អាមេរិចបានសង់របងព្រំដែនរវាងប្រទេសរបស់ខ្លួននិងប្រទេសម៉ិចស៊ិចកូដែលមានប្រវែង៩៣០គីឡូម៉ែត្រ លើប្រវែងព្រំដែនសរុប៣១៤១គីឡូម៉ែត្រ ដែលរបង់នេះកាត់ទាំងតំបន់វាលលំហនិងជនបទ។ គោលបំណងនៃការសាងសង់របស់ខ័ណ្ឌនេះគឺដើម្បីទប់ស្កាត់ការជួញដូរគ្រឿងញៀន និងការឆ្លងដែនខុសច្បាប់មកផ្នែកខាងត្បូងនៃសហរដ្ឋអាមេរិចដូចជាចូលមករដ្ឋ ម៉ិចស៊ិចកូថ្មី អារីហ្សូណាកាលីហ្វ័រញ៉ា និង តិចសាស់។
អ្វីដែលអ្នកមិនគួរចុះផ្សាយនៅលើប្លកឬ Facebook
អ្នកប្រើប្រាស់អ៊ីនថឹនែត អ្នកសរសេរប្លក អ្នកប្រើប្រាស់ប្រព័ន្ធបណ្ដាញសង្គមអនឡាញ បានប្រើប្រាស់អ៊ីនថឹនែតដើម្បីធ្វើជាមធ្យោបាយចែករំលែកទាំងចំណេះដឹង បទពិសោធន៍ ទស្សនៈនិងអារម្មណ៍ប្រចាំថ្ងៃរបស់ខ្លួន។ មានរឿងជាច្រើនដែលយើងអាចសរសេរបាន តែក៏មានរឿងខ្លះដែលយើងមិនគួរសរសេរ។
ឧទាហរណ៍ យើងសរសេរថា លួចលេងហ្គេម Farmville ក្នុង Facebook ក្នុងពេលធ្វើការ។ ការសរសេរបែបនេះ បើថៅកែយើងដឹង យើងច្បាស់ជាត្រូវរងការពិន័យក្រោមរូបភាពណាមួយជាមិនខាន។ ការពិន័យនោះអាចជាការទទួលបាននូវការមិនពេញចិត្តពីចៅហ្វាយនាយ ឬរហូតទៅដល់បញ្ឃប់ការងារក៏មាន។ យើងអាចនឹងមិនឃើញលទ្ធផលនៃទង្វើរបស់យើងភ្លាមៗនោះទេ តែទង្វើរបស់យើងត្រូវបានគេកត់សម្គាល់ទុក។ ឧបមាថា បើថ្ងៃក្រោយក្រុមហ៊ុន មិនសូវរីកលូតលាស់ទៅមុខលឿន នោះគេច្បាស់ជាបន្ទោសថាមកពីយើង ទោះបីជាមូលហេតុពិត មិនមែនមកពីយើងក៏ដោយ ឬក៏បើសេដ្ឋកិច្ចធ្លាក់ចុះ គេត្រូវការកាត់បន្ថយបុគ្គលិក នោះយើងនេះហើយជាមុខសញ្ញាដែលគេបញ្ឈប់ការងារមុនគេ។ អានបន្ត
វែបសាយថ៍ដើមអម្ពិល៖ ស្ដេចផ្សាយពាណិជ្ជកម្ម !!
លែងលះគ្នាដោយសារការងារ?
បកប្រែពី Yahoo France
ជនជាតិបារាំងអោយតំលៃទៅលើរបស់២ដែលសំខាន់បំផុតនៅក្នុងជីវិត ហើយដែលពួកគេត្រូវរស់នៅជាមួយនឹងវត្ថុទាំង២មុខនោះជាចាំបាច់ ប៉ុន្តែជារឿយៗរបស់២នោះ តែងតែមិនអាចរស់នៅក្បែរពួកគេដោយចុះសម្រុងនឹងគ្នាទេកាលណាអ្នកយកចិត្តទុកដាក់តែភាគីមួយក្នុងចំណោមនោះ។ នោះគឺក្រុមគ្រួសារនិងការងារ ដែលនៅពេលដែលអ្នកលំអៀងទៅម្ខាងនោះអ្នកនឹងអាចប្រឈមនឹងការបាត់បង់ភាគីម្ខាងទៀត។ ដូច្នេះហើយទើបមានគូស្វាមីភរិយាជាច្រើនដែលបញ្ចប់ជីវិតគូបណ្តាលមកពីតែពីការងាររបស់ពួកគេ។ តើវាអាចកើតឡើងដូចម្តេចទៅ? អានបន្ត
ជាង១០ឆ្នាំទៅមុខស្ត្រីនឹងលែងមានកូនទៀតឬ?
នៅក្នុងរឿង Children of Men ដែលចេញបញ្ចាំងតាំងពីឆ្នាំ២០០៦នោះ បានបង្ហាញថាស្ត្រីនៅឆ្នាំ២០២៧នឹងលែងមានកូនដូចសព្វថ្ងៃនេះទៀតឡើយតែគេក៏មិនបានបង្ហាញថាតើមកពីមូលហេតុអ្វីច្បាស់លាស់ដែរ។ ក្នុងរឿងនោះមានតែស្រីក្មេងម្នាក់ប៉ុណ្ណោះដែលមានផ្ទៃពោះនឹងប្រសូតបានកូនស្រីម្នាក់ ដែលត្រូវបានគេជួយជ្រោមជ្រែងរហូតដល់កប៉ាលអ្នកវិទ្យាសាស្រ្តដើម្បីធ្វើការស្រាវជ្រាវជួយសង្គ្រោះអោយមនុស្សមានកូនដូចធម្មតាវិញ។ នេះគ្រាន់តែជាការស្រមៃរបស់អ្នកនិពន្ធតែប៉ុណ្ណោះ។ ប៉ុន្តែតើការស្រមៃនេះអាចនឹងក្លាយទៅជាការពិតដែរឬទេ?
ថ្ងៃនេះ Yahoo បានផ្សាយអត្ថបទមួយមានចំណងជើងថា “ខ្ញុំសំរេចចិត្តថាមិនអោយមានកូន“ (J’ai choisi de ne pas avoir d’enfant)។
អត់គ្រាប់
ក្នុងភាសាខ្មែរ បើគេនិយាយថាអត់គ្រាប់នោះ គឺគេចង់សំដៅថា អត់គ្រាប់ភ្នែក រឺ មានភ្នែកអត់ប្រស្រី ហ្នឹងឯង ដូចជា អត់គ្រាប់ទេ? មិនចេះមើលទេ? ។
តែក្នុងអត្ថបទនេះ ខ្ញុំមិនចង់និយាយពីរឿងអស់នេះទេ អ្វីដែលខ្ញុំចង់និយាយគឺ ឪឡឹកអត់គ្រាប់ទៅវិញទេ។ ឪឡឹកក្នុងរូបនេះ ស្ទើរតែអត់គ្រាប់ទៅហើយ ហើយអាចចាត់ទុកថាអត់គ្រាប់បាន។ បើវាអត់គ្រាប់អ៊ីចឹង បន្តពូជយ៉ាងម៉េចទៅ? គេចាក់ថ្នាំអ្វីដល់វា បានស្វិតគ្រាប់អស់អ៊ីចឹង? តែម្យ៉ាងដែរ អត់គ្រាប់អ៊ីចឹង ស្រួលទទួលទានម្យ៉ាងដែរ
ជំរើសថ្មីក្រៅពីការលែងលះសំរាប់អ្នកដែលមានជីវិតអាពាហ៍ពិពាហ៍មិនសមប្រកប
.
ក្រៅពីការលែងលះគ្នាទៅតាមផ្លូវច្បាប់នៅចំពោះមុខតុលាការ នៅមានវិធីមួយទទៀតសំរាប់គូស្វាមីដែលមានជីវិតអាពាហ៍ពិពាហ៍មិនចុះសម្រុងនឹងគ្នា។ ប៉ុន្តែដំណោះស្រាយនេះគឺសំរាប់តែប្តីប្រពន្ធដែលមិនចង់រស់នៅជាមួយគ្នាក្រោមដំបូលតែមួយ តែក៏មិនចង់ចូលខ្លួនអោយតុលាការកាត់ក្តីដើម្បីបានសំបុត្រលែងលះមួយដែលស្របច្បាប់។ នៅអាមេរិចបច្ចុប្បន្នមានស្វាមីភរិយាជាច្រើនគូបានចាប់ផ្តើមជ្រើសរើសយកវិធីរស់នៅបែកគ្នា បែកផ្ទះគ្នា រឺរហូតដល់រស់នៅទីក្រុងផ្សេងគ្នាដោយជួបគ្នាតែ២រឺ៣ដងក្នុងមួយឆ្នាំក្នុងករណីចាំបាច់តែប៉ុណ្ណោះ។ [Read more...]
តើអ្វីដែលរំខានចិត្តបំផុតសំរាប់អ្នកនៅលីវ?
បទពិសោធន៍របស់ខ្ញុំនៅពេលទៅចូលរួមពិធីមង្គលការមួយកាលពីចុងសប្តាហ៍មុន បានធ្វើអោយខ្ញុំមើលឃើញយ៉ាងច្បាស់ពីភាពគួរអោយធុញទ្រាន់និងឈឺចាប់បំផុតសំរាប់អ្នកនៅលីវ។
នោះមិនមែនជាភាពឯកោទេ។ បើទោះជាខ្ញុំមិនរៀបការ ក៏ខ្ញុំមានសេចក្តីសុខជាធម្មតាដូចគេឯង ដទៃដែរ! ខ្ញុំអាចធ្វើអ្វីដែលខ្ញុំចង់ធ្វើ នៅពេលណា នៅទីណាក៏បាន…
ខ្ញុំក៏មិនដែលទោមនស្សនឹងជីវិតដែលគ្មានតណ្ហា គ្មានដៃគូស្នេហាដែរ… ខ្ញុំពិតជាគ្រប់គ្រាន់នឹងខ្លួន ឯង នឹងជីវិតសព្វថ្ងៃរបស់ខ្ញុំហើយ។
ប៉ុន្តែអ្វីដែលចេះរំខានចិត្តបំផុតសំរាប់អ្នកនៅលីវដូចជាខ្ញុំ គឺសម្ពាធពីក្រុមគ្រួសារ ដែលបង្ខំអោយខ្ញុំរកសង្សានឹងគេ។ ហើយតើពួកគេនឹងចាត់ចែងអ្វីខ្លះដើម្បីជ្រោមជ្រែង? ពួគគេនឹងប្រឹងធ្វើជាមេអណ្តើករកគូស្រករអោយយើង [Read more...]










Recent Comments Gravatars