Dahlina after being Photoshopped

Before

After

ស្ទីល​ពាក់​អាវ​រងារបស់​ដាលីណា

ប្លង់ Châtaigne នៅ​រ៉ែន version I

ថ្ងៃបុណ្យភ្ជុំបិណ្ឌ

នៅវត្ត SBC (Solidarité Bretagne Cambodge)

មើល​រូបផ្សេង​ទៀត

ខួបកំណើត​លីណា​និង​ទី​

ខួប​កំណើត​លីណា​និង​ទី ​ថ្ងៃ​ទី ០៤ និង ០៥​ ខែតុលា

អរគុណ​ មាលា ទី សុភ័ក្ត្រ សាន វិជិត វាសនា យ៉ាលីន សំរេច និង អូន​ម្នាក់​ទៀត (អត់​ចាំ​ឈ្មោះ) សំរាប់​អំណោយដាលីណា​។

អាន​បន្ត

សម័យនេះ​ហើយ​នៅ​មាន​អ្នក​កើត​*ចៃ*​ទៀត!!!

បើ​និយាយ​ពី​រឿង​ចៃ កាល​ពី​២០​ឆ្នាំ​មុន​ ខ្មែរសឹង​តែ​គ្រប់​គ្នា​សុទ្ធ​តែ​កើត​ចៃ (ប្រហែល​លើក​លែង​​លោក​សង្ឃចេញ​​)។ កើត​ចៃ មាន​ន័យ​ថា មាន​ចៃ​លើ​ក្បាល។ បើ​យើង​ជិះម៉ូតូ​កាត់​ភូមិ យើង​តែងតែ​ឃើញ​អ្នក​ភូមិ​អង្គុយ​រក​ចៃ​អោយ​គ្នា​នៅ​មាត់​ជណ្ដើរ​ផ្ទះ។ អ្នក​មាន​ក្បាល​កើត​ចៃ មាន​ពង​ចៃ ​អំបាត និង​ចៃ​រឺ​មេចៃ។ តែ​នេះ​ជា​រឿង​កាល​ពី​២០ឆ្នាំ​មុន​តែ​ប៉ុណ្ណោះ នា​ពេល​បច្ចុប្បន្ន​នេះ មិន​ដែល​លឺ​នរណា​និយាយ​ថា​កើត​ចៃ​ទៀត​ឡើយ។ កាល​មុន​ទើប​តែ​ដាច់​ពី​អាពត ក្រ​ហៅ​មហាក្រ មិន​ដែល​ស្គាល់​ជាតិ​សាប៊ូ​យ៉ាង​ម៉េច​ទេ។ តែ​សម័យ​នេះ សំបូរ​ហូរហៀរ​ពេក ជាតិ​គីមី​ចូល​ពេញ​ស្រុក កុំ​ថា​ឡើយ​ជាតិ​សាប៊ូ​ដែល​ជា​គីមី​ស្រាប់​នោះ បន្លែ​ក៏ដាក់​គីមី ផ្លែ​ឈើ​ក៏ដាក់​គីមី ប្រហុក​ក៏ដាក់​គីមី ។ (ពូកែ​ខាង​ដាក់​គីមី​ប៉ុណ្ណឹង​ហើយ នៅ​ស្រុក​យើង​មិន​ទាន់​មាន​សិស្សពូកែ​គីមី​លំដាប់​ពិភព​លោក​ទៀត)។ ដល់​គីមី​ច្រើនអ៊ីចឹងទៅ សូម្បី​តែ​ចៃ​ក៏​ងាប់​អស់​ដែរ។

ប្លែក​អី​តែ​នៅ​ស្រុក​បារាំង​នេះវិញ សម័យ​នេះ​ហើយ នៅ​មាន​អ្នក​កើត​ចៃ​ទៀត៖ សង្ស័យ​តែចៃ​ឆ្លង​ពី​ឆ្កែ​ទេដឹង?

“សូម​ឧស្សាហ៍​ពិនិត្យ​ក្បាល​កូន​អ្នក​ផង ខ្លាចឆ្លង​​ចៃ!!” ៖ នេះ​ជា​លិខិត​ណែនាំ​របស់​សាលា​ដាលីណា

នំសែនលោកខែ

ដាលីណា ស្កគ្រាប់ និង ឃ្មុំ​មួយ​ក្បាល

មនុស្ស​តម្រង់​ជួរ​ចាំ​ចូល​ពីរ៉ាមីដ​ដឺលូវ្រ

សូម្បី​តែ​ភ្លៀង​ក៏​មិន​អាច​រារាំង​អ្នក​ដំណើរ​មក​ពី​ចម្ងាយ​ទាំង​អស់​នេះ មិនឱ្យតម្រង់​ជួរ​ចូល​ទស្សនា​ពីរ៉ាមីដ​ដឺ​លូវ្រ​របស់​បារាំង​ដ៏​ល្បី​នេះ​បាន​ដែរ។

Disneyland Paris

Disneyland គឺជាកន្លែង​កំសាន្ត​ដែលបង្កើតដោយ​ក្រុម​ហ៊ុន ​Walt Disney ដែលជាក្រុម​ហ៊ុន​ដ៏ល្បី​ក្នុងការ​ផលិត​ខ្សែ​ភាពយន្ត​គំនូរ​ជីវចល​របស់​អាមេរិច តាំង​ពី​ឆ្នាំ​១៩៥៥មក​ម៉្លេះ។ នៅក្នុង ​Disneyland មានកន្លែង​កំសាន្តប្លែកៗ​ជា​ច្រើន សំរាប់​កុមារ​និង​មនុស្ស​ពេញ​វ័យ មានការ​សំដែងសិល្បៈ​របស់​តួអង្គ​ក្នុង​ខ្សែ​ភាពយន្ត​គំនូ​រជីវចល​របស់ Walt Disney  មាន​បាញ់កាំ​ជ្រួច មាន​ការ​ដង្ហែរ​ក្បួន​ជាដើម​​។ ​​Disneyland ក៏បាន​បើក​សាខារបស់​ខ្លួនមួយ​នៅ​អឺរ៉ុបដែរ​​កាល​ពី​ឆ្នាំ​១៩៩២ គឺ​នៅ​ជាយ​ក្រុងប៉ារី​​ប្រទេស​​បារាំង។

មនុស្សម្នាកកកុញនៅ​ច្រកចូល [Read more...]