ការបង្រួមទំហំទ្រង់ទ្រាយ និង ទំហំឯកសាររូបថត
ក្នុង Facebook, យើងអាចអាប់ឡូដរូបភាពម៉ាសេរី តែថារូបភាពទាំងនោះនឹងត្រូវ Facebook កែទំហំមកត្រឹម 720×720 px (យើងអាចអាប់ឡូដ ជា High resolution តែ រូបថតដែល Facebook បង្ហាញជារូបទំហំ 720px និង បន្ទាប់ពី compress រួច)។ ជាងនេះទៅទៀត ទោះបីជាយើង បានកែទំហំរូបភាពរបស់យើងមកត្រឹម 720×720 px ហើយក៏ដោយ ក៏ Facebook នឹង compress រូបរបស់យើងឱ្យមានទំហំឯកសារតូច។ បញ្ហានោះ គឺគុណភាពរូបថតត្រូវបានធ្វើឱ្យខូចអស់ ពេលខ្លះរូបដែលស្អាតក្លាយជាបែកគ្រាប់អស់។
រូបខាងឆ្វេងជារូប compress ដោយ Facebook, រូបខាងស្ដាំជារូបមុនអាប់ឡូដ។ រូបទាំងពីរត្រូវបានពង្រីក 2 ដង ពីទំហំពេញ។
ការកែប្រែ ទំហំទ្រង់ទ្រាយ ឬ ទំហំឯកសារ ដោយ service online ដូចជា Facebook ធ្វើឱ្យរូបថតរបស់យើងមានលក្ខណៈខុសពីអ្វីដែលយើងចង់បាន។ ក្នុង Google Plus ខ្ញុំបានសាកអាប់ឡូដរូបថតដែលមានទំហំ 800x 800 px ឃើញបាន Google plus មិន compress ឬ resize រូបថតនោះទេ គឺបង្ហាញរូបថតដើមដែលយើងបានអាប់ឡូដនោះតែម្ដង។ ដូច្នេះនេះជាចំណុចល្អមួយ គឺយើងអាប់ឡូដរូបយ៉ាងម៉េច វាចេញមកយ៉ាងនោះ។ តែខ្ញុំមិនដឹងថា បើយើងមើលរូបថតទាំងនេះនៅលើ ទូរសព្ទវិញ តើរូបនោះជារូបបែបណានោះទេ។









Recent Comments Gravatars