អាងទឹកត្រពាំងថ្មគឺជាអាងទឹកដ៏ធំមួយនៅក្នុងខេត្តបន្ទាយមានជ័យ ដែលបានស្ថាបនាឡើងក្នុងសម័យខ្មែរក្រហម។ បច្ចុប្បន្នបានក្លាយទៅជាកន្លែងមុជទឹកកំសាន្តដ៏ពេញនិយមរបស់អ្នកស្រុកនិងអ្នកមកពីខេត្តមួយចំនួនដែលនៅក្បែរនោះដូចជាខេត្តសៀមរាប បាត់ដំបង និងឧត្តរមានជ័យ។ អានបន្ត
កោះកុង៖ រមណីយដ្ឋានអូរថ្មរូង
ស្ថិតនៅក្នុងភូមិព្រៃប្រសិទ្ធិ៍ ឃុំបាក់រទេះ ស្រុកកំពង់សីលា ខេត្តកោះកុង អូរថ្មរូងជារមណីយដ្ឋានទឹកធា្លក់ធម្មជាតិមួយក្នុងចំណោមរមណីយដ្ឋានធម្មជាតិសំខាន់ៗដទៃទៀតនៅក្នុងប្រទេសកម្ពុជា។ ស្ថិតនៅចំណុចប្រសព្វរវាងកោះកុងនិង ខេត្តកំពង់ស្ពឺ រមណីយដ្ឋាននេះត្រូវបានគេរកឃើញនៅឆ្នាំ២០០៧។ បើយើងធ្វើដំណើរតាមផ្លូវជាតិលេខខ៤ ឆ្ពោះទៅក្រុងព្រះសីហនុ នៅគីឡូម៉ែត្រលេខ១១៨ បើក្រលេកមកខាងស្តាំដៃនោះ យើងនឹងឃើញស្លាកសញ្ញាបង្ហាញផ្លូវចូល រមណីយដ្ឋានទឹកធា្លក់អូរថ្មរូង។ យើងបន្តដំណើរលើផ្លូវលំក្រាលក្រួសក្រហម១២គីឡូម៉ែត្រទៀត នឹងទៅដល់ទីនោះ៕ មើលរូបផ្សេងទៀត
ផ្លែមៀនកោះក្របី
កោះក្របីជាឈ្មោះភូមិមួយដែលស្ថិតនៅចម្ងាយប្រមាណជាងដប់គីឡូម៉ែត្រពីទីក្រុងភ្នំពេញ ស្ថិតក្នុងឃុំព្រែកថ្មី ស្រុកកៀនស្វាយ ខេត្តកណ្តាល។ នៅពេលដែលអ្នកឈានជើងមកដល់ទឹកដីក្របីភ្លាម អ្នកប្រាកដជាបានឃើញដើមមៀនដែលដុះជាជួរៗនៅអមសងខាងផ្លូវ ដែលសុទ្ធតែមានផ្លែធំៗគួរអោយចង់ពិសារ។ អានបន្ត
រមណីយដ្ឋានគង្គាអង្គរនៅខេត្តសៀមរាប – Tonle Om resort in Siem Reap
គង្គាអង្គរគឺជារមណីយដ្ឋានសំរាប់ជិះទូកកំសាន្តដែលទើបបង្កើតថ្មីដោយក្រសួងទេសចរណ៍និងអជ្ញាធរអប្សរា។ រមណីយដ្ឋាននេះស្ថិតនៅតាមដងទន្លេអុំ ក្នុងខេត្តសៀមរាប។
ដើម្បីជិះទូកកំសាន្តនៅទន្លេអុំ យើងគ្រាន់តែធ្វើដំនើរនៅមុខកំណាត់ផ្លូវប្រាសាទអង្គរវត្តឆ្ពោះទៅទិសខាងជើង ទៅដល់ខ្លោងទ្វារខាងត្បូងប្រាសាទបាយ័ននោះយើងនឹងឃើញ រូបសំណាកយក្សទាញព្រ័ត្រនៅលើស្ពានចូលបរិវេណប្រាសាទអង្គរធំ ក្រលេកមើលមកខាងឆ្វេងដៃនោះ យើងនឹងឃើញផ្ទៃទឹកល្ហល្ហេវព័ទ្ធជុំវិញកំពែងខាងក្រៅប្រាសាទអង្គរធំ ទីនោះហើយគឺជាទន្លេអុំ។ នៅទីនោះអ្នកចែវទូក ស្លៀកពាក់បែបបុរាណ ហើយទូកសំរាប់ភ្ញៀវទេសចរមានរាងជានាគ និងហង្សទៀតផង៕
ទឹកជ្រោះអន្លង់រ័ត្នក្នុងខេត្តតំពង់ស្ពឺ – Anlong Rath in Kampong Speu
ទឹកជ្រោះអន្លង់រ័ត្នស្ថិតនៅចំងាយប្រមាណ ៤គីឡូម៉ែត្រខាងជើងឧទ្យានជាតិគីរីរម្យ និងមានចំងាយប្រមាណ៣គីឡូម៉ែត្រពីរមណីយដ្ឋានទឹកធ្លាក់ចំបក់ មានទីតាំងស្ថិតននៅក្នុងឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ រមណីយដ្ឋានទឹកជ្រោះអន្លង់រ័ត្ននេះត្រូវបានបង្កើតឡើងនៅចុងឆ្នាំ២០០៨ ក្រោមការបង្ហាត់បង្រៀនរបស់អង្គការម្លប់បៃតងនិងមន្ទីរទេសចរណ៍ខេត្តកំពង់ស្ពឺ ក្រោមការឧបត្ថម្ភរបស់អង្កការ វីស៊ីអិន របស់ប្រទេសហូឡង់ ។ [Read more...]
រមណីយដ្ឋានល្អាងភ្នំចាស់ – La-ang Phnom Chas Resort
រមណីយដ្ឋានល្អាងភ្នំចាស់ ស្ថិតនៅក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ ជារមណីយដ្ឋានប្រវត្តិសាស្ត្រដែលគេទើបនឹងរកឃើញថ្មីៗនេះ។ នៅទីនោះសំបូរទៅដោយល្អាងភ្នំធំៗ ជាពិសេសអ្នកទៅកំសាន្តនៅទីនោះនឹងបានទស្សនារបាំ និងស្គាល់ពីទំនៀមទំលាប់របស់ជនជាតិភាគតិចមួយដែលនៅទីនោះគឺ ជនជាតិសួយ។
La-ang Phnom Chas resort is situated in Oral district in Kampong Speu province of Cambodia. It is a historical resort which has been found recently. Beside visiting the mountain, tourist can have occasion to see the dance of Suoy.
Visite Cambodia: Kratie
Kratié or Kracheh (Khmer: ក្រចេះ, literally “Powder Cosmetic”) is a province in northeastern Cambodia. It borders Stung Treng Province to the north, Mondulkiri Province to the east, Kampong Cham Province and Vietnam to the south, and Kampong Thom Province to the west. The capital is Kratié town.
wikipedia.org
[Gallery not found]Bou Sra Waterfall, Mondulkiri, Cambodia
ទឹកជ្រោះប៊ូស្រា
Situated in Mondulkiri province, Bou Sra is one of the largest and most impressive waterfalls in Cambodia. Well-known throughout the country, the waterfall was immortalized in a popular song by Toch Téng and Moa Sareth. Its top level is around 10m in height, and the lower level drops down 25m to the gorge.
Royal Palace, Phnom Penh, Cambodia
ព្រះបរមរាជវាំងនៃរាជាណាចក្រកម្ពុជា
The Royal Palace of Phnom Penh (Khmer: ព្រះបរមរាជវាំងនៃរាជាណាចក្រកម្ពុជា , Preah Barum Reacha Veak Nei Preah Reacha Nayeak Kampuchea), Cambodia, is a complex of buildings which are the royal abode of the Kingdom of Cambodia. Its full name in the Khmer language is Preah Barom Reachea Vaeng Chaktomuk. The Kings of Cambodia have occupied it since it was built in 1866, with a period of absence when the country came into turmoil during and after the reign of the Khmer Rouge.
The palace was started after King Norodom relocated the royal capital from Oudong to Phnom Penh after the mid-1800s. It was gradually built atop an old citadel called Banteay Kev. It faces towards the East and is situated at the Western bank of four divisions at the Mekong River called Chaktomuk (an allusion to Brahma).
wikipedia.org
Entrance fee:
- $3.00/person,
- $2.00/camera,
- $5.00/video cam.
- Open everyday, 7:30-11:00 / 2:30-5:00











Recent Comments Gravatars