ប្រការ​ដែលចាំបាច់​ត្រូវ​ចៀសវាង​នៅ​ពេល​មាន​ផ្ទៃ​ពោះ

១- កាំរស្មី X (X-Rays)

តើកាំរស្មី X មាន​ផលប៉ះពាល់​អ្វី​ខ្លះដល់​ទារក?

នៅ​ពេល​ដែល​អ្នក​កំពុងមាន​ផ្ទៃពោះ​ហើយ​អ្នក​តែ​ង​តែ​ថត​ឆ្លុះ​ដោយ​ប្រើ​​កាំរស្មី X  នោះ​សំណាយ​ពន្លឺ​នោះ​នឹង​អាច​អោយ​ទារក​នៅក្នុង​ផ្ទៃ​ព្រឈមមុខ​នឹង​ជំងឺមហា​រីក​នៅ​ថ្ងៃ​អនាគត។ លើស​ពីនេះ​ទៅ​ទៀត​ ប្រសិន​បើទារក​នៅក្នុង​ផ្ទៃ​ទើប​តែមាន​អាយុ​ប្រមាណ​ជា​២​រឺ​៣សប្តាហ៍​ កាំរស្មី Xអាច​ធ្វើអោយ​កោសិកាណាមួយ​របស់​ទារក​បាត់បង់​ ហើយ​ដោយសារ​តែនៅក្នុង​វ័យនោះ ហ្វឺទូសទើប​តែ​កកើត​ដោយ​​កោសិកា​តិចតួចនៅឡើយ ​ដែល​អាច​ធ្វើ​អោយ​មាតា​ប្រឈម​​នឹង​ការ​រលូតកូន​។  ការប្រើ​កាំរស្មី X​ក្នុង​កំរិត​ខ្ពស់ នៅពេល​ទារក​នៅក្នុង​ផ្ទៃមានអាយុ ពី​៨​ទៅ​១៥​សប្តាហ៍ ដែលជាវ័យ​ដែល​​ខួរក្បាល​របស់​ទារកកំពុង​លូតលាស់​ខ្លាំង  នឹង​បណ្តាល​អោយ​សតិបញ្ញា​របស់​​ទារក​អន់ថយ​ហួស​ពីការ​ស្មាន​។

២- ផឹកស្រា

ស្ត្រី​ជាមាតា​ទាំង​ឡាយ​ប្រាកដ​ជាបាន​ដឹង​ខ្លះៗ​ហើយ​ថា ស្រាមិនមាន​សុវត្ថិភាព​ទេ​ចំពោះការ​លូតលាស់របស់​ទារក​នៅក្នុងផ្ទៃ។ តែ​ទោះ​ជា​យ៉ាង​នេះ​ក្តី​ក៏​នៅ​តែមាន​ស្ត្រី​ខ្លះ​ដែល​ញៀន​ស្រា​រហូត​ដល់មិន​អាច​អត់​បាន​នៅ​ពេល​មាន​ផ្ទៃ​ពោះ។

បច្ចុប្បន្ន​ មិន​ចំលែក​ទេនៅ​ពេល​ដែល​គេ​និយាយ​ថា​គេ​នៅពេល​មាន​ផ្ទៃពោះគេ​អាចផឹក​ស្រា​បាន​គ្រាន់​តែ​ថា​ផឹក​មាន​កំណត់​រឺ​ផឹក​ចាប់​ពី​ត្រីមាស​ទី​២​នៃ​គត៌។ មាន​តារា​ល្បី​ឈ្មោះជា​ច្រើន​ដែល​ត្រូវ​បាន​អនុញ្ញាត​អោយ​ផឹក​ស្រា​បន្ទាប់ពី​គត៌មាន​អាយុ​លើស​ពី​១​ត្រីមាស។ ហើយ​បើ​តាមកាត​ប៉ាន់​ស្មាន ១/៣ នៃស្ត្រីមាន​ផ្ទៃ​ពោះដែលមាន​អាយុ​ចន្លោះ ពី​២៥ទៅ​៤៤ឆ្នាំ បាន​ផឹក​ជាតិ​សុរា​នៅ​ពេល​កំពុង​មាន​គត៌។

តើបរិមាណអាកុលប៉ុន្មាន​ដែល​មាន​សុវត្ថិភាព​នៅពេលមាន​ផ្ទៃ​ពោះ? [Read more...]

ថ្នាំគ្រាប់​ពន្យារកំណើតសំរាប់​បុរស

ជា​ទូទៅពន្យារកំណើតជា​ភារៈរបស់​នារី ទោះ​បី​ជា​មាន​ស្ត្រីមួយ​ភាគ​មិន​បាន​ខ្វាយ​ខ្វល់​ពី​បញ្ហានេះ​ក៏​ដោយ។ គឺពួក​គេ​ជា​អ្នក​ដែល​ត្រូវ​តែ​ចងចាំ​ជា​រៀង​រាល់​ថ្ងៃ​ក្នុង​ការ​លេប​ថ្នាំនេះ រឺ​រំលឹក​បុរស​របស់​គេ​អោយ​ប្រើ​ស្រោម​ការពារកំណើត ព្រោះ​ថា​ពួក​បុរសភាគ​ច្រើន​មិន​យក​ចិត្ត​ទុក​ដាក់​នឹង​បញ្ហា​នេះ​ទេ ​ព្រោះ​ពួក​គេ​មិន​មែន​ជា​អ្នក​ពរពោះ និង​សម្រាលកូន​ឡើយ។​  [Read more...]

អ្នកគួរដាក់ខ្សែក្រវ៉ាត់សុវត្ថិភាព​រឺទេពេល​មាន​ផ្ទៃ​ពោះ? ហើយ​តើគួរដាក់​របៀបណា?

តើ​អ្នកពិតជា​ត្រូវការ​ដាក់ខ្សែក្រវ៉ាត់សុវត្ថិភាព​មែន​ទេពេល​មាន​ផ្ទៃ​ពោះ? វា​ធ្វើអោយអ្នក​ធុញថប់ មិន​ស្រួល​ក្នុង​ខ្លួន។ ​វា​កាន់​តែ​ពិបាក​ថែម​ទៀត​នៅ​ពេល​ដែល​ពោះអ្នកកាន់​តែ​ធំ ហើយប្រហែល​ជា​ដាក់​មិន​ជុំផង​ក៏មិន​ដឹង!។ ស្ត្រីមាន​ផ្ទៃ​ពោះ​ភាគ​ច្រើន​គិត​ថា​គឺ​ខ្សែ​ក្រវ៉ាត់​សុវត្ថិភាព​នេះ​ឯង​ដែលបង្ក​គ្រោះថ្នាក់​ដល់​​ទារកនៅ​ពេល​មាន​គ្រោះថ្នាក់ចរាចរ។

[Read more...]

ប្រហិត​ក្តាម

Surimi, ខ្មែរ​យើងនិយម​ចូលចិត្ត​បរិភោគ​និង​​ស្គាល់​ថា​ជាប្រហិត​ក្តាម​។

ទំនោរ​ទៅ​រក​ការ​ទទួល​ទាន​ប្រហិត​ក្តាម​ (Surimi)​ ជំនួស​ការ​បក​បង្គា​ស្រស់ញ៉ាំ​ដោយ​​សារ​តែ​ភាព​ខ្ជិល​ច្រអូស​របស់​អ្នក​គឺ​ជា​ការ​យល់​ខុស​ដ៏​ធំមួយ! ​បង្គា​ស្រស់ជា​ប្រភព​ប្រូតេអ៊ីន​ដ៏សំខាន់​ដែល​មាន​បរិមាណ​រហូត​ដល់ ២២.៦ ក្រាមក្នុង​បង្គា១០០​ក្រាម ហើយ​មាន​ជាតិ​លី​ពីត​និង​គ្លុយស៊ីត​ដ៏​តិចតួច​បំផុត (០.៣​ក្រាមក្នុង​បង្គា១០០​ក្រាម​)។

[Read more...]

អាហារ​​ដែល​ជួយ​អោយ​មានអារម្មណ៍​ល្អ



សំរាប់​កាត់​បន្ថយភាព​តានតឹង:

តាម​ការ​ស្រាវ​ជ្រាវ​បង្ហាញ​ថា កាហ្វេចាវ៉ាមួយពែង​មួយ​ម៉ោង​មុន​ពេល​ហាត់​ប្រាណអាចជួយ​បង្កើន​ភាព​អំណត់​ក្នុង​ចិត្ត។ ទឹក​ដោះ​គោ​លាយ​សូកូឡា​ដែល​គ្មាន​ជាតិ​ធាត់ អាច​​ជួយអោយ​ជាតិ​ទឹក​មាន​ដូច​ដើម​នៅ​ក្នុង​ខ្លួន​វិញ​បន្ទាប់​ពី​ការ​លេង​កីឡា។ វាមានជាតិ​ប្រូតេអ៊ីន​ដែល​មាន​លទ្ធ​ភាព​ឥត​ខ្ចោះ​ក្នុង​ការ​ជួស​ជុល​និង​ពង្រឹង​សាច់​ដុំ។

[Read more...]

លទ្ធផល​នៃ​ការ​​ស្ទង់មតិ​អោយ​ដឹង​ថា​បុរស​និយាយ​កុហក​ច្រើន​ជាង​ស្ត្រី

បើ​តាម​លទ្ធផល​នៃការ​ស្ទង់​មតិបាន​បង្ហាញ​ថា​បុរសភាគ​ច្រើន​មាន​ទំនោរ​និយាយ​កុហកជាង​ស្ត្រី​ ហើយ​ថែម​ទាំងគិត​ថា​ទង្វើនេះ​គ្មានកំហុសធ្ងន់ធ្ងរ ។

នៅក្នុង​ការ​បោះ​ឆ្នោត ៣០០០​សំលេង គេ​បាន​រក​ឃើញ​ថាជា​មធ្យម​បុរស​អង់គ្លេស​និយាយ​កុហក​​៣ដង​ក្នុង​១​ថ្ងៃ ដែលស្មើនឹង​១០៩២​ដង​ក្នុង​១ឆ្នាំ។ ចំណែកស្ត្រី​វិញ ជាភាព​ស្មោះត្រង់​ច្រើន​ជាង​ដែលជាមធ្យមនាង​កុហក​៧២៨ដង​​ក្នុង​១​ឆ្នាំ គឺ​ប្រហែល​២ដង ក្នុង​១​ថ្ងៃ។ ស្ត្រី​ដែល​និយាយ​កុហក ភាគ​ច្រើន​គឺស្ត្រី​ដែល​ជា​មាតា នេះបើតាមលទ្ធផលស្ទង់មតិរបស់ Science Museum។

[Read more...]

ធ្វើម្តេច​​ទើប​​ដឹង​​ថា​​ទារក​របស់​យើង​មើល​​ឃើញរឺអត់?

ដាលីណាអាយុ ១អាទិត្យ

ពិតណាស់ ទារករបស់​យើង​ច្បាស់​ជា​ងាក់​ក្បាល​រក​យើង​នៅ​ពេល​ដែល​លឺ​យើង​ហៅវា​រឺ​និយាយ​រក​វា ហើយ​វា​មើល​ទៅ​ហាក់​ដូច​ជាចាប់​បាន​ (មើល​ឃើញ) អ្វីៗ​ដែល​មាន​ចលនា​នៅ​លើ​គ្រែរបស់​វា។ ប៉ុន្តែ​ជា​រឿយៗ គេតែង​តែ​ឆ្ងល់ និង​ចង់ដឹងពី​គំហើញ​របស់ទារក… អានបន្ត

បំបាត់អាការក្អកដោយមិនបាច់​ប្រើថ្នាំ

កាលណា​យើង​កើត​ជំ​ងឺ​ផ្តាសាយ អាការមួយ​ដែល​ច្រើនតែ​កើត​មក​ជា​មួយដែរ​នោះ គឺ​អាការ​ក្អក។

ក្អកចែក​ចេញ​ជា​២​ប្រភេទ ទីមួយ​គឺ​ក្អក​ទាន់​ហន់​ដែលមាន​អាការមិនលើស​ពី ២ឫ៣​សប្តាហ៍​ឡើយ។ ភាគ​ច្រើនកើត​ពី​ការ​ឆ្លង​មេរោគ​ក្នុង​ប្រព័ន្ធ​ផ្លូវ​​ដង្ហើម​​ផ្នែក​​ខាង​​លើ​ រឺ​ការ​ស្រូប​យកវត្ថុ​កខ្វក់​ចូល​ក្នុង​បំពង់​ខ្យល់​ដូច​ជា ផ្សែង​បារី ឧស្ម័ន ជា​ដើម។ អាការក្អកមួយ​ទៀត ហៅ​ថា​ក្អក​រ៉ាំរ៉ៃ អាការ​ក្អក​ប្រភេទ​នេះ​គឺ​មាន​រយៈពេល​យូរ​ចាប់​ពី ៣សប្តាហ៍​ឡើង​ទៅ។ វា​បណ្តាលមក​ពី​រោគ​រលាក​បំពង់​ខ្យល់រ៉ាំរ៉ៃ ការ​ប្រើ​ថ្នាំ​លើស​ឈាម​ប្រភេទ​ខ្លះជាប់ៗ​គ្នា រោគ​របេង​ជា​ដើម។

អានបន្ត

តើត្រឹមណាទើបហៅថា ធាត់ និង លើសគីឡូ?

ដើម្បី​ដឹង​ថា អ្នក​លើស​គីឡូ​ឬ​អត់ គ្រូពេទ្យ​ផ្អែក​លើ​ការ​សន្និដ្ឋាន​ច្រើន​យ៉ាង ក្នុង​ចំណោម​នោះ​មាន​ការសន្និដ្ឋាន ​ដោយ​ផ្អែក​លើ​តម្លៃ IMC របស់​អ្នក។

គណនា IMC របស់​អ្នក

IMC (Indice de Masse Corporelle=Body Mass Index =BMI )របស់​អ្នក​ស្មើ​នឹង​ទម្ងន់​ ចែក​នឹង​ការេ​នៃ​កម្ពស់​របស់​អ្នក​។ ឧទាហរណ៍​បើ​អ្នក​មាន​ទម្ងន់  75kg ហើយ​មាន​កម្ពស់  1,65m នោះ IMC របស់​អ្នក​ស្មើ​នឹង

\displaystyle \frac{75}{1,65 \times 1,65}=27,5 kg/m^2

តម្លៃ​ចន្លោះ 25 និង 30 ចាត់​ទុក​ថា​លើស​គីឡូ

បើ​សន្ទស្សន៍​ IMC របស់​អ្នក​មាន​តម្លៃ​រវាង 18,5 និង 25 នោះ​អ្នក​មាន​ទម្ងន់​ធម្មតា។ តែ​បើសន្ទស្សន៍​នេះ​​នៅ​ចន្លោះ 25 និង 30 នោះ​អ្នក​ត្រូវ​ចាត់​ទុក​ថា​លើស​គីឡូ។ បើ​អ្នក​មាន​សន្ទស្សន៍ IMC ក្នុង​លំដាប់​ពី 25 ទៅ  30 អ្នក​ត្រូវចាប់​ផ្ដើម​ប្រុងប្រយ័ត​ចំពោះ​ចំណី​អាហារ​ ដោយ​សម្រប​ខ្លួន​ចំពោះ​របបអាហារ​ថ្មី និងការ​អនាម័យក្នុងការ​រស់​នៅឱ្យ​បាន​ល្អ​ជាង​មុន។​ ជា​ពិសេស​បើ​អ្នក​ឡើង​គីឡូ​យ៉ាង​ខ្លាំង​ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ ឬ​ក៏​អ្នក​កំពុង​ឋិត​ក្នុង​សភាព​ដែល​ប្រឈម​នឹង​ការ​ឡើង​គីឡូ​បំផុត​ ដូចជា អ្នក​ទើប​បោះបង់​ការ​ពិសារ​បារី, អ្នកឋិត​ក្នុង​ស្ថានភាព​ស្ត្រេស, អ្នក​ជិត​អស់​រដូវ ។ល។ អានបន្ត

កូន​ភ្លោះកើត​រយៈពេលខុសគ្នា​ដល់​ទៅ​ ៦៣ថ្ងៃ

កូន​ភ្លោះ Jayson និង Adam កើត​ រយៈខុសគ្នា​ដល់​ទៅ​ ៦៣ថ្ងៃ

នៅ​ពេល​ដែល​គេ​សួរ​នាង Kim Rugg ថា​កូន​ភ្លោះ​ទាំង​២​របស់​នាង​កើត​រយៈ ពេល​ខុស​គ្នា​ប៉ុន្មានម៉ោង​ដែរ? នាង​ដូច​ជា​អស់​សំ​ណើច​នឹង​ចំ​លើយ​របស់​នាង​ណាស់។ ពួក​គេគិត​ពិ​ចំលើយ​របស់​នាង​បន្តិច រួច​ក៏​និយាយ​ថា “ថាម៉េច ៦៣ថ្ងៃ!!” …នាង​បន្ត​ទៀត​ថា​ពួក​គេ​ហាក់​ដូច​ជា​មិន​ចង់​ជឿទាល់​តែ​សោះ។

អានបន្ត