បង្អែម៖ នំកូនត្រី និងនំពងត្រី

នំកូនត្រី និងនំពងត្រី

ខ្លះហៅនំនេះថា បាញ់ចាយនឿក (banh chai nuoc) គឺជាភាសាវៀតណាម សំរាប់ហៅនំរបស់ខ្មែរ នៅពេលគេលុកលុយ ប្រទេសខ្មែរ យកប្រទេសយើង ក្រោមអំណាច បានហើយ ក៏រំលាយអ្វីៗដែលជារបស់ភាសា និងវប្បធម៌ ជាតិយើង ចោលអោយអស់ពីទឹកដីខ្មែរក្រោមទៅ។ ការពិតនំនេះ មានឈ្មោះជាខ្មែរហៅថា នំពងត្រី ធ្វើពីម្សៅអង្ករ ដំណើប មានសណ្តែកបាយ ជាស្នូល ដែលមានពណ៌លឿង ដូចពងត្រី និងមានទឹកផ្អែម ធ្វើពីស្ករត្នោត ឬស្ករអំពៅ រោយល្ងលីង។ នៅតំបន់ខ្លះ គេថែមទឹកខ្ទិះដូង មុននឹងបរិភោគ។ ទាំងអស់នេះ សុទ្ធតែជាធនធាន របស់ខ្មែរ ជនជាតិ កំណើតដើម លើទឹកដីចេនឡា។ ចំណែកនំម្សៅ ដែលគេលុញ តូចៗ បណ្តែតជាមួយនំពងត្រី តែគ្មានស្នូល គេហៅថា នំកូនត្រី។ អ្នកខ្លះ ដែលចូលចិត្ត លើកជើងបញ្ចើចខ្លួន ជាជាតិចិន ចូលចិត្ត ហៅនំកូនត្រី ថាជា នំអ៊ី។ ក្រោយមកទៀត មានខ្មែរយើង ខ្លះដែលចូលចិត្ត បង្អួតបញ្ចេញ ខ្លួន ថា ជាជនដែលចេះភាសាបរទេសច្រើន ឬចូលចិត្តអែបអប បរទេស មិនសូវចូលចិត្ត ហៅឈ្មោះ ជាភាសាខ្មែររបស់ខ្លួនទេ ចេះតែនំគ្នា ហៅថា បាញ់ចាយនឿក ឬ នំអ៊ី ទៅវិញ។ ម៉្លោះហើយ ឈ្មោះដើមកំណើតរបស់យើង ក៏ត្រូវរលាយបាត់បង់ទៅ ជាពិសេស នៅតាមទីក្រុងធំៗ ដែលបរិបូណ៌ទៅដោយមនុស្ស ចំណូលថ្មី និងមនុស្ស ដែលចូលចិត្ត ត្រងទទួលវប្បធម៌បរទេស។

ប្រភព​៖ កែវ​ ច័ន្ទ​បូរណ៍

[Read more...]

គំនូរកុមារ​ដែលឈ្នះក្នុងការ​ប្រកួត​គំនូរឆ្នាំ ២០១១

គំនូររបស់កុមារ​កម្ពុជា សុង សុធី

ខាងក្រោមជា​រូបគំនូរ​របស់​កុមារ​ដែល​ឈ្នះក្នុងការ​ប្រកួត​​គូរគំនូរ​អន្តរជាតិ​របស់ EU (EU International Drawing Competition) ក្នុង​ឆ្នាំ​២០១១ លើ​ប្រធានបទសមភាព​ជែនឌ័រ។ គំនូរទាំង​នេះត្រូវបាន​ជ្រើស​រើស​ដោយកុមារ​៥០នាក់​ដែល​ជាគណៈកម្មាការ​មកពី​សាលាអន្តរជាតិ Brussels I នៃប្រទេសប៊ែលហ្ស៊ិច។

[Read more...]

ជើងឯកសាច់ដុំពិភពលោក

រាងកាយសុទ្ធតែសាច់​ដុំ​ប៉ោងឡើង ចេញ​ជា​កង់ៗមាន​បង្ហាញ​ក្នុង​កម្មវិធី​ការ​ប្រកួតជើង​ឯក​សាច់​ដុំអាស៊ី និង​ពិភពលោកដែល​បាន​ធ្វើឡើង​នៅ​មជ្ឈមណ្ឌល​យុវជន​ថៃ-ជប៉ុន​នា​ទីក្រុង​បាងកក ប្រទេស​ថៃកាល​ពី​ថ្ងៃ​ទី​៥​ខែ​តុលាឆ្នាំ​២០១១​កន្លង​ទៅ។ មាន​បេក្ខជន​ចូល​រួម​មក​ពី​៣០​ប្រទេសនៃ​ទ្វីបអាស៊ី  តំបន់មជ្ឈឹមបូព៌ា និងអឺរ៉ុប។

[Read more...]

កម្ពុជា​ឈ្នះ​ទៀត​ហើយ​ក្នុង​ការ​ប្រកួតគូរគំនូរកុមារឆ្នាំ​ ២០១១

គំនូរ ​របស់​ សុង​ សុធី ដែលទទួលបាន​ពាន​រង្វាន់ 

(ប្រភព៖ ​http://ec.europa.eu)

ក្នុង​ចំណោម​កុមារ​៤០០០០នាក់ មកពី​៦០​ប្រទេស​ជុំវិញ​ពិភពលោក កុមារ​កម្ពុជា សុង​ សុធី គឺ​ជា​កុមារ​កម្ពុជា​ទី​២​ហើយ​ដែល​ឈ្នះ​រង្វាន់​ក្នុង​ការ​ប្រលង​ប្រជែង​គូរគំនូរ​អន្តរជាតិ​របស់ EU (EU International Drawing Competition) ក្នុង​ឆ្នាំ​នេះលើ​ប្រធានបទសមភាព​ជែនឌ័រ។ កុមារ​ សុង​ សុធី បានទទួលរង្វាន់​ជាទឹកប្រាក់​ ១០០០យូរ៉ូ (១៣០៤ដុល្លាអាមេរិច)។ [Read more...]

ឆ្មាទទួលមរតក១០លាន​ដុល្លា

Tommaso ជាឈ្មោះឆ្មាខ្មៅមួយក្បាលដែលមានអាយុ​៤ឆ្នាំ​ហើយ។ វារស់នៅទីក្រុង​រ៉ូម​​​ ក្នុងប្រទេសអ៊ីតាលី។ វា​ត្រូវបាន​គេ​គិត​ថានឹង​ក្លាយ​ទៅ​ជា​ឆ្មា​ដែល​មាន​ទ្រព្យសម្បតិ្ត​ច្រើន​ជាង​គេ​បំផុតក្នុង​ពិភពលោក។ បន្ទាប់ពី​ម្ចាស់របស់វាដែល​មាន​អាយុដល់​ទៅ​៩៤​ឆ្នាំ​បាន​ទទួល​អនិច្ចកម្មទៅកាល​ពី​ខែ​មុននេះ​​​​ ឆ្មា​សំណព្វ​ចិត្ត​របស់​គាត់​មួយ​ក្បាល​នេះ​បាន​ក្លាយ​ជា​ម្ចាស់​ផ្ទះ​ល្វែង​និង​ផ្ទះ​មួយ​ចំនួន​ទៀត​ដែល​សរុប​ជា​ទឹក​ប្រាក់​មាន​តំលែប្រមាណ​១០លាន​ដុល្លាអាមេរិច។​ [Read more...]

Ecuador ឈ្នះការប្រកួតបវរកញ្ញាផែនដីឆ្នាំ២០១១

បវរកញ្ញាមកពីប្រទេស Ecuador ដែលមាន​អាយុ២៣ឆ្នាំ​ឈ្មោះកញ្ញា Olga Alava បាន​ពាក់ម្កុដបវរកញ្ញាផែនដីប្រចាំឆ្នាំ២០១១នេះ (Miss Earth 2011) ដែល​ប្រព្រឹត្ត​ទៅកាល​ពី​ថ្ងៃទី​៣​ខែធ្នូឆ្នាំ២០១១​នេះនៅប្រទេសហ្វ៊ីលីពីន។

[Read more...]

​ឌូបៃ៖ រថភ្លើង​ក្រោមដី​ដែល​ស្អាត​ជាងគេ​បំផុត

រថភ្លើង​ក្រោមដី​នៅទីក្រុង​ឌូបៃនៃ​សហរដ្ឋអារ៉ាប់ ​ជា​ប្រភេទ​រថភ្លើង​ក្រោមដីស្វ័យប្រវត្តិដែល​គ្មាន​អ្នក​បើក។​ ខ្សែ​ពណ៌ក្រហម​និង​ពណ៌បៃតង​កំពុង​តែ​មាន​ដំណើរ​ការ​ និង​៣​ខ្សែ​ផ្សេង​ទៀត​ស្ថិតក្នុង​គំរោង​សាងសង់។ ខ្សែ​ដំបូង​ទង​២​ រត់​ក្រោម​ដី​នៃ​តំបន់​កណ្តាល​ទីក្រុង​។ គ្រប់​រថ​ភ្លើង​ សុទ្ធតែបំពាក់​ម៉ាស៊ីនត្រជាក់នៅ​តាម​ច្រក​ទ្វារទាំង​អស់។ [Read more...]

ម៉ាក​ល្បី​ទាំង​ដប់​ដែលពេញ​និយម​បំផុត​ក្នុង​ឆ្នាំ២០១១

Gucci  ម៉ាក​ដែល​គេ​និយម​ជាងគេបំផុត​ក្នុង​ឆ្នាំនេះ

1. Gucci
2. Ralph Lauren
3. Y-3
4. Louis Vuitton
5. Chanel
5. Guess
7. J.Crew
8. Coco Chanel
9. John Galliano
10. Burberry

[Read more...]

Delphine Wespiser ជាប់ជា​បវរកញ្ញាបារាំង ២០១២


 បវរកញ្ញា Delphine Wespiser និង​តារាភាពយន្តបារាំង Alain Delon ដែល​ជាប្រធានគណៈកម្មការដាក់ពិន្ទុការប្រកួត

 

បវរកញ្ញាប្រចាំតំបន់ Alsace ឈ្មោះកញ្ញា Delphine Wespiser បានជាប់បវរកញ្ញាបារាំង​ប្រចាំ​ឆ្នាំ​២០១២ នៅក្នុង​ការ​ប្រលងបវរកញ្ញា​កាលពី​ល្ងាច​ថ្ងៃ​សៅរ៍​កន្លង​ទៅនេះនៅទីក្រុង​ Brest។ នាង​នឹង​ក្លាយ​ជា​កញ្ញាតំណាង​ប្រទេស​បារាំង​ក្នុងការ​ចូល​រួម​ប្រលង​បវរកញ្ញា​ចក្កវាឡឆ្នាំ២០១២ ខាង​មុខ​នេះ។

[Read more...]

CNNGO៖ ម្ហូប​ខ្មែរ១០មុខ​ដែល​អ្នកមិនគួរ​មើល​រំលង

បាយ​សាច់​ជ្រូក

[Read more...]