The Theatre Bizarre ៖ ខ្សែ​ភាព​យន្ត​ធ្វើ​ឲ្យ​ទស្សនិកជនស្លុត​ទន់ដៃ​ទន់​ជើង

ខ្សែ​ភាព​យន្ត​រន្ធត់​រឿង The Theatre Bizarre  បាន​បណ្ដាលឲ្យ​អ្នក​ទស្សនា​ស្លុត​ទន់ដៃ​ទន់​ជើង​អស់​៥​នាក់ ក្នុង​ពេលបង្ហាញ​នៅ​ក្នុង​មហោស្រព​ភាព​យន្តនានា​។

ខ្សែ​ភាពយន្ត​នេះ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា សាហាវ​ហួស​ដែន​កំណត់  សាហាវ​ជាង​រឿង Saw ឬ Hostel ទៅ​ទៀត។ ក្នុង​មហោស្រព​ភាពយន្ត​អន្តរជាតិ នៅ Oldenburg, បុរស​ម្នាក់ បាន​ស្រឺត​​នៅ​ក្នុង​បន្ទប់​ទឹក ច្រមុះ​ហូរ​ឈាម បន្ទាប់​ពី​បាន​ទស្សនា​រឿង  The Theatre Bizarre ។ បុរស​ម្នាក់ បាន​រត់​ចេញ​មក​ក្អួត​នៅ​ក្រៅ ដោយ​សារ​តក់​ស្លុត​ពេក​។ ស្ត្រី​ម្នាក់ស្លុត​ទន់​ដៃ​ទន់​ជើង (ស្រឺត) តែ​នាង​នៅ​តែ​ទស្សនា​បន្ត ទោះ​បី​អ្នក​រៀបចំ​ឲ្យ​យោបល់​នាង ឲ្យ​ចេញ​ពី​សាល​ក៏​ដោយ​។ មនុស្ស​ពីរនាក់​ទៀត បាន​ស្លុត​នៅ​ញូវយ៉ក និង ម្នាក់ទៀត​នៅ Gerardmer ។

ខ្សែ​ភាព​យន្ត​រឿង The Theatre Bizarre  ជា​ខ្សែ​ភាពយន្ត​ប្រជុំ​ ឈុត​ខ្លីៗ ៧ ឈុត។  ឈុត​ដែល​សាហាវ​បំផុត​គឺ​នៅ​ត្រង់​វគ្គ Vision Stains ។ ក្នុង​ឈុត​នេះ ស្រី​ឃាតករ​ម្នាក់ ញៀន​នឹង​រូបភាព​ដែល​ឋិត​នៅ​ក្នុង​ភាព​ចងចាំ​​របស់​អ្នក​ផ្សេង។ ស្រី​ឃាតករ​នេះ​ត្រូវ​សម្លាប់​ជន​រងគ្រោះ បូម​យក​សារជាតិរក្សា​រូបភាព​​នោះ​ពី​ក្នុង​ខ្លួន​ជនរង​គ្រោះ​រួច​យក​មក​ចាក់​បញ្ចូល​ក្នុង​ភ្នែក​របស់​ខ្លួន​ឯង។ នៅ​ពេល​ចាក់​នោះ គេ​បាន​ថត​រូប​គ្រាប់​ភ្នែក​យ៉ាង​ច្បាស់​ៗ ធ្វើ​ឲ្យ​អ្នក​ទស្សនា​តក់​ស្លុត​យ៉ាង​ខ្លាំង​។
បើ​ចង់​ទស្សនា​ការផ្សាយ​ពី​ខ្សែ​ភាព​យន្ត​នេះ​សូម​ទស្សនា​តាម youtube ។ អ្នក​មាន​ផ្ទៃ​ពោះ ងាយ​តក់ស្លុត កូនក្មេង ហាម​មើល។

ជីករូងក្រោមដី៦ខែដើម្បីលួចលុយពីម៉ាស៊ីនដកប្រាក់

សារព័ត៌មាន BBC News កាល​ពី​ថ្ងៃ ១៤ មករា បាន​ឲ្យ​ដឹង​ថា មាន​ចោរមួយ​ក្រុម​បាន​ជីក​រូង​ក្រោម​ដី​អស់​រយៈ​ពេល​៦​ខែ ដើម្បី​លួច​ប្រាក់​ពី​ម៉ាស៊ីន​ចែក​ចាយ​ប្រាក់មួយ​កន្លែង​ នៅ​សង្កាត់ Fallowfiel នៅ Manchester ចក្រភព​អង់គ្លេស។

រូង​ក្រោម​ដី​នោះ​មាន​ប្រវែង ៣០​ម៉ែត្រ អង្កត់ផ្ចិត ១,២ម៉ែត្រ។ ពួក​ចោរ​លួច​បាន​ប្រាក់ ៦​ពាន់​ផោន ត្រូវ​នឹង ៩​ពាន់​ដុល្លារអាមេរិច។ បើ​គិត​ជា​ប្រាក់​ខែ ក្រុម​ចោរ​នោះ​​ទទួល​បាន​ប្រាក់​កំរៃ ១៥០០ ដុល្លារ​ក្នុង​មួយ​ខែ។ បើ​ចោរ​មាន​គ្នា ៥ នាក់​នោះ ត្រូវ​នឹង​ប្រាក់​ខែ ៣០០ ដុល្លារ​អាមេរិច​ក្នុង​ខែ។ បើ​ពួក​ចោរ​ទាំង​នោះ​ទៅ​ធ្វើ​ការងារ​ជា​កម្មករសំណង់​វិញ ពួក​គេ​នឹង​ទទួល​បាន​ប្រាក់​កំរៃយ៉ាង​តិច​ ១០០០ ដុល្លារ​ក្នុង​មួយ​ខែ ហើយ​ការងារ​សំណង់​នេះ​ស្រួល​រក​ទៀត។ ពួក​គេ​គិត​ថា រក​លុយ​តាម​វិធី​ងាយៗ តែ​ជាក់ស្ដែង​ដូច​ជា​មិន​ងាយ​សោះ!!

ប្រភព៖

  • Thieves dig 100ft tunnel to steal cash in Manchester, BBC News

ភ្នាក់ងារដឹក​ជញ្ជូន​របស់ FedEx បោះបោក​​អីវ៉ាន់​ !!

ភ្នាក់​ងារ​ដឹក​ជញ្ជូន​អីវ៉ាន់​របស់​ក្រុម​ហ៊ុន FedEx ម្នាក់ នៅ​ពេល​យក​ អេក្រង់​កុំព្យូទ័រ​មួយ ​ទៅ​ឲ្យ​អតិថិជន បាន​បោះបង់​អេក្រង់​នោះ​រំលង​របង !! មិន​ដឹង​ជាគាត់​​ខឹង​ស្អី​មក​ពី​ណាទេ?

វីដេអូ​នេះ ត្រូវ​ថត​ និង​ចែកចាយ​ដោយ​ម្ចាស់​របស់​ នៅ​ថ្ងៃទី​១៩ ធ្នូ នៅ​លើ Youtube ដែល​នៅ​ពេល​នេះ មាន​អ្នក​ចុច​មើល ៤ លាន ដង​ជាង​ទៅ​ហើយ។

ទូរទស្សន៍​​កេបិច ច្រឡំហៅ គីមជុងអ៊ីល ថា គីមជុង ពីរ !!!

អ្នក​អត្ថាធិប្បាយ​ព័ត៌មាន​​របស់​ទូរទស្សន៍ LCN របស់ កេបិច ប្រទេស​កាណាដា បាន​ហៅ​ឈ្មោះ គីម ជុង​អ៊ីល ច្រឡំ​ថា គីមជុង​​ ពីរ។
ដោយ​សារ ឈ្មោះ​លោក គីម ជុង​អ៊ីល សរសេរ​ជា​ឡាតាំងថា Kim jung-il តែ​នៅ​ពេល​គេ​សរសេរ​អក្សរ i ជា​អក្សរ​ធំ ក្លាយ​ជា Kim Jung Il បាន​ធ្វើ​ឲ្យ​អ្នក​អត្ថាប្បាយរបស់​​ទូរទស្សន៍ LCN របស់​កាណាដា​ ច្រឡំ​ស្មាន​តែ​លេខ​ពីរ ក៏​អាន​ថា គីម ជុង ដឺ ឬ គីម​ ជុង ពីរ !!!
អ្នក​ខ្លះ និយាយ​ថា ប្រហែល​គាត់​ឃើញ កូន​របស់​គីម ជុង​ អ៊ីល មាន​ឈ្មោះ ថា គីម ជុង អ៊ុន (ដែល​សរសេរ​ថា Kim Jung-Un ដែល Un ភាសា​បារាំង​​មាន​ន័យ​ថា មួយ) ហើយ​បាន​ជា​ច្រឡំ ស្មាន​តែ​កូន ឈ្មោះ​គីម​ ជុង មួយ ហើយ ឪ​ឈ្មោះ គីម​ ជុង​ ពីរ !!!

វីដេអូ៖ ប្រជាជនកូរ៉េខាងជើងឈរ​តំរៀបគ្នា​យំស្តាយ គីម ជុងអ៊ីល

[Read more...]

បើចង់បន្តដំណើរទៅមុខទៀត សូមចេញថ្លៃសាំងយន្តហោះខ្លួនឯង !!!!


អ្នក​ដំណើរ​ដែល​ក្ដៅ​ក្រហាយ​នឹង​ក្រុមហ៊ុន​ហេងស៊យ

អ្នក​ដំណើរ​ពី​ក្រុង អម្រឹត្សរ (Amritsar) ប្រទេស​ឥណ្ឌា ទៅក្រុង បារមីងហ័ម(Birmingham) ចក្រភព​អង់គ្លេស  ត្រូវ​បាន​អ្នក​បម្រើ​ការ​លើ​យន្តហោះ តម្រូវ​ឲ្យចេញ​លុយ​ថ្លៃ​សាំង​យន្តហោះ ដើម្បី​អាច​នឹង​បន្ត​ដំណើរ​ឲ្យ​ទៅ​ដល់​គោល​ដៅ​របស់​ខ្លួន។

[Read more...]

ស្ទីល​យុវវ័យ​កម្ពុជា​សម័យ​ថ្មី

នៅពេល​ដែល​ព្រះ​អាទិត្យ​អស្តង្គត​ ជា​ពេលដែល​យុវវ័យ​ទាំងស្រី​ទាំង​ប្រុស​​ចេញ​ដើរ​ព្រោង​ព្រាត​។ ពួក​គេ​ចូលចិត្តជិះ​ម៉ូតូ​វេស្ពារស៊េរី​ថ្មី (Scoopy motorbike) និង​ស្លៀក​ពាក់​តុបតែង​ខ្លួនបែប​ដែល​គេ​ហៅទាន់​សម័យ​។ ទិសដៅ​របស់​ពួកគេ​គឺ ផ្សារ​ Pensil នៅជិតមាត់​ទន្លេ​នៃ​ទៅក្រុង​ភ្នំពេញ។ អ្នក​អាច​ស្គាល់​ពួក​គេ​បាន​តាម​រយៈភាព​ខើច​ខ្លី​នៃ​សំពត់​ដែល​គេ​ស្លៀក និង​សក់​ពណ៌មាសរបស់​ពួក​គេ។ អានបន្ត

មហាសេដ្ឋីផ្តល់បណ្ណាល័យមួយជូន​ខេត្តពោធិ៍សាត់

ក្នុង​ចំណោម​៦០​ប្រទេស​ដែល​មហា​សេដ្ឋី​អាមេរិច Jim Thompson ធ្វើ​វិនិយោគទុន​តាម​រយៈ​ក្រុម​ហ៊ុន​ Jim Thompson’s Crown Group ប្រទេស​កម្ពុជា​ត្រូវបាន​លោក​ជ្រើសរើស​ដើម្បី​ផ្តល់​ជំនួយ​មនុស្សធម៌។ លោក​បាន​ផ្តល់​បណ្ណាល័យ​មួយ​ដល់​ខេត្ត​ពោធិ៍សាត់​ ដែល​បាន​បើក​សម្ពោធអោយ​ប្រើប្រាស់​ជា​ផ្លូវ​ការ​កាល​ពី​ថ្ងៃ​សៅរ៍ទី​២២​ខែ​តុលាឆ្នាំ​២០១១​ម្សិលម៉ិញនេះ។ [Read more...]

អាពាហ៍ពិពាហ៍​ភេទ​ដូចគ្នា​នៅ New York ត្រូវបានអនុញ្ញាតជាផ្លូវការ​ហើយ

ថ្ងៃទី​២៤​ខែកក្កដា​ឆ្នាំ២០១១ ជា​ថ្ងៃដំបូង​ដែលអាពាហ៍ពិពាហ៍​ភេទ​ដូចគ្នា​នៅ​ត្រូវបានច្បាប់អនុញ្ញាត​ផ្លូវការ​នៅក្នុង​​​ញូវយ៉ក សហរដ្ឋអាមេរិច។ មាន​គូ​ស្នេហ៍​ប្រុសនិងប្រុស  ស្រីនិងស្រីរាប់រយគូបាន​ទៅឈរ​តំរៀបជួរគ្នា​តាំង​ពីព្រឹកព្រ​លឹមថ្ងៃ​អាទិត្យ​នោះ នៅខាង​មុខ​ការិយាល័យ​សាលាសង្កាត់នៃ​ទីក្រុង​ Manhattan  ដើម្បី​ចុះ​សំបុត្រអាពាហ៍ពិពាហ៍​ ដែល​ពួក​គេ​រង់​ចាំ​ជាយូរ​មក​ហើយ។ មាន​គូស្នេហ៍​ខ្លះ​រង់​ចាំ​ថ្ងៃនេះ​ជា​ច្រើន​ទស្សវត្សន៍​មក​ហើយ! [Read more...]

រូបភាព​ទឹក​ជំនន់យាយី​ស្រុកយើង

ប្រជាជនកម្ពុជា​យ៉ាង​ហោច​ណាស់១៥០នាក់​បាន​ស្លាប់​បាត់​បង់​ជីវិតក្នុង​ទឹកជំនន់​ដ៏​អាក្រក់​ចាប់​តាំង​ពី​ខែ​សីហាម​ក​នោះ​ ដែល​ទឹកជន់​របៀប​នេះ​មិន​ធ្លាប់កើត​មាន​ក្នុង​អាស៊ីអាគ្នេយ៍ក្នុង​រយៈ១១​ឆ្នាំ​ចុង​ក្រោយ​នេះ។ ទឹក​ជំនន់​កើត​ឡើងបន្ទាប់​ពី​មានភ្លៀង​ធ្លាក់​ជោគជាំ​ជា​បន្តបន្ទាប់​បណ្តាលអោយ​លិច​លង់​ផ្ទះ​សំបែង បាក់ស្ពាន​ និង​បង្ខំអោយប្រជា​ពលរដ្ឋ​រាប់​ពាន់​នាក់​ជំលៀស​ខ្លួន​ទៅ​រក​ទី​ទួល​សុវត្ថិភាព។

ទឹក​ភ្លៀង​ដែល​ជោគជាំ​ជញ្រ្ជំ​មិន​ដាច់​ត្រូវ​បាន​គេ​ព្យាករថា​នឹង​បញ្ចប់​ទៅវិញ​ក្នុង​ខែ​វិច្ឆិកា​ខាង​មុខ៕

មើលរូបផ្សេងទៀត