ប្រទេសចិនបានរកឃើញដំណោះស្រាយក្នុងការកាត់បន្ថយការកកស្ទះចរាចរណ៍នៅតាមផ្លូវក្នុងក្រុងប៉េកាំង៖ គឺឡានក្រុងហោះ !!!
ប្រទេសចិនសព្វថ្ងៃជាទីផ្សាររថយន្តធំបំផុតនៅលើផែនដី ដូច្នេះហើយផ្លូវធ្វើដំណើរនានារបស់ប្រទេសនេះត្រូវបានកកស្ទះដោយសាររថយន្ត។
ក្រុមហ៊ុនShenzhen Hashi Future Parking Equipment Co បានស្នើគំនិតឡានក្រុងហោះនេះឡើងដើម្បីកាត់បន្ថយការកកស្ទះនេះ។ ឡានក្រុងហោះនេះ ជាត្រាំវ៉េ*មួយប្រភេទ ដែលខ្ពស់ផុតពីដី តែជើងវាជាប់ដីដដែល។
វាមានកម្ពស់ប្រហែលជា 4,5ម អាចរត់បានល្បឿន 60km/h ដឹកបានមនុស្ស 1200 ទៅ 1400 នាក់។ វាអាចកាត់បន្ថយការកកស្ទះបាន20 ទៅ30% ។ ការផលិតឡានក្រុងប្រភេទនេះ សម្រាប់ចម្ងាយផ្លូវ 40គម នឹងត្រូវចំណាយប្រាក់អស់ 500 លានយ៉ន់ ត្រូវនឹង 74 លានដុល្លារ ស្មើនឹង 10% តម្លៃសាងសង់មេត្រូ។ វានឹងដើរដោយថាមពលពន្លឺព្រះអាទិត្យ។
ឡានក្រុងប្រភេទនេះ ប្រហែលជានឹងចាប់ផ្ដើមសាងសង់នៅចុងឆ្នាំ២០១១។
(Un bus volant en Chine, yahoo news)

Such a very innovative idea!
If we gonna have this in Cambodia, it'll be so great.