រមួលក្រពើបណ្តាលមកពី​កង្វះជាតិប៉ូតាស្យូម (វីតាមីន K)

កត្តាដែល​បង្ក​អោយរមួល​សាច់​ដុំ​ឬ​ភាសាសាមញ្ញហៅ​ថា​រមួលក្រពើបណ្តាល​មក​ពី​មូល​ហេតុផ្សេងៗជាច្រើន ហើយ​អាស្រ័យ​ទៅ​តាម​ស្ថានភាព​និង​បុគ្គល​ដែល​កើត​មាន​បញ្ហានេះ។ ឧទាហរណ៍​ក្នុង​ផ្នែក​កីឡា សំរាប់​កីឡាដែល​តម្រូវអោយ​កីឡាកររត់ច្រើន រមួល​ក្រពើ​នឹង​កើត​មានលើ​កីឡាករ​ដែល​មិន​បាន​ហ្វឹកហាត់​រត់​​បាន​គ្រប់​គ្រាន់និង​ជា​ប្រចាំ។

ទោះ​ជា​យ៉ាង​ណាកង្វះប៉ូតាស្យូម ឬ វីតាមីន K គឺ​ជា​មូលហេតុ​ចំបងដែល​បណ្តាល​អោយ​កើតរមួលក្រពើ។  វីតាមីន K  ជួយសំរួល​ដំណើត​ការ​របស់​ក្រលៀននិង​អ័រម៉ូន​អាំងស៊ុយលីន។ កង្វះប៉ូតាស្យូមបណ្តាល​អោយ​អស់​កំលាំង​ល្ហិតល្ហៃ​ រមួល​សាច់ដុំ លើសឈាម​ និង​ខ្សោយ​បេះដូង។

អាហារ​ដែល​ជា​ប្រភពនៃ​ប៉ូតាស្យូម​មាន​ដូចជា ចេក  (358មីលីក្រាម/100ក្រាម) ផ្លែប័រ (485មីលីក្រាម/100g)  ការ៉ុត (320មីលីក្រាម/100ក្រាម) គ្រាប់កៅឡាក់ (600mg/100ក្រាម)៕

ថតរូប​ប្រើ Flash នៅ​ពេល​យប់

Nikon D90, F1.8, 50mm, ISO 400, 1/80″, Flash:fired

នៅ​ពេល​យើង​ថតរូប​ពេល​យប់ ពេល​បាញ់ Flash ជា​ធម្មតា​យើង​ច្រើនទទួល​បាន​រូប​ដែល​មាន​ផ្ទៃ​ខាង​ក្រោយ​ងងិត។ ដើម្បី​កុំ​ឲ្យ​រូប​ផ្ទៃ​ខាង​ក្រោយ​ងងិត មាន​តែ​បន្ថយល្បឿន​ថត រឺ បន្ថែម ISO រឺ បង្កើន​ទំហំ​បើក (Aperture មាន​ន័យ​ថា យកតំលៃ F តូច​)។ ពេល​បន្ថយ​ល្បឿន​ថត យើង​ច្រើន​ខ្លាច​ទទួល​បាន​រូប​ថត​មិន​ច្បាស់ ភ្លូ ដោយ​សារ​ញ័រ​ដៃ រឺ ដោយ​សារ​អ្នក​ត្រូវ​ថត​នៅ​មិន​ស្ងៀម។ ខ្ញុំ​ទើប​ដឹង​ថា តាម​ពិត​នៅ​ពេល​ដែល​យើង​បាញ់ Flash បញ្ហា​ព្រឹល​អស់​នេះ មិន​សូវ​ចោទ​ជា​បញ្ហា​ទៀត​នោះ​ទេ។ ខ្ញុំ​ធ្លាប់​ថត​ដោយ​យក​ល្បឿន​ថត​យឺត​រហូត​ដល់ 1/15″ តែ​នៅ​តែ​មិន​ភ្លូ​ទៀត។

របៀបផាត់មុខថ្មី១០យ៉ាង​ដែល​មើល​ទៅ​ស៊ិចស៊ី

គូសកន្ទុយភ្នែកអោយ​វែង​បន្តិច

[Read more...]

ឆ្លុះទារក​នៅក្នុង​ផ្ទៃ តើប៉ះពាល់​ដល់​សុខភាព​ទារក​ដែរឬ​ទេ?

សកល​វិទ្យាល័យជាតិ​ដែល​សិក្សា​អំពី​ផ្នែក​សម្ភព​និង​រោគ​ស្ត្រី របស់​បារាំង (CNGOF) បាន​ក្រើន​រំលឹក​ដល់​មាតាបិតាគ្រប់​រូប​ថា​ការ​ឆ្លុះទារក​នៅក្នុងផ្ទៃ​ដើម្បី​ថត​ទុក​ជា​អនុស្សាវរីយ៍​ (ជាទូទៅ​រូប 3D) ដែល​គ្មាន​ការចាំបាច់វេជ្ជសាស្ត្រណាមួយ​នោះ នឹង​បង្កការ​ប៉ះពាល់​ដល់​សុខភាពទារកដែល​នៅក្នុង​ផ្ទៃ។

 

ប្រាកដ​ណាស់សំរាប់​មាតាបិតា​គ្រប់​រូប​ពិត​ជា​​មាន​ចិត្ត​អន្ទះសារចង់​ឃើញ​មុខ​កូន​របស់​ខ្លួន​ដែល​នៅក្នុង​ផ្ទៃ ហើយបច្ចុប្បន្ន​ទៀត​សោតវិទ្យសាស្ត្រ​កំពុង​តែ​រីក​ចំរើន​ហួស​ពី​ការ​ស្មានលើ​គ្រប់​វិស័យទៀត​ផង​នោះ សូម្បី​តែ​ថត​រូប​ទារក​នៅក្នុង​ផ្ទៃ​ក៏​គេ​អាច​ធ្វើ​បាន​ដែរ។ តើអ្នក​ចង់បាន​រូប​ថត​កូនរបស់​ខ្លួនដែល​មិន​ទាន់​កើត​នោះ​ដែរ​ឬ​ទេ? នៅបារាំងសេវា​បែប​នេះ​មាន​ច្រើន​ណាស់ ពិសេស​នៅលើ​បណ្តាញ​អ៊ីនធឺនែត​ដែលមាន​តំលៃ​នៅ​ចន្លោះ​ពី​៦០អឺរ៉ូ​ទៅ​១០០អឺរ៉ូ។ ប៉ុន្តែ​បញ្ហា​នៅ​ត្រង់​ថា​ តើ​ទារក​នៅ​ក្នុង​ផ្ទៃ​មាន​សុវត្ថិភាព​ដែរ​ឬ​ទេ? [Read more...]

វិធី​ធ្វើម្ហូប៖​ ឆាគ្រឿង​សាច់គោ

គ្រឿង​ផ្សំ

  • សាច់គោ (សាច់​ស្រួយ ឬ​សាច់កំភួន)
  • គល់ស្លឹក​គ្រៃ​ហាន់ ខ្ទឹម​ស រមៀត ស្លឹកក្រូចសើច រំដេង
  • សណ្តែក​ដី​លីង
  • ម្ទេស​ប្លោកបៃតង
  • ខ្ទឹម​បារាំង
  • ប្រេង​ឆា ស្ករ អំបិល

[Read more...]

5 Top Nail Colors for This Season

1. Navy

[Read more...]

តើជា​គំនិត​អាត្មានិយម​ឬទេ​បើមានកូន​តែ​ម្នាក់?


បន្ទាប់​ពី​សំរាល​កូន​ប្រុសបាន​ប៉ុន្មាន​ខែ​មក ខ្ញុំ​បាន​ដាក់​សំនួរ​សំឬាប់​ខ្លួន​ឯង​ថា “តើ​ពេលណា​ខ្ញុំ​គួរនឹង​មាន​កូន​មួយទៀត?” ខ្ញុំ​តែង​តែ​លឺ​ពាក្យ​សរសើរ​ជា​រឿយៗ… “កូន​នេះ​ស្អាត​ណាស់ គួរ​អោយ​ស្រលាញ់​ដល់​ហើយ!!…” ។ ខ្ញុំ​និង​ប្តី​ខ្ញុំ​បាន​លើក​សំនួរ​ឡើង​ថា៖ តើ​កូន​របស់​ពួក​យើង​នឹង ឯកោរឬ? ឬក៏នឹងក្លាយ​ទៅ​ជាក្មេង​ទំរើស ឬក្លាយ​ទៅជា​មនុស្ស​គិត​តែ​ពីខ្លួនឯង​មិន​ចេះចែក​រំលែក  ដូច​ដែលអ្នក​ផងតែង​តែ​និយាយ​ប្រាប់​ពួក​យើង​ឬ? តើ​កូន​ប្រុស​របស់​ពួក​យើង​នឹងក្លាយទៅ​ជា​មនុស្សប្រភេទ​ណា​នៅ​ពេល​ដែល​គេ​ធំ​ឡើង ប្រសិន​បើ​គេ​ជា​កូន​ទោល​នោះ?

ពួក​យើង​មាន​គំនិត​ថា​នឹងមាន​កូន​ម្នាក់​ទៀត​ នៅពេល​ដែល​កូន​ប្រុស​របស់​យើង​ធំ​បន្តិច​សិន។ អ្នក​ខ្លះ​អោយ​យោបល់​ថា  “តើឯង​កំពុង​គិត​អី​ហ្នឹង? មិន​អាណិត​កូន​ខ្លួន​ទេ​ឬ​ដែល​គ្នា​មាន​តែ​ម្នាក​ឯង? កូន​របស​ឯង​គ្នា​ត្រូវកា​រ​មាន​បងប្អូន​នឹង​គេ…”។ ប្រសិន​បើ​អ្នក​សំរេច​ចិត្ត​ថា​នឹង​មាន​កូន​តែ​ម្នាក់​នេះ​ទៀត​នោះ អ្នក​នឹង​បាន​លឺ​ពាក្យ​អស់​ទាំង​នេះ​ជា​រឿយ​ជា​មិនខាន៖ “ពួកឯង​នេះ អាត្មាន​និយម​ណាស់​!” តើ​អ្នក​ដូច​ពាក្យ​ដែល​គេ​ចោទ​ដែរ​ឬ​ទេ? [Read more...]

មាន​ស្ត្រី​តែ​៧%​ប៉ុណ្ណោះ​ដែល​ពេញ​ចិត្ត​នឹង​សក់​របស់​ខ្លួន!

ថ្ងៃ​នេះ​មិន​ពេញ​ចិត្ត​នឹង​សក់របស់​ខ្លួន​មែន​ទេ? កុំ​ភ័យអី! មិន​មែន​មាន​តែ​អ្នក​ម្នាក់​ទេ!! តាម​ការ​សិក្សា​ស្ទង់​មតិ​របស់ក្រុមហ៊ុន​ផលិត​សាប៊ូ​កក់សក់ Dove បាន​បង្ហាញ​ថា ក្នុង​ចំណោម​នារី ១០០០នាក់​អាយុ ពី​១៨​ទៅ​៦៥​ឆ្នាំ​នៅ​អាមេរិច មាន​តែ​៧​%​ប៉ុណ្ណោះ​ដែល​ស្រលាញ់​ពេញ​ចិត្ត​សក់​របស់​ខ្លួន។ ពិត​ជា​គួរ​អោយ​អាណិត​មែន! សូមមើល​តួលេខ​ដទៃ​ទៀត​សូមមើលខាង​ក្រោម៖
អានបន្ត

អ្វីខ្លះ​ដែលអ្នក​មិន​គួរបង្ខំកូន​?

ខ្ញុំ​ខានចិញ្ចឹមកូន​យូរ​ឆ្នាំ​មក​ហើយ កូន​របស់​ខ្ញុំ​ឥឡូវគេ​ធំ​ហើយ ហើយ​បាន​ផ្លាស់​ទៅធ្វើការ​នៅ​ខេត្ត​មួយ​ឆ្ងាយ​ពី​ខ្ញុំ។ ប៉ុន្តែ​នៅ​រយៈ៣​ឆ្នាំ​ចុង​ក្រោយ​ដែល​ខ្ញុំ​ចិញ្ចឹមគេ ខ្ញុំបាន​រៀន​មេរៀនដ៏​មាន​តំលៃ​មួយ​​។ នៅ​ពេល​ខ្ញុំ​ចិញ្ចឹម​គេ​ ខ្ញុំធ្លាប់​បាន​ជឿជាក់​ថាខ្លួន​ជា​ម្តាយ​ដែលចេះ​ចិញ្ចឹម​កូន​អោយ​មា​នទំលាប់​និង​​វិន័យ​ល្អ។ ប៉ុន្តែ​ខ្ញុំ​ភ្លេច​គិត​ថា​មុន​នឹង​មាន​វិន័យ​ល្អ​ទាំង​នោះ​​ខ្ញុំ​តែងតែប្រើ​ធម៌ក្តៅ​ពី​ដំបូង​ជា​ញឹក​ញយ។​​ ខ្ញុំ​ថា​អ្វី​ កូន​ត្រូវ​ស្តាប់​និង​អនុវត្ត​តាម​ទាំងអស់! ប៉ុន្តែក្រោយមក​ខ្ញុំ​គិត​ពិចារណា​ទៅ​ឃើញ​ថា​ ការ​បង្វិត​បង្ខំ​អោយ​កូនៗ​អនុវត្តតាម​បង្គាប់​របស់​យើង​គ្រប់​ពេលនោះ គឺ​ពិត​ជា​មាន​បញ្ហា។ ទោះ​បី​អ្នក​គិត​ថា អ្វី​ដែល​អ្នក​ធ្វើ​នោះ​នឹង​នាំ​មក​នូវ​គុណ​សម្បត្តិយ៉ាង​ណា សូម​អ្នក​ពិចារណា​នូវ​ទង្វើ​មួយ​ចំនួន​ខាង​ក្រោម​ដែលអ្នក​មិន​ត្រូវ​បង្ខំ​កូនឡើយ ។

១. កុហក៖  ជាក់ស្តែង​ណាស់ ការ​កុហក​មិន​មែន​ជា​ទង្វើ​ត្រឹមត្រូវឡើយ។ ប៉ុន្តែបើ​កូនអ្នកគិត​ថា អ្នក​នឹង​មិន​ហាម​គេ ហើយ​ក៏​មិន​ថា​អ្វី​នោះ នៅ​ពេលដែល​គេ​កុហក​អ្នក​ដទៃ​នោះ ចូរ​អ្នក​ប្រយ័ត្ន​នៅ​ពេល​ដែល​គេ​ធំ​ឡើង​គេ​នឹង​មាន​ទំលាប់​និយាយ​កុហក​ ហើយ​នឹង​កុហក​ទាំង​អ្នក​ដែរ​មិនខាន។ [Read more...]

ម៉ាំសាច់​ជ្រូក​ស្ងោរ

ម៉ាំសាច់​ជ្រូក​ស្ងោរផ្ទាប់​ជាមួយ​សាឡាដ​និង​ត្រសក់ជា​ម្ហូប​ដែល​ងាយ​ធ្វើបំផុត​និង​មាន​រស​ជាតិ​ឆ្ងាញ់​ពិសារ!

គ្រឿង​ផ្សំ

  • ម៉ាំ​ត្រីរ៉ស់
  • សាច់ជ្រូក៣ជាន់
  • ខ្ទឹមស
  • ក្រូចឆ្មារ
  • ស្ករស
  • សាឡាដ
  • ត្រសក់

អានបន្ត