វីដេអូ៖ ប្រជាជនកូរ៉េខាងជើងឈរ​តំរៀបគ្នា​យំស្តាយ គីម ជុងអ៊ីល

[Read more...]

បើចង់បន្តដំណើរទៅមុខទៀត សូមចេញថ្លៃសាំងយន្តហោះខ្លួនឯង !!!!


អ្នក​ដំណើរ​ដែល​ក្ដៅ​ក្រហាយ​នឹង​ក្រុមហ៊ុន​ហេងស៊យ

អ្នក​ដំណើរ​ពី​ក្រុង អម្រឹត្សរ (Amritsar) ប្រទេស​ឥណ្ឌា ទៅក្រុង បារមីងហ័ម(Birmingham) ចក្រភព​អង់គ្លេស  ត្រូវ​បាន​អ្នក​បម្រើ​ការ​លើ​យន្តហោះ តម្រូវ​ឲ្យចេញ​លុយ​ថ្លៃ​សាំង​យន្តហោះ ដើម្បី​អាច​នឹង​បន្ត​ដំណើរ​ឲ្យ​ទៅ​ដល់​គោល​ដៅ​របស់​ខ្លួន។

[Read more...]

ស្ទីល​យុវវ័យ​កម្ពុជា​សម័យ​ថ្មី

នៅពេល​ដែល​ព្រះ​អាទិត្យ​អស្តង្គត​ ជា​ពេលដែល​យុវវ័យ​ទាំងស្រី​ទាំង​ប្រុស​​ចេញ​ដើរ​ព្រោង​ព្រាត​។ ពួក​គេ​ចូលចិត្តជិះ​ម៉ូតូ​វេស្ពារស៊េរី​ថ្មី (Scoopy motorbike) និង​ស្លៀក​ពាក់​តុបតែង​ខ្លួនបែប​ដែល​គេ​ហៅទាន់​សម័យ​។ ទិសដៅ​របស់​ពួកគេ​គឺ ផ្សារ​ Pensil នៅជិតមាត់​ទន្លេ​នៃ​ទៅក្រុង​ភ្នំពេញ។ អ្នក​អាច​ស្គាល់​ពួក​គេ​បាន​តាម​រយៈភាព​ខើច​ខ្លី​នៃ​សំពត់​ដែល​គេ​ស្លៀក និង​សក់​ពណ៌មាសរបស់​ពួក​គេ។ អានបន្ត

មហាសេដ្ឋីផ្តល់បណ្ណាល័យមួយជូន​ខេត្តពោធិ៍សាត់

ក្នុង​ចំណោម​៦០​ប្រទេស​ដែល​មហា​សេដ្ឋី​អាមេរិច Jim Thompson ធ្វើ​វិនិយោគទុន​តាម​រយៈ​ក្រុម​ហ៊ុន​ Jim Thompson’s Crown Group ប្រទេស​កម្ពុជា​ត្រូវបាន​លោក​ជ្រើសរើស​ដើម្បី​ផ្តល់​ជំនួយ​មនុស្សធម៌។ លោក​បាន​ផ្តល់​បណ្ណាល័យ​មួយ​ដល់​ខេត្ត​ពោធិ៍សាត់​ ដែល​បាន​បើក​សម្ពោធអោយ​ប្រើប្រាស់​ជា​ផ្លូវ​ការ​កាល​ពី​ថ្ងៃ​សៅរ៍ទី​២២​ខែ​តុលាឆ្នាំ​២០១១​ម្សិលម៉ិញនេះ។ [Read more...]

អាពាហ៍ពិពាហ៍​ភេទ​ដូចគ្នា​នៅ New York ត្រូវបានអនុញ្ញាតជាផ្លូវការ​ហើយ

ថ្ងៃទី​២៤​ខែកក្កដា​ឆ្នាំ២០១១ ជា​ថ្ងៃដំបូង​ដែលអាពាហ៍ពិពាហ៍​ភេទ​ដូចគ្នា​នៅ​ត្រូវបានច្បាប់អនុញ្ញាត​ផ្លូវការ​នៅក្នុង​​​ញូវយ៉ក សហរដ្ឋអាមេរិច។ មាន​គូ​ស្នេហ៍​ប្រុសនិងប្រុស  ស្រីនិងស្រីរាប់រយគូបាន​ទៅឈរ​តំរៀបជួរគ្នា​តាំង​ពីព្រឹកព្រ​លឹមថ្ងៃ​អាទិត្យ​នោះ នៅខាង​មុខ​ការិយាល័យ​សាលាសង្កាត់នៃ​ទីក្រុង​ Manhattan  ដើម្បី​ចុះ​សំបុត្រអាពាហ៍ពិពាហ៍​ ដែល​ពួក​គេ​រង់​ចាំ​ជាយូរ​មក​ហើយ។ មាន​គូស្នេហ៍​ខ្លះ​រង់​ចាំ​ថ្ងៃនេះ​ជា​ច្រើន​ទស្សវត្សន៍​មក​ហើយ! [Read more...]

រូបភាព​ទឹក​ជំនន់យាយី​ស្រុកយើង

ប្រជាជនកម្ពុជា​យ៉ាង​ហោច​ណាស់១៥០នាក់​បាន​ស្លាប់​បាត់​បង់​ជីវិតក្នុង​ទឹកជំនន់​ដ៏​អាក្រក់​ចាប់​តាំង​ពី​ខែ​សីហាម​ក​នោះ​ ដែល​ទឹកជន់​របៀប​នេះ​មិន​ធ្លាប់កើត​មាន​ក្នុង​អាស៊ីអាគ្នេយ៍ក្នុង​រយៈ១១​ឆ្នាំ​ចុង​ក្រោយ​នេះ។ ទឹក​ជំនន់​កើត​ឡើងបន្ទាប់​ពី​មានភ្លៀង​ធ្លាក់​ជោគជាំ​ជា​បន្តបន្ទាប់​បណ្តាលអោយ​លិច​លង់​ផ្ទះ​សំបែង បាក់ស្ពាន​ និង​បង្ខំអោយប្រជា​ពលរដ្ឋ​រាប់​ពាន់​នាក់​ជំលៀស​ខ្លួន​ទៅ​រក​ទី​ទួល​សុវត្ថិភាព។

ទឹក​ភ្លៀង​ដែល​ជោគជាំ​ជញ្រ្ជំ​មិន​ដាច់​ត្រូវ​បាន​គេ​ព្យាករថា​នឹង​បញ្ចប់​ទៅវិញ​ក្នុង​ខែ​វិច្ឆិកា​ខាង​មុខ៕

មើលរូបផ្សេងទៀត

តៃវ៉ាន់​បង្កើត​គំនូរ​ជីវចល​ រៀបរាប់​រឿង​ធ្លាយ​រូប​អាក្រាត​របស់​នាង Scarlett Johansson

ក្រុមហ៊ុន Next Media Animation របស់​តៃវ៉ាន់​បាន​បង្កើត​គំនូរ​ជីវចល​ រៀបរាប់​រឿង​ធ្លាយ​រូប​អាក្រាត​របស់​នាង Scarlett Johansson ។ កាល​ពី​មុន​ក្រុមហ៊ុន​នេះ​ធ្លាប់​បង្កើត​គំនូរ​ជីវចល​ បង្ហាញ​ថា​ពី​រឿង​អាស្រូវ​របស់​ DSK និង នាង nafissatou diallo ម្ដង​រួច​មក​ហើយ​ដែរ​។

ការ​ប្រកួត​បាល់ទាត់​នៅ​ទួរគី ៖ មនុស្ស​ប្រុស​ត្រូវ​បាន​គេ​ហាម​មិន​ឱ្យ​ចូល​មើល

ក្នុង​ការ​ប្រកួត​បាល់ទាត់រវាង​ក្រុម Fenerbahçe និង Manisaspor នៅ​ប្រទេស​ទួរគី កាល​ពី​ថ្ងៃ ២០ កញ្ញា កន្លង​ទៅ​នេះ មនុស្ស​ប្រុស​ពេញ​វ័យ​ត្រូវ​បាន​គេ​ហាម​មិន​ឱ្យ​ចូល​ទស្សនា។ ទស្សនិកជន ៤ ៦០០០ នាក់ មានសុទ្ធ​តែ​ស្ត្រី និង កូនក្មេង​អាយុ​ក្រោម ១២ ឆ្នាំ។
មូលហេតុ​មក​ពី​ពួក​អ្នក​គាំទ្រ ដែល​ភាគ​ច្រើន​ជា​បុរស​ របស់ ក្រុម Fenerbahçe ធ្លាប់​អុកឡុក​ការ​ប្រកួត​ម្ដង​រួច​មក​ហើយ កាល​ពី​ខែ​កក្កដា។

លួច​ទូរស័ព្ទ​គេ​ហើយ នៅ​ហ៊ាន​មក​សុំ​គេ​ធ្វើ Friend ក្នុង Facebook ទៀត !!!


GREELEY, ខូឡូរ៉ាដូ — បុរស​ម្នាក់​ត្រូវ​បាន​គេ​ចោទ​ប្រកាន់​ថា​លួច​ទូរស័ព្ទ​ដៃ​របស់​គេ ដែល​បន្ទាប់​ពី​ហេតុការណ៍​ចោរកម្ម​នោះ​បាន​កើត​ឡើង បុរស​នោះ​បាន​សុំ​ជន​រងគ្រោះ​ធ្វើ​ជា Friend នៅ​ក្នុង Facebook ។

ប៉ូលីស​បាន​ឱ្យ​ដឹងកាល​ពី​ថ្ងៃ​សៅរ៍​កន្លងទៅ​នេះ​ថា ស្ត្រី​រងគ្រោះ​បាន​ភ្ញាក់ពី​ដំណេក​នៅ​ពេល​ព្រឹក ឃើញ​ចោរ​ចូល​ផ្ទះ​។ នាង​ក៏​ស្រែក ចោរ​ក៏​ឆក់​យក​ទូរស័ព្ទ​ដៃ​ ហើយ​រត់​ភៀស​ខ្លួន​បាត់​ទៅ​។​ នារី​រង​គ្រោះ​បាន​ឱ្យ​ដឹង​ថា បន្តិច​ក្រោយ​មក​ នាង​ទទួល​បាន​ការ​ស្នើសុំ​ធ្វើ​ជា​មិត្ត​ក្នុង Facebook ពី​បុរស​ម្នាក់ ដែល​នៅ​ពេល​នោះ​នាង​បាន​ស្គាល់​ថា​ជា​ចោរ​ដែល​ចូល​ក្នុង​ផ្ទះ​ នោះ។

ប៉ូលីស​បាន​និយាយ​ថា ពួក​គេ​បាន​កំណត់​ទី​តាំង​មុខសញ្ញា​ បាន​ តាម​រយៈ​សារ​ខ្លីៗ SMS ដែល​ផ្ញើទៅ​កាន់​មិត្តភក្តិ​ជន​រងគ្រោះ ​ចេញ​ពីទូរស័ព្ទ​ដែល​បាត់​នោះ​។​ បុរស​អាយុ ២២​ឆ្នាំ ឈ្មោះ Juan Gonzales Jr. ត្រូវ​បាន​ប៉ូលីស​ឃាត់​ខ្លួន​ពី​បទ​ចោរកម្ម​ ដ៏​ចម្លែក​នេះ។
[Read more...]

គ្រោះថ្នាក់​ចរាចរណ៍ បន្ទោស​ថា​មក​ពី​គេ​ធ្វើ​អំពើ

សារព័ត៌មាន​ Ajel daily បាន​ឱ្យ​ដឹង​កាល​ពី​ថ្ងៃ ២ កញ្ញា​ នេះ​ថា នៅ​រាជាណាចក្រ​អារ៉ាប៊ី សាអ៊ូឌីត បុរស​ម្នាក់ និង ក្រុម​គ្រួសារ​បាន​រង​របួសមធ្យម​​ ដោយ​សារ​រថយន្ត​របស់​ពួក​គេ​បាន​ក្រឡាប់ ហើយ​ប៉ូលីស​បាន​សន្និដ្ឋាន​ថា មក​ពី​មាន​គេ​ដាក់​អំពើ ។

ប៉ូលីស​បាន​ត្រួត​ពិនិត្យ​រថយន្ត​ដែល​មាន​គ្រោះថ្នាក់​នោះ ហើយ​បាន​រក​ឃើញ​កូន​កន្សែង​ដៃ​មួយ ដែល​មាន​ខ្ចប់ ក្រចក និង សក់​មនុស្ស​ ដែល​ចង​ចូល​គ្នា ហើយ​ត្រូវ​បាន​គេ​ដាក់​នៅ​ក្រោម​កៅអី​។ គ្រោះថ្នាក់​បាន​កើត​ឡើង នៅភាគ​ពាយព្យ​នៃ​ក្រុង Hail ប្រទេស​អារ៉ាប៊ី​ សាអ៊ូឌីត។ ប៉ូលីស​បាន​សង្ស័យ​លើ​​ស្រី​បម្រើដែល​បាន​រួម​ដំណើរ​ជា​មួយ​ដែរ ថា​ជា​អ្នក​ដាក់​អំពើ​នោះ​ ។

[Read more...]