សុគន្ធ នីសាបានសំរេចចិត្តចាកចេញពីផលិតកម្មរស្មីហង្សមាសនៅចុងឆ្នាំ២០១១នេះ ដូចដែលគេបានទស្សន៍ទាយទុកមែនបន្ទាប់ពីនាងបានបែកគ្នាពីលោកសុខ ជំនោរ ស្របពេលដែលកិច្ចសន្យាការងាររបស់នាងនិងផលិតកម្មនេះត្រូវបានបញ្ចប់កាលពីខែវិច្ឆិកាកន្លងទៅនេះ។ [Read more...]
Britney Spears ភ្ជាប់ពាក្យសារជាថ្មី
តារាចំរៀង Britney Spears ដែលខិតខំប្រឹងប្រែងស្តារកេរ្តិ៍ឈ្មោះឡើងវិញតាមរយៈបទចំរៀង ”Femme Fatal” និង “Hold It Against Me” កាលពីថ្ងៃទី១៦ធ្នូកន្លងទៅថ្មីៗនេះ បានធ្វើដំណើរពី Los Angeles ទៅ Las Vegas ដើម្បីប្រារព្ធពិធីខួបកំណើតអាយុ៤០ឆ្នាំរបស់សង្សានាងគឺលោក Jason Trawick ។ តែនាងត្រូវបានសង្សារបស់នាងធ្វើអោយភ្ញាក់ផ្អើលដោយការបំពាក់ចិញ្ជៀននិងប្រកាសការភ្ជាប់ពាក្យជាផ្លូវការ។ [Read more...]
សុគន្ធ និសា ទម្លាយមូលហេតុបែកគ្នា
ជាដំបូងនេះ ខ្ញុំសូមអរគុណចំពោះប្រិយមិត្តដែលបានគាំទ្រខ្ញុំរហូតមក ហើយថ្ងៃនេះ នាងខ្ញុំសូមចេញមុខបកស្រាយបំភ្លឺរឿងបែកគ្នាជាមួយលោក សុខ ជំនោរ ដែលពីមុនមកនាងខ្ញុំមិនដែលបានចាប់អារម្មណ៍ ហើយនឹងចេញមុខបកស្រាយផ្ទាល់មាត់អំពីព័ត៌មានទាំងអាក្រក់ទាំងល្អ ដែលផ្សព្វផ្សាយអំពីរឿងនាងខ្ញុំ ប៉ុន្តែពេលនេះនាងខ្ញុំសុំមានមតិខ្លះៗចំពោះបញ្ហាដែលសារព័ត៌មាន បានចុះផ្សាយវាយប្រហារមកលើនាងខ្ញុំយ៉ាងធ្ងន់ធ្ងរទាំងមិនបាន ដឹងអំពីហេតុផលច្បាស់លាស់រវាងគ្រួសារទាំងពីរជុំវិញបញ្ហានៃការ បែកបាក់នេះ។ ព័ត៌មានស្ទើរគ្រប់ច្បាប់បានចុះផ្សាយពីអ្វីដែលលើសពីការពិត ច្រើន ហើយបានបង្ខូចកេរ្តិ៍ឈ្មោះរបស់នាងខ្ញុំដែលធ្វើឲ្យទស្សនិកជន អ្នកគាំទ្រ មានការយល់ច្រឡំ ដូច្នេះនាងខ្ញុំសូមបកស្រាយអំពីអត្ថបទដែលបានចុះផ្សាយទាំងអស់ នេះ។
ចំពោះការបែកគ្នានេះ នាងខ្ញុំ និងលោកសុខ ជំនោរ បានបែកគ្នារយៈពេលយូរហើយ មិនមែនទើបតែរយៈខ្លីនេះទេ ហើយពួកយើងក៏បានដោះស្រាយដោយសន្តិវិធីចប់សព្វគ្រប់ដោយមិនមាន ការឈ្លោះគ្នា ឬឡើងតុលាការដូចដែលសារព័ត៌មានបានចុះផ្សាយនោះទេ ព្រោះពួកយើងត្រឹមតែជាគូដណ្តឹងនឹងគ្នាមិនទាន់បានឈានដល់អាពាហ៍ ពិពាហ៍នៅឡើយ។ ចំពោះមូលហេតុនៃការបែកគ្នានេះ នាងខ្ញុំមានសិទ្ធិសុំមិនបញ្ចេញពីរឿងក្នុងគ្រួសារ ហើយចំពោះពាក្យសម្តីបកស្រាយយ៉ាងណារបស់លោក សុខ ជំនោរ នោះជារឿងរបស់គាត់ ព្រោះខ្ញុំមិនអាចកំណត់ឲ្យគាត់និយាយល្អ ឬអាក្រក់មកលើខ្ញុំបានទេ ហើយចំពោះការយល់ឃើញរបស់គាត់ក៏ដូចជាមហាជនទាំងអស់បានយល់បែបណា នោះ នាងខ្ញុំក៏គ្មានសិទ្ធិនឹងហាមឃាត់ការគិតរបស់អ្នកទាំងអស់គ្នា ដែរ ប៉ុន្តែនាងខ្ញុំគ្រាន់តែចង់ការពារតម្លៃខ្លួនឯងខ្លះ ព្រោះនាងខ្ញុំក៏មានកិត្តិយស និងតម្លៃដូចអ្នកទាំងអស់គ្នាដែរ នាងខ្ញុំមិនចង់រស់នៅក្នុងគ្រួសារដែលមានសភាពដូចទឹក និងប្រេង។ អានបន្ត
Brad Pitt: ៣ឆ្នាំទៀតនឹងចូលនិវត្តន៍ពីការសម្តែង
Brad Pitt តារាភាពយន្តហូលីវូតដែលមានប្រជាប្រិយភាពខ្ពស់និងមានតំលៃខ្លួនជាងគេក្នុងការសម្តែងបានប្រកាសជាសាធារណៈពី
ការនឿយហត់របស់ខ្លួននៅក្នុងអាជីពជាតារាភាពយន្ត។ នៅក្នុងបទសម្ភាសក្នុងកម្មវិធី Australia’s “60 Minutes,” តារាដែលមានវ័យ៤៧ឆ្នាំរូបនេះបានប្រកាសថាខ្លួននឹងចូលនិវត្តន៍ពីការសម្តែងនៅអាយុ៥០ឆ្នាំ ពោលគឺនៅ៣ឆ្នាំខាងមុខនេះ។
Brad Pitt និង Angelina Jolie ក្នុងពិធីសម្ពោធដាក់បញ្ចាំងរឿង “Moneyball” នៅជប៉ុន
រូបភាព៖ Madonna ស្ទីលលើក្របទស្សនាវដ្តី Harper’s Bazaar ខែធ្នូ២០១១
អាពាហ៍ពិពាហ៍ថ្មីថ្មោងរបស់អ្នកចំរៀងសុខ ស្រីនាងបានដល់ទីបញ្ចប់
តារាចំរៀងសុខ ស្រីនាងដែលបានរៀបអាពាហ៍ពិពាហ៍ជាមួយលោក ស៊ី សុវត្ថិដែលជាអ្នកចំរៀងនៅក្នុងផលិតកម្មជាមួយនាងកាលពីកាលពីចុងខែមិនា ឆ្នាំ២០១០កន្លងទៅនោះ ឥឡូវពួកគេបានចែកផ្លូវគ្នាហើយបន្ទាប់ពីបានរួមរស់នៅជាមួយគ្នារយៈពេលតែជាង១ឆ្នាំប៉ុណ្ណោះ។
ការបែកបាក់រវាងគូស្នេហ៍អ្នកចំរៀងវ័យក្មេងមួយគូនេះទើបតែកើតឡើងក្នុងពេលថ្មីៗនេះ ដោយហេតុផលថាពួកគេរស់នៅមិនចុះសម្រុងនឹងគ្នា ហើយអ្នកនាងសុខ ស្រីនាងបាននិយាយថាមិនអាចត្រលប់ក្រោយទេ។ នាងបាននិយាយថា “ហេតុផលគឺពួកយើងមិនអាចរស់នៅជាមួយគ្នាកើត។ ពួកយើងនៅក្មេងៗខ្វះការពិចារណា ហើយមិនអាចរក្សាគ្នាកើត ដូច្នេះទើបសំរេចចិត្តចែកផ្លូវគ្នា”៕
Beyonce Knowles ស្លៀករ៉ូបបង្ហាញរាងគត៌ជាង៥ខែរបស់នាង
តារាចំរៀង Beyonce Knowles កាលពីម្សិលម៉ិញបានស្លៀករ៉ូបរឹបបង្ហាញរាងគត៌ដែលមានអាយុជាង៥ខែរបស់របស់ខ្លួននៅ Midtown Manhattan ក្នុងទីក្រុង New York។
នៅលើទំព័រសារព័ត៌មាននិងទំព័រវែបនានាបានចុះផ្សាយថាគត៌របស់តារាចំរៀងរូបនេះគឺក្លែងក្លាយបន្ទាប់ពីនាងបានចូលសម្ភាសបន្តផ្ទាល់ក្នុងកម្មវិធី MTV VMAs របស់អូស្ត្រាលីដែលពេលនោះ នៅពេលដែលនាងរៀបអង្គុយចុះផ្ទៃពោះរបស់នាង ដែលនាងបានធ្លាក់ចុះយ៉ាងចំលែក។នាងក៏បានសារភាពថានៅពេលនោះនាងពិតជាពាក់ពោះក្លែងក្លាយមែន! [Read more...]
តារាចំរៀង Beyonce មានផ្ទៃពោះ!!
តារាចំរៀង R&B Beyonce Knowels ដែលទើបតែឈានចូលវ័យ៣០ឆ្នាំ បានប្រកាសនៅក្នុងកម្មវិធី MTV VMAs កាលពីចុងខែមុននេះពីដំណឹងដែលនាងមានផ្ទៃពោះ។ តារាចំរៀងរូបនេះបាននិយាយសារជាថ្មីនៅក្នុងកម្មវិធី ‘Piers Morgan Tonight’ ថា “ខ្ញុំតែងនិយាយជារឿយៗថាខ្ញុំនឹងយកកូននៅពេលដែលខ្ញុំមានអាយុ៣០ឆ្នាំ”។ [Read more...]








Recent Comments Gravatars