ក្រុមហ៊ុនរបស់រុស្ស៊ីមួយឈ្មោះ Orbital Technologies មានគំរោងសង់សណ្ឋាគារក្នុងលំហអាកាសទីមួយ សំរាប់ឆ្លាស់គ្នានឹងមជ្ឈមណ្ទលអវកាសអន្តរជាតិ (International Space Station)។ សណ្ឋាគារនេះ ត្រូវបានគេដាក់ឈ្មោះជាផ្លូវការថា មជ្ឈមណ្ទលពាណិជ្ជកម្មអវកាស ស្ថិតក្នុងគន្លងកំពស់ ៣៥០គីឡូម៉ែត្រពីផែនដី ។ សណ្ឋាគារនេះ អាចទទួលភ្ញៀវបានចំនួន៧នាក់ នៅក្នុងកាប៊ីនចំនួន៤ ដែលអាចមើលឃើញទិដ្ឋភាពខាងក្រៅដ៏គួរអោយជាប់ចិត្ត តាមបង្អួច។ [Read more...]
លេងហ្គេម Fruit Ninja នៅលើអេក្រង់ចំហាយទឹក
បន្ទាប់ពី Angry Birds ដែលជាហ្គេមមួយដែលទទួលបានជោគជ័យយ៉ាងសម្បើម ក្នុងចំណោមម៉ូបាលហ្គេមនោះ ហ្គេមមួយទៀតដែលគេរំពឹងថានឹងទទួលបានការពេញនិយមមិនធម្មតាដែរនោះ គឺ Fruit Ninja។ ហេតុដូច្នេះហើយទើបក្រុមហ៊ុន Displayair របស់រុស្ស៊ី ជ្រើសរើសយកហ្គេមនេះដើម្បីបង្ហាញលើ បច្ចេកវិទ្យាថ្មីរបស់ខ្លួន គឺអេក្រង់ថាច់ស្គ្រីនដោយប្រើចំហាយទឹក។ [Read more...]
ឥន្ទ្រី ឆាបកូនក្មេង
វីដេអូប្រឌិតឡើងដោយ Normand Archambault, Loïc Mireault និង Félix Marquis-Poulin, សិស្សសាលាគំនូរជីវចល Centre NAD របស់កាណាដា
ក្នុងកន្លែងទុកទិន្នន័យរបស់ Google
ក្រុមហ៊ុន Google កាលពីពេលថ្មីៗនេះបានដាក់បង្ហាញជាសាធារណៈនូវរូបភាពមួយចំនួនអំពីអាថ៌កំបាំងនៅក្នុងមជ្ឈមណ្ឌលផ្ទុកទិន្នន័យដ៏មហិមារបស់ខ្លួន។ រូបថតទាំងនេះ គឺបង្ហាញពីម៉ាស៊ីនមេសំរាប់ផ្ទុកឯកសារនៅក្នុងទីតាំងធំៗចំនួន ៨កន្លែងរបស់ក្រុមហ៊ុននេះ ដែលស្ថិតនៅក្នុងសហរដ្ឋអាមេរិច ប្រទេសហ្វាំងឡង់ និងប៊ែលហ្ស៊ិច។ Google ថែមទាំងកំពុងសាសង់មជ្ឈមណ្ឌលផ្ទុកទិន្នន័យនៅប្រទេសសាំងហ្កាពួរ ទីក្រុងហុងកុង តៃវ៉ាន់ និងប្រទេសស៊ីលីទៀតផង។
អយស្ម័យយានស៊្វីស ចោទ Apple ថា លួចចម្លងម៉ូតនាឡិកាខ្លួន
នាឡិកាឌីសាញដោយ Hans Hilfiker បានក្លាយជានិមិត្តរូបនាឡិកានៅឋានីយអយស្ម័យយានស៊្វីស ។ នាឡិកានេះ និង ទ្រង់ទ្រាយ ត្រូវបានរក្សាកម្មសិទ្ធបញ្ញា ដោយអជ្ញាធរអយស្ម័យយានស៊្វីស ។ កូនប្រូក្រាមនាឡិកាក្នុង iPad iOS6 មានរូបរាងដូចនាឡិកា របស់ស្វ៊ីសនេះយ៉ាងខ្លាំង ។ ខាងអយស្ម័យយានស៊្វីស បានទាក់ទងទៅខាងក្រុមហ៊ុន Apple ហើយថា បើនិយាយមិនត្រូវគ្នា នឹងប្ដឹងតែម្ដង !
Dropbox សេវារក្សាឯកសារអនឡាញ
បើកគណនី Dropbox ទំហំ 2GB ដោយឥតគិតថ្លៃ សូមចុចត្រង់នេះ
Dropbox ផ្ដល់សេវាមិនគិតថ្លៃ ដែលអាចឲ្យលោកអ្នករក្សារូបថត វីដេអូ និង ឯកសាររបស់លោកអ្នកទុកនៅកន្លែងដែលមានសុវត្ថិភាព និង អាចបើកមកវិញពីទីណាក៏បាន។ មានន័យថា ឯកសារណាមួយដែលអ្នកបានបង្កើតឡើងនិងរក្សាទុកនៅក្នុងDropbox នោះឯកសារនោះនឹងត្រូវបានរក្សាទុកនៅលើកុំព្យូទ័ររបស់អ្នក ទូរស័ព្ទរបស់អ្នក និង នៅលើវែបសាយរបស់ Dropbox ។
ឧបមាថាអ្នកកំពុងសរសេររបាយការណ៍មួយ ដោយប្រើ MS WORD។ អ្នករក្សាឯកសារ report.doc របស់អ្នកនៅក្នុងថត Dropbox ឯកសារនោះនឹងត្រូវបានរក្សាទុកនៅលើហាតឌីសនៃកុំព្យូទ័ររបស់អ្នក និង នៅលើហាតឌីសនៃកុំព្យូទ័ររបស់ក្រុមហ៊ុន Dropbox ភ្លាមៗ។ ករណីដែលកុំព្យូទ័ររបស់អ្នកខូច ឬ បាត់ អ្នកអាចស្រង់យកឯកសារ report.doc នោះមកវិញបានភ្លាមពីថតឯកសារដែលបានរក្សាទុកនៅលើ ហាតឌីសនៃកុំព្យូទ័ររបស់ក្រុមហ៊ុន Dropbox នោះ។ ឧទាហរណ៍មួយ ទៀតថា អ្នកសរសេររបាយការណ៍តែមួយ នៅសាលាផង និង បន្តការងារនេះនៅផ្ទះបន្តទៀត។ ដោយប្រើ Dropbox អ្នកមិនចាំបាច់ស្ពាយកុំព្យូទ័រចុះឡើងឡើយ។ នៅសាលា អ្នកសរសេរ កែប្រែ report.doc, ពេលទៅដល់ផ្ទះ អ្នកអាចកែសម្រួលលើឯកសារ report.doc តែមួយនេះ ដោយប្រើ កុំព្យូទ័រនៅផ្ទះ បន្តទៀតបាន ដោយមិនចាំបាច់កូពីឯកសារ report.doc ពីសាលាមកផ្ទះឡើយ។
ការបើកគណនីដំបូង លោកអ្នកអាចទទួលបានកន្លែងផ្ទុកឯកសារមានទំហំ 2GB ដោយឥតគិតថ្លៃ។
Google បន្ថែមសេវា Google Drive
Google Drive អាចឲ្យយើងរក្សាឯកសាររបស់យើងនៅលើថាសរឹង និង នៅលើ Server របស់ Google ក្នុងពេលតែមួយ ហើយអាចឲ្យយើងបើកមើលឯកសារទាំងនោះពីទីណាក៏បាន។
ការរក្សាឯកសារនៅកន្លែងតែមួយដូចជា នៅលើតែកុំព្យូទ័រផ្ទាល់ខ្លួនរបស់អ្នក មិនមែនជាប្រការដែលគួរឲ្យទុកចិត្តឡើយ។ ឧបមាថា បើកុំព្យូទ័ររបស់អ្នកខូច ឆេះហាតឌីស ត្រូវចោរលួច។ល។ អ្នកនឹងបាត់បង់ឯកសារដែលអ្នកបានសរសេរឡើង ចងក្រងឡើង អស់រាប់ខែរាប់ឆ្នាំនោះមិនខាន។ Google Drive អាចជួយអ្នកបានចំពោះបញ្ហានេះ។ អ្នកអាចកែប្រែ បង្កើត ចងក្រង ឯកសាររបស់អ្នកនៅលើកុំព្យូទ័រ, Google Drive នឹងអាប់ឡូតឯកសារទាំងនោះទៅលើ server របស់ Google ផ្ទាល់ភ្លាមៗតែម្ដង។ ឯកសារដែលនៅលើ Server នេះ អ្នកអាចចម្លងយកមកវិញពេលណាក៏បាន។
Google បានផ្ដល់កន្លែងផ្ទុកឯកសារដោយឥតគិតថ្លៃរហូតដល់ទំហំ 5 GB ។ Google Drive ជាសេវាស្រដៀងគ្នានឹង DropBox ដែរ។ DropBox ផ្ដល់ 2 GB ដល់អ្នកប្រើប្រាស់បើកគណនីដំបូង នឹងបន្ថែមដោយមិនគិតថ្លៃ 500 MB ទៀត រាល់ពេលដែលអ្នកប្រើប្រាស់អញ្ជើញសមាជិកថ្មីបានម្នាក់បន្ថែមទៀត។
Toshiba បង្កើតឧបករណ៍ដែលអាចដឹងថាជាផ្លែឈើឬបន្លែដោយមិនបាច់មាន barcodes
ផ្លែឈើនិងបន្លែដែលដាក់លក់នៅក្នុងផ្សារទំនើបនៅប្រទេសជប៉ុនគឺជាទំនិញដែលគ្មាន barcodes។ ដូច្នេះហើយទើបបានជាវាបង្កជាភាពទទើសទទែងដល់អ្នកគិតលុយ ដោយពួកគេត្រូវបញ្ចូលលេខកូដផ្លែឈើម្តងមួយៗ ដែលធ្វើអោយខាតពេលយ៉ាងយូរ។ ថ្មីៗនេះក្រុមហ៊ុន Toshiba បានបំពាក់បច្ចេកវិទ្យាថ្មីដល់ផ្សារទំនើបមួយចំនួនដែលអាចស្កេនដឹងផ្លែឈើនិងបន្លែ។ [Read more...]
Windows 8 នឹងចេញជា ៩ ស៊េរី ?
បន្ទាប់ពី Windows 8 beta បានដាក់ឲ្យដោនឡូត ជាងមួយអាទិត្យមក អ្នកប្រើប្រាស់នានា បានយកទៅរើកកាយ ក្នុងឯកសារនានា របស់ Windows 8 នេះ។ ពួកគេបានរកឃើញថា Windows 8 ប្រហែលជា នឹងដាក់លក់ជា ៩ ស៊េរី ដែលក្នុងនោះមាន
- Windows 8 Entreprise
- Windows 8 Entreprise «Eval»
- Windows 8 Home Basic
- Windows 8 Home Premium
- Windows 8 Prerelease ARM
- Windows 8 Prerelease
- Windows 8 Professionnal
- Windows 8 Professionnal Plus
- Windows 8 Starter
- Windows 8 Ultimate
បញ្ជីខាងលើនេះ មិនទាន់ត្រូវបានបញ្ជាក់ជាផ្លូវការដោយ Microsoft នៅឡើយទេ។
ប្រភព៖ Windows 8 : 9 versions commercialisées ?, Tom’s guide.







Recent Comments Gravatars