បន្ទាប់ពីសំរាលកូនប្រុសបានប៉ុន្មានខែមក ខ្ញុំបានដាក់សំនួរសំឬាប់ខ្លួនឯងថា “តើពេលណាខ្ញុំគួរនឹងមានកូនមួយទៀត?” ខ្ញុំតែងតែលឺពាក្យសរសើរជារឿយៗ… “កូននេះស្អាតណាស់ គួរអោយស្រលាញ់ដល់ហើយ!!…” ។ ខ្ញុំនិងប្តីខ្ញុំបានលើកសំនួរឡើងថា៖ តើកូនរបស់ពួកយើងនឹង ឯកោរឬ? ឬក៏នឹងក្លាយទៅជាក្មេងទំរើស ឬក្លាយទៅជាមនុស្សគិតតែពីខ្លួនឯងមិនចេះចែករំលែក ដូចដែលអ្នកផងតែងតែនិយាយប្រាប់ពួកយើងឬ? តើកូនប្រុសរបស់ពួកយើងនឹងក្លាយទៅជាមនុស្សប្រភេទណានៅពេលដែលគេធំឡើង ប្រសិនបើគេជាកូនទោលនោះ?
ពួកយើងមានគំនិតថានឹងមានកូនម្នាក់ទៀត នៅពេលដែលកូនប្រុសរបស់យើងធំបន្តិចសិន។ អ្នកខ្លះអោយយោបល់ថា “តើឯងកំពុងគិតអីហ្នឹង? មិនអាណិតកូនខ្លួនទេឬដែលគ្នាមានតែម្នាកឯង? កូនរបសឯងគ្នាត្រូវការមានបងប្អូននឹងគេ…”។ ប្រសិនបើអ្នកសំរេចចិត្តថានឹងមានកូនតែម្នាក់នេះទៀតនោះ អ្នកនឹងបានលឺពាក្យអស់ទាំងនេះជារឿយជាមិនខាន៖ “ពួកឯងនេះ អាត្មាននិយមណាស់!” តើអ្នកដូចពាក្យដែលគេចោទដែរឬទេ? [Read more...]















Recent Comments Gravatars