ចំណេញអាយុមួយឆ្នាំ​ទៀត​ហើយយើង!

កំសាន្ត​នឹង​រូបភាពអបអរសារទ​ឆ្លងឆ្នាំ​ពី​២០១១​ចូល​ឆ្នាំ​២០១២​នៅទូទាំង​ពិភពលោក

[Read more...]

ដើម​អម្ពិល​ប្រកាស​ថ្កោល​ទោស Hacker ដូច​ថ្កោល​ទោស​ខ្យល់ !!

បន្ទាប់​ពី​រង​ការ​វាយ​ប្រហារ​ផ្ទួន​ៗ​ពី​ពួក​ Hacker មក ដើមអម្ពិល​បាន​ប្ដឹង​ទៅ​អជ្ញាធរ​មាន​សមត្ថកិច្ច​ដើម្បី​ទប់​ស្កាត់​និង​បង្រាប​សកម្មភាព​ បំផ្លាញ​ដំណើរ​ការ​វែបសាយ​ដើមអម្ពិល។ នា​ថ្ងៃ​ទី ១៥ ធ្នូ​ នេះ ដើម​អម្ពិល បាន​ចេញ​ផ្សាយ​អត្ថបទមួយ​ជា​ភាសា​ខ្មែរ​ ផ្សាយ​ថ្កោល​ទោស​ពួក Hacker ទាំង​នោះ​ “វិចារណកថា ៖ វិច្ឆេទកម្មបំផ្លាញ ​គេហទំព័រ ដើមអម្ពិល ” ។ នៅ​ក្នុង​បទ​វិចារណកថា​នេះ ក្រៅ​ពី​ថ្លែង​ថ្កោល​ទោស​ ដើម​អម្ពិល​បាន​សរសេរ​ថា ៖

បញ្ហានេះអ្នកដែលមានចំណេះដឹងខ្ពស់លើបច្ចេកវិទ្យាគេហទំព័រក្នុងប្រទេសកម្ពុជា គួរជួយដល់គេហទំព័រដើមអម្ពិល ក្នុងការទប់ទល់នឹងអំពើវិច្ឆេទកម្ម ពីក្រុមជនអនាមិក ។

តាម​ពិត​ទៅ​ ដើម​អម្ពិល​​ គួរជួល អ្នក​មាន​ជំនាញ​ពិត​ប្រាកដ​ ឲ្យ​មក​ធ្វើ​ការ​ប្រចាំ ក្នុង​នាម​ជា​បុគ្គលិកច្បាស់លាស់​ សម្រាប់​តាមដាន រក្សា​ ថែទាំ វែបសាយ​ដើម​អម្ពិល ជា​ជាង​អំពាវនាវ​ឲ្យ​គេ គួរ​ជួយ ដល់​ខ្លួន​។

តាម​បទពិសោធន៍​របស់​ខ្ញុំ​កន្លង​មក ក្នុង​នាម​ជា​អ្នក​ប្រើប្រាស់​ធម្មតា គ្មាន​ជំនាញ​ខាង​ IT ខ្ញុំ​ដឹង​ថា ពួក Hacker ជា​ពួក​ឧក្រិដ្ឋជន។ សេចក្ដី​អំពាវនាវ​របស់​ដើម​អម្ពិល ជា​មួយ​ឧក្រិដ្ឋជន​អស់​នេះ គ្មាន​ន័យ​សម្រាប់​ពួក​នេះ​ឡើយ គឺ​ប្រៀបដូច​ជា​អំពាវនាវ​កុំ​ឲ្យ​ចោរ​​លួច​អ៊ីចឹង។ អ្វី​ដែល​ត្រូវ​ធ្វើ​គឺ​ការពារ​ខ្លួន​ឯង។   ខ្ញុំ​ជឿ​ថា ពូក Hacker នឹង​មិន​បញ្ឈប់​សកម្មភាព​របស់​ខ្លួន​ឡើយ។​ វែបសាយ​ដែល​ល្បី​ៗ មាន​ធនធាន​មនុស្ស​គ្រប់​គ្រាន់ ដូច​ជា​វែបសាយ​របស់​ស្ថាប័ន​កំពូល​នានា​របស់​អាមេរិច សុទ្ធ​តែ​ធ្លាប់​រង​គ្រោះ ពី​ការ​វាយ​ប្រហារ​​របស់​ពួក​ Hacker ។ ដូច្នេះ​បុគ្គលិក​អចិន្ត្រៃយ៍​សម្រាប់​ថែ​ទាំ​វែបសាយ​មួយ​ជា​កត្តា​ចាំ​បាច់​។

ម្យ៉ាង​វិញ​ទៀត ការ​វាយ​ប្រហារ​ទៅ​លើ​វែបសាយ​មួយ​ដែល​សរសេរ​ជា​ភាសា​ខ្មែរ មិន​មែន​សុទ្ធ​តែធ្វើ​ឡើង​ដោយ​ Hacker ជា​ជនជាតិ​ខ្មែរ​នោះ​ទេ !!!។ ដូច្នេះ ការ​អំពាវនាវ​ជា​ភាសា​ខ្មែរ​ឲ្យ​ពួក​នោះ​ស្ដាប់​ ​គ្មាន​ប្រសិទ្ធិភាពឡើយ។ ពួក Hacker មាន​នៅ​គ្រប់​កន្លែង វាយ​ប្រហារ​មាន​ច្រើន​រូបភាព។ កុំ​ថា​ឡើយ​វែបសាយ​ដើម​អម្ពិល ដែល​ល្បី​ល្បាញ​នៅ​ស្រុក​ខ្មែរ សូម្បី​តែ​វែបសាយ​ dahlina.com នេះ​ ក៏​ធ្លាប់​ត្រូវ​គេ​វាយ​ប្រហារ​ អបអរ​ឆ្នាំ​ថ្មី​ខ្មែរ​ដែរ។ នៅ​ពេល​នោះ Hacker បាន​បង្កប់​កូដ​ខ្លះចូល​ក្នុង​ស៊ែវ័រ ដែល​កូដ​នោះ​បាន​បង្វែរ​អ្នក​អាន​ទៅ​រក​វែបសាយ​ផ្ដេស​ផ្ដាស​ផ្សេង​ទៀត។

ផ្តល់គំនិត៖ អ្វីដែលគួរជាអំណោយសំរាប់​បុរស​ដែលមមាញឹក​នឹងការងារ ហើយទាន់​សម័យ

ឈ្មោះវែបសាយមួយ​ចំនួន​ដែល​គេអាច​កាត់​យល់​ទៅ​ន័យ​ផ្សេង

ពេលខ្លះ​ក្រុមហ៊ុន​មួយ​ចំនួន​បាន​ដាក់ឈ្មោះ​វែប​សាយ​របស់​ខ្លួន​ដោយ​គិត​ថា ជា​ឈ្មោះ​មាន​ន័យ​ត្រឹម​ត្រូវទៅ​តាម​ការ​ងារ​របស់​ខ្លួន។ ប៉ុន្តែប្រសិន​បើគេ​មើល​ពីជ្រុង​មួយ​ទៀតមក មាន​ឈ្មោះ​វែប​សាយ​មួយ​ចំនួន​ដែល​អ្នក​ដាក់​មិនបាន​គិត​ដល់​ថា​នឹង​មាន​គេ​អាន​ចេញ​ជា​ពាក្យ​ផ្សេង​ដែល​នាំ​អោយ​គេ​យល់​ច្រលំ​ពី​មុខ​របរ​រក​ស៊ី​របស់​ក្រុមហ៊ុន​នោះ។

ដូចជា​វែបសាយ​មួយ​ចំនួន​ខាង​ក្រោម៖
​វែបសាយឈ្មោះ ‘Who Represents’ ជា​វែបសាយ​មួយដែល​អ្នក​អាច​រក​ឈ្មោះ​អ្នក​តំណាង​សំរាប់​អ្នកដែលល្បីៗ​នោះ អ្នក​ខ្លះ​ប្រាកដ​ជា​មិន​អាន​ដូច​ឈ្មោះ​ដែល​គេ​ដាក់​ទេ!
www.whorepresents.com

[Read more...]

រូបភាព៖ Anti-Gravity Yoga …ប្រភេទយោគៈ​ទប់នឹងទំនាញ​ផែន​ដី

[Read more...]

របៀប​ចង​ខ្សែ​ស្បែក​ជើង ១៧​យ៉ាង

មើលរូបផ្សេងទៀត

អាណិតកូន​តូច​នេះ​ដល់​ហើយ!!

A Letter from “Mom and Dad”…

My child,

When I get old, I hope you understand ‘n have patience with me

In case I break the plate, or spill soup on the table because I’m losing my eyesight,

I hope you don’t yell at me.

Older people are sensitive, always having self pity when you yell.

When my hearing gets worse ‘n I can’t hear what you’re saying, I hope you don’t call me ‘Deaf!’

Please repeat what you said or write it down. [Read more...]

…ពីបង្អួចផ្ទះខ្ញុំ

ទិដ្ឋភាព​កាល​ពី​ថ្ងៃ​អាទិត្យមុនមើលពី​បង្អួច​ផ្ទះ​របស់ខ្ញុំ

ក្រៅ​ពី​ការ​រត់​ប្រណាំង​ មិន​ដឹង​ថា​អ្នក​ទាំង​អស់​គ្នា​មើល​ឃើញ​អ្វី​ពិសេស​ដែរ​ឬអត់​ទេ…!!? នេះ​ជា​ទិដ្ឋភាពពី​បង្អួចផ្ទះ​ថ្មី​របស់​ខ្ញុំ…

បទ​សម្ភាសរបស់​សមាគម​តិចណូ​ឆារីធីក្នុង​កម្មវិធី Hello VOA

តិចណូ​ឆារីធី ជា​អង្គការ​សប្បុរស​មួយ ដែល​ត្រូវ​បាន​ផ្ដួចផ្ដើមបង្កើត​ឡើង​នៅ​ឆ្នាំ​២០០៦​ដោយ​វិស្វករ​ហាសិបនាក់​ ដែល​ទទួល​បានបញ្ចប់​ការសិក្សា​នៅ​វិទ្យាស្ថាន​បច្ចេក​វិទ្យា​កម្ពុជា​ (ITC – សាលាតិចណូ) នា​ឆ្នាំ​២០០៣​។ បេសកកម្ម​របស់​អង្គការ​នេះ​គឺ​ជួយ​លើក​តម្កើងគុណភាព​ជីវិត​របស់​ ប្រជារាស្ត្រ​ដែល​រស់​នៅ​ក្រោម​បន្ទាត់​ភាព​ក្រីក្រ នាតំបន់​ដាច់​ស្រយាលក្នុង​ប្រទេស​កម្ពុជា។ ​ ពួក​បាន​ចុះ​ជួយយ៉ាង​សកម្ម​ដល់​​ប្រជាជន​ក្រីក្រ​ក្នុងសហគមន៍ដាច់​ស្រយាល។ កន្លង​មក យើង​បាន​សង់​អណ្ដូង​ទឹក​ថ្មីៗ ជួសជុល​អណ្ដូង​ទឹក​ចាស់ ឧបត្ថម្ភសម្ភារៈ​សិក្សា​ដល់​សិស្សា​នុសិស្ស និង​បង្រៀន​ភាសា​អង់គ្លេស​ក្នុងសហគមន៍​ក្រីក្រ។​​ តាំង​ពី​ដើម​ទី​មក ប្រភពមូលនិធី​របស់​ពួក​យើង​ពឹង​ផ្អែក​​ជា​​ចម្បង​លើ​វិភាគ​ទាន​ ពីអតីតនិស្សិត​ មិត្តភក្តិ និងក្រុម​គ្រួសារ​ ។ លក្ខណៈ​ពិសេស​របស់​អង្គការ​នេះ​គឺ វា​ដំណើរ​ការ​ដោយ​ក្រុម​អ្នក​ស្ម័គ្រ​ចិត្ត​ដែល​បាន​ចំណាយ​ពេល​វេលា និង​ថវិកា​ផ្ទាល់​ខ្លួន​ដើម្បី​ជួយកែ​ប្រែ​មុខមាត់​សង្គម។ ចំណេះ​ដឹង​និង​​បទពិសោធន៍ផ្នែក​​វិស្វកម្មក្នុង​វិស័យ​​ផ្សេងៗចម្រុះ​គ្នា បាន​ជួយ​សម្រួល​ដល់​ជោគជ័យ​របស់​ពួក​យើង​នា​ពេល​កន្លង​មក។ ​គម្រោង​របស់​ពួក​យើង​ទៅ​អនាគត​គឺ​ពង្រីក​ទីតាំង​​អភិវឌ្ឍន៍​ឱ្យ​បាន​ដល់​ សហគមន៍​ជា​ច្រើន​ទៀត​នៅ​ទូទាំង​ប្រទេស​។ ទិសដៅ​ធំ​បំផុត​របស់​អង្គការ​នេះ​គឺ​​ផ្ដល់​ទឹក​ស្អាត​ដល់​អ្នក​ដែល​គ្មាន​ លទ្ធភាព​នឹងទទួលបាន​ នៅ​ពាស​ពេញ​ផ្ទៃ​ប្រទេស។ នៅ​ប្រាំ​ឆ្នាំ​ខាង​មុខ ពួក​យើង​មាន​គោល​ដៅ​បង្កើន​មូលនិធិ​ឱ្យ​បាន​ដល់ មួយ​សែន​ដុល្លារសហរដ្ឋអាមេរិច ​សម្រាប់​គម្រោង “ទឹក​ស្អាត​សម្រាប់​ជន​ក្រីក្រ” ។

នេះ​ជាបទ​សម្ភាសរបស់​សមាគម​សាលាតិចណូក្នុង​កម្មវិធី Hello VOA ដែល​វាគ្មិនតំណាង​សមាគម​គឺ​លោក ច័ន្ទ​ រិទ្ធី៖

Audio clip: Adobe Flash Player (version 9 or above) is required to play this audio clip. Download the latest version here. You also need to have JavaScript enabled in your browser.

ព័ត៌មាន​លំអិត​អំពីសមាគម​សប្បុរសសាលាតិចណូ (តិចណូ​ឆារីធី)៖ http://www.technocharity.info/