អ្នកស្រីឡុង ចាត ក្នុងវ័យ៦០ឆ្នាំ បានមករស់នៅក្នុងក្រុងមែលប៊ិនក្នុងទសវត្សរ៍ ១៩៨០ ជាជនភៀសខ្លួន។ ចាប់ផ្ដើមពីបាតដៃទទេតស៊ូធ្វើការបេះផ្លែឈើរហូតដល់មានមុខរបរបើកហាងលក់គ្រឿងទេសដាក់ឈ្មោះថា បាត់ដំបង។ នៅប៉ុន្មានសប្ដាហ៍មុនរដូវបុណ្យឆ្នាំខ្មែរបានមកដល់សម្រាប់ឆ្នាំ២០១០នេះ អ្នកស្រីបានបន្ដអាជីវកម្មថ្មីមួយទៀត ដោយបើកភោជនីយដ្ឋានខារ៉ាអូខេខ្មែរជាលើកដំបូងនៅក្រុងមែលប៊ិន។ យ៉ាងណាមិញលោកស្រីនៅតែមិនភេ្លចអំពីប្រវត្តិដើមរបស់ខ្លួនឆ្លងកាត់របបខ្មែរក្រហមហើយតែងតែនិយាយប្រាប់អំពីរឿងរ៉ាវ ទាំងនេះបន្តទៅកូនៗទៀតដើម្បីជាមេរៀនក្នុងការកសាងជីវិត។
ប្រភព៖ វិទ្យុអូស្រ្តាលី











Recent Comments Gravatars