សង្គ្រាមប្ដឹងគ្នាទៅវិញទៅមកពីបទរំលោភកម្មសិទ្ធិបញ្ញា
Microsoft ដើរតាម Apple ៖ បិទ Flash ចោល !!
នៅពេលឡង់សេ Windows 8, Microsoft បានឱ្យដឹងថា Internet Explorer 10 នឹងចេញជាពីរប្រភេទ ៖ មួយ សម្រាប់ PC និង មួយទៀតសម្រាប់ដើរលើ Metro Interface សម្រាប់ ថាប៊្លែត។ IE 10 សម្រាប់ Metro Interface នឹងមិនអនុញ្ញាតឱ្យ Plugin នានាអាចដំណើរការលើបានទេ ដែលក្នុងនោះ មានទាំង Plugin Adobe flash ផងដែរ។ ដូច្នេះ មានន័យថា Flash មិនអាចដើរលើ IE 10 ក្នុង Metro Interface បានទេ។
មូលហេតុនោះ គឺដោយសារ Microsoft យល់ថា ” Flash ស៊ីថ្មខ្លាំង គ្មានសុវត្ថិភាព និង មិនមានស្ថិរភាព” ។ ដើម្បីជំនួស Flash គេត្រូវតែប្រើ HTML5 វិញ ។ IE 10 សម្រាប់ PC គេអាចឱ្យ Flash ដើរធម្មតាបាន។
MS Windows: Blue screen- new version

Blue screen របស់ Windows 8 ដែលបានកើតឡើង នៅពេលដែល Microsoft បង្ហាញពី Windows 8 (preview version) កាលពីថ្ងៃអង្គារ ទី ១៣ កញ្ញា ២០១១ ក្នុងសន្និសីទ Build 2011 ។ Preview version របស់ Windows 8 អាចដោនឡូដ នបាននៅ Download
មនុស្សមួយចំហៀងពិភពលោកប្រើប្រូក្រាមលួចគេ !!!

ការធ្វើស្ថិតិដោយ Business Software Alliance (BSA) បានបង្ហាញថា មនុស្សមួយចំហៀងពិភពលោកប្រើប្រូក្រាមលួចគេ ដោយប្រទេសអាមេរិច និង ចិន ជាអ្នកលួចគេច្រើនជាងគេ។
ស្ថិតិនេះ បានបង្ហាញថា អ្នកប្រើប្រាស់កុំព្យូទ័រ ៤៧ ភាគរយ គិតថា ការប្រើប្រាស់ប្រូក្រាមដោយមិនទិញសិទ្ធិប្រើ ដែលមានទាំងការទិញសិទ្ធិតែមួយ យកទៅបញ្ចូលក្នុងកុំព្យូទ័រច្រើនគ្រឿង និង ការដោនឡូដតគ្នា ជារឿងធម្មតា មិនមានអីខុស។ ការធ្វើស្ថិតិនេះ ក៏បានបង្ហាញផងដែរថា អ្នកប្រើប្រាស់កុំព្យូទ័រ ១៥ ០០០ នាក់ នៅប្រទេសចិន ធ្វើដួចជាធម្មតា ទៅនឹងការលួចប្រូក្រាមប្រើ។
ការប្រើប្រាស់ប្រូក្រាមដោយមិនទិញសិទ្ធិប្រើប្រាស់ បានធ្វើឱ្យប៉ះពាល់ដល់ប្រាក់ចំណូលឧស្សាហកម្មប្រូក្រាម ៥៩ ពាន់លានដុល្លារ កាលពីឆ្នាំកន្លងទៅ។ បើគិតតាមទំហំទឹកប្រាក់ខាតបង់ ប្រទេសចិនជាប់ចំណាត់ថ្នាក់លេខ២ ខាងលួចប្រូក្រាមគេប្រើ ដោយធ្វើឱ្យខាតបង់ចំណូលឧស្សាហកម្មប្រូក្រាមកុំព្យូទ័រ អស់ ៧,៧៨ ពាន់លានដុល្លារ និង ប្រទេសអាមេរិចជាប់លេខ១ ដោយធ្វើឱ្យខាតបង់អស់ ៩,៥ ពាន់លានដុល្លារ។
[Read more...]
អ្នកប្រើប្រាស់ IE ជាមនុស្សមាន IQ ទាប ជាព័ត៌មានបោកប្រាស់ !!
ព័ត៌មានចុងក្រោយពី BBC បានឱ្យដឹងថា ព័ត៌មានដែលថា អ្នកប្រើប្រាស់ IE មាន IQ (កម្រិតបញ្ញា) ទាប បើធៀបនឹងអ្នកប្រើប្រាស់ browser ផ្សេងទៀត ដូចជា Chrome, Firefox, .. នោះ ជាព័ត៌មានបោកប្រាស់។ ព័ត៌មាន ត្រូវបានបង្កើតឡើងដោយ វែបសាយថ៍មួយឈ្មោះ ApTiquant ។ គេបានរកឃើញថា វែបសាយថ៍នេះ ទើបតែបង្កើតឡើង មួយខែមុនការផ្សាយព័ត៌មានបោកប្រាស់នេះ តែប៉ុណ្ណោះ។ ជាងនេះទៅទៀត ទំព័រនានានៅលើវែបសាយថ៍នេះ ដូចជា About Us Page ត្រូវបានគេរកឃើញថា បានចម្លងអត្ថបទទាំងស្រុងពីវែបសាយថ៍ត្រឹមត្រូវមួយទៀត ឈ្មោះ Central Test ដែលមានមូលដ្ឋាននៅប្រទេសបារាំង។ ឧទាហរណ៍ [Read more...]
នៅស្រុកចិន បន្ទាប់ពីទំនិញក្លែងក្លាយ ឥលូវនេះ គឺ ហាងក្លែងក្លាយ តែម្ដង
ស្រុកចិន ដែលគេស្គាល់ថាជាកន្លែងផលិតរបស់ក្លែងក្លាយ មានទាំងរបស់ប្រើប្រាស់ ប្រូក្រាម សម្លៀកបំពាក់ម៉ាក ។ល។ ឥលូវនេះ មាន Apple Store ក្លែងក្លាយទៅទៀត !!!
ជនជាតិអាមេរិចម្នាក់ដែលរស់នៅស្រុកចិន ក្នុងខេត្តភាគខាងត្បូង Kunming, បានថតយករូប Apple Store ក្លែងក្លាយ ចំនួន៣ មកចុះក្នុងប្លករបស់នាង birdabroad.wordpress.com ។ ហាងទំនិញទាំង៣នោះ មិនមាននៅក្នុងហាងទំនិញ ទទួលបានសិទ្ធិលក់បន្តពី Apple នោះទេ។ ក្រុមហ៊ុន Apple មានហាងទំនិញចំនួន៤ នៅប្រទេសចិន ក្នុងនោះមាន ២ នៅប៉េកាំង និង ២ ទៀតនៅសៀងហៃ។ [Read more...]
លក្ខណៈពិសេសខ្លះនៃរូបថតអាប់ឡូដលើ Google + ធៀបនឹង Facebook
ការបង្រួមទំហំទ្រង់ទ្រាយ និង ទំហំឯកសាររូបថត
ក្នុង Facebook, យើងអាចអាប់ឡូដរូបភាពម៉ាសេរី តែថារូបភាពទាំងនោះនឹងត្រូវ Facebook កែទំហំមកត្រឹម 720×720 px (យើងអាចអាប់ឡូដ ជា High resolution តែ រូបថតដែល Facebook បង្ហាញជារូបទំហំ 720px និង បន្ទាប់ពី compress រួច)។ ជាងនេះទៅទៀត ទោះបីជាយើង បានកែទំហំរូបភាពរបស់យើងមកត្រឹម 720×720 px ហើយក៏ដោយ ក៏ Facebook នឹង compress រូបរបស់យើងឱ្យមានទំហំឯកសារតូច។ បញ្ហានោះ គឺគុណភាពរូបថតត្រូវបានធ្វើឱ្យខូចអស់ ពេលខ្លះរូបដែលស្អាតក្លាយជាបែកគ្រាប់អស់។
រូបខាងឆ្វេងជារូប compress ដោយ Facebook, រូបខាងស្ដាំជារូបមុនអាប់ឡូដ។ រូបទាំងពីរត្រូវបានពង្រីក 2 ដង ពីទំហំពេញ។
ការកែប្រែ ទំហំទ្រង់ទ្រាយ ឬ ទំហំឯកសារ ដោយ service online ដូចជា Facebook ធ្វើឱ្យរូបថតរបស់យើងមានលក្ខណៈខុសពីអ្វីដែលយើងចង់បាន។ ក្នុង Google Plus ខ្ញុំបានសាកអាប់ឡូដរូបថតដែលមានទំហំ 800x 800 px ឃើញបាន Google plus មិន compress ឬ resize រូបថតនោះទេ គឺបង្ហាញរូបថតដើមដែលយើងបានអាប់ឡូដនោះតែម្ដង។ ដូច្នេះនេះជាចំណុចល្អមួយ គឺយើងអាប់ឡូដរូបយ៉ាងម៉េច វាចេញមកយ៉ាងនោះ។ តែខ្ញុំមិនដឹងថា បើយើងមើលរូបថតទាំងនេះនៅលើ ទូរសព្ទវិញ តើរូបនោះជារូបបែបណានោះទេ។
ទិន្នន័យរូបថត
ជប៉ុនមានគំរោងបំពាក់ផ្ទាំងថាមពលព្រះអាទិត្យសំរាប់អាគារសង់ថ្មីនៅឆ្នាំ២០៣០
តាមពិតទៅប្រទេសជប៉ុនបានតាំងចិត្តក្នុងការរៀបចំសារជាថ្មីនិងគាំទ្រនូវប្រភពថាមពលផ្សេងពីថាមពលនុយក្លេអែរ ប៉ុន្តែបន្ទាប់ពីស្ថានភាពតានតឹងនៅ Fukushima ដែលបណ្តាលមកពីមហារញ្ជួយដីកាលពីខែមិនាកន្លងមកនេះ បានជំរុញអោយប្រទេសនេះបោះជំហានទៅមុខក្នុងការពិចារណាទៅលើប្រភពថាមពលដទៃទៀត។ កាលពីកិច្ចប្រជុំ G8 នៅបារាំង បាយករដ្ឋមន្ត្រីជប៉ុន Naoto Kan បានប្រកាសពីគំរោងថ្មីថារាល់គ្រប់ដំបូលនៃអាគារសង់ថ្មីនៅជប៉ុនត្រូវបំពាក់ផ្ទាំងថាមពលពន្លឺព្រះអាទិត្យ ក្នុងគោលបំណងគឺបង្កើតអោយមានស្តង់ដាគ្រប់អាគារថ្មីទាំងអស់នៅមុនឆ្នាំ២០៣០។ អានបន្ត
បន្ទប់លសំលៀកបំពាក់ទំនើប
ក្រុមហ៊ុន AR Door របស់រុស៊្សី សហការជាមួយក្រុមហ៊ុន Topshop របស់អង់គ្លេសក្នុងការតំលើងបន្ទប់លសំលៀកបំពាក់ប្រភេទថ្មីដែលមានលក្ខណៈពិសេសដល់ហាងលក់សំលៀកបំពាក់២០រួចមកហើយ។ បន្ទប់លសំលៀកបំពាក់ប្រភេទថ្មីប្រើបច្ចេកវិទ្យា Kinect ដែលជាបច្ចេកវិទ្យាប្រើសំរាប់កុងត្រូលហ្គេម3D របស់ក្រុមហ៊ុន Microsoft។ អតិថិជនមិនចាំបាច់ត្រូវការស្លៀកសំលៀកបំពាក់ដែលទើបនឹងចេញថ្មីនោះដោយផ្ទាល់ឡើយ គ្រាន់តែឈរនៅមុខអេក្រង់ដែលមើលទៅដូចជាកញ្ចក់ឆ្លុះនោះជាការស្រេច។ មើលវីដេអូ
កុំព្យូទ័រ Feno ដែលអាចបត់បានប៉ុនស្រោមសំបុត្រ
ដើម្បីបង្កភាពងាយស្រួលដល់អ្នកប្រើប្រាស់ក្នុងការទុកដាក់កុំព្យូទ័រ laptop ក្នុងកាបូប ទើបលោក Niels van Hoof បានបង្ហាញពីគោលការណ៍ច្នៃប្រឌិតដោយកុំព្យូទ័រ laptop អាចបត់ជា៣បាន ដែលមានទំហំស្មើនឹងស្រោមសំបុត្រប៉ុណ្ណោះ។






Recent Comments Gravatars