អ្នកវិទ្យា​សាស្ត្រ​ជប៉ុន៖ នឹង​មាន​​រញ្ជួយ​ដី​ដ៍​ធ្ងន់​ធ្ងរ​នៅ​ទីក្រុង​តូក្យូនៅ៤ឆ្នាំខាង​មុខ​នេះ

(CNN) — យោងតាមអ្នកវិទ្យាសាស្ត្រជប៉ុនបាន​អោយដឹង​ថានឹងមាន​រញ្ជួយដីដ៏ធ្ងន់ធ្ងរមួយ​កើតឡើង​នៅ​ទីក្រុងតូក្យូក្នុងកំឡុង​ពេល​៤ឆ្នាំ​ខាងមុខ​នេះ។

វិទ្យាស្ថានស្រាវជ្រាវ​អំពីរញ្ជួយដី​នៃ​សាកលវិទ្យាល័យ​តូក្យូបាន​ទស្សន៍ទាយថាភាគរយ​ដែល​អាច​កើតមាន​រញ្ជួយដីដ៏ធំមួយ​នៅក្នុងទីក្រុងតូក្យួ​ដែល​មាន​កំរិត​រលករញ្ជួយ៧.០​មាន​ដល់​៧០%​ក្នុង​កំឡុង​ពេល​៤ឆ្នាំ​ខាងមុខ និង​រហូត​ដល់៩៨%ក្នុង​កំឡុង​ពេល​៣០​ឆ្នាំខាងមុខ​​​​​។ [Read more...]

អាយុ១៧​ឆ្នាំ​ទទួល​រង្វាន់ក្នុងការបង្កើតវិធី​កំចាត់​ភាគ​ល្អិតតូច​បំផុតនៃ​ជំងី​មហារីក​

កាល​ពី​អាយុ​១៧​ឆ្នាំ ខ្ញុំបាន​ចូលរៀន​នៅ​សកលវិទ្យាល័យ ហើយ​ខ្ញុំ​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំងក្នុង​ការ​សិក្សារ​។ តែ​ទោះជាយ៉ាងណា ខ្ញុំចូល​ចិត្ត​ជីវិត​ជា​និស្សិតរបស់​ខ្លួន​ដូច​នឹងគោលដៅ​នៃ​ការសិក្សាររបស់​ខ្លួន​​ដែរ។ ​​អ្វីដែល​ខ្ញុំ​មិនបាន​សិក្សា​​គឺការ​ស្វែង​រក​វិធី​ព្យាបាល​ជំងឺ​មហា​រីក និង​អភិវឌ្ឍ​វិធី​សាស្ត្រ​ក្នុង​ការ​ព្យាបាល​ជំងឺ​នេះ។

ប៉ុន្តែផ្ទុយទៅវិញ​សំរាប់កញ្ញា Angela Zhang ដែល​នាង​ទើប​តែ​បាន​ទទួល​រង្វាន់​កាល​ពី​ពេល​ថ្មីៗ​នេះ​ចំនួន $100,000 ពីការ​ប្រលង​ប្រជែង Siemens Competition កាល​ពី​ខែ​មិនា​កន្លង​ទៅខាង​ផ្នែកវិទ្យាសាស្ត្រ​និង បច្ចេកវិទ្យា។ គំរោង​របស់​នាងមាន​ឈ្មោះ​ថា “Design of Image-guided, Photo-thermal Controlled Drug Releasing Multifunctional Nanosystem for the Treatment of Cancer Stem Cells.” ដែល​ប្រែ​ថា “បង្កើត​រូបភាព​មគ្គុទ្ទេសក៏ និងកាំរស្មីនៃកំដៅ​ដើម្បី​ត្រួតពិនិត្យ​លើ​ថ្នាំ​ដែល​មាន​តួនាទីចំរុះលើ​ប្រព័ន្ធណាណូនៃ​សារពាង្គកាយ​ដើម្បី​កំចាត់​កោសិកា​មហារីក។​”

ការ​បង្កើត​របស់​នាង​ត្រូវបាន​គេ​ចាត់​ទុក​ដូចជា “មុខកំបិត​ដ៏មុតស្រួច​របស់​ទាហាន​ស្វីសក្នុង​ការកំចាត់​ជំងឺមហារីក” (“Swiss army knife of cancer treatment.”)។

[Read more...]

យានអវកាស Kepler បាន​រក​ឃើញ​ភពមួយ​ដែល​អាចរស់​នៅបាន​មាន​ចំងាយ៦០០ឆ្នាំពន្លឺពី​ផែន​ដី

ភព Kepler-22b

 

យានអវកាស​ឈ្មោះ Kepler ដែល​ត្រូវបាន​គេ​បង្ហោះកាល​ពី​ខែ​មីនា ឆ្នាំ ២០០៩នោះ បន្ទាប់​ពី​បេសកកម្មរយៈពេល ៣ឆ្នាំ​កន្លះ​របស់ខ្លួនក្នុង​ការ​រុករក​ភពដែល​​មាន​លក្ខណៈ​ស្រដៀង​នឹង​ភព​ផែន​ដីមក NASA បាន​ប្រកាស​ថា​គេ​បាន​រក​ឃើញ​ភព​ដំបូង​មួយ។ [Read more...]

NASA ថត​បាន​រូបភាព​នៃ​ផ្កាយ​មួយ​ដែល Black Hole កំពុង​​លេប​

កាល​ពីថ្ងៃ ២៨ ​ខែ​មីនា កន្លង​ទៅ​នេះ ផ្កាយ​រណប Swift របស់ NASA បាន​ថត​បាន​បាតុភូទ​ដ៏​អស្ចារ្យ​មួយ។ ផ្កាយ​*មួយ ត្រូវ​បាន​លេប​ដោយ ប្រហោង​ខ្មៅ (Black Hole) ដែល​បាន​បង្កើត​ជា​បន្ទុះ​ដ៏​សំបើម​មួយ។

ប្រហោង​ខ្មៅនោះ ​ឋិត​នៅ​កាឡាក់ស៊ី​មួយ ដែល​ឋិត​នៅ​ឆ្ងាយ​មែន​ទែន​ពី​ផែនដី, បាតុភូទ​នេះ​បាន​កើត​ឡើង​នៅ​ក្នុង​កញ្ចុំ​ផ្កាយ Draco។ ពន្លឺ​ដែល​កើត​ចេញ​ពី​បន្ទុះ​នោះ បាន​ធ្វើ​ដំណើរ​អស់​រយៈ​ពេល 3,9 ពាន់​លាន​ឆ្នាំ​ ទំរាំ​មក​ដល់​ផែនដី​យើង​នេះ​។ Nasa បាន​ថត​យក​បាតុភូទ​ ប្រហោង​ខ្មៅ​លេប​ផ្កាយ​នោះ​ មក​ធ្វើ​សំយោគ​បាន​រូប​ដូច​ក្នុង​វីដអូ​ខាង​លើ​នេះ​។

SOINN ជារ៉ូបូ​ដែល​ចេះគិត​ដោយ​ខ្លួនឯង

វិទ្យាស្ថានបច្ចេកវិទ្យាតូក្យួ​បាន​បង្ហាញ​ពី​ជំហាន​ថ្មី​របស់​ខ្លួនទៅ​លើ​ការ​បង្កើត​រ៉ូបូ​ដែល​ខិត​កាន់​តែ​ជិត​ទៅរក Skynet ។  អ្នកស្រាវ​ជ្រាវ​មក​ពិ​ក្រុម Hasegawa Group នៃវិទ្យាស្ថាន​ ថ្មីៗ​នេះ​កំពុង​ធ្វើការ​ទៅលើការ​បង្កើត​​រ៉ូបូ​​ដែល​អាច​ធ្វើ​កិច្ចការ​ដែល​វា​មិន​ធ្លាប់​ធ្វើពីមុន​មក។

​​រ៉ូបូ​​​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ផ្អែកលើ​បច្ចេកវិទ្យា​មួយ​ដែល​ហៅ​ថា Self-Organizing Incremental Neural Network (ហៅកាត់​ថា SOINN)។ ជាមួយ​នឹងបច្ចេកវិទ្យា​​នេះ​ ​​​រ៉ូបូ SOINN​​​ អាច​យល់​ពី​ស្ថានភាព​ជុំ​វិញ​ខ្លួន និង​រៀនដោះស្រាយ​នូវ​អ្វី​ដែល​គួរ​ធ្វើ​។​ បទ​ពិសោធ​កន្លង​ទៅនិង​ចំណេះ​ដឹង​របស់​វា​គឺ​ជា​ជំនួយ​របស់​​ ​​​រ៉ូបូ​មួយ​នេះក្នុង​ការ​សំរេច​ចិត្ត​ធ្វើ​អ្វីមួយ។ មើល​វីដេអូ

ធីម ច័ន្ទឫទ្ធី យុវជន​កម្ពុជាដំបូង​បង្អស់​ដែល​ធ្វើការ​អោយក្រុមហ៊ុន Google

យុវជនក្នុង​វ័យ​១៨​ឆ្នាំរបស់កម្ពុជាឈ្មោះ​ ធីម ច័ន្ទឫទ្ធី ​បច្ចុប្បន្ន​កំពុង​ធ្វើការ​នៅ​ខេត្ត​ Cantho ប្រទេស​វៀតណាម​រយៈពេល​៣​ខែ ដើម្បី​សរសេរ​កម្មវិធី (software) ដែល​ផ្តល់​ដោយ​ក្រុមហ៊ុន​យក្ស Google ក្នុង​គោល​បំណង​កែ​លំអ​ open-source software អោយ​ portable ប្រសើរជាង​មុន។ អានបន្ត

TREEPODS ដើម​​ឈើ​​សិប្បនិម្មិត​សំរាប់​ស្រូប​​យក​​ឧស្ម័ន​​កាបូនិច

TREEPODS

ដោយសារ​តែ​ចំនួន​មនុស្សនៅ​លើ​ផែនដី​ចេះ​តែ​កើន​ឡើង​ជា​លំដាប់ ធ្វើអោយ​ជាតិ​ពុល​នៅ​ក្នុងខ្យល់​កាន់​តែ​មាន​បរិមាណច្រើន​ឡើង​ដែរ​ដែល​នេះ​ក្លាយទៅជាប​ញ្ហា​សំរាប់ប្រទេស​មួយ​ចំនួន​ធំ។ ​ជាតិ​ពុល​ដែល​នៅក្នុង​ខ្យល់នឹង​បង្កជា​ជំងឺ​ដល់​មនុស្ស​និង​សត្វ បង្ក​ជា​អាស៊ីត​ក្នុង​ទឹក​ភ្លៀង និង​ទៅ​បំផ្លាញ​ស្រទាប់​អូហ្សូន។  ចំណាត់​ការ​មួយ​ចំនួន​ដែល​គេ​អនុវត្ត​ដើម្បីកាត់​បន្ថយ​ឧស្ម័នកាបូនិច (CO2) ក្នុង​ខ្យល់​​​ដូចជា ប្រើមធ្យោបាយ​ធ្វើ​ដំណើរ​រួមគ្នា កាត់​បន្ថយការ​ប្រើប្រេងសាំងជាដើម។ ប៉ុន្តែ​យើង​ក៏មាន​ភាវៈពី​ធម្មជាតិ​មួយ​ដែល​ស្រូប​យក​ឧស្ម័នកាបូនិចនេះ​ដែរ នោះគឺ​ដើម​ឈើ។ អានបន្ត

និស្សិត​កម្ពុជា​ចាប់​ផ្តើម​មាន​ចំណាប់​​អារម្មណ៍​​ជំនាញ​​វិស្វកម្ម​​នុយក្លែអ៊ែរ

ក្រុម​និស្សិត​នៅ​សកល​វិទ្យាល័យ​ដ៏​ធំ​មួយ​នៅ​ខេត្តបាត់ដំបង​បាន​ចាប់​ផ្តើម​មាន​ចំណាប់​អារម្មណ៍​ចាប់​យក​ជំនាញ​នុយក្លែអ៊ែរ​ដើម្បី​ធ្វើ​ការ​សិក្សា​ដោយ​ពួក​គេ​យល់​ថា​ជំនាញ​នេះ​នឹង​ផ្តល់អត្ថប្រយោជន៍​យ៉ាង​​ច្រើន​សម្រាប់​អភិវឌ្ឍន៍​ប្រទេស​នា​ពេល​អនាគត​ពិសេស​លើ​វិស័យ​អគ្គីសនី។ អានបន្ត

កូន​ភ្លោះ​​មាន​អាយុ​ខុស​គ្នា ១១ ឆ្នាំ

ចក្រភព​អង់គ្លេស ទារក​ម្នាក់​អាយុ​៣​ខែ ជា​ប្អូន​ស្រី​ភ្លោះ​របស់ ក្មេង​ពីរ​នាក់​ទៀត​ដែល​មាន​អាយុ​១១​ឆ្នាំ។ មូលហេតុ​នៃ​កូន​ភ្លោះ​ដ៏​ចម្លែក​នេះ​គឺ ស៊ុត​ដែល​បាន​បង្ក​កំណើត​ហើយ​នោះ ត្រូវ​បាន​គេ​បង្កក​ទុក​អស់​រយៈ​ពេល​១០​ឆ្នាំ។

កូន​ភ្លោះ​ឈ្មោះ Bethony និង Megan អាយុ១១ ឆ្នាំ តាម​ពិត​ជា​កូន​ភ្លោះ​ជាមួយ​នឹង​ Ryleigh ដែល​ទើប​តែ​មាន​អាយុ​ ៣​ខែ។ រឿង​ដ៏​គួរ​អោយ​ចង់​សើច​មួយ​នេះ បាន​កើត​ឡើង​នៅ​ប្ដីប្រពន្ធ Sheperd ដែល​រស់​នៅ​ចក្រភព​អង់គ្លេស។

[Read more...]

ការ​បណ្ដុះ​កោសិកា​ឈាម​អាច​ព្យាបាល​ជំងឺ​អេដស៍

ក្រុម​គ្រូពេទ្យ​ប្រទេស​អាល្លឺម៉ង់​ជឿថា​បាន​រក​ឃើញ​វិធី​ព្យាបាល​ជំងឺ​អេដស៍ តាម​រយៈការ​បណ្ដុះ​​កោសិកា​ឈាម (Stem Cell Transplant) ។

Timothy Ray Brown ដែល​ជា​អ្នក​ជំងឺ​ផ្ទុក​មេរោគ​អេដស៍ បាន​ទទួល​ការ​ធ្វើ​ការបណ្ដុះ​កោសិកា​ពី​លោកគ្រូពេទ្យអាល្លឺម៉ង់ Gero Hutter នៅ​ក្នុង​ឆ្នាំ​២០០៧ ដើម្បី​ព្យាបាល​ជំងឺ​ឈាម​ស​ស៊ី​ឈាម​ក្រហម (leukemia) ។ លោក​​ Gero Hutter បាន​ជ្រើសរើស​យក​កោសិកា​ពិសេស​ដែល​មាន​សមត្ថភាព​ទប់​ទល់​នឹង​មេរោគ​អេដស៍ពី​ធម្មជាតិ។ ក្នុង​ចំណោម​ជនជាតិ​អឺរ៉ុប​១០០ នាក់ មាន​ម្នាក់​ដែល​មាន​កោសិកា​មាន​លក្ខណៈ​ពិសេស​ទប់​ស្កាត់​មិន​ឱ្យ​ម៉ូលេគុល​ប្រូតេអ៊ីន CCR5 លេច​ឡើង​នៅ​លើ​ផ្ទៃ​ខាង​ក្រៅ​របស់​កោសិកា។ មេរោគ​អេដស៍​អាច​ចូល​ទៅ​ក្នុង​កោសិកា​បាន​តាម​រយៈ​ CCR5 បើ​គ្មាន​ CCR5 ទេ​ វា​មិន​អាច​ចូល​ទៅ​ក្នុង​កោសិកា​បាន​ឡើយ។ កោសិកាប្រភេទ​នេះត្រូវ​បាន​​បណ្ដុះ​ទៅ​លើ Timothy Ray Brown ។
អាន​បន្ត…