វិធីរក្សាផ្កានៅក្នុងថូអោយស្រស់បំព្រង​បាន​យូរ

តើលោកអ្នកគួរ​ធ្វើ​ដូចម្តេច​ខ្លះដើម្បី​រក្សា​ផ្កា​នៅក្នុង​ថូ​របស់ខ្លួន​នៅស្រស់​បំព្រង​បាន​យូរ?

១. ប្តូរទឹក​ក្នុង​ថូ​រៀង​រាល់​ថ្ងៃ៖ រៀង​រាល់​ថ្ងៃ?! ជាការពិត​ណាស់​ ឬយ៉ាង​ហោច​ណាស់​ក៏​ប្តូរ​រៀងរាល់២​ថ្ងៃ​ម្តង​ដែរ។ តាំង​ពី​ដើម​មក នេះ​ជា​វិធីមួយដែល​ប្រសើ​បំផុត ព្រោះ​ថាផ្កា​ទាំង​នោះ​ត្រូវ​ការ​ស្រូប​ទឹក​ដើម្បី​អោយ​មាន​សំណើម។ ហើយ​វាកាន់​តែ​ប្រសើ​ថែម​ទៀត​បើអ្នក​ដាក់​ទឹកកក។ ប្រសិន​បើអ្នកមិននៅផ្ទះ ២ឬ​៣​ថ្ងៃ អ្នក​គួរដាក់​ថូនៅក្រោម​ក្បាល​រ៉ូប៊ីណេ រួច​​បើកបង្ហូរទឹកតិចៗដាក់ថូ។

២. កាត់​មែក​ដែលទេរ​ចេញ៖ មុនពេល​ដាក់​ផ្កា​ចូល​ក្នុង​ថូ អ្នកត្រូវកាត់​មែក​ដែល​បែក​ខ្នែងចេញ ធ្វើ​ដូច្នេះ​ដើម្បី​អោយដើម​ផ្កា​ងាយបឺត​ទឹក​។ ហើយរាល់​ពេល​ដែល​អ្នក​ប្តូរទឹក អ្នក​គួរ​កាត់​មែកចាស់​ចេញ។

៣. កុំអោយ​មាន​ស្លឹក​ធ្លាក់​ចូល​ទឹក៖ ចំនុច​នេះ​សំខាន់​ណាស់! នៅពេល​ដែល​មាន​ស្លឹក​ផ្កា​ធ្លាក់​ចូល​ក្នុង​ទឹក​ វា​អាច​បង្កើត​ជា​បាក់​តេរី ដែល​បង្កអោយ​ផ្កា​ឆាប់​រលួយ។ [Read more...]

ចំណេញអាយុមួយឆ្នាំ​ទៀត​ហើយយើង!

កំសាន្ត​នឹង​រូបភាពអបអរសារទ​ឆ្លងឆ្នាំ​ពី​២០១១​ចូល​ឆ្នាំ​២០១២​នៅទូទាំង​ពិភពលោក

[Read more...]

ដើម​អម្ពិល​ប្រកាស​ថ្កោល​ទោស Hacker ដូច​ថ្កោល​ទោស​ខ្យល់ !!

បន្ទាប់​ពី​រង​ការ​វាយ​ប្រហារ​ផ្ទួន​ៗ​ពី​ពួក​ Hacker មក ដើមអម្ពិល​បាន​ប្ដឹង​ទៅ​អជ្ញាធរ​មាន​សមត្ថកិច្ច​ដើម្បី​ទប់​ស្កាត់​និង​បង្រាប​សកម្មភាព​ បំផ្លាញ​ដំណើរ​ការ​វែបសាយ​ដើមអម្ពិល។ នា​ថ្ងៃ​ទី ១៥ ធ្នូ​ នេះ ដើម​អម្ពិល បាន​ចេញ​ផ្សាយ​អត្ថបទមួយ​ជា​ភាសា​ខ្មែរ​ ផ្សាយ​ថ្កោល​ទោស​ពួក Hacker ទាំង​នោះ​ “វិចារណកថា ៖ វិច្ឆេទកម្មបំផ្លាញ ​គេហទំព័រ ដើមអម្ពិល ” ។ នៅ​ក្នុង​បទ​វិចារណកថា​នេះ ក្រៅ​ពី​ថ្លែង​ថ្កោល​ទោស​ ដើម​អម្ពិល​បាន​សរសេរ​ថា ៖

បញ្ហានេះអ្នកដែលមានចំណេះដឹងខ្ពស់លើបច្ចេកវិទ្យាគេហទំព័រក្នុងប្រទេសកម្ពុជា គួរជួយដល់គេហទំព័រដើមអម្ពិល ក្នុងការទប់ទល់នឹងអំពើវិច្ឆេទកម្ម ពីក្រុមជនអនាមិក ។

តាម​ពិត​ទៅ​ ដើម​អម្ពិល​​ គួរជួល អ្នក​មាន​ជំនាញ​ពិត​ប្រាកដ​ ឲ្យ​មក​ធ្វើ​ការ​ប្រចាំ ក្នុង​នាម​ជា​បុគ្គលិកច្បាស់លាស់​ សម្រាប់​តាមដាន រក្សា​ ថែទាំ វែបសាយ​ដើម​អម្ពិល ជា​ជាង​អំពាវនាវ​ឲ្យ​គេ គួរ​ជួយ ដល់​ខ្លួន​។

តាម​បទពិសោធន៍​របស់​ខ្ញុំ​កន្លង​មក ក្នុង​នាម​ជា​អ្នក​ប្រើប្រាស់​ធម្មតា គ្មាន​ជំនាញ​ខាង​ IT ខ្ញុំ​ដឹង​ថា ពួក Hacker ជា​ពួក​ឧក្រិដ្ឋជន។ សេចក្ដី​អំពាវនាវ​របស់​ដើម​អម្ពិល ជា​មួយ​ឧក្រិដ្ឋជន​អស់​នេះ គ្មាន​ន័យ​សម្រាប់​ពួក​នេះ​ឡើយ គឺ​ប្រៀបដូច​ជា​អំពាវនាវ​កុំ​ឲ្យ​ចោរ​​លួច​អ៊ីចឹង។ អ្វី​ដែល​ត្រូវ​ធ្វើ​គឺ​ការពារ​ខ្លួន​ឯង។   ខ្ញុំ​ជឿ​ថា ពូក Hacker នឹង​មិន​បញ្ឈប់​សកម្មភាព​របស់​ខ្លួន​ឡើយ។​ វែបសាយ​ដែល​ល្បី​ៗ មាន​ធនធាន​មនុស្ស​គ្រប់​គ្រាន់ ដូច​ជា​វែបសាយ​របស់​ស្ថាប័ន​កំពូល​នានា​របស់​អាមេរិច សុទ្ធ​តែ​ធ្លាប់​រង​គ្រោះ ពី​ការ​វាយ​ប្រហារ​​របស់​ពួក​ Hacker ។ ដូច្នេះ​បុគ្គលិក​អចិន្ត្រៃយ៍​សម្រាប់​ថែ​ទាំ​វែបសាយ​មួយ​ជា​កត្តា​ចាំ​បាច់​។

ម្យ៉ាង​វិញ​ទៀត ការ​វាយ​ប្រហារ​ទៅ​លើ​វែបសាយ​មួយ​ដែល​សរសេរ​ជា​ភាសា​ខ្មែរ មិន​មែន​សុទ្ធ​តែធ្វើ​ឡើង​ដោយ​ Hacker ជា​ជនជាតិ​ខ្មែរ​នោះ​ទេ !!!។ ដូច្នេះ ការ​អំពាវនាវ​ជា​ភាសា​ខ្មែរ​ឲ្យ​ពួក​នោះ​ស្ដាប់​ ​គ្មាន​ប្រសិទ្ធិភាពឡើយ។ ពួក Hacker មាន​នៅ​គ្រប់​កន្លែង វាយ​ប្រហារ​មាន​ច្រើន​រូបភាព។ កុំ​ថា​ឡើយ​វែបសាយ​ដើម​អម្ពិល ដែល​ល្បី​ល្បាញ​នៅ​ស្រុក​ខ្មែរ សូម្បី​តែ​វែបសាយ​ dahlina.com នេះ​ ក៏​ធ្លាប់​ត្រូវ​គេ​វាយ​ប្រហារ​ អបអរ​ឆ្នាំ​ថ្មី​ខ្មែរ​ដែរ។ នៅ​ពេល​នោះ Hacker បាន​បង្កប់​កូដ​ខ្លះចូល​ក្នុង​ស៊ែវ័រ ដែល​កូដ​នោះ​បាន​បង្វែរ​អ្នក​អាន​ទៅ​រក​វែបសាយ​ផ្ដេស​ផ្ដាស​ផ្សេង​ទៀត។

ផ្តល់គំនិត៖ អ្វីដែលគួរជាអំណោយសំរាប់​បុរស​ដែលមមាញឹក​នឹងការងារ ហើយទាន់​សម័យ

ឈ្មោះវែបសាយមួយ​ចំនួន​ដែល​គេអាច​កាត់​យល់​ទៅ​ន័យ​ផ្សេង

ពេលខ្លះ​ក្រុមហ៊ុន​មួយ​ចំនួន​បាន​ដាក់ឈ្មោះ​វែប​សាយ​របស់​ខ្លួន​ដោយ​គិត​ថា ជា​ឈ្មោះ​មាន​ន័យ​ត្រឹម​ត្រូវទៅ​តាម​ការ​ងារ​របស់​ខ្លួន។ ប៉ុន្តែប្រសិន​បើគេ​មើល​ពីជ្រុង​មួយ​ទៀតមក មាន​ឈ្មោះ​វែប​សាយ​មួយ​ចំនួន​ដែល​អ្នក​ដាក់​មិនបាន​គិត​ដល់​ថា​នឹង​មាន​គេ​អាន​ចេញ​ជា​ពាក្យ​ផ្សេង​ដែល​នាំ​អោយ​គេ​យល់​ច្រលំ​ពី​មុខ​របរ​រក​ស៊ី​របស់​ក្រុមហ៊ុន​នោះ។

ដូចជា​វែបសាយ​មួយ​ចំនួន​ខាង​ក្រោម៖
​វែបសាយឈ្មោះ ‘Who Represents’ ជា​វែបសាយ​មួយដែល​អ្នក​អាច​រក​ឈ្មោះ​អ្នក​តំណាង​សំរាប់​អ្នកដែលល្បីៗ​នោះ អ្នក​ខ្លះ​ប្រាកដ​ជា​មិន​អាន​ដូច​ឈ្មោះ​ដែល​គេ​ដាក់​ទេ!
www.whorepresents.com

[Read more...]

រូបភាព៖ Anti-Gravity Yoga …ប្រភេទយោគៈ​ទប់នឹងទំនាញ​ផែន​ដី

[Read more...]

របៀប​ចង​ខ្សែ​ស្បែក​ជើង ១៧​យ៉ាង

មើលរូបផ្សេងទៀត

អាណិតកូន​តូច​នេះ​ដល់​ហើយ!!

A Letter from “Mom and Dad”…

My child,

When I get old, I hope you understand ‘n have patience with me

In case I break the plate, or spill soup on the table because I’m losing my eyesight,

I hope you don’t yell at me.

Older people are sensitive, always having self pity when you yell.

When my hearing gets worse ‘n I can’t hear what you’re saying, I hope you don’t call me ‘Deaf!’

Please repeat what you said or write it down. [Read more...]

…ពីបង្អួចផ្ទះខ្ញុំ

ទិដ្ឋភាព​កាល​ពី​ថ្ងៃ​អាទិត្យមុនមើលពី​បង្អួច​ផ្ទះ​របស់ខ្ញុំ

ក្រៅ​ពី​ការ​រត់​ប្រណាំង​ មិន​ដឹង​ថា​អ្នក​ទាំង​អស់​គ្នា​មើល​ឃើញ​អ្វី​ពិសេស​ដែរ​ឬអត់​ទេ…!!? នេះ​ជា​ទិដ្ឋភាពពី​បង្អួចផ្ទះ​ថ្មី​របស់​ខ្ញុំ…