អ្នក​គួរ​នាំ​កូន​ធ្វើ​អ្វី​ខ្លះ​ប្រសិន​បើ​មិន​ចេញ​ក្រៅផ្ទះ?

យើង​​ទាំងអស់​គ្នា​បាន​ដឹង​ហើយ​ថា នៅថ្ងៃ​ដែល​មានភ្លៀងធ្លាក់ជោកជាំ​ ឬ​ជួន​កាល​ពេល​ខ្លះនៅ​ខាង​ក្រៅ​ក្តៅ​ខ្លាំង​ពេក ហើយ​បើ​នៅ​ស្រុក​ត្រជាក់​វិញ​ពេល​ខែ​រងារ​ យើង​ប្រាកដ​ជា​មិន​អាច​និងង​មិន​ចេញ​ក្រៅ​ផ្ទះ​ឡើយ។ សំរាប់​លោក​អ្នក​ដែល​ជា​មាតា​បិតា ខាង​ក្រោម​​នេះ​ជា​គំនិត​សំរាប់​ចែក​ជូន​លោក​អ្នក​ដើម្បី​បង្កើត​​សកម្មភាព​សំរាប់​កំសាន្ត​ជា​មួយ​ពួក​គេ។ អានបន្ត

វិវឌ្ឍន៍នៃទារក​នៅក្នុង​ផ្ទៃនៅ​ត្រី​មាស​ទី​២៖ សប្តាហ៍ទី​២២ដល់ទី២៧

សប្តាហ៍ទី ២២


 

  • ទារក​នៅក្នុងផ្ទៃ​របស់​អ្នកឥឡូវ​នេះគេ​អាច​ស្តាប់​ការ​សន្ទនា​របស់​ង្នក​បាន​ច្បាស់​ជាង​មុន! នៅ​ពេល​ដែល​អ្នក​និយាយ អ្នកអាន ឬ​អ្នក​ច្រៀង…គេ​អាច​ស្តាប់​បាន​ទាំង​អស់។ ការ​សិក្សា​ថ្មី​បង្ហាញ​ថា​ទារក​ទើប​នឹង​កើត​​ ​ជក់​ចិត្ត​នឹង​សៀវភៅ ឬ​រឿង ឬ​ចំរៀង​ដែល​គេ​ធ្លាប់​បាន​ស្តាប់​ជា​ញឹក​ញយ​នៅ​ពេល​ដែល​គេ​នៅក្នុង​ផ្ទៃ​ម្តាយ។
  • ត្របកភ្នែក​និង​ចិញ្ចើម លេច​ចេញ​ពេញ​លក្ខណៈ។
  • ក្រចក​ដៃ​ដុះ​របស់​ដល់​ចុង​នៃ​ម្រាម​ដៃ។
  • អ្នក​ត្រៀម​ខ្លួន​ចាំ​តែ​ឆ្លើយ​នឹង​សំណួរ “ម៉េច​ចឹង!?” របស់​គេ​ទៅ! សំណុំ​ខួរ​ក្បាល​របស់ទារកពេល​នេះ​ចូល​ដល់ដំណាក់​កាល​លូត​លាស់​យ៉ាង​ឆាប់​រហ័ស។
  • សួត​របស់​ទារក​ចាប់ផ្តើម​បំផ្លាញ​ចោល​សារធាតុ bilirubin ដែលជា​សារធាតុ​ម៉្យាង​ដែល​បង្ក​ដោយ​គោលិកា​ឈាម​បក្រហម។
  • ប្រសិន​បើ​ទារក​ជា​ក្មេង​ប្រុស​នោះ ស្ពែរម៉ា​តូសូអ៊ីត​ដំបូង​ត្រូវ​បាន​ផលិតនៅក្នុង​សប្តាហ៍នេះ។
  • ទារក​របស់​អ្នក​នឹង​​មានប្រវែងជា​មធ្យម២៧,៨សង់ទីម៉ែត្រ និងមាន​ទំងន់ ៤៣០​ក្រាម អានបន្ត

វិវឌ្ឍន៍នៃ​ទារក​នៅក្នុង​ផ្ទៃនៅ​ត្រី​មាស​ទី​២៖ សប្តាហ៍ទី​១៥ដល់ទី២១

សប្តាហ៍ទី ១៥

 

  • អ្នក​ហាក់​ដូច​ជា​មាន​អារម្មណ៍​ថា​មាន​ចលនា​រវិចរវើកនៅក្នុង​ពោះ​ នោះ​គឺ​ដោយ​សារ​ទារក​ចាប់​ផ្តើម​ធាក់ ត្រលប់ខ្លួន​ រើ​ចុះ​ឡើង​ (ប៉ុន្តែ​កុំ​បារម្ភ​ប្រសិន​បើ​ទារក​របស់​អ្នក​នៅ​មិ​ន​ទាន់​មាន​ចលនា​ទាំង​ នេះ)។ ទារក​ថែម​ទាំង​អាចចាប់កាន់  កំរើក​ប្រស្រី​ភ្នែក ចងចិញ្ចើម ពេបមាត់ ហើយ​ប្រហែល​ជា​ចេះ​បៀម​មេដៃ​ទៀតផង។
  • ជើង​របស់​ទារក​លូតលាស់​វែង​ជាង​ដៃ ហើយ​ខ្លួន​របស់គេ​ក៏​ចាប់​ផ្តើម​មាន​ប្រវែង​វែង​ជាង​ក្បាល។
  • ដែនិង​ជើង​របស់​គេអាចកំរើក​បាន។
  • ស្បែក​របស់​គេ​នៅ​ស្តើង​ ដែល​អាច​អោយ​យើង​មើល​ឃើញ​អស់​សរសៃ​ឈាម ដែល​ស្បែក​នេះ​គ្រប់​ដណ្តប​ដោយ​រោម​ស្តើង​ឆ្មារដែល​មាន​ឈ្មោះថា Lanugo (រោម​ឆ្មារ​ ទន់ ​មាន​នាទី​ការពារស្បែក​របស់​ទារក​​នៅក្នុង​ទឹក​ភ្លោះ)។
  • ឆ្អឹង​តូចៗ​៣​ដែល​នៅ​កណ្តាល​ត្រចៀក​របស់​ទារក​ចាប់​ផ្តើម​រឹង។ មជ្ឈមណ្ឌលសោត​វិញ្ញាណ​នៅ​ក្នុង​ខួរ​ក្បាល​របស់​ទារក​មិន​ទាន់​វិវឌ្ឍ​នៅ​ឡើយ ​ទេ ដូច្នេះ ទារក​មិន​ទាន់​អាច​ស្តាប់​បាន​នូវ​អ្វីដែល​អ្នក​និយាយ​​ជាមួយ​គេ​បាន​នៅ​ឡើយ ​ទេ។
  • ក្រចក​ដៃ​និង​ក្រចក​ជើង​រីក​ធំ។
  • ចិញ្ចើម​ចាប់​ផ្តើម​លេច​ចេញ។ សក់​នៅ​នៅ​ក្បាល​របស់​គេ​ក៏ចាប់​ផ្តើមដុះ​ដែរ។ ដែល​សក់​និង​រោម​ចិញ្ចើម​អាចនឹង​ប្តូរ​ពណ៌និ​ង​ទំរង់​នៅ​ពេល​ដែល​ទារក​កើត។
  • ទារក​របស់​អ្នក​នឹង​​មានប្រវែងជា​មធ្យម១០,១សង់ទីម៉ែត្រ និងមាន​ទំងន់ ៧០​ក្រាម

ប្រភព៖ http://www.pregnancy.org/week-15

អានបន្ត

វិវឌ្ឍន៍នៃ​ទារក​នៅក្នុង​ផ្ទៃនៅ​ត្រី​មាស​ទី​១៖ សប្តាហ៍ទី​១៣និងទី១៤

សប្តាហ៍ទី ១៣

  • ទារក​របស់​អ្នក​មានប្រវែងជា​មធ្យម៧,៤សង់ទីម៉ែត្រ និងមាន​ទំងន់ ២,៣​ក្រាម ។ ទំហំ​នេះ​ប្រហាក់​ប្រហែល​នឹង​ទំហំ​កាល​ពីសប្តាហ៍​មុន។
  • ភ្នែក​និង​ត្រចៀក​បន្ត​ការ​វិវឌ្ឍ
  • ករបស់ទារកវែង​ឡើង​ជា​លំដាប់ ហើយ​ចង្កា​របស់​គេលែង​ស្ថិត​នៅ​លើ​ដើមទ្រូង​ទៀត​ហើយ។
  • ដៃ​ទារកកាន់លូតលាស់​។
  • ក្នុង​ដំណាក់​កាល​នេះទារក​ទទួល​ចំណី​ដែល​មាតាបរិភោគ​តារយៈសុក។

ប្រភព៖ http://www.pregnancy.org/week-13

អានបន្ត

វិវឌ្ឍន៍នៃ​ទារក​នៅក្នុង​ផ្ទៃនៅ​ត្រី​មាស​ទី​១៖ សប្តាហ៍ទី​៩ដល់ទី១២

 

សប្តាហ៍ទី ៩

  • ទារក​ចាប់​ផ្តើម​មាន​ចលនា – ដោយ​សារ​នៅ​ពេល​នេះទារក​នៅ​តូច​នៅ​ឡើយ​ទើប​បាន​ជាអ្នក​មិន​មាន​អារម្មណ៍​និង​មិន​ដឹង​ពី​ចលនា​របស់​គេ​នៅក្នុង​ផ្ទៃ។ ទារក​ដ៏​តូច​របស់​អ្នក​ចាប់​ផ្តើមវៀចចុះ​វៀច​ឡើង ប្តូរ​ទីតាំង​ ចាប់​ផ្តើម​រាំ​ជា​បណ្តើរៗ​ហើយ :D
  • សន្លាក់​ឆ្អឹង​ចាប់​ផ្តើម​លេច​ឡើង។
  • ទារក​នឹង​បត់​ម្រាម​ដៃ​នៅ​ពេល​ដែល​មាន​អ្វី​មក​ប៉ះ​នឹង​បាត​ដៃ។
  • ស្ទើរ​តែ​មិន​គួរ​ជឿទេ​ថា​ក្រយៅ​ដៃ​របស់​ទារក​បាន​លេច​រូប​រាង​ក្នុង​កំឡុង​ពេល​នេះ តែ​នេះ​ជា​ការ​ពិត!
  • ទំហំ​ជា​មធ្យមក្នុងសប្តាហ៍ទី​៩៖ ប្រវែង ២,៣សង់ទីម៉ែត្រ និងមាន​ទំងន់ ២ក្រាម។ អានបន្ត

វិវឌ្ឍន៍នៃ​ទារក​នៅក្នុង​ផ្ទៃនៅ​ត្រី​មាស​ទី​១៖ សប្តាហ៍ទី​៦ដល់ទី៨

សប្តាហ៍ទី ៦

 

  • ពន្លក​ខ្នែង​ដែល​បែក​ចេញ​ជា​ដៃ​និង​ជើងរបស់​ទារក​ លូត​លាស់​ជា​លំដាប់។ ​អ្នក​ហាក់​ដូច​ជា​មើល​ឃើញ​ថា​កន្លែង​ណា​ដែល​នឹង​ត្រូវ​ក្លាយ​ទៅ​ជា​កែង​ដៃ​ និង​ប្រអប់​ជើងរបស់​គេ។
  • ខួរ​ក្បាល​លូតលាស់​យ៉ាង​ល្អ។ មិន​ដឹង​ថា​តើអ្នក​បាន​ដឹង​ទេ​ថា​នៅក្នុង​កំឡុង​ពេល​នៃ​ការ​វិវឌ្ឍ​របស់​ទារក​នៅក្នុង​ផ្ទៃ​ កោលិកា​ខួរក្បាល​របស់​គេ​នឹង​ត្រូវ​បង្កើត​ឡើង​រហូត​ដល់ទៅ​ជាង​១០០ពាន់លាន​ ហើយ​នេះ​គ្រាន់​តែ​ជា​ការ​ចាប់​ផ្តើម​តែ​ប៉ុណ្ណោះ!
  • ប្រស្រី​ភ្នែក​ចាប់​ផ្តើម​លេច​ចេញ។ បើអ្នក​ក្រលេក​មើលរូប​ភាព​ខាង​លើ​ អ្នកនឹង​មាន​អារម្មណ៍​ថា ទារក​ដែល​នៅក្នុង​ផ្ទៃ​របស់​អ្នក​មើល​ទៅ​លេច​ចេញ​សរីរាង្គ​សំខាន់ៗ ដែលមើលទៅដូច​ជា​ទារក​ពិតៗ។
  • ​ អានបន្ត

វិវឌ្ឍន៍នៃ​ទារក​នៅក្នុង​ផ្ទៃនៅ​ត្រី​មាស​ទី​១៖ សប្តាហ៍ទី​៥

  • ចង្វាក់​បេះ​ដូង​ចាប់​ផ្តើម​ដំណើរ​ការ​ជា​លើក​ដំបូង។ ប្រសិន​បើ​អ្នក​ទៅ​ពិនិត្យ​អេកូ​ជាលើក​ដំបូង​ នោះអ្នក​ប្រាកដ​ជា​មិន​អាច​មើល​ដឹងទេ​ថា​ចំនុច​ដ៏​តូច​នេះ​នឹង​ក្លាយ​ទៅ​ជា​ទារក​របស់​អ្នក។ ប៉ុន្តែ​អ្នក​ប្រាកដ​ជា​បាន​ស្តាប់​លឺ​​និងមើល​​ឃើញចំនុច​ដ៏​តូច​នោះ​លោតទៅ​តាម​ចង្វាក់បេះដូង​របស់​អ្នក​។
  • ទង​ផ្ចិត​នៃ​ហ្វឺទូស (ទារកដែលនៅក្នុង​ផ្ទៃ) ចាប់​ផ្តើម​លូតលាស់។ ទង​ផ្ចិត​នេះហើយគឺ​ជា​បំពង់​ដែល​ធ្វើ​អោយ​ទារក​មាន​ជីវិត​និង​ការ​លូត​លាស់​នៅក្នុង​ស្បូន។ វាមាន​នាទី​រ៉ាប់រង​ការ​ច្របាច់​អុកស៊ីសែន​  ប្រមូល​កាក​សំណល់​ចេញ​ និងនាំ​​ជីវជាតិ​ក្នុង​ចំណី​អាហារ​ពីមាតាមក​ទារក។ អានបន្ត

វិវឌ្ឍន៍នៃ​ទារក​នៅក្នុង​ផ្ទៃនៅ​ត្រី​មាស​ទី​១៖ សប្តាហ៍ទី​១ដល់ទី៤

នៅរយៈពេល​ពី​១០ទៅ ១៤​ថ្ងៃ​បន្ទាប់​ពី​ការ​បង្ក​កំណើត  ស្ត្រី​នឹង​មាន​ធ្លាក់​ឈាម​តិចតួចបំផុត​ដែល​មាន​រយៈពេល​ត្រឹម​តែ​១​ថ្ងៃ ​ដែល​ធ្វើ​អោយ​ពួក​គាត់​គិត​ថា​នេះជា​ការចាប់​ផ្តើម​មាន​​រដូវ ប៉ុន្តែ​តាមពិត​នោះ​គឺ​ជាលោហិត​នៃ​ការ​ចាប់​កំណើត។​ អានបន្ត

សំរាប់​អ្នក​ដែល​ចង់​មាន​កូន​កើត​ក្នុងថ្ងៃ​ ១១/១១/១១

ថ្ងៃ​ខែ​កំណើត​ពិសេស​ក្នុង​ឆ្នាំ​នេះ​គឺ​ ថ្ងៃ​ទី​១១ខែ​វិច្ឆិកា​ឆ្នាំ​២០១១ (11/11/11)

ប្រសិន​បើ​អ្នក​ចង់​បាន​បុត្រធីតា​ដែល​កើត​ក្នុងថ្ងៃ 11/11/11 អ្នក​ត្រូវ​ចាប់​ផ្តើម​ពរពោះ​ចាប់ពី​ពេលឥឡូវ​នេះឬនៅ​ពេល Valentine ​​ទៅ​។

ទារក​ដែល​មក​ចាប់​បដិសន្ធិ​ក្នុង​ផ្ទៃ​មាតា​នៅក្នុង​ថ្ងៃ Valentine មានឱកាស​នឹង​កើត​នៅក្នុងថ្ងៃ​ទី​ 11/11/11 ។ មាតា​បិតា​ដែល​ចង់​បាន​កូន​ដែល​មាន​ថ្ងៃ​ខែ​កំណើត​ងាយ​ស្រួស​ចាំ ប្រាកដជា​ពេញ​ចិត្ត​ថ្ងៃ​ខែ​នេះ​មិន​ខានដោយសារគេ​​គ្រាន់​តែ​ចាំ​លេខ​តែ​មួយប៉ុណ្ណោះ​ជាការ​ស្រេច​។ រយៈពេល​នៃ​ការ​ពរ​ពោះ​​យូរ​បំផុតគឺ​៤០​សប្តាហ៍ ហើយ​មាន​ការ​ប្រែប្រួល​​ទៅ​តាម​ស្ត្រី​ម្នាក់។ ដូច្នេះ​រយៈពេល​ដែល​ល្អ​បំផុត​ក្នុង​ការ​ចាប់​ផ្តើម​ពរពោះ​ដើម្បី​បាន​ទារក​ដែល​កើត​ក្នុង​ ថ្ងៃទី​ 11/11/11 គឺ​គិត​ចាប់​ពីថ្ងៃ​ ​Valentine មក​ដល់​ថ្ងៃ​នេះ។

វិធីងាយៗដើម្បីអោយ​បុត្រធីតា​របស់​លោកអ្នក​ចូល​ចិត្តអានសៀវភៅ

ការអានអោយ​បាន​ច្រើន​គឺ​ជា​មូលដ្ឋាន​គ្រឹះ​នៃ​ចំណេះដឹង។ ឪពុកម្តាយ​ភាគ​ច្រើន​ក៏​បាន​យល់​ដឹង​អំពី​អត្ថប្រយោជន៍នៃ​ការ​អប់​រំ​ណែនាំ​កូន​អោយ​ចូលចិត្ត​អាន​សៀវភៅ​​ពេលនៅ​​​ផ្ទះដែរ។ ប៉ុន្តែ​ការវិធីសាស្ត្រ​ដែល​ធ្វើអោយបុត្រធីតា​​មាន​ចំណង់​ចំណូល​ចិត្ត​មក​អង្គុយ​​ហើយដៃកាន់សៀវភៅនិង​បើក​អាន​ម្តង​មួយទំព័រៗ​នោះ គឺ​មិន​មែន​ជា​ការ​ងាយ​ប៉ុន្មាន​ឡើយ។

នៅពេល​ដែល​កូន​ស្រី​របស់​ខ្ញុំ​នៅ​តូច​នៅ​ឡើយ ខ្ញុំតែង​តែ​ព្យាយាម​ស្រាវជ្រាវ​សៀវភៅ​ឬ​អត្ថបទនានា​​ដែលមាន​បង្ហាញ​អំពី​គន្លឺះ​សំរាប់​មាតាបិតា​ក្នុង​ការ​អប់​រំ​បុត្រធីតា​របស់​ខ្លួន​អោយ​ចូលចិត្ត​អាន។ ខ្ញុំបាន​ចំណាយ​ពេល​ច្រើន​គួរ​សម​ដែរក្នុង​ការ​ស្វែង​រក​នេះ ហើយ​ទី​បំផុត​ខ្ញុំក៏​បាន​រក​ឃើញ​និង​អនុវត្ត​ជាមួយ​កូន​ៗ​នៅ​ផ្ទះ​របស់​ខ្ញុំ។ នោះ​ជា​វិធីងាយៗ​និង​មាន​ប្រសិទ្ធ​ភាពបំផុត។ អានបន្ត