លំហាត់​នព្វន្ត​ 09.11.09

ចូរ​បង្ហាញ​ថា 3^{3n+3}-26n-27 ជា​ពហុគុណ​នៃ 169 ចំពោះ​គ្រប់​ចំនួន​គត់​ធម្មជាតិ n

ចំលើយ

ករណី n=1 យើង​មាន 3^6-26-27=169 \times 4 ជា​ពហុគុណ​នៃ ​169 ដូច្នេះ​សំនើ​ពិត​។

សន្មត​ថា សំនើ​នេះ​ពិត​រហូត​ដល់ n-1, n>1 មាន​ន័យ​ថា

3^{3n}-26n-1=169N

ចំពោះ​ចំនួន​គត់ N ណា​មួយ​។

យើង​មាន​

\begin{array}{ll} 3^{3n+3}-26n-27 &=27.3^{3n}-26n-27 \\ &=27\left(3^{3n}-26n-1\right)+676n \\ &=27.169N+169.4n \end{array}

ដូច្នេះ ចំនួន​នេះ​ក៏​ជា​ពហុគុណ​នៃ 169 ដែរ​។

ដូច្នេះ​ 3^{3n+3}-26n-27 ជា​ពហុគុណ​នៃ 169 ចំពោះ​គ្រប់​ចំនួន​គត់​ធម្មជាតិ n

Related Posts

This website uses IntenseDebate comments, but they are not currently loaded because either your browser doesn't support JavaScript, or they didn't load fast enough.

4 Responses

លោកគ្រូ មក update នេះសោះ! ហេហេ ចឹងបានស្ងាត់អត់សូវនៅតូបសៀវភៅ…

11.09.09

រៀប​ចំ​មិន​ទាន់​ហើយ ដូច្នេះ​មិន​ទាន់​ហ៊ាន​ប្រកាស​ប្រាប់​គេ​ឯង​ទេ :D

11.09.09

អញ្ចឹង​ ខ្ញុំ​មិន​មក​មុន​សម្ពោធ​​ហើយ? :lol: បើ​បើក​ពេល​ណា​កុំ​ភ្លេច​អញ្ជើញ​ខ្ញុំ​ផង​លោក​គ្រូ

លោកគ្រូ ពូកែគិតរកការងារមកធ្វើមែន!​ ខ្ញុំគិតថាចង់បង្កើតវេបសាយមានប្រយោជន៏ដែរ អត់សូវចេះហើយ អត់ពេលទៀត! រដូវក្តៅខាងមុខ ចង់រកកន្លែចុះកម្មសិក្សានៅខ្មែរ តែមានពេលតែ១ខែ មិនដឹងមានកន្លែងគេទទួលអត់ទេ! ព្រោះបន្ទាប់ពីនោះខ្ញុំត្រូវមកធ្វើកម្មសិក្សានៅវៀតណាមវិញ! បើមិនធ្វើអីសោះស្តាយពេលណាស់!

Leave Your Response

* Name, Email, Comment are Required