អ៊‌ីចឹង​ទេ ឮដូចសំឡេង​រុយ។

ត្រែ ឬ vuvuzela ឬ lepatata ឬ stadium horn ត្រូវបាន​អ្នក​ទស្សនា​ផ្លុំ​បន្លឺ​ត្រហ៊ឹង​អឺងកង​ពេញ​ស្តាត។ សំឡេង​នេះ​បាន​បង្ក​ឱ្យ​មាន​ការ​រំខាន​ជា​ខ្លាំងដល់​កីឡាករ និងអ្នក​ទស្សនាតាម​ទូរទស្សន៍។ លោក Danny Jordaan នាយក​ប្រត្តិបត្តិ​ក្នុង​ការ​រៀប​ចំការ​ប្រកួត​World Cup នៅ​អាព្រិច​លើក​នេះ បាន​ស្នើ​ឱ្យ​ពិចារណា​ការ​ហាម​ឃាត់​ការ​ប្រើ​ប្រាស់​ត្រែ​នេះ។ តែ​គំនិត​ត្រូវ​បាន​គេ​បដិសេធ​រួច​ជា​ស្រេច​ទៅ​ហើយ។
[Read more...]

Cristiano Ronaldo ជួប​ជា​មួយ​អតីត​ប្រ​ធា​នា​ធិ​បតី​អាព្រិច​ខាង​​ត្បូង​ Nelson Mandela

តារា​បាល់​ទាត់​ដ៏ល្បី​របស់​ប៉ទុយហ្កាល់ Cristiano Ronaldo បាន​ជួប​សំណេសសំណាល​ជាមួយលោកអតីត​ប្រ​ធា​នា​ធិ​បតី​អាព្រិច​ខាង​​ត្បូង​ Nelson Mandela​ នៅ​គេហដ្ឋាន​របស់​លោក​នា​ទីក្រុង Houghton កាល​ពី​ថ្ងៃ​ទី​៩មិថុនាឆ្នាំ​២០១០​ ។

(Photo by Bonile Bam/Gallo Images/Getty Images)