Category: sports

ត្រីមឹក Paul ​ទស្សន៍​ទាយ​ថា​នរណា​ជា​​ម្ចាស់​ផ្ទះ​​រៀបចំ​បាល់​ទាត់​ពិភពលោក​ ២០១៨

ត្រីមឹក​ឈ្មោះ​ប៉ូល បាន​ត្រលប់មក​សង្វៀន​ទស្សន៍ទាយ​ម្ដង​ទៀត​ហើយ! កាល​ពី​ពេល​ចប់​ការ​ប្រកួត​បាល់​ទាត់​ពិភពលោក២០១០ នៅ​អាព្រិច​ខាងត្បូង គេ​បាន​ប្រកាស​ថា ប៉ូល​ចូល​និវត្តឈប់​ធ្វើ​ការ​ទស្សន៍ទាយ​ទៀត​ហើយ។ តែ​ពេល​នេះ​ប៉ូល​បាន​ត្រលប់មក​វិញ ដើម្បី​ទាយ​ថា​តើ​នរណា​ជា​ម្ចាស់​ផ្ទះ​រៀបចំការ​ប្រកួត​បាល់​ទាត់​ពិភព​លោក​ឆ្នាំ​២០១៨។

ប៉ូល​ ដែល​ជាត្រីមឹក​សោះ បាន​ក្លាយជា​តារា​ដ៏​ល្បី​ឈ្មោះមួយ​រូប​ក្នុង​ការ​ប្រកួត​បាល់​ទាត់​ពិភពលោក​ឆ្នាំ​២០១០។ ប៉ូល​បាន​ទាយ​លទ្ធផល​ការ​ប្រកួត​បាន​ត្រឹម​ត្រូវ​១០០ភាគ​រយ។

ប្រទេស​អង់គ្លេស​កំពុង​ប្រកួត​ប្រជែង​ជាមួយ​អាមេរិច រុស្ស៊ី និង អេស្ប៉ាញ​សហការជាមួយ​ព័រទុយកាល់ និង ហុល្លង់​សហការជាមួយ​បែលស៊ិច ដើម្បី​ដណ្ដើម​គ្នា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ការ​ប្រកួត​បាល់​ទាត់​ពិភពលោក​ឆ្នាំ​២០១៨។

លោក​នីកូឡា ហាមីលតុន អ្នក​គ្រប់​គ្រង​នៅ​ Weymouth Sea Life Centre បាន​អោយ​ដឹង​ថា (more…)

(ហាមកូន​ក្មេង​មើល​)កីឡា​ប្រដាល់​ដ៏​ឃោរឃៅ​បំផុត៖ ប្រដាល់​ជប៉ុន​ប្រើ​អំពូល​ណេអុង

ពិត​ជា​សាហាវឃោរឃៅ មិន​សម​ជា​កីឡា​បន្តិច​ទេ។ បើ​ការ​ប្រកួត​នេះ​ជា​ការពិត តើ​​អ្នក​រៀបចំ និង​អ្នក​ចូល​ទស្សនា​ហ្នឹង សរសៃ​ប្រសាទ​ឬយ៉ាងម៉េច?។

(more…)

រុស្ស៊ី​ចង់​ទិញ​មឹក​ Paul ក្នុង​តំលៃ​មួយសែនដុល្លា

សមាគម​កីឡាភ្នាល់ online របស់រុស្ស៊ី​ដែលមាន​គេហទំព័រ ligastavok.com បាន​សុំទិញ​មឹក Paul ដែលចេះទាយកាល​ពី​ការ​ប្រកួតកីឡាបាល់ទាត់​ពិភព​លោក ២០១០ ដោយ​អោយ​តំលៃ​​រហូតដល់ ១សែនដុល្លា ដើម្បី​យក​មក​ធ្វើជា​បុគ្គលិក​​ក្នុងចំណោម​បុគ្គលិកចំនួន​១២០នាក់​របស់សមាគម​​។

តើ​មឹក​ Paul អាច​នឹង​ទទួល​បានប្រាក់​ខែ​ប៉ុន្មាន​ដែរ!? :D

http://fr.sports.yahoo.com/19072010/1/19072010085916.html

តារាបាល់ទាត់បារាំង Thierry Henry ចូលសហពន្ធកីឡា MLS នៅញូយ៉ក

កីឡាករបាល់ទាត់ខ្សែប្រយុទ្ធនិង​តារា​បាល់ទាត់​ដ៏ល្បីរបស់​បារាំ​ង បានប្រកាស​កាល​ពី​ថ្ងៃ​ពុធ​ម្សិលម៉ិញ​ថា​គេនឹង​ចាកចេញ​ពី​អឺរ៉ុបដើម្បី​ចូល​លេង​អោយ​ក្រុម​ ​Red Bulls នៅ​ទីក្រុងញូយ៉ក​សហរដ្ឋអាមេរិចក្នុង​សហពន្ធ Major League Soccer (MLS) ដូច​កីឡាករ​ David Beckham ដែរ  ។

អាល្លឺម៉ង់​-យូរូក្វាយ៖ មឹក Paul យក​អាល្លឺម៉ង់

សត្វ​មឹក​ឈ្មោះ Paul របស់​ប្រទេស​អាល្លឺម៉ង់ បាន​ទស្សន៍ទាយ​ថា ក្រុម​អាល្លឺម៉ង់​នឹង​ឈ្នះ​ក្រុម​យូរូក្វាយ ក្នុង​ការ​ប្រកួត​វើល​ខាប់​២០១០ យក​លេខ​៣​លេខ​៤​នៅ​ថ្ងៃ​សៅរ៍​នេះ។

មឹក​នេះ​ធ្លាប់​ទាយ​​ការ​ប្រកួត​របស់​​ក្រុម​អាល្លឺម៉ង់​​បាន​ត្រឹម​ត្រូវ​ទាំង​អស់​តាំង​ចាប់​ផ្ដើម​វើលខាប់​២០១០​នេះមក។ ចាំ​មើល​មើល៍ លើក​នេះ​ឆុត​ដូច​លើក​មុន​ឬ​អត់!!

គេ​បាន​សាក​ល្បង​ធ្វើ​ការ​ទស្សន៍​ទាយ​លទ្ធផល​នៃ​ការ​ប្រកួត​រវាង​ក្រុម​ អេស្ប៉ាញ​និង​ក្រុម​ហូឡង់​ដោយ​ប្រើ​មឹក​នេះ​ដែរ។ មឹក​នេះ​បាន​ទាយ​ថា (more…)

ក្រាភិច​ចម្លែក​បង្ហាញ​ថា អាល្លឺម៉ង់​នឹង​ក្លាយ​ជា​ម្ចាស់ពាន​រង្វាន់​ World Cup 2010

កូន​សិស្ស​អឺរ៉ុប​ដែល​គេ​មិន​ស្គាល់​ឈ្មោះម្នាក់​បាន​គូរ​ក្រាភិច​ដ៏​ងាយមួយ។ ក្រាភិច​នោះ​បង្ហាញ​ថា អាល្លឺម៉ង់​នឹង​ក្លាយ​ជាម្ចាស់​ពាន​World Cup ប្រឆាំ​ឆ្នាំ​២០១០។
ចាំ​មើល​មើល៍ តើ កំពូល​សត្វ​មឹក Paul ដែល​ចេះ​ទាយ​បាល់ និង ក្រាភិច​នេះ មួយ​ណា​ត្រូវ​ជាង។

សត្វ​មឹក ឈ្មោះ Paul បាន​ទាយ​កាល​ពី​ថ្ងៃអង្គារ​ទី​០៦ នេះ​ថា អេស្ប៉ាញ​ឈ្នះ​អាល្លឺម៉ង់ នៅ​វគ្គប្រកួតបួន​ក្រុម៖ សត្វមឹក របស់អាល្លឺម៉ង់ ចេះទាយលទ្ធផលបាល់ទាត់ពិភពលោក

សត្វមឹក របស់អាល្លឺម៉ង់ ចេះទាយលទ្ធផលបាល់ទាត់ពិភពលោក

មឹក​ ឈ្មោះ Paul របស់ប្រទេស​​​អាល្លឺម៉ង់​ដែលមាន​កំណើត​នៅ​ប្រទេស​អង់គ្លេស​ បាន​ធ្វើ​ឱ្យ​អ្នក​គាំ​ទ្រ​បាល់​ទាត់​អាល្លឺម៉ង់​ភ្ញាក់​ផ្អើល​ជា​ខ្លាំង ដោយសារ​វាចេះ​ទស្សន៍ទាយ​លទ្ធផល​ការ​ប្រកួត​រវាង​ក្រុម​អាល្លឺម៉ង់ជាមួយ​ក្រុម​ដទៃ​ទៀត​បាន​យ៉ាង​ត្រឹម​ត្រូវ។

មឹក​នេះ​បាន​ទាយ​ថា អាល្លឺម៉ង់​ឈ្នះ អូស្ត្រាលី ហ្កាណា និង​ចាញ់​ ស៊ែប៊ី។ ក្រោយមកទៀត វា​បាន​ទាយ​ថា អាល្លឺម៉ង់​ឈ្នះ អង់គ្លេស​ និង អាហ្សង់ទីន។ ដូច្នេះ វា​ទាយ​ត្រូវចំនួន​ប្រាំ​ប្រកួត​ជាប់​គ្នា។

Paul ដែល​ជា​សត្វមឹក​ និង​ជា​គ្រូទាយ​បាល់​ទាត់​នេះ បាន​ធ្វើ​ការ​ទស្សន៍ទាយ​តាម​រយៈ​ (more…)

Page 1 of 212