ដើម​អម្ពិល​ប្រកាស​ថ្កោល​ទោស Hacker ដូច​ថ្កោល​ទោស​ខ្យល់ !!

បន្ទាប់​ពី​រង​ការ​វាយ​ប្រហារ​ផ្ទួន​ៗ​ពី​ពួក​ Hacker មក ដើមអម្ពិល​បាន​ប្ដឹង​ទៅ​អជ្ញាធរ​មាន​សមត្ថកិច្ច​ដើម្បី​ទប់​ស្កាត់​និង​បង្រាប​សកម្មភាព​ បំផ្លាញ​ដំណើរ​ការ​វែបសាយ​ដើមអម្ពិល។ នា​ថ្ងៃ​ទី ១៥ ធ្នូ​ នេះ ដើម​អម្ពិល បាន​ចេញ​ផ្សាយ​អត្ថបទមួយ​ជា​ភាសា​ខ្មែរ​ ផ្សាយ​ថ្កោល​ទោស​ពួក Hacker ទាំង​នោះ​ “វិចារណកថា ៖ វិច្ឆេទកម្មបំផ្លាញ ​គេហទំព័រ ដើមអម្ពិល ” ។ នៅ​ក្នុង​បទ​វិចារណកថា​នេះ ក្រៅ​ពី​ថ្លែង​ថ្កោល​ទោស​ ដើម​អម្ពិល​បាន​សរសេរ​ថា ៖

បញ្ហានេះអ្នកដែលមានចំណេះដឹងខ្ពស់លើបច្ចេកវិទ្យាគេហទំព័រក្នុងប្រទេសកម្ពុជា គួរជួយដល់គេហទំព័រដើមអម្ពិល ក្នុងការទប់ទល់នឹងអំពើវិច្ឆេទកម្ម ពីក្រុមជនអនាមិក ។

តាម​ពិត​ទៅ​ ដើម​អម្ពិល​​ គួរជួល អ្នក​មាន​ជំនាញ​ពិត​ប្រាកដ​ ឲ្យ​មក​ធ្វើ​ការ​ប្រចាំ ក្នុង​នាម​ជា​បុគ្គលិកច្បាស់លាស់​ សម្រាប់​តាមដាន រក្សា​ ថែទាំ វែបសាយ​ដើម​អម្ពិល ជា​ជាង​អំពាវនាវ​ឲ្យ​គេ គួរ​ជួយ ដល់​ខ្លួន​។

តាម​បទពិសោធន៍​របស់​ខ្ញុំ​កន្លង​មក ក្នុង​នាម​ជា​អ្នក​ប្រើប្រាស់​ធម្មតា គ្មាន​ជំនាញ​ខាង​ IT ខ្ញុំ​ដឹង​ថា ពួក Hacker ជា​ពួក​ឧក្រិដ្ឋជន។ សេចក្ដី​អំពាវនាវ​របស់​ដើម​អម្ពិល ជា​មួយ​ឧក្រិដ្ឋជន​អស់​នេះ គ្មាន​ន័យ​សម្រាប់​ពួក​នេះ​ឡើយ គឺ​ប្រៀបដូច​ជា​អំពាវនាវ​កុំ​ឲ្យ​ចោរ​​លួច​អ៊ីចឹង។ អ្វី​ដែល​ត្រូវ​ធ្វើ​គឺ​ការពារ​ខ្លួន​ឯង។   ខ្ញុំ​ជឿ​ថា ពូក Hacker នឹង​មិន​បញ្ឈប់​សកម្មភាព​របស់​ខ្លួន​ឡើយ។​ វែបសាយ​ដែល​ល្បី​ៗ មាន​ធនធាន​មនុស្ស​គ្រប់​គ្រាន់ ដូច​ជា​វែបសាយ​របស់​ស្ថាប័ន​កំពូល​នានា​របស់​អាមេរិច សុទ្ធ​តែ​ធ្លាប់​រង​គ្រោះ ពី​ការ​វាយ​ប្រហារ​​របស់​ពួក​ Hacker ។ ដូច្នេះ​បុគ្គលិក​អចិន្ត្រៃយ៍​សម្រាប់​ថែ​ទាំ​វែបសាយ​មួយ​ជា​កត្តា​ចាំ​បាច់​។

ម្យ៉ាង​វិញ​ទៀត ការ​វាយ​ប្រហារ​ទៅ​លើ​វែបសាយ​មួយ​ដែល​សរសេរ​ជា​ភាសា​ខ្មែរ មិន​មែន​សុទ្ធ​តែធ្វើ​ឡើង​ដោយ​ Hacker ជា​ជនជាតិ​ខ្មែរ​នោះ​ទេ !!!។ ដូច្នេះ ការ​អំពាវនាវ​ជា​ភាសា​ខ្មែរ​ឲ្យ​ពួក​នោះ​ស្ដាប់​ ​គ្មាន​ប្រសិទ្ធិភាពឡើយ។ ពួក Hacker មាន​នៅ​គ្រប់​កន្លែង វាយ​ប្រហារ​មាន​ច្រើន​រូបភាព។ កុំ​ថា​ឡើយ​វែបសាយ​ដើម​អម្ពិល ដែល​ល្បី​ល្បាញ​នៅ​ស្រុក​ខ្មែរ សូម្បី​តែ​វែបសាយ​ dahlina.com នេះ​ ក៏​ធ្លាប់​ត្រូវ​គេ​វាយ​ប្រហារ​ អបអរ​ឆ្នាំ​ថ្មី​ខ្មែរ​ដែរ។ នៅ​ពេល​នោះ Hacker បាន​បង្កប់​កូដ​ខ្លះចូល​ក្នុង​ស៊ែវ័រ ដែល​កូដ​នោះ​បាន​បង្វែរ​អ្នក​អាន​ទៅ​រក​វែបសាយ​ផ្ដេស​ផ្ដាស​ផ្សេង​ទៀត។

ពេលនេះ​អ្នកណាមិន​ស្គាល់ប្រទេស​កម្ពុជា​!?

 

បន្ទាប់ពី​រូបភាពផ្សាយពាណិជ្ជកម្មរបស់​តារាហូលីវូត Angelina Jolie ដែល​អង្គុយ​លើ​ទូក​បុរាណខ្មែរស្ពាយ​កាបូប Louis Vuitton​ ​ត្រូវបានបង្ហាញជា​សាធារណៈនៅ​លើគេហទំព័រ​នានា​ក្នុង​បណ្តាញអ៊ីនធឺនែត​មក គ្រាន់​តែ​ចុចស្វែង​រករូបភាព​ដោយ​ប្រើ​ពាក្យគន្លឺះ “Louis Vuitton Cambodia” នឹងទទួល​បានលទ្ធផល​សុទ្ធ​តែ​រូប​នោះ​មិនខាន!! អានបន្ត

វីដេអូ​នេះ ជា​វីដេអូមែន​ទែន ឬ ក៏​អ្វី?

ខ្ញុំ​មិន​ស្គាល់​ថា បុរស​ដែល​និយាយ​នេះ​ ជា​ខ្មែរ ឬ ជា​បរទេស​និយាយ​ខ្មែរ នោះ​ទេ។ ខ្ញុំមិន​ច្បាស់​ថា វីដេអូ​នេះ​មែន​ទែន ឬ ក្លែងក្លាយ​ឡើយ ,  មាន​គេ​កាត់​ត កន្លែង​ណា​មួយ​ចោល កាត់​ត​ឃ្លា​ឃ្លោង​ ដើម្បី​ផល​ប្រយោជន៍​ណា​មួយនោះ​ទេ។ តែ​បើ​ជា​គាត់​ជាខ្មែរមែន  បើ​គាត់​មាន​ចេតនា​និយាយ​ដូច​ក្នុង​វីដេអូ​នេះ​មែន  វា​ជា​រឿង​អាម៉ាស់​មួយ​ រឿង​កម្សត់​មួយ ដែល​ស្រុក​យើង​មាន​មនុស្ស​ប្រភេទ​នេះ​បាន​ចាប់​កំណើត​ឡើង។​​

* តាម Rfi ថា បុរសម្នាក់​នេះ ឈ្មោះ សួន សេរី​រដ្ឋា ។ “ទូរទស្សន៍​របស់​ក្រុម​អាវ​លឿង​ថៃ បើក​ដៃ​ឲ្យ​ខ្មែរ​ម្នាក់​វាយ​ប្រហារ​រដ្ឋាភិបាល​កម្ពុជា

បុរស​ភាគ​ច្រើន​នឹងចូល​ចិត្តអ្នក​កាន់​តែ​ខ្លាំង​ឬនៅ​ពេល​ដែល​អ្នក​មិន​តុបតែង​មុខ?


នាង Mandy Moore ជា​អ្នក​ចំរៀង​និង​ជា​តារាភាព​យន្ត​ដែល​ជាប់​ក្នុង​បញ្ជី​ស្ត្រី​ដែល​មាន​សំរស់​ស្រស់​ស្អាត​បំផុត​ប្រចាំ​ទស្សនាវដ្តី People ក្នុង​ឆ្នាំ​នេះ។ ប៉ុន្តែ​​ប្រសិន​បើ​នាង​​មិន​បាន​តុប​តែង​មុខ ផាត់​ម្សៅ លាប​ក្រេម​នោះ សំរស់​របស់​នាង​មើល​ទៅ​ដូច​នារី​ទូទៅ​ធម្មតា​​ប៉ុណ្ណោះ…! នាងគឺ​ជានារី​ម្នាក់​​ដែល​ចូល​ចិត្ត​​គ្រឿង​តុបតែង​មុខ​ខ្លាំង​បំផុត! ហើយ​នាង​ថែម​ទាំង​និយាយ​ថា “ខ្ញុំ​ញៀន​នឹង​ផលិតផល​តុបតែ​ង​មុខ។ ខ្ញុំ​ចូល​ចិត្តផាត់​មុខ​…​” តែ​ទោះ​ជា​យ៉ាង​នេះ​ក៏​ដោយ​នាង​ទទួល​ស្គាល់​ថា ស្វាមី​របស់​នាង ដន្ត្រីករ​ Ryan Adams ពេញ​ចិត្ត​នៅពេល​ដែល​នាង​មិន​បាន​ផាត់​មុខ។ អានបន្ត

Dear Google, You are wrong !

Dear Google,

You are wrong ! I know this page is not in Malay and I know that this page is in Khmer. But to report you that this page is not in Malay, i have to pretend that I don’t know Khmer.

Yours sincerely

ព្រំដែន​ខ្មែរ-ថៃ​គួរតែ​ធ្វើ​របង​ដូច​​អាមេរិច-ម៉ិចស៊ិចកូដែរ

អាមេរិច​បាន​សង់​របងព្រំដែន​រវាង​ប្រទេស​របស់​ខ្លួន​និង​ប្រទេស​​ម៉ិចស៊ិចកូ​ដែល​មាន​ប្រវែង​៩៣០​គីឡូម៉ែត្រ​ លើ​​ប្រវែង​ព្រំដែន​សរុប​៣១៤១គីឡូម៉ែត្រ​ ដែល​របង់​នេះ​កាត់​ទាំង​តំបន់​វាល​លំហ​និង​ជនបទ។  គោល​បំណង​នៃ​ការ​សាង​សង់​របស់​ខ័ណ្ឌ​នេះគឺ​ដើម្បី​ទប់​ស្កាត់​ការ​ជួញ​ដូរ​គ្រឿង​ញៀន និង​ការ​ឆ្លង​ដែន​ខុស​ច្បាប់មក​ផ្នែក​ខាង​ត្បូង​នៃ​សហរដ្ឋអាមេរិច​ដូច​ជា​ចូល​មករដ្ឋ​ ម៉ិចស៊ិចកូ​ថ្មី  អារី​ហ្សូណា​កាលីហ្វ័រ​ញ៉ា និង តិចសាស់។

មើលរូបផ្សេងទៀត

អ្វី​ដែល​អ្នក​មិន​គួរ​ចុះផ្សាយ​នៅ​លើ​ប្លក​ឬ Facebook

អ្នក​ប្រើ​ប្រាស់​​អ៊ីនថឹនែត អ្នក​សរសេរ​ប្លក អ្នក​ប្រើ​ប្រាស់​ប្រព័ន្ធ​បណ្ដាញ​សង្គម​អនឡាញ បាន​ប្រើ​ប្រាស់​អ៊ីនថឹនែត​ដើម្បីធ្វើ​ជា​មធ្យោបាយ​ចែក​រំលែក​ទាំង​ចំណេះដឹង បទពិសោធន៍ ទស្សនៈ​និង​អារម្មណ៍ប្រចាំ​​ថ្ងៃ​របស់​ខ្លួន​។ មាន​រឿងជា​​ច្រើន​ដែល​យើង​អាច​សរសេរ​បាន តែ​ក៏​មាន​រឿង​ខ្លះដែល​យើង​មិន​គួរ​សរសេរ។

ឧទាហរណ៍​ យើង​សរសេរ​ថា លួចលេង​ហ្គេម Farmville ក្នុង Facebook ក្នុង​ពេល​ធ្វើ​ការ។ ការ​សរសេរ​បែប​នេះ​ បើ​ថៅកែ​យើង​ដឹង​ យើងច្បាស់​ជា​ត្រូវ​រង​ការ​ពិន័យ​ក្រោម​រូបភាព​ណាមួយជា​មិន​ខាន។ ការ​ពិន័យ​នោះ​អាច​ជា​ការ​ទទួល​បាន​នូវ​ការ​មិន​ពេញ​ចិត្ត​ពី​ចៅហ្វាយនាយ ឬ​រហូត​ទៅ​ដល់​បញ្ឃប់​ការងារ​ក៏​មាន​។ យើង​អាច​នឹង​មិន​ឃើញ​លទ្ធផល​នៃ​ទង្វើ​របស់​យើង​ភ្លាម​ៗ​នោះ​ទេ តែ​ទង្វើ​របស់​យើង​ត្រូវ​បាន​គេ​កត់​សម្គាល់​ទុក។ ឧបមា​ថា បើ​ថ្ងៃ​ក្រោយ​ក្រុម​ហ៊ុន មិន​សូវ​រីក​លូតលាស់​ទៅ​មុខ​លឿន នោះ​គេ​ច្បាស់​ជា​បន្ទោស​ថា​មក​ពី​យើង​ ទោះ​បី​ជា​មូលហេតុ​ពិត មិនមែន​មក​ពី​យើង​ក៏​ដោយ ឬក៏​បើ​សេដ្ឋកិច្ច​ធ្លាក់​ចុះ គេ​ត្រូវការ​កាត់​បន្ថយ​បុគ្គលិក នោះ​យើង​នេះ​ហើយ​ជា​មុខ​សញ្ញា​ដែល​គេ​បញ្ឈប់​ការងារ​មុន​គេ។ អានបន្ត

ស្បែក​ជើង​អូបាម៉ា ស្ទាវ​ស្រុក​ខ្មែរ​សុំ​ខ្មាស

វែបសាយថ៍ដើមអម្ពិល៖ ស្ដេច​ផ្សាយ​ពាណិជ្ជកម្ម !!

នៅ​លើ​កុំព្យូទ័រ​ប្រភេទ​ខ្លះ ទំព័រ​ដំបូង បើ​មិន​ស្រ្កូល​ចុះ​ក្រោម​ទេ ឃើញ​មាន​តែ​អត្ថបទ​ផ្សាយ​ពាណិជ្ជកម្ម

លែង​លះគ្នា​ដោយ​សារការងារ?

បកប្រែពី​ Yahoo France

ជន​ជាតិ​បារាំង​អោយតំលៃ​ទៅ​លើ​របស់​២​ដែល​សំខាន់​បំផុត​នៅក្នុង​ជីវិត​​ ហើយដែល​ពួក​គេ​ត្រូវ​រស់​នៅ​ជាមួយ​​នឹងវត្ថុទាំង​២​មុខ​នោះ​​ជា​ចាំ​បាច់​​ ប៉ុន្តែ​ជា​រឿយ​ៗរបស់​២​នោះ​ តែង​តែមិន​អាច​រស់​នៅ​ក្បែរ​ពួក​គេ​ដោយ​ចុះ​សម្រុងនឹង​គ្នាទេ​កាល​ណា​អ្នក​យក​ចិត្ត​ទុកដាក់​តែ​ភាគី​មួយ​ក្នុង​ចំណោម​នោះ​​។ នោះគឺ​ក្រុម​គ្រួសារ​និងការងារ ដែល​​នៅ​ពេល​ដែល​អ្នក​លំ​អៀង​ទៅ​ម្ខាង​នោះ​អ្នក​នឹង​អាច​ប្រឈម​នឹង​ការ​បាត់​បង់​ភាគី​ម្ខាង​ទៀត។  ដូច្នេះ​ហើយ​ទើប​មាន​គូ​ស្វាមី​ភរិយា​ជា​ច្រើន​ដែល​បញ្ចប់​ជីវិត​គូ​បណ្តាល​មក​ពីតែ​ពី​​ការងាររបស់ពួកគេ។ តើ​វា​អាច​​កើត​ឡើង​ដូចម្តេច​ទៅ? អានបន្ត