
weeklyworldnews.com ជាវែបសាយមួយដែលចុះផ្សាយ ឬ ប្រឌិតរឿង ឬ ព័ត៌មានបោកប្រាស់ ដើម្បីអ្នកអាន កម្សាន្តអារម្មណ៍។ ព័ត៌មាននៅលើវែបសាយនេះសឹងតែទាំងអស់ សុទ្ធតែជាព័ត៌មានបោកប្រាស់។
រឿងបោកប្រាស់នានា ប្រឌិតដោយវែបសាយនេះ មានដូចជា៖
- Facebook នឹងត្រូវបិទចោល ដោយសារ Zuckerberg ធុញទ្រាន់នឹងគ្រប់គ្រង Facebook ពេក,
- នាង KIM KARDASHIAN ផ្ទុះកំប៉េះគូទ ជាដើម។ គេថា ដោយសារគូទនាង KIM KARDASHIAN ជាគូទកែឆ្នៃ ប្រើស៊ីលីកូន នៅពេលជិះយន្តហោះ ទៅលើមេឃក៏ផ្ទុះផាំងតែម្ដង។
មានអ្នកអានជាច្រើន បានចាញ់បោកវែបសាយនេះ។ អ្នកខ្លះទៀត មិនដឹង ទៅខំប្រឹងបញ្ចេញមតិ នៅលើអត្ថបទនានារបស់វែបសាយនេះ ថា បោកប្រាស់ !! តាមពិតទៅ ជាវែបសាយសម្រាប់ផ្សាយរឿងបោកប្រាស់ស្រាប់ទៅហើយ។
អ្នកនិពន្ធសរសេរបែបអាជីព ដោយលើកយកហេតុផល បញ្ជាក់ប្រភពព័ត៌មាន និង ឯកសារយោង ត្រឹមត្រូវ។ ទាស់តែទាំងអស់នោះ សុទ្ធតែហេតុផល ប្រភព ឯកសារ បោក !! ការអានអត្ថបទរបស់វែបសាយនេះ ម្យ៉ាងដែរ គឺវាជួយឲ្យយើងចេះត្រិះរិះពិចារណា មិនមែនឲ្យតែគេចុះផ្សាយមក សុទ្ធតែពិតនោះទេ។




Recent Comments Gravatars