លទ្ធផល​សិស្ស​ពូកែ​ថ្នាក់​ទី​១២ ឆ្នាំ​២០១០

ពេល​ខ្ញុំ​អាន​សារព័ត៌មាន​ដើម​អម្ពិល មើល​ទូរទស្សន៍​ប៉ុស្តិ៍​ទទក និយាយ​អំពី​ការ​ប្រលង​សិស្ស​ពួកែ​ឆ្នាំ​២០១០នេះ ​ព័ត៌មានរបស់​គេ​និយាយ​តែ​ថា៖ ឆ្នាំ​នេះ​ឯកឧត្តម​នេះ​ចុះ​ចែក​រង្វាន់ សិស្ស​ម្នាក់​ៗ​បាន​ប្រាក់​រង្វាន់ xxx មេដាយ​មាសមានចំនួន​ xx ប្រាក់មាន​ចំនួន​xxx។ល​។ បែប​មើល​ទៅ​ពួក​គាត់​សរសេរ​ទុក​ចុះ​ផ្សាយ​ឆ្នាំ​ក្រោយ​ទៀតមិន​ដឹង​។

តែសិស្សមក​ពី​ណា​បាន​លេខ​មួយ? ឈ្មោះ​អ្វី? សាលា​ណា? គ្មាន​សោះ​។ ​គ្រាន់​តែ​ចុះ​ឈ្មោះ​គ្នាបន្តិច​ទៅ សាលា​គ្នា​បន្តិច​ទៅ ដើម្បី​ជា​ការ​លើក​ទឹក​ចិត្ត​ ក៏​មិន​បាន​។

តាម​តែ​ខ្ញុំ​ធ្លាប់​ទស្សនា​តាម​ទូរទស្សន៍​វិញ បើ​ថត​ពីការ​ចែក​រង្វាន់​សិស្ស​ពូកែ​វិញ ថត​ខ្លាច​តែ​ជាប់​មុខ​សិស្ស​ពូកែ។ មិន​ដឹង​ជា​យ៉ាងម៉េច?។ តើ​គេ​គ្មាន​របៀប​ធ្វើ​ឱ្យ​សិស្ស​ពូកែ​ហ្នឹង​មាន​តម្លៃ​ចេញ​តាម​ទូរទស្សន៍​បន្តិច​ទេ​ឬ?

បើ​នៅ​លើទូរទស្សន៍ ​៩០ភាគ​រយ​ឃើញ​តែមុខតារា នោះ​ឱ្យ​ក្មេង​មើល​ឃើញ​តម្លៃ​នៃ​ការសិក្សា​យ៉ាងម៉េច? មួយឆ្នាំ​ ការ​ប្រលង​សិស្ស​ពូកែមាន​តែម្ដង​ប៉ុណ្ណោះ ផ្សាយ​ឱ្យ​ហ៊ឹក​ហ៊ាក់​បន្តិច​មិន​បាន​។

បើ​កាសែត​វិញ រឿង​កាប់សំលាប់ រំលោភវិញ ចូល​ទំព័រមុខ​តែម្ដង ព័ត៌មាន​ពិសេស!!!!

ហើយ​លទ្ធផល​សិស្ស​ពូកែ​ឆ្នាំ​នេះ សម្រាប់​ថ្នាក់​ទី​១២ ត្រូវ​បាន​ផ្សាយ​ជា​ដំបូង​តាម​ប្លក​របស់ ពិសិដ្ឋ ដែល​មាន​ដូច​ខាង​ក្រោម៖

អក្សរសិល្ប៍ខ្មែរ
១. លី ច័ន្ទមករា (ភេទស្រី មកពី វិ.ព្រះមុនីវង្ស ខេត្តបាត់ដំបង)
២. ម៉ៅ ស្រីណា (ភេទស្រី មកពី វិ.ក្រចេះក្រុង ខេត្តក្រចេះ)
៣. ប៊ូ បូរិទ្ធិ (ភេទប្រុស មកពី វិ.ហ៊ុនសែនស្អាង ខេត្តកណ្ដាល)
៤. សៀ លីហួង (ភេទស្រី មកពី វិ.ឫស្សីកែវ រាជធានីភ្នំពេញ)
៥. តាំង អេង (ភេទស្រី មកពី វិ.ព្រះមុនីវង្ស ខេត្តបាត់ដំបង)
៦. ម៉ឹង សុខវិសិដ្ឋ (ភេទប្រុស មកពី វិ.ទួលទំពូង រាជធានីភ្នំពេញ)
៧. ភា សុធារី (ភេទស្រី មកពី វិ.ព្រះអង្គដួង ខេត្តព្រៃវែង)
៨. សុផល សុរាសី (ភេទស្រី មកពី វិ.ហ៊ុនសែនតាខ្មៅ ខេត្តកណ្ដាល)
៩. លុយ យូអ៊ី (ភេទស្រី មកពី វិ.ទួលទំពូង រាជធានីភ្នំពេញ)
១០. ហោ កែវមយូរ៉ាដូ (ភេទប្រុស មកពី វិ.ព្រះស៊ីសុវត្ថិ រាជធានីភ្នំពេញ)
គណិតវិទ្យា
១. ជា ពុំសក្ខិណា (ភេទប្រុស មកពី វិ.ជាស៊ីមសន្ធរម៉ុក រាជធានីភ្នំពេញ)
២. ថា ប៊ុណ្ណា (ភេទប្រុស មកពី វិ.ហ៊ុនសែនស្អាង ខេត្តកណ្ដាល)
៣. គឹម សុទ្ធា (ភេទប្រុស មកពី វិ.ជាស៊ីមសន្ធរម៉ុក រាជធានីភ្នំពេញ)
៤. ស្រ៊ាង សុធារិទ្ធ (ភេទប្រុស មកពី វិ.បាក់ទូក រាជធានីភ្នំពេញ)
៥. វុទ្ធា វង្ស (ភេទ ប្រុស មកពី វិ.ព្រះសីហនុ ខេត្តកំពង់ចាម)
៦. ផាវ មករា (ភេទប្រុស មកពី វិ.បាក់ទូក រាជធានីភ្នំពេញ)
៧. តាន់ ប៊ុនណុង (ភេទប្រុស មកពី វិ.បាក់ទូក រាជធានីភ្នំពេញ)
៨. ទុំ ដារ៉ូ (ភេទប្រុស មកពី វិ.ហ៊ុនសែនកោះធំ ខេត្តកណ្ដាល)
៩. ហួត ជីវ៉ា (ភេទប្រុស មកពី វិ.ក្រចេះក្រុង ខេត្តក្រចេះ)
១០. ទី ម៉ូឡៃ (ភេទប្រុស មកពី វិ.នេតយ៉ង់ ខេត្តបាត់ដំបង)
រូបវិទ្យា
១. ងួន វឌ្ឍនា (ភេទប្រុស មកពី វិ. ទួលទំពូង រាជធានីភ្នំពេញ)
២. អ៊ុយ លីហេង (ភេទប្រុស មកពី វិ.ទួលទំពូង រាជធានីភ្នំពេញ)
៣. យាន សៀងលីដែត (ភេទស្រី មកពី វិ.បាក់ទូក រាជធានីភ្នំពេញ)
៤. កាំង លីស៊ាង (ភេទប្រុស មកពី វិ.បាក់ទូក រាជធានីភ្នំពេញ)
៥. កាំង ធារ៉ា (ភេទប្រុស មកពី វិ.ព្រះស៊ីសុវត្ថិ រាជធានីភ្នំពេញ)
៦. លឹម លាងហ័ង (ភេទប្រុស មកពី វិ.ស្រីសន្ធរ ខេត្តកំពង់ចាម)
៧. ក្រេម សូណា (ភេទប្រុស មកពី វិ.មិត្តភាពខ្មែរជប៉ុន ខេត្តព្រៃវែង)
៨. ជី គីមឡាង (ភេទស្រី មកពី វិ.អង្គរ ខេត្តសៀមរាប)
៩. ឆែម ចិន្តា (ភេទប្រុស មកពី វិ.អូរអំបិល ខេត្តបន្ទាយមានជ័យ)
១០. សួន សុវណ្ណ (ភេទប្រុស មកពី វិ.បាក់ទូក រាជធានីភ្នំពេញ)

ដាលីណាពាក់មេដាយ​មាសរបស់​ឪពុកនិង​ពូ​របស់នាង

Related Posts

Comments

  1. Mai says:

    Dahlina forget 1……..

  2. Monida says:

    Yes she didn't forget but she just could not wear it! Because that one is in is of her uncle too but in Phnom Penh and that time she was in Kratie…The golden medal in Literature…​ ;)

  3. សេរី says:

    ត្រូវមែនហើយ ក្នុងកាសែតមាននៅស្រុកខ្មែរភាគច្រើនមិនសូវមានអ្វីមើលទេ

    បើនិយាយ គឺដូចជ្រំដែលៗ ហើយធ្លាប់មានគេហៅកាសែតខ្លះថាកាសែត​ខ្មោច​ព្រោះ​ឃើញសុទ្ទតែខ្មោច

  4. Mai says:

    But now the medal is in JP cause I heard that her uncle took it from PP huey………..:)

  5. lsvichet says:

    the three medals stay in Kratie

  6. បើនិយាយពី​ប្រាក់​រង្វាន់​វិញ​គឺ​មិន​សម​នឹង​ការ​ខិត​ខំ​ប្រឹងរៀន​អត់​ដេក​អត់​ពួន​របស់​សិស្ស​ទេ!​ លុយប្រហែលទុកអោយតែតារាក្មេងៗទេមើលទៅ!

  7. Sokha says:

    No one came from Pursat *_*! Pursat used to be a famous province for out standing student of mathematics, but now no more! so so sorry!

  8. rainymathboy says:

    @រូបថត​ដាលីណា, ជើង​ឯក​គណិត​វិទ្យា​វ័យ​ក្មេង​​ មែន​ទេ?

  9. គួចវែងងី says:

    ឪពុកម្តាយសឺងតែ< (90+n)% ដែល n=(o,1,2…9)> នៃប្រទេសកម្ពុជាសឹងតែមិនដឹងនិងមិនដែលទាំងលឺ​ថារៀងរាល់ឆ្នាំមានការ​ប្រឡងសិស្សពូកែដែរ ហើយទៅអោយគាត់អោយតម្លៃយ៉ាងម៉េច ? ជួយខ្សិបប្រាប់គ្នាតិចៗបានហើយ ព្រោះថាឪពុក ម្តាយខ្ងុំក៏មិនដែរ លឹដែរ ។

  10. cambomaths says:

    ឆ្នាំនេះ (២០១១) ក៏ដូចគ្នាដែរ ស្ងាត់ជ្រាប!!

  11. cambomaths says:

    រូបភាពមួយចំនួន នៃជ័យលាភីសិស្សពូកែទូទាំងប្រទេស ២០១១៖
    http://www.facebook.com/album.php?fbid=202185139821162&id=100000890327538&aid=46422

  12. រឿងដែលកាស្សែតមិនសូវចាប់អារម្មណ៏នឹងពត៍មានសិស្សពូកែនោះ ខ្ញុំក៏មានការអន់ចិត្តមិនស្ទើរដែរ ព្រោះថា ការធ្វើរបៀបនេះហាក់ដូចជាមិនឲ្យតំលៃលើពួកគេបន្តិចសោះ។ ពេលខ្លះឃើញចុះដែរ ប៉ុន្តែជាសិស្សសាលាឯកជនព្រោះម្ចាស់សាលាភាគច្រើនខ្វល់ខ្វាយពីរឿងនេះ ដែលជាមុខមាត់សាលាពួកគេ។ រាល់ដងអ្នកជាប់ទាំងអស់ត្រូវបានប្រកាស ម្នាក់១ច្បាប់ តែឆ្នាំនេះអត់សោះ ជាហេតុធ្វើឲ្យពួកយើងពិបាកទទួលពត៍មានថាអ្នកណាជាប់ខ្លះ។ ខ្ញុំនឹង ព្យាយាមសុំពីនាយកសាលាខ្ញុំក្រែងល គាត់មាននឹងបាន post ចែកគ្នាមើល។

Speak Your Mind

*