ប្រធានាធិបតីអាមេរិច​បារ៉ាក់ អូបាម៉ា​នឹង​មក​ធ្វើទស្សនកិច្ច​នៅកម្ពុជានៅ​ឆ្នាំ​ក្រោយ​នេះ

រូបថត REUTERS

កម្ពុជាគ្រោង​នឹង​រៀបចំ​ពិធី​ស្វាគមន៍​ដំណើរ​ទស្សនកិច្ច​លើក​ដំបូង​ជា​ប្រវត្តិសាស្ត្រ​របស់​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក Barack Obama ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ខែ​វិច្ឆិកា​ឆ្នាំ ២០១២ ខាង​មុខនេះ។​ ដំណើរ​ទស្សនកិច្ច​នេះ​ក្នុង​គោល​បំណង​មក​ចូល​រួម​​ក្នុង​កិច្ច​ប្រជុំ​ខួប​លើក​ទី ៣៥ រវាង​សមាគម​អាស៊ាន និង​សហរដ្ឋ​អាមេរិក​ជា​ដៃគូ។ [Read more...]

ថៃ​ចាប់​ផ្ដើម​ឡាំប៉ា រឿង​ប្រាសាទ​ព្រះវិហារ​ម្ដង​ទៀត

ថៃ​បរាជ័យ​ម្ដង​ហើយ​ម្ដង​ទៀត​រឿង​ប្រាសាទ​ព្រះ​វិហារ តែ​នៅ​មុខ​ក្រាស​មិន​រាង​ចាល  ពេល​នេះ​ត្រូវ ឡាំប៉ា​ ​ព្រោះ​រារាំង​ផែន​ការ​គ្រប់គ្រង​ប្រាសាទ​ព្រះ​វិហារ​មិន​បាន​សម្រេច។

ប្រទេស​ថៃ​បរាជ័យ​ក្នុង​ឆ្នាំ​១៩៦២ ក្រោយ​តុលាការ​អន្តរជាតិ​កាត់​ក្ដី​  ផ្ដល់​ប្រាសាទ​ព្រះ​វិហារ​និង​ដី​នៅ​ជុំវិញ​មក​ឱ្យ​ខ្មែរ។  ប្រទេស​ថៃ​បរាជ័យ​ម្ដង​ទៀត​ក្នុង​ឆ្នាំ​២០០៨ ក្នុង​ការ​រារាំង​ការ​ចុះ​ឈ្មោះ​ប្រាសាទ​ព្រះវិហារ​ជា​បេតិកភណ្ឌ​ពិភព​លោក។ ប្រទេស​ថៃ​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​រារាំង​មិន​ឱ្យ​អាស៊ាន​លូក​ដៃ​ចូល​ក្នុង​ជម្លោះ​ប្រាសាទ​ព្រះវិហារ​;  អាស៊ាន​បានត្រឹម​តែ​ចេចចាច​អត់​ប្រយោជន៍ គ្មាន​ធ្វើ​អ្វី​ឱ្យ​ចេញ​ជា​សាច់ការ​កើត។

តែ​ពេល​នេះ  ថៃ​បរាជ័យ​ម្ដង​ទៀត ក្នុង​ការរារាំង​ផែនការគ្រប់គ្រង​​ប្រាសាទ​ព្រះវិហារ  ដែល​ត្រូវ​បាន​ទទួល​យក​ដោយ UNESCO ក្នុង​កិច្ច​​ប្រជុំ​គណៈ​កម្មាការ​បេតិកភណ្ឌ​ក្រុង​ប៉ារីស ១៩-២៩ មិថុនា ២០១១ ។

យោង​តាមសារព័ត៌មាន  MCOT online news ដែល​បាន​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​២៥ មិថុនា​នេះ, លោក​នាយករដ្ឋមន្ត្រី​ថៃ Abhisit Vejjajiva បាន​ឱ្យ​ដឹង​ថា ភាគី​ទាំង​អស់​ត្រូវ​តែ​ទទួល​យក​សេចក្ដី​សម្រេច​របស់​ WHC តែ​ក្នុង​ពេល​ជា​មួយ​គ្នា​នោះ លោក​នាយករដ្ឋមន្ត្រី​ថៃ​រូប​នេះ ក៏​បាន​ព្រមាន​ពីការ​ដក​សមាជិកភាព​របស់​ខ្លួន​ចេញពី WHC ផង​ដែរ បើ WHC ព្រម​ទទួល​យក​ផែនការ​គ្រប់គ្រង​ប្រាសាទ​ព្រះ​វិហារ​របស់​ភាគី​កម្ពុជា (sic!!) ។

តែ​ទំនង​បន្ទាប់​ពី​ដឹង​ថា  WHC បាន​ព្រម​ទទួល​យក​ផែនការ​គ្រប់គ្រង​ប្រាសាទ​របស់​កម្ពុជា  លោករដ្ឋមន្ត្រី​ធនធាន​ធម្មជាតិ​និង​បរិស្ថាន​របស់​ថៃ​ Suwit Khunkitti  ដាក់​ពាក្យ​ដក​សមាជិកភាព​របស់​ថៃ​ចេញ​ពី WHC យ៉ាង​ប្រញាប់ប្រញាល់​ ដើម្បី​ជា​ការ​ប្រឆាំង​នឹង  WHC ដែល​មិន​ព្រម​ស្ដាប់​តាម​បញ្ជា​របស់​ខ្លួន​។​

បើ​តាម​ការ​បញ្ជាក់​ពី​ខាង UNESCO មក​ថា WHC មិន​បាន​ពិភាក្សា​លើ​ផែនការ​គ្រប់គ្រង​ប្រាសាទ​ព្រះវិហារ ឬ ស្នើ​សុំ​ឱ្យ​ធ្វើ​សេចក្ដី​រាយការណ៍​លើ​ស្ថានភាព​អភិរក្ស​ប្រាសាទ​ព្រះ​វិហារ​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ WHC បាន​បញ្ជាក់​ជា​ថ្មី​នូវ​ភាព​ចាំ​បាច់​ក្នុង​ការ​ការពារ​និង​ថែរក្សា​តំបន់​ប្រាសាទ​ពី​ការ​ខូច​ខាត​ ហើយ​ថែម​ទាំង​បាន​ជម្រុញ​ឱ្យ​ថៃ​និង​កម្ពុជា​​ប្រើ់ប្រាស់​សន្និបាត​នេះ​ធ្វើ​ជា​ឧបករណ៍​មួយ​ដើម្បី​គាំ​ទ្រ​ការ​អភិរក្ស​ ការ​អភិវឌ្ឍ​ជា​និរន្ត និង ការ​ពិភាក្សា​ពិគ្រោះ​យោបល់​គ្នា។

ប្រភព៖

  • Thailand pulls out of World Heritage Convention, MCOT online news, 26/06
  • Government to pull out of WHC, Bangkok Post, 26/06
  • Thailand withdraws from UN World Heritage Convention in protest, DPA, 26/06
  • PAD supports Suwit’s decision, Bangkok Post, 26/06
  • UNESCO regrets Thai decision to denounce World Heritage Convention, UN News Centre, 27/06

 

Barack Obama បាក់​មុខ​នៅ​រាជវាំង Buckingham

លោក​ បារ៉ាក់ អូបាម៉ា  បាក់​មុខ​យ៉ាងខ្លាំង​នៅ​ក្នុង ពិធី​មួយ​ដែល​រៀប​ចំ​ទទួល​ដោយ Queen Elizabeth II  កាល​ពី​ថ្ងៃ​ទី ២៥ ឧសភា កន្លង​ទៅ​នេះ ដោយ​លោក​មិន​បាន​យល់​ពី​ប្រូតូកូល​នៃ​ពិធីជប់​លៀងនោះ។ លោក​អូបាម៉ា បាននិយាយ​ថ្លែង និង ​លើក​កែវ​ស្រា​ ​ប្រសិទ្ធិពរ​ដល់​ Queen Elizabeth II  ដែល​ក្នុង​ពេល​នោះ ភ្ញៀវ​ទាំង​ឡាយ​ត្រូវ​ក្រោក​ឈរ​ឡើង ដើម្បី​គោរព​ភ្លេង​ជាតិ​អង់គ្លេស។

សូម​ទស្សនា​វីដេអូ​ខាង​ក្រោម៖ [Read more...]

ទីបំផុត​អូសាម៉ា ប៊ិនឡាដិនត្រូវបាន​បញ្ចប់​ជីវិត

ក្រុម​មេដឹក​នាំ​អាមេរិច​តាម​ដាន​យ៉ាង​អន្ទះសារនៅសេតវិមាន​​អំពី​លទ្ធផល​នៃ​ប្រតិបត្តិការណ៍​ចាប់​ខ្លួន​អូសាម៉ា ប៊ីនឡេឌិន

 

ព័ត៌មាន អេអេហ្វភី (AFP)​ បានផ្សាយ​ថា​មេ​ក្រុម​អាល់កៃដា គឺ អូសាម៉ា ប៊ីនឡេឌិន (Osama Bin Laden) ដែល​ជា​មេភេរវករ​ដ៏​ឆ្នើម​បំផុត​បានស្លាប់បាត់បង់ជីវិត​នៅក្នុង​ការ​​​ប្រយុទ្ធ​គ្នា​ជាមួយ​កងទ័ព​អាមេរិកកាល ​ពី​ថ្ងៃ​ច័ន្ទ​ម្សិល​ម៉ិញ​នេះ (២ឧសភា២០១១)​ នៅ​ក្នុង​ទីក្រុង​អ៊ីស្លាមាបាត​ ប្រទេស​ប៉ាគីស្ថាន។ អានបន្ត

រូបភាព៖ ការ​ផ្ទុះ​អាវុធ​សារ​ជា​ថ្មី​រវាងកម្ពុជា​-ថៃនៅ​ព្រំ​ដែនក្បែរ​ប្រាសាទ​ព្រះ​វិហារ​

រូបភាព៖ DJMICK

មើលរូប​ផ្សេទៀត

តំណាងរាស្ត្រ​មើល​រូប​អាសអភាស​ពេលប្រជុំ​សភា… ពេល​នេះ​សុំលា​លែង​ពី​តំណែង

លោក​តំណាង​រាស្ត្រ Arifinto ដែល​មក​ពី​គណបក្សអភិរក្សសាសនានិយមរបស់​ឥណ្ឌូនេស៊ី (គណបក្ស Prosperous Justice Party PKS) បាន​សុំ​លាលែង​ពី​តំណែង បន្ទាប់​ពី​ត្រូវ​គេ​ចាប់​បាន​ នៅ​ពេល​គាត់​កំពុង​បើក​មើល​រូបថត​អាសអភាស​ នៅ​ក្នុង​ពេល​ប្រជុំ​សភា។

គាត់​ត្រូវ​បាន​អ្នក​កាសែត​ឈ្មោះ Irfan ថត​បាន​រូបភាព ដែល Arifinto កំពុង​តែ​បើក​មើលរូបភាពអាសអភាស​នៅ​លើ កុំព្យូទ័រ​បន្ទះ (tablet computer) ក្នុង​ពេល​ប្រជុំ​សភា កាល​ពី​ថ្ងៃ​សុក្រ​កន្លង​ទៅ​នេះ។ គណបក្ស PKS ជា​គណបក្ស​ដែល​បាន​ផ្ដួច​ផ្ដើម​បង្កើត​ច្បាប់​ប្រឆាំង​នឹង រូបភាព ភាពយន្ត អាសអភាស ក្នុង​ឆ្នាំ​២០០៩។

[Read more...]

Angelina Jolie ធ្វើទស្សនកិច្ចនៅ​ព្រំដែនទុយនេស៊ី​និង​លីប៊ី

តារា​ភាព​យន្ត​អាមេវិចកាំង Angelina Jolie កាល​ពី​ថ្ងៃអង្គារ​ម្សិល​ម៉ិញ​នេះ​បាន​ទៅ​ធ្វើទស្សនកិច្ចនៅជំរំ​ Choucha នៅ​​ព្រំដែនទុយនេស៊ី​និង​លីប៊ីក្នុង​នាម​ជាអ្នក​តំណាង​អង្គការ​ UNHCR។

នាងបានទទួលការ​ស្វាគមន៍​យ៉ាង​រាក់ទាក់​ពី​សំណាក់​ជន​ភាស​សឹកដែល​មក​ពី​បណ្តា​ប្រទេសនានា​ដែល​​នៅក្នុង​ជំរំ​នោះ។ នាង​បាន​ថ្លែង​អំណរ​គុណ​យ៉ាង​ជ្រាល​ជ្រៅ​ដល់​អជ្ញាធរទុយនេស៊ី​ដែល​មាន​ចិត្ត​សប្បុរស​ជួយ​សង្គ្រោះ​ជន​ភាស​សឹក​ជា​ពិសេសជន​ភាស​សឹកលីប៊ី៕ មើលរូបភាព

តារា​ល្បីៗ​ដែល​ធ្លាប់​សំដែង​អោយ​គ្រួសារ​របស់​ Gaddafi

តារា​ចំរៀង​កាណាដា Nelly Furtado កាល​ពី​សប្តាហ៍​មុន​បាន​ទំលាយ​ប្រាប់​អ្នកសារព័ត៌មាន​តាមរយៈ Twitter ថានាង​ធ្លាប់​បានទៅ​សម្តែង​ការ​ប្រគុំតន្ត្រី​ជា​លក្ខណៈឯកជនអោយបក្សពួក​របស់​មេដឹក​នាំ​លីប៊ី ​​Gaddafi នៅអ៊ីតាលី។ នាង​ទទួល​បាន​១លាន​ដុល្លាក្នុង​ការ​សម្តែង​ដែល​មាន​រយៈពេល​៤៥នាទីនោះ។ ប៉ុន្តែ​មិន​មែន​មាន​តែ​នាង​ម្នាក់ទេ មានតារា​ល្បីៗ​ជាច្រើន​ទៀត​ដែល​ធ្លាប់​ទៅ​សម្តែង​អោយ​ក្រុមគ្រួសារ​របស់​ Gaddafi ទស្សនាកំសាន្តដែរ​ដូចជា៖

អានបន្ត

នាយករដ្ឋមន្ត្រី​ហ៊ុន សែន៖​​ ការសំរេច​ចុងក្រោយ​​លើជម្លោះ​​​ព្រំ​ដែនគឺ​តុលាការ​​អន្តរជាតិ

អង្គ​​ការ​​សហ​ប្រជាជាតិ​ និងអាស៊ាន ​មិនអាច​កាត់​សេចក្តី​​រឿង​ជម្លោះ​​​ព្រំដែន​​កម្ពុជា​-ថៃបានទេ ព្រោះ​​អង្គការ​​-សមាគម​នេះមិនមែន​ជា​តុលាការ​…​ហើយ​អ្នក​​​ដែលអាច​កាត់​​ សេចក្តី​ថា អ្នក​ណា​យ៉ាង​​ម៉េច? ព្រំដែន​​កន្លែង​នេះ​​ជា​របស់​អ្នក​ណា​? ​គឺ​មាន​តែ​​តុលាការ​​​យុត្តិធម៌​​អន្តរជាតិ​ប៉ុណ្ណោះ  ទើប​អាច​កាត់​សេចក្តីបានប្រកប​ដោយ​​​ប្រសិទ្ធ​ភាព និង​ចប់​​សព្វគ្រប់​​ទៀត​​ផង…​​ហើយ​​ជា​មួយគ្នានេះ​ដែរ ​រដ្ឋាភិបាល​​​​កម្ពុជា​​​បាន​តៀម​​អ្នកច្បាប់​​​ ឬមេធាវី​​​៣រូប​ រួច​ហើយ​សម្រាប់​​​​តស៊ូមតិ​​ប្តឹងទៅ​​តុលាការ​​អន្តរជាតិពីការ​ឈ្លានពាន​​​ ​របស់សៀម​​លើ​​ជម្លោះ​​ព្រំដែន​​ និង​ប្តឹង​​ឱ្យ​​​បកស្រាយ​​សាលក្រម​​ស្ថាពរ​របស់​តុលាការ​​​នេះ​​ផងដែរ។

ដកស្រង់​ពី​ កោះសន្តិភាព

រូបភាព​សង្គ្រាម​កម្ពុជា-ថៃនៅព្រំដែន​ (៣៥រូប)


មើលរូបផ្សេងទៀត